ទស្សទាយ ចរិកមនុស្ស


ទស្សទាយ ចរិកមនុស្ស ទៅតាមឈ្មោះសត្វ

( តាមក្បួន បុរាណ )

khmer_calendar_2008.pdf

ចុចលើអក្សរ ក្បែររូបភាព ដើម្បីមើលឆ្នាំសត្វ

មើលថ្ងៃ ខែ ឆ្នាំ កំណើត ដែលត្រូវនឹង ឆ្នាំសត្វ នីមួយៗ

ជូត

ឆ្លូវ

ខាល

ថោះ

រោង

ម្សាញ់

១០

១១

១២

មមីរ

មមែ

វក

រកា

កុរ

សេចក្តីផ្តើម

កើតមកជាមនុស្ស, អ្នកត្រូវចេះរស់ ក្នុងភាពប្រាកដនិយម មិនត្រូវរស់ ក្នុងភាពស្រមើស្រមៃនិយម នោះទេ ព្រោះថាអ្វីៗ វិវត្ត ទៅមុខសុទ្ធសឹងតែមាន ហេតុ និង ផល (Causes & Effects) របស់វា យ៉ាងណាមិញ ផលនៃការហាត់រៀន ឥតឈប់ឈរ គឺចំណេះវិជ្ជា និងបញ្ញាវៀងវៃរបស់អ្នក រីឯផលកំពូលនៃសេចក្តីស្នេហាគឺ អាពាហ៍ពិពាហ៍។ ការហាត់រៀនមាន ការហាត់រៀន ពីគ្រួសារ ពីសាលា ពីសង្គម (សេដ្ឋកិច្ច នយោបាយ ពាណិជ សិល្បះ …) ក្នុងនោះមាន ឪពុកម្តាយមាមីងសាច់ញាតិ លោកគ្រូអ្នកគ្រូ មហាជន ឬ បណ្តាញពត៌មានគ្រប់ប្រភេទជាដើម។

ជាធម្មតា ចង់អោយកូនមានជីវភាពល្អ នាអនាគត ឪពុកម្តាយត្រូវតែអោយ កូនទៅសាលាតាំងពីនៅតូច, ចង់បានបន្លែបង្ការ ឬ ដើមឈើហូបផ្លែ នៅជុំវិញផ្ទះ ត្រូវតែដាំវាជាមុនសិន ។ ហ្នឹងហើយជារឿង ប្រាកដនិយមនោះ។

គ្មានអ្វីមួយបានមក ដោយមិនបង់នោះទេ! ព្រោះថាបើមិនបញ្ចេញសកម្មភាព អោយបានត្រឹមត្រូវ អ្នកក៏នឹងមិនទទួលបាន ផលអ្វីល្អដែរ។

មិនគួរស្រមើស្រមៃនឹកគិតថា នឹងបានអ្វីៗ ដោយមិនចាំបាច់បញ្ចេញសកម្មភាពនោះទេ។

ដើម្បីសំរាលអារម្មណ៍ ដែលមួយថ្ងៃៗ គិតតែពី អាយធី“, ទស្សទាយនេះ នឹងណែនាំអ្នក អោយមានតំរុយខ្លះ អំពីចរិកមនុស្ស ក្នុងជីវភាពប្រចាំថ្ងៃ ដែលជាការសំគាល់ចំណាំ នៃក្បួនបុរាណចិន។ មិនត្រូវជឿស៊ប់ លើវាទាំងស្រុង នោះទេ ព្រោះថាអ្វីៗ កើតឡើងក៏ដោយសារស្នាដៃមនុស្ស មិនមែនដោយអាទិទេពជប់ឯណា យ៉ាងណាមិញ ប្តីប្រពន្ធរស់នៅ ជាមួយគ្នាសុភមង្គល ក៏ដោយសារអ្នកទាំងពីរ ចេះអធ្យាស្រ័យ យោគយល់គ្នា តែប៉ុណ្ណោះ។ ទស្សទាយនេះ មិនត្រឹមត្រូវទាំង ស្រុង នោះទេ ប៉ុន្តែអ្វីដែលត្រឹមត្រូវ ទាំងស្រុងនោះ គឺ ភាពប្រាកដនិយម នៃមនុស្ស។

ទស្សទាយនេះ គ្រាន់ជាការកំសាន្ត តែប៉ុណ្ណោះ

អ្នក ឆ្នាំជូត

  • កណ្តុរ មានចារិករហ័សរហួន, មានចំណីនៅទីណា គឺមានវត្តមានកណ្តុរទៅដល់ទីនោះភ្លាម មិនដែលខកខានទេ ។

  • កណ្តុរមានបញ្ញា ឆ្លៀសវៃ ក្នុងដំណោះស្រាយបញ្ហា។ វាទទួលយកគ្រប់តែចំណី មិនថា ចំណីនោះជូរផ្អូម ឬ អន់គុណភាព នោះទេ។ ចំណីទាំងអស់ សុទ្ធតែជាទីពេញចិត្ត របស់វា។

  • វាចូលចិត្តក្លិន ផ្អែមឈ្ងុយ ហើយមានទំលាប់អួតបង្ហាញ អោយគេឯងដឹង ពេលជួបឱកាស

  • ក្រៅពីទំលាប់នេះ កណ្តុរងាយចូល ចំណោមគេឯង មិនថា ជាមួយក្រុមមនុស្សណាទេ។ កណ្តុរសំបូរ មិត្តភក្តិស្មោះត្រង់ ចោមរោម។ ហ្នឹងហើយ ជារឿងពិសេស របស់កណ្តុរ

  • អាការះខាងក្រៅ របស់កណ្តុរ ញឹមៗផ្អែមៗ មែន ប៉ុន្តែមិនមែនស្លូតទេណា

  • កណ្តុរតែងតែគិតគូរ ហ្មត់ចត់ មុននឹងចង់ធ្វើអ្វីមួយ, ពេលអនុវត្តការងារ កណ្តុរតែងតែ ចង់បង្ហាញឥទ្ធិពល របស់ខ្លួន អោយគេឯងឃើញ។ កណ្តុរមានចរិកខាងតំអូញ គួរអោយអាណិតអាសូរ ប៉ុន្តែ ក្នុងចិត្តគិតជាស្រេច អំពីប្រយោជ លុយកាក់ទ្រព្យសម្បត្តិ ដែលនឹងបានដល់វា។

