កំហុសតិចតួច ដែលម្ចាស់ ប្លក (WordPress) មិនបានចាប់អារម្មណ៍!

មានប្លកខ្លះ ត្រូវបានបង្កើតហើយ ប៉ុន្តែបង្ហាញមិនត្រឹមត្រូវ ក្រមអក្សរខ្មែរ យូនីកូដ-នីដា លើអិនរើណែត ធ្វើអោយអ្នកអាន អានមិនបាន អក្សរខ្មែរ លើប្លក។

ដើម្បី ប្លកបង្ហាញបានត្រឹមត្រូវ ក្រមអក្សរខ្មែរយូនីកូដ-នីដា លើឧបកររាវរក (Browser) អិនរើណែត អិចក្សផ្លរើ (Internet Explorer) និង លើឧបកររាវរក កញ្ជ្រោងភ្លើង (Firefox), ម្ចាស់ប្លក គួរជ្រើសយក គំរូរចនា (Theme) ដែលអាចបង្ហាញត្រឹមត្រូវ ក្រមអក្សរខ្មែរយូនីកូដ-នីដា។

ដើម្បី ប្លក របស់អ្នក បង្ហាញបានត្រឹមត្រូវ អក្សរខ្មែរ

ឈ្មោះគំរូរចនា (Theme) ដែលអាចបង្ហាញត្រឹមត្រូវ ក្រមអក្សរ ខ្មែរយូនីកូដ-នីដា ៖

Contempt, Cutline, Day Dream, Garland, Iceburgg, Regulus, Neo-sapien, Ocean Mist, Pool, Tarski

បញ្ជាក់៖

ប្រើប្រាស់គំរូរចនា ខាងលើ នឹងអាចបង្ហាញបាល្អ ក្រមអក្សរ ខ្មែរយូនីកូដ-នីដា លើឧបកររាវរក (Browser) អិនរើណែត អិចក្សផ្លរើ (Internet Explorer) និង លើឧបកររាវរក កញ្ជ្រោងភ្លើង (Firefox), ឬ មេខលា (Mekhala)

ដើម្បី អ្នកអាន អាចដាក់ដោយសេរី វិចារ លើ ប្លក របស់អ្នក

អ្នកត្រូវតែ គូសឆែក ដូចរូបភាព ខាងស្តាំ, រួចចុចប្រអប់ រក្សាទុក បំលាស់ប្តូរ។

បានដាក់ប្រកាស ក្នុង គន្លឹះ WordPress. 6 វិចារ »

6 ចំលើយ ទៅ “កំហុសតិចតួច ដែលម្ចាស់ ប្លក (WordPress) មិនបានចាប់អារម្មណ៍!”

  1. កូនខ្មែរ និយាយ ៖

    នែ ទើបតែបានដាក់ អក្សរសាស្រ្តខ្មែរ រួចអស់ហើយ អាចចូលទៅស្ដាប់បានណាបង
    http://socheatk.blogspot.com/2008/08/khmer-literature-vol-01.html

  2. SAYON និយាយ ៖

    ប្លកល្អ!!!
    តែខ្ញុំហាក់ដូចជាមិនសូវស្និទ្ធជាមួយ wordpress សោះ។
    ចាំទំនេរសាកល្បងម្តង។

  3. តារា3D និយាយ ៖

    ខ្ញុំមិនសូវ​ចេះ​​​សសេររសាះ!​ អាចជួយខ្ញុំបាន​ទេ?

  4. ដើមត្នោត មួយ និយាយ ៖

    តារា3D ៖ មិនដឹងថា អ្នកចង់និយាយពី សរសេរប្លក ឬ សរសេរអត្ថបទ ប៉ុន្តែ សូមពន្យល់ ត្រួសៗ នៅទីនេះ អំពី វិធីសរសេរអត្ថបទ ។

    អត្ថបទ មានច្រើនប្រភេទ ប៉ុន្តែ មានគោលការរួម ៖
    - លើកជារួម
    - លើកចំកម្មវត្ថុ
    - ការវាយតំលៃ និង យោបល់ របស់អ្នកអំពី កម្មវត្ថុ បានលើកឡើង

    ឧទាហរ ខាងលើ៖
    *មានប្លកខ្លះ ត្រូវបានបង្កើតហើយ ប៉ុន្តែបង្ហាញមិនត្រឹមត្រូវ ក្រមអក្ស… (ជាសេចក្តីផ្តើម លើកជារួម, វាជាស្ពាន ចូលទៅកម្មវត្ថុ ដែលអ្នកចង់និយាយ)
    *ដើម្បី ប្លកបង្ហាញបានត្រឹមត្រូវ ក្រមអក្សរខ្មែរយូនីកូដ-នីដា លើឧបកររាវ… (ជាកម្មវត្ថុ ត្រូវនិយាយ + យោបល់ ឬ ការយល់ របស់អ្នក)

    បន្ថែម៖
    - អ្នកបង្កើត មួយប្លក ទៅ, ខ្ញុំនឹងណែនាំអ្នក វិធីរកប្រធានបទ មានប្រយោជដល់អ្នកអាន ដើម្បីសរសេរ និង វិធីប្រើប្រាស់ ពាក្យសរសេរ អោយអ្នកអានងាយយល់ និង ចូលចិត្តអាន អត្ថបទ របស់អ្នក

  5. sophakamora និយាយ ៖

    jumreabsour deum tnoth kyom domleung aksor kmer deumbei sorsé jorjék léng jea mouy mith pheak kroin bath opsok , tè domleung pum aksor kmer min jéng sorss ,saum joury nè noirm kyom jea phirsa kmer tam lumdab lumdoy kbourn vir deumbei oy khyom bann sorsé jorjék léng jea mouy neak tirn orss knea phung saum or kunn chjreunn tuk jea munn .pi kmèr svèng rork .

  6. ដើមត្នោត មួយ និយាយ ៖

    សូមចូលមើល ការណែនាំជាអក្សរខ្មែរ នៅ http://khmeritforyou.blogspot.com/2007/07/how-to-install-and-configure-khmer.html ដោយចុចលើរូបភាពពង្រីកវា។


បញ្ចេញ មួយចំលើយតប