  • ថ្វីបើចូលចិត្តចំណីសំណល់ ប៉ុន្តែកណ្តុរមានចិត្តទូលាយ ជាមួយសាច់ញាតិក្នុងគ្រួសារ និង មិត្តភក្តិ ជុំវិញខ្លួន

  • មើលមួយភ្លែត គិតថាមនុស្សឆ្នាំកណ្តុរ មានចរិក និង និយាយស្តីខុសធម្មតា ប៉ុន្តែ វាមិនមែនធុនអន់ទេ។

  • មនុស្សឆ្នាំជូត ត្រូវចេះគោរពរាប់អានអ្នកផ្សេង។ ត្រូវចេះម្ចាស់ការក្នុងការងារ ហើយមិនត្រូវប៉ះពាល់ ដល់ប្រយោជ អ្នកដទៃ ក្នុងជីវភាពរស់នៅ ទើបមនុស្សឆ្នាំនេះ នឹងអាចទទួលបាន សុភមង្គល ពិតប្រាកដ។

មនុស្ស ឆ្នាំ ជូត

  • ឆប នឹង មនុស្ស ឆ្នាំ រោង (នាគ) និង មនុស្ស ឆ្នាំ វក (ស្វា)

  • ឆុង នឹង មនុស្ស ឆ្នាំ ថោះ (ទន្សាយ), មនុស្ស ឆ្នាំ មមីរ (សេះ) និង មនុស្ស ឆ្នាំ រកា (មាន់)

កំពូល (Top)

អ្នក ឆ្នាំឆ្លូវ

  • ឆ្នាំឆ្លូវជាគោទ្រព្យ តាំងក្នុងទូកញ្ចក់ មិនមែន គោធម្មតា ដើរតាមវាលស្រែនោះទេ

  • មនុស្សឆ្នាំឆ្លូវ មានដំណើរមួយៗ យឺតៗ មែន ប៉ុន្តែ មានបញ្ញាចេះគិតពិចារណា មិនធម្មតាទេ

  • គោជាសត្វ មានសុខភាពមាំទាំ និងមានលក្ខណះ ជាអ្នកដឹកនាំ តាំងតែពីកំណើត។ វាជាសត្វ ដែលអាចទុកចិត្តបាន និងមានសមត្ថភាព រៀបចំគំរោងការងារសំខាន់ៗ

  • អ្នកផងទាំងពួង សំគាល់ឃើញថា មនុស្សឆ្នាំឆ្លូវ ម៉ឹងម៉ាត់ក្នុងការងារ និង គោរពគោលការហ្មត់ចត់ណាស់ ម៉្លោះហើយ វាអាចសំរេចការងារបានប្រាកដប្រជា

  • ដោយសារចរិកម៉ឺងម៉ាត់ ពីកំណើត ទើបជាហេតុនាំអោយ ឆ្នាំឆ្លូវខ្វះភាពបត់បែន ក្នុងទំនាក់ទំនង ហើយទៅជារឹងថ្កឹង ក្នុងហ្វូងមហាជន។ លើសពីហ្នឹង មនុស្សឆ្នាំឆ្លូវគិតតែធ្វើអ្វី ដែលយល់ថាល្អសំរាប់ខ្លួនឯង ដោយមិនខ្វាយខ្វល់ ពីយោបល់អ្នកដទៃ។

  • ថ្វីបើម៉ឺងម៉ាត់ ប៉ុន្តែចៀសមិនផុត ពីការឈឺចាប់, ឯកោ និង ចំណូលចិត្តពីអ្នកដទៃ។

  • មិត្តភក្តិ និងគ្រួសារ ជាប្រភពលួងលោមផ្លូវចិត្ត ដ៏ធំធេង ចំពោះមនុស្សឆ្នាំឆ្លូវ ហើយពេលខ្លះ អ្នកទាំងនោះ មិនទាំងដឹង់ថា ហេតុមេចបានជា មនុស្សឆ្នាំឆ្លូវនេះ បែរជាក្តៅក្រហាយ ចំពោះគេទាំងនោះទៅវិញ។

  • គោជាសត្វរឹងក្បាល និង អត្តនោមតិ, បើបានទៅមុខហើយ គឺរុលទៅមុខជានិច្ច មិនចេះថយមកក្រោយទេ

  • បើមានសំពាធផ្លូវចិត្ត អ្វីមួយ លើមនុស្សឆ្នាំឆ្លូវ ច្បាស់ជារង្កើមេឃហើយ ព្រោះមនុស្សឆ្នាំឆ្លូវនេះ មិនទ្រាំនៅស្ងៀមទេ

  • ប៉ុន្តែមនុស្សឆ្នាំឆ្លូវ បែរជាមិនគិតថា នឹងត្រូវរងសំពាធ អ្វីមួយនោះទេ ព្រោះខ្លួនគេយល់ថា គេជាមនុស្សល្អម្នាក់ ក្នុងសង្គម ដោយហេតុថា ឆ្លូវជាសត្វមានបញ្ញា គួរជាទីទុកចិត្ត គួរជាទីគោរព និង គិតដល់អ្នកដទៃ។

  • បើត្រូវការដំបូន្មានល្អ និង ត្រឹមត្រូវ ហើយ មិនលំអៀង, សួរមនុស្សឆ្នាំឆ្លូវចុះ មិនខុសទេ

  • មនុស្សឆ្នាំឆ្លូវ ត្រូវខិតខំធ្វើយ៉ាងណា កុំបញ្ចេញការប្រកាន់ឫក ដែលជាហេតុ ធ្វើអោយ អ្នកដទៃមិនហ៊ាន ស្និទ្ធស្នាល ជាមួយ

  • បើមនុស្សឆ្នាំឆ្លូវ យល់ប្រាកដ អំពីគុណសម្បត្តិខ្លួនឯងនោះ ឆ្នាំឆ្លូវនឹងអាច បើកចំហចិត្តទទួលអ្នកលាភ ចូលបានដោយងាយ

មនុស្ស ឆ្នាំ ឆ្លូវ

ឆប នឹង មនុស្ស ឆ្នាំ ម្សាញ់ (ពស់) និង មនុស្ស ឆ្នាំ រកា (មាន់)

ឆុង នឹង មនុស្ស ឆ្នាំ រោង (នាគ), មនុស្ស ឆ្នាំ មមែ (ពពែ) និង មនុស្ស ឆ្នាំ (ឆ្កែ)

កំពូល (Top)

អ្នក ឆ្នាំខាល

  • ទោះជាខ្លាមិនមែនជា ស្តេចសត្វ ក្នុងពិភពសត្វក៏ដោយ ក៏គ្មានសត្វណា អាចសំលុតវាបានងាយដែរ

  • ខ្លាមានក្រយៅ ជាអ្នកដឹកនាំ តាំងតែពីកំណើតមក រាងរៅទាក់ទាញ និងចរិកអួតអាង

  • រាងរៅដ៏សង្ហា របស់ខ្លា ធ្វើអោយអ្នកដទៃ ត្រូវតែគោរពវា តាមបំណងប៉ងរបស់វា។ សង្ហា ជារាងរៅ នៃ ពូជពង្សអ្នកដឹកនាំ តាំងតែពីកំណើត

  • លើសពីហ្នុង ខ្លាចូលចិត្តដើររកស៊ីតែឯង ពេញចិត្តនឹងចំណីដែលខ្លួនរកបាន ដោយផ្ទាល់។ ចរិកខ្លា គឺឆាប់ មួរម៉ៅ !

  • កត្តាពេលវេលា ជាកត្តាសំខាន់ ដែលខ្លាតែងតែប្រតិបត្តិ។ វាសុខចិត្តមកអង្គុយរង់ចាំមុន ជាជាងមកយឺតពេល

  • គ្មានសត្វណាក្លាហាន ប្រហែលសត្វខ្លា នោះទេ។ វាតែងតែនាំមុខ នៅគ្រប់សមរភូមិ មិនថាឡើយ ក្នុងបន្ទប់ប្រជុំ ឬ ក្នុងបន្ទប់ដេក

  • គ្រាន់តែឮឈ្មោះខ្លា សត្វដទៃញញើតមុនទៅហើយ

  • ចរិកខ្លាមិនទៀងទាត់ ជួនកាលរីករាយ ជួនកាលម៉ួរម៉ៅ គ្មានមូលហេតុ ម៉្លោះហើយ ត្រូវតែនិយាយស្តីប្រយ័ត្នប្រយែង ប្រសិនបើនៅក្បែរសត្វនេះ

  • មនុស្សឆ្នាំខាល តែងតែផ្លាស់ប្តូរចរិក ជាញឹកញាប់។ រីឯចារិកទៀតសោត តឹងតែងជាងមនុស្សឆ្នាំផ្សេង, ម៉្លោះហើយ ជួនកាលល្អ ជួនកាលអាក្រក់។ បើទទួលរងសំពាធអ្វីមួយ មនុស្សឆ្នាំខាលតបត មិនមាន ប្រសិទ្ធិភាព ដោយសារឆាប់បញ្ចេញចារិក អោយអ្នកដទៃដឹង។

  • ដោយសារចារិក ប្រែប្រួលរហ័ស ទើបធ្វើអោយមិត្តភក្តិ ត្រូវតែចៀសឆ្ងាយ

  • មនុស្សឆ្នាំខាល គួរហាត់ពត់ចារិក អោយមានសង្វាក់ ក្នុងគ្រប់បញ្ហា

  • បើមនុស្សឆ្នាំខាល ចេះប្រមូលគំនិត ម្ចាស់ការលើខ្លួនឯងបាន ហើយតំរង់គំនិតទាំងនោះ ទៅតាមកិច្ចការសមស្រប (ដែលមិនមែន គិតតែពីរត់មួយជីវិត) នោះ ឆ្នាំខាលនឹងអាច សំរេចបានការងារធំៗ ដោយជោគជ័យ

មនុស្ស ឆ្នាំ ខាល

  • ឆប នឹង មនុស្ស ឆ្នាំ មមីរ (សេះ) និង មនុស្ស ឆ្នាំ (ឆ្កែ)

  • ឆុង នឹង មនុស្ស ឆ្នាំ ម្សាញ់ (ពស់), មនុស្ស ឆ្នាំ វក (ស្វា) និង មនុស្ស ឆ្នាំ កុរ (ជ្រូក)

កំពូល (Top)

អ្នក ឆ្នាំថោះ

  • អឹមអៀន ស្ទាក់ស្ទើរ ប៉ុន្តែទាក់ទាញចិត្តអ្នកដទៃ

  • កាលបើជួបមនុស្សឆ្នាំថោះ, មនុស្សឆ្នាំដទៃ តែងតែចង់ថ្នាក់ថ្នមវា ដូចជាថ្នាក់ថ្នម កូនខ្លាឃ្មុំសំឡីអ៊ីចឹងដែរ

  • ម៉្លោះហើយកុំឆ្ងល់ថា ហេតុមេចបានជាឆ្នាំថោះ មានគេស្គាល់ច្រើន និង សំបូរមិត្តភក្តិ សាច់ញាតិជិតឆ្ងាយ រាប់អានម៉្លេះ

  • ដោយសារ អត្តចរិករាប់អាន មិត្តភក្តិខ្លាំងពេក ទើបប្រសិនបើ ឆ្នាំថោះបានជាស្រឡាញ់ រាប់អានអ្នកណាហើយ គឺរាប់ អានស្មើនឹងស្រឡាញ់ខ្លួនឯង អ៊ីចឹងដែរ។ ពេលងប់ងុលនឹងអ្នកណា គឺរៀបរាប់ទាំងអស់ ធ្វើអោយទំនាក់ទំនង កាន់តែល្អ វិសេស ជាហេតុនាំអោយ ខាតបង់ផ្នែកមនោសញ្ចេតនា ព្រោះបានដើរជ្រុលហួស សេចក្តីជាក់ស្តែង

  • ប៉ុន្តែ មនុស្សឆ្នាំថោះ តែងតែគិតថា គ្មានបាត់បង់អ្វី ទេ

  • ពេលចាញ់សង្គ្រាម ត្រូវតែដកទ័ព, មនុស្សឆ្នាំថោះចេះប្រមូល មិត្តភក្តិបង្គោលឡើងវិញ តំរែតំរង់ជីវិត សារជាថ្មី ហើយរុំរបួសមនោសញ្ចេតនាវិញបាន ដូចដើម

  • ឆ្នាំថោះឆាប់រំភើបចិត្តណាស់ អាចនិយាយថាមានចិត្តទន់ ក៏បាន ម៉្លោះហើយ ឆ្នាំថោះត្រូវការ ទីពំនឹងមួយរឹងមាំ ទើបរស់ បានល្អ។ បើបាត់ប្រភពលួងលោមចិត្ត ហើយជួបនូវភាពអកុសលផង គឺគេស្រែកយំរំពេច ឬក៍ ធ្លាក់ខ្លួនទៅជាឈឺភ្លាម

  • មិនចាំបាច់រៀបរាប់ទេ មនុស្សឆ្នាំថោះ មិនចូលចិត្តឈ្លោះប្រកែក ដោយសុខចិត្តបាត់បង់កិត្តិយសខ្លះ អោយរឿងអាស្រូវ កន្លងផុតទៅ។ មនុស្សឆ្នាំថោះ មានពេលខ្លះ

  • ថ្វីបើដូច្នោះ ចង់អោយឆ្នាំថោះ ផ្លាស់ប្តូរបញ្ហា ទៅតាមបំណង របស់អ្នកណាម្នាក់ គឺមិនបានទេ ព្រោះតាំងតែពីកើតមក មនុស្សឆ្នាំថោះ មានសង្វាក់ជីវិត និង ការពិចារណា ខុសមនុស្សធម្មតាទៅហើយ គឺនៅត្រង់ខ្លួនគេ ជាអ្នករិះរកដំណោះ ស្រាយដោយខ្លួនឯង

  • ក្តីសុភមង្គលរបស់ឆ្នាំថោះ គឺនៅត្រង់ ពេញចិត្តចំពោះគេហដ្ឋាន ដែលបានតាក់តែងគ្រប់សព្វ តាមគំនិតខ្លួនឯង

  • ការបញ្ចេញឫកពារ ក៏ជាការសំខាន់ណាស់ដែរ ចំពោះមនុស្សឆ្នាំថោះ។ ហ្នុងហើយដែលធ្វើអោយខ្លួនគេ លេចធ្លោជានិច្ច លើសអ្នកទាំងពួង។ ចាយលុយបង្អួតថាមានគ្រាន់បើ ជាទំលាប់របស់ឆ្នាំថោះ!

  • ករណីចាំបាច់បំផុត ដែលឆ្នាំថោះត្រូវដឹង គឺត្រូវអោយចេះវាយតំលៃ ចំពោះខ្លួនឯង។ អោយដឹងថាខ្លួនឯង មិនដល់ថ្នាក់ អន់ពេកទេ នៅខ្វាយខ្វល់អ្វីទៀត

  • គិតដល់អ្នកដទៃ គិតដល់ខ្លួនឯង បន្ថែមនូវសេចក្តីក្លាហានបន្តិចផងនោះ ធ្វើអោយមនុស្សឆ្នាំថោះឈានទៅរក ភាពសំរេចជោគជ័យ

មនុស្ស ឆ្នាំ ថោះ

  • ឆប នឹង មនុស្ស ឆ្នាំ មមែ (ពពែ) និង មនុស្ស ឆ្នាំ កុរ (ជ្រូក)

  • ឆុង នឹង មនុស្ស ឆ្នាំ ជូត (កណ្តុរ), មនុស្ស ឆ្នាំ មមីរ (សេះ) និង មនុស្ស ឆ្នាំ រកា (មាន់)

កំពូល (Top)

អ្នក ឆ្នាំរោង

  • ចង់បង្ក្រាបនាគ ជារឿងពិបាក !

  • នាគជា សត្វមានអានុភាពខ្លាំងបំផុត នៃសត្វទាំង ១២ នៅក្នុងតារាងឆ្នាំសត្វ

  • សំណាងដែរ ដែលមនុស្សឆ្នាំរោង ចេះអធ្យាស្រ័យ មានបញ្ញា និង មានអារម្មណ៍មាំទាំ ដោយដឹងជាក់ថា បើខ្លួនចង់បាន អ្វី គឺខ្លួនប្តេជ្ញាសំរេចគោលដៅ ទាល់តែបាន

  • លើសពីហ្នឹង ឆ្នាំរោង ពូកែបង្កើតឥទ្ធិពល លើមិត្តភក្តិ និងតែងតែជាទីចាប់ អារម្មណ៍ នៃមនុស្សទាំងអស់ ជាពិសេស ក្នុងពិធីប្រជុំ ឬ ពិធីជួបសំណេះសំណាល ផ្សេងៗ

  • មិនទាន់គ្រប់គ្រាន់ទេ មនុស្សឆ្នាំរោង មានរាងសង្ហាទៀតផង!

  • មិត្តភក្តិ តែងតែផ្តោតអារម្មណ៍ ប្រឹងស្តាប់ជានិច្ច តាមការផ្តល់គំនិតរបស់ឆ្នាំរោង ហើយដែលពេលផ្តល់គំនិត ឆ្នាំរោងតែងតែ ក្តាប់ជាប់ជោគជ័យ បានយ៉ាងណែននៅក្នុងដៃ រួចជាស្រេចទៅហើយ

  • នាគ តែងតែត្រូវបានពិពណ៌នា ថា ធំលើសការពិត។

  • ឆ្នាំរោង បើប្រកាន់ឫកកាន់តែខ្លាំង ក៍វិសេសវិសាលកាន់តែខ្លាំង តាមហ្នឹងដែរ ជាពិសេស ចំពោះចំណាប់ផ្តើមការងារ ក៏ដូចជាចំពោះការជំរុញការងារ អោយបានរលូនអ៊ីចឹងដែរ

  • ឆ្នាំរោង តែងតែគិតថា ខ្លួនកើតមក ដើម្បីដើរតួជាអ្នកនាំមុខ!

  • មួយជីវិត នៃមនុស្សឆ្នាំរោង មិនក្រលំបាកទេ បើមិននិយាយថា មានទ្រព្យសម្បត្តិហូរហៀរនោះ ថ្វីបើ កំលាំងទឹកប្រាក់ មិនអាចទាក់ទាញ មនុស្សឆ្នាំរោងបានក៏ដោយ

  • ឆ្នាំរោង ចេះប្រើប្រាស់ឱកាស ដោយរកគ្រប់វិធីបំពេញបន្ថែមកំលាំង ដែលខ្លួនមានជាស្រាប់

  • ក្លាហានបែបនឹង ម៉្លោះហើយពេលជួបប្រទះ ស្ថានការខាតបង់អ្វីមួយ ឆ្នាំរោងនៅតែរើបំរះ ដោយមិនស្គាល់បរាជ័យថា ជាយ៉ាងណានោះទេ

  • បើត្រូវការប្រឹក្សាយោបល់ សួរមនុស្សឆ្នាំរោងចុះ!

  • តាមពិត ឆ្នាំរោងតែងតែចង់មានតួនាទី ជាអ្នកដឹកនាំ ជាស្តេច ជាអ្នកលើកបញ្ជាឡើង

  • ឆ្នាំរោងពិតជា អ្នកដឹកនាំមែន ព្រោះដឹងខ្លួនឯងថា ត្រូវធ្វើយ៉ាងមេច ដើម្បីអង្គុយខ្ពស់ជាងគេរាល់គ្នា

  • មិនគួរធ្វើអ្វីកាត់មុខឆ្នាំរោងទេ ប្រយ័ត្នវាព្រួសភ្លើង

  • ដំបូន្មានចំពោះឆ្នាំរោង៖ ឆ្លាត គឺ គួរតែទទួលយកគោលការ ទៅតាមឱកាស, អធ្យាស្រ័យ និង អនុគ្រោះ។ ខ្ពស់ជាងគេ ខ្លាំងជាងគេ ស្មានតែមានគេយកចិត្តយកថ្លើម ប៉ុន្តែមិនមែនទទួលបាន ជីវិតមួយគ្រប់គ្រាន់ទាំងស្រុងនោះទេ

  • ប្រសិនបើ ឆ្នាំរោងចេះថ្លឹងថ្លែងនោះ, មហិច្ឆិតាសំរេចគោលដៅ និង ចេះគិតដល់រឿងតូចតាច ឆ្នាំរោងអាចទទួលបាន ជីវិតមួយគួរជាទីពេញចិត្ត

មនុស្ស ឆ្នាំ រោង

  • ឆប នឹង មនុស្ស ឆ្នាំ ជូត (កណ្តុរ) និង មនុស្ស ឆ្នាំ វក (ស្វា)

  • ឆុង នឹង មនុស្ស ឆ្នាំ ឆ្លូវ (គោ), មនុស្ស ឆ្នាំ មមែ (ពពែ) និង មនុស្ស ឆ្នាំ (ឆ្កែ)

កំពូល (Top)

អ្នក ឆ្នាំម្សាញ់

  • ឆ្នាំម្សាញ់ និយាយរួម ជួបតែជោគជ័យ

  • ប៉ិនប្រសប់ ខាងនិយាយស្តី និង ចេះភាសាច្រើន។ ឆ្នាំម្សាញ់ តែងតែជួបសំណាង អំពីប្រាក់កាស និង ច្រើនសល់លើស តំរូវការ ថ្វីបើប្រាក់កាសមិនមែនជាគោលដៅចំបង ដែលឆ្នាំរោងត្រូវការ ប៉ុន្តែនៅតែសល់ប្រាក់កាស

  • លក្ខណះស្រស់បស់ និង ចិត្តទូលាយស្រាប់ របស់ឆ្នាំម្សាញ់ ដែលទាក់ទាញអារម្មណ៍អ្នកភេទផ្ទុយ។

  • ស្មានតែភ្នែកពស់ថ្លាឆ្វេង គួរអោយញញើត។ ឆ្នាំម្សាញ់ទាក់ទាញអារម្មណ៍គេឯង ម៉្លោះហើយមិនតិចគ្នាទេ ដែលលង់វង្វេងនឹងពស់

  • ឆ្នាំម្សាញ់មិនងាយទទួលការលួងលោមទេ គ្រោះថ្នាក់គួរសម និង ឆ្លាតវៀងវៃ មិននឹកស្មានដល់

  • ឆ្នាំម្សាញ់លំអៀងច្រើន ទៅខាងទស្សនវិជ្ជា

  • ហុ

  • ឆ្នាំម្សាញ់មិនសូវជឿលើយោបល់ របស់អ្នកដទៃ ប៉ុន្តែជឿលើតែអារម្មណ៍ និង គំនិតពិចារណាផ្ទាល់ខ្លួន

  • យត

  • ទាល់លុយ ឬ? មិនអីទេ ព្រោះឆ្នាំម្សាញ់ នៅពឹងពាក់បានលើគ្រួសារ មិត្តភក្តិ ដូចធម្មតា

មនុស្ស ឆ្នាំ ម្សាញ់

  • ឆប នឹង មនុស្ស ឆ្នាំ ឆ្លូវ (គោ) និង មនុស្ស ឆ្នាំ រកា (មាន់)

  • ឆុង នឹង មនុស្ស ឆ្នាំ ខាល (ខ្លា), មនុស្ស ឆ្នាំ វក (ស្វា) និង មនុស្ស ឆ្នាំ កុរ (ជ្រូក)

កំពូល (Top)

អ្នក ឆ្នាំមមីរ

  • ហ្

  • ឆ្នាំមមីរជាសត្វសកម្មការងារ ចេះរកប្រាក់កាស និង ចូលចិត្តធ្វើដំណើរទៅទីនេះ ទៅទីនោះ

  • វាជាសត្វ ដើរច្រើនក្នុងចំណោមសត្វទាំងដប់ពីរ។ ទៅទីកន្លែងនេះ មានគំរោងនោះ ទៅកន្លែងផ្សេង មានកម្មវិធី ឬ គំរោងផ្សេង

  • ពូកែ ខាងរកប្រាក់កាស

  • រកប្រាក់កាស សំដៅសំរេចសេចក្តីប៉ងប្រាថ្នាកប់ក្នុងចិត្តរបស់ខ្លួន និងសេចក្តីប៉ងប្រាថ្នាខ្លះ ចំពោះអ្នកដទៃ

  • ថ្វីបើឆ្នាំមមីរ គិតពីរកប្រាក់កាស ប៉ុន្តែនៅរក្សាដដែល ភាពឯករាជ្យ និង សេរីភាព សំរាប់ខ្លួន

  • ្ក

មនុស្ស ឆ្នាំ មមីរ

  • ឆប នឹង មនុស្ស ឆ្នាំ ខ្លា (ខ្លា) និង មនុស្ស ឆ្នាំ (ឆ្កែ)

  • ឆុង នឹង មនុស្ស ឆ្នាំ ជូត (កណ្តុរ), មនុស្ស ឆ្នាំ ថោះ (ទន្សាយ) និង មនុស្ស ឆ្នាំ រកា (មាន់)

កំពូល (Top)

អ្នក ឆ្នាំមមែ

  • ហ្

  • ្ក

មនុស្ស ឆ្នាំ មមែ

  • ឆប នឹង មនុស្ស ឆ្នាំ ថោះ (ទន្សាយ) និង មនុស្ស ឆ្នាំ កុរ (ជ្រូក)

  • ឆុង នឹង មនុស្ស ឆ្នាំ ឆ្លូវ (គោ), មនុស្ស ឆ្នាំ រោង (នាគ) និង មនុស្ស ឆ្នាំ (ឆ្កែ)

កំពូល (Top)

អ្នក ឆ្នាំវក

  • ហ្

  • ្ក

មនុស្ស ឆ្នាំ វក

  • ឆប នឹង មនុស្ស ឆ្នាំ រោង (នាគ) និង មនុស្ស ឆ្នាំ ជូត (កណ្តុរ)

  • ឆុង នឹង មនុស្ស ឆ្នាំ ខាល (ខ្លា), មនុស្ស ឆ្នាំ ម្សាញ់ (ពស់) និង មនុស្ស ឆ្នាំ កុរ (ជ្រូក)

កំពូល (Top)

អ្នក ឆ្នាំរកា

  • ហ្

  • ្ក

មនុស្ស ឆ្នាំ រកា

  • ឆប នឹង មនុស្ស ឆ្នាំ ឆ្លូវ (គោ) និង មនុស្ស ឆ្នាំ ម្សាញ់ (ពស់)

  • ឆុង នឹង មនុស្ស ឆ្នាំ ជូត (កណ្តុរ), មនុស្ស ឆ្នាំ ថោះ (ទន្សាយ) និង មនុស្ស ឆ្នាំ មមីរ (សេះ)

កំពូល (Top)

អ្នក ឆ្នាំ

  • អាចថា សត្វឆ្កែជាសត្វស្មោះត្រង់បំផុត នៃមនុស្សជាតិ

  • ស្មោះត្រង់ ស្មោះចិត្ត

  • ឆ្នាំច មាន ក្នុងការរស់នៅ និង គួរជាទីទុកចិត្តក្នុងគ្រាលំបាក

  • លើសពីហ្នឹង ឆ្នាំចមាត់ជិតណាស់ ដឹងរឿងអ្វី មិនដែលហើបប្រាប់នរណាទេ

  • ឆ្នាំច សំគាល់បានការខុសការត្រូវ និងរក្សាខ្ជាប់ភាពទទួលខុសត្រូវ, មិងបំពេញភារកិច្ចរហូតដល់ចុងបញ្ចាប់

  • ឆ្នាំច មានទស្សនៈមួយ ក្នុងការរស់នៅ៖

មនុស្ស ឆ្នាំ

  • ឆប នឹង មនុស្ស ឆ្នាំ ខាល (ខ្លា) និង មនុស្ស ឆ្នាំ មមីរ (សេះ)

  • ឆុង នឹង មនុស្ស ឆ្នាំ ឆ្លូវ (គោ), មនុស្ស ឆ្នាំ រោង (នាគ) និង មនុស្ស ឆ្នាំ មមែ (ពពែ)

កំពូល (Top)

អ្នក ឆ្នាំកុរ

  • ជាការពិតណាស់ ដែលមនុស្សឆ្នាំកុរ រស់ក្នុងជីវភាព

  • ជួយអ្នកដទៃ ជាសុភមង្គលពិតប្រាកដ នៃឆ្នាំឆ្លូវ។ ឃើញគេរីករាយ ទើបឆ្នាំឆ្លូវនេះរីករាយ ប៉ុន្តែការពិត គួរអោយគ្មាន ក្តីមេត្តា ចំពោះឆ្នាំឆ្លូវ ព្រោះគ្មាននរណាដឹងឮ ហើយផ្តល់រង្វាន់ចំពោះទង្វើនោះ។

  • ឆ្នាំឆ្លូវចិត្តល្អ និង សប្បុរស ស្លូតបូត ដូចទេវតាពេក ទើបងាយស្រួលមានអ្នកបំផ្លាញ និង ឆ្លៀតឱកាស!

  • ឆ្នាំឆ្លូវមិនចូលចិត្ត អ្នកបញ្ចេញឫកចេះមកប្រដៅ ប៉ុន្តែចូលចិត្តធ្វើអ្វីដែលខ្លួនយល់ថាត្រូវធ្វើ

  • បើជាមិត្តភក្តិ អ្នកត្រូវចៀសវាង រិះគន់ឆ្នាំឆ្លូវ ព្រោះឆ្នាំឆ្លូវ ជាមិត្តភក្តិស្មោះចិត្ត និងស្មោះត្រង់បំផុត លើលោក

  • មានឈ្មោះល្បី ឆ្នាំឆ្លូវក៏មានបញ្ញាកំរិតកំពូល។ ឆ្នាំឆ្លូវរៀនបណ្តើរ លេងបណ្តើរ ស្រាវជ្រាវបណ្តើរដើម្បីបំពេញបន្ថែម ចំណេះដឹង

  • ឆ្នាំឆ្លូវល្មោភស៊ីល្មោភផឹក ធ្វើអោយគេគិតថា ឆ្នាំឆ្លូវល្មោភស៊ី ក្នុងចំណោមឆ្នាំសត្វទាំង ១២! គ្រឿងញ៉ាំគ្រឿងភេសជ្ជះ ទាល់តែ ជាប្រភេទពិសេស

  • ដោយសារមានទឹកចិត្តមាស ឆ្នាំឆ្លូវជាមិត្តភក្តិដ៏ប្រសើរប្រចាំជីវិត របស់អ្នក។ ថ្វីបើដូច្នោះ ឆ្នាំឆ្លូវមានការបែងចែកក្នុង ទំនាក់ទំនង, បើនរណាចូលចិត្តគេ គេនឹងចូលចិត្តវិញ បើមិចូលចិត្តគេ គេមិនខ្ចីរំលឹកដល់

  • ដំបូន្មានចំពោះឆ្នាំឆ្លូវ គឺគួរបើកចំហ សកម្មភាពជីវិត បន្ថែមទៀត។ បើកាន់តែដាក់ខ្លួន ចូលរួមសំបូរបែប ក្នុងមហាជន, ឆ្នាំឆ្លូវកាន់តែលេចធ្លោឡើង

មនុស្ស ឆ្នាំ កុរ

  • ឆប នឹង មនុស្ស ឆ្នាំ ថោះ (ទន្សាយ) និង មនុស្ស ឆ្នាំ មមែ (ពពែ)

  • ឆុង នឹង មនុស្ស ឆ្នាំ ខាល (ខ្លា), មនុស្ស ឆ្នាំ វក (ស្វា) និង មនុស្ស ឆ្នាំ ម្សាញ់ (ពស់)

កំពូល (Top)

ថ្ងៃ ខែ ឆ្នាំ កំណើត ដែលត្រូវនឹង ឆ្នាំសត្វ

ថ្ងៃ ខែ ឆ្នាំ កំណើត

ត្រូវនឹង

ឆ្នាំ

សត្វ

ធាតុ

កុម្ភៈ

២០០៨

-

២៦

មករា

២០០៩

ជូត

(កណ្តុរ) ដី

១៨

កុម្ភៈ

២០០៧

-

កុម្ភៈ

២០០៨

កុរ

(ជ្រូក) ភ្លើង

២៩

មករា

២០០៦

-

១៧

កុម្ភៈ

២០០៧

(ឆ្កែ) ភ្លើង

កុម្ភៈ

២០០៥

-

២៨

មករា

២០០៦

រកា

(មាន់) ឈើ

២២

មករា

២០០៤

-

កុម្ភៈ

២០០៥

វក

(ស្វា) ឈើ

កុម្ភៈ

២០០៣

-

២១

មករា

២០០៤

មមែ

(ពពែ) ទឹក

១២

កុម្ភៈ

២០០២

-

៣១

មករា

២០០៣

មមីរ

(សេះ) ទឹក

២៤

មករា

២០០១

-

១១

កុម្ភៈ

២០០២

ម្សាញ់ (ពស់) លោហៈ

កុម្ភៈ

២០០០

-

២៣

មករា

២០០១

រោង (នាគ) លោហៈ

កុម្ភៈ

១៩៩៩

-

កុម្ភៈ

២០០០

ថោះ (ទន្សាយ) ដី

២៨

មករា

១៩៩៨

-

កុម្ភៈ

១៩៩៩

ខាល (ខ្លា) ដី

កុម្ភៈ

១៩៩៧

-

២៧

មករា

១៩៩៨

ឆ្លូវ (គោ) ភ្លើង

១៩

កុម្ភៈ

១៩៩៦

-

កុម្ភៈ

១៩៩៧

ជូត (កណ្តុរ) ភ្លើង

៣១

មករា

១៩៩៥

-

១៨

កុម្ភៈ

១៩៩៦

កុរ (ជ្រូក) ឈើ

១០

កុម្ភៈ

១៩៩៤

-

៣០

មករា

១៩៩៥

(ឆ្កែ) ឈើ

២៣

មករា

១៩៩៣

-

កុម្ភៈ

១៩៩៤

រកា (មាន់) ទឹក

កុម្ភៈ

១៩៩២

-

២២

មករា

១៩៩៣

វក (ស្វា) ទឹក

១៥

កុម្ភៈ

១៩៩១

-

កុម្ភៈ

១៩៩២

មមែ (ពពែ) លោហៈ

២៧

មករា

១៩៩០

-

១៤

កុម្ភៈ

១៩៩១

មមីរ (សេះ) លោហៈ

កុម្ភៈ

១៩៨៩

-

២៦

មករា

១៩៩០

ម្សាញ់ (ពស់) ដី

១៧

កុម្ភៈ

១៩៨៨

-

កុម្ភៈ

១៩៨៩

រោង (នាគ) ដី

២៩

មករា

១៩៨៧

-

១៦

កុម្ភៈ

១៩៨៨

ថោះ (ទន្សាយ) ភ្លើង

កុម្ភៈ

១៩៨៦

-

២៨

មករា

១៩៨៧

ខាល (ខ្លា) ភ្លើង

២០

កុម្ភៈ

១៩៨៥

-

កុម្ភៈ

១៩៨៦

ឆ្លូវ (គោ) ឈើ

កុម្ភៈ

១៩៨៤

-

១៩

កុម្ភៈ

១៩៨៥

ជូត (កណ្តុរ) ឈើ

១៣

កុម្ភៈ

១៩៨៣

-

កុម្ភៈ

១៩៨៤

កុរ (ជ្រូក) ទឹក

កំពូល (Top)

២៥

មករា

១៩៨២

-

១២

កុម្ភៈ

១៩៨៣

(ឆ្កែ) ទឹក

កុម្ភៈ

១៩៨១

-

២៤

មករា

១៩៨២

រកា (មាន់) លោហៈ

១៦

កុម្ភៈ

១៩៨០

-

កុម្ភៈ

១៩៨១

វក (ស្វា) លោហៈ

២៨

មករា

១៩៧៩

-

១៥

កុម្ភៈ

១៩៨០

មមែ (ពពែ) ដី

កុម្ភៈ

១៩៧៨

-

២៧

មករា

១៩៧៩

មមីរ (សេះ) ដី

១៨

កុម្ភៈ

១៩៧៧

-

កុម្ភៈ

១៩៧៨

ម្សាញ់ (ពស់) ភ្លើង

៣១

មករា

១៩៧៦

-

១៧

កុម្ភៈ

១៩៧៧

រោង (នាគ) ភ្លើង

១១

កុម្ភៈ

១៩៧៥

-

៣០

មករា

១៩៧៦

ថោះ (ទន្សាយ) ឈើ

២៣

មករា

១៩៧៤

-

១០

កុម្ភៈ

១៩៧៥

ខាល (ខ្លា) ឈើ

កុម្ភៈ

១៩៧៣

-

២២

មករា

១៩៧៤

ឆ្លូវ (គោ) ទឹក

១៥

កុម្ភៈ

១៩៧២

-

កុម្ភៈ

១៩៧៣

ជូត (កណ្តុរ) ទឹក

២៧

មករា

១៩៧១

-

១៤

កុម្ភៈ

១៩៧២

កុរ (ជ្រូក) លោហៈ

កុម្ភៈ

១៩៧០

-

២៦

មករា

១៩៧១

(ឆ្កែ) លោហៈ

១៧

កុម្ភៈ

១៩៦៩

-

កុម្ភៈ

១៩៧០

រកា (មាន់) ដី

៣០

មករា

១៩៦៨

-

១៦

កុម្ភៈ

១៩៦៩

វក (ស្វា) ដី

កុម្ភៈ

១៩៦៧

-

២៩

មករា

១៩៦៨

មមែ (ពពែ) ភ្លើង

២១

មករា

១៩៦៦

-

កុម្ភៈ

១៩៦៧

មមីរ (សេះ) ភ្លើង

កុម្ភៈ

១៩៦៥

-

២០

មករា

១៩៦៦

ម្សាញ់ (ពស់) ឈើ

១៣

កុម្ភៈ

១៩៦៤

-

កុម្ភៈ

១៩៦៥

រោង (នាគ) ឈើ

២៥

មករា

១៩៦៣

-

១២

កុម្ភៈ

១៩៦៤

ថោះ (ទន្សាយ) ទឹក

កុម្ភៈ

១៩៦២

-

២៤

មករា

១៩៦៣

ខាល (ខ្លា) ទឹក

១៥

កុម្ភៈ

១៩៦១

-

កុម្ភៈ

១៩៦២

ឆ្លូវ (គោ) លោហៈ

២៨

មករា

១៩៦០

-

១៤

កុម្ភៈ

១៩៦១

ជូត (កណ្តុរ) លោហៈ

កុម្ភៈ

១៩៥៩

-

២៧

មករា

១៩៦០

កុរ (ជ្រូក) ដី

១៨

កុម្ភៈ

១៩៥៨

-

កុម្ភៈ

១៩៥៩

(ឆ្កែ) ដី

៣១

មករា

១៩៥៧

-

១៧

កុម្ភៈ

១៩៥៨

រកា (មាន់) ភ្លើង

១២

កុម្ភៈ

១៩៥៦

-

៣០

មករា

១៩៥៧

វក (ស្វា) ភ្លើង

២៤

មករា

១៩៥៥

-

១១

កុម្ភៈ

១៩៥៦

មមែ (ពពែ) ឈើ

កំពូល (Top)

កុម្ភៈ

១៩៥៤

-

២៣

មករា

១៩៥៥

មមីរ (សេះ) ឈើ

១៤

កុម្ភៈ

១៩៥៣

-

កុម្ភៈ

១៩៥៤

ម្សាញ់ (ពស់) ទឹក

២៧

មករា

១៩៥២

-

១៣

កុម្ភៈ

១៩៥៣

រោង (នាគ) ទឹក

កុម្ភៈ

១៩៥១

-

២៦

មករា

១៩៥២

ថោះ (ទន្សាយ) លោហៈ

១៧

កុម្ភៈ

១៩៥០

-

កុម្ភៈ

១៩៥១

ខាល (ខ្លា) លោហៈ

២៩

មករា

១៩៤៩

-

១៦

កុម្ភៈ

១៩៥០

ឆ្លូវ (គោ) ដី

១០

កុម្ភៈ

១៩៤៨

-

២៨

មករា

១៩៤៩

ជូត (កណ្តុរ) ដី

២២

មករា

១៩៤៧

-

កុម្ភៈ

១៩៤៨

កុរ (ជ្រូក) ភ្លើង

កុម្ភៈ

១៩៤៦

-

២១

មករា

១៩៤៧

(ឆ្កែ) ភ្លើង

១៣

កុម្ភៈ

១៩៤៥

-

កុម្ភៈ

១៩៤៦

រកា (មាន់) ឈើ

២៥

មករា

១៩៤៤

-

១២

កុម្ភៈ

១៩៤៥

វក (ស្វា) ឈើ

កុម្ភៈ

១៩៤៣

-

២៤

មករា

១៩៤៤

មមែ (ពពែ) ទឹក

១៥

កុម្ភៈ

១៩៤២

-

កុម្ភៈ

១៩៤៣

មមីរ (សេះ) ទឹក

២៧

មករា

១៩៤១

-

១៤

កុម្ភៈ

១៩៤២

ម្សាញ់ (ពស់) លោហៈ

កុម្ភៈ

១៩៤០

-

២៦

មករា

១៩៤១

រោង (នាគ) លោហៈ

១៩

កុម្ភៈ

១៩៣៩

-

កុម្ភៈ

១៩៤០

ថោះ (ទន្សាយ) ដី

៣១

មករា

១៩៣៨

-

១៨

កុម្ភៈ

១៩៣៩

ខាល (ខ្លា) ដី

១១

កុម្ភៈ

១៩៣៧

-

៣០

មករា

១៩៣៨

ឆ្លូវ (គោ) ភ្លើង

២៤

មករា

១៩៣៦

-

១០

កុម្ភៈ

១៩៣៧

ជូត (កណ្តុរ) ភ្លើង

កុម្ភៈ

១៩៣៥

-

២៣

មករា

១៩៣៦

កុរ (ជ្រូក) ឈើ

១៤

កុម្ភៈ

១៩៣៤

-

កុម្ភៈ

១៩៣៥

(ឆ្កែ) ឈើ

២៦

មករា

១៩៣៣

-

១៣

កុម្ភៈ

១៩៣៤

រកា (មាន់) ទឹក

កុម្ភៈ

១៩៣២

-

២៥

មករា

១៩៣៣

វក (ស្វា) ទឹក

១៧

កុម្ភៈ

១៩៣១

-

កុម្ភៈ

១៩៣២

មមែ (ពពែ) លោហៈ

៣០

មករា

១៩៣០

-

១៦

កុម្ភៈ

១៩៣១

មមីរ (សេះ) លោហៈ

១០

កុម្ភៈ

១៩២៩

-

២៩

មករា

១៩៣០

ម្សាញ់ (ពស់) ដី

២៣

មករា

១៩២៨

-

កុម្ភៈ

១៩២៩

រោង (នាគ) ដី

កុម្ភៈ

១៩២៧

-

២២

មករា

១៩២៨

ថោះ (ទន្សាយ) ភ្លើង

កំពូល (Top)

ហោរាសាស្រ្តចិន ជា ទស្សនវិជ្ជាមួយ ដែលមានអាយុកាល យូរលង់ ក្នុងចំណោម ទស្សនវិជ្ជា ចាស់បុរាណបំផុត ដែលនៅរស់រាន រហូតដល់ បច្ចុប្បន្ន។

Chinese Astrology is one of the most ancient philosophies still in existence today

http://www.c-c-c.org/chineseculture/zodiac/zodiac.html

http://www.rainfall.com/horoscop/chinese.htm

http://www.chinatoday.com/culture/zodiac/zodiac.htm

http://chinese.astrology.com

http://www.chinesezodiac.com/signs.php

http://www.horoscope.com/chinesezodiac.html

ក្បួនទស្សទាយ ចារិកមនុស្ស ទៅតាមឈ្មោះសត្វ

វិធីបង្កើតទាន់ចិត្ត សៀវភៅអេឡិចត្រូនិច ដាក់លើប្លក ឬ ជាឯកសារ PDF

About these ads
បានចុះផ្សាយក្នុង មិនមានប្រភេទ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: