KMPlayer (Korea Media Player) ជាកម្មវិធី លេងមីឌា សរសេរកម្មវិធី ដោយ ជនជាតិកូរេខាងត្បូង, ត្រូវបានប្រែសំរួល ជាភាសាខ្មែរ ដោយច្រើនគ្នា ជាពិសេសប្អូនៗ សិស្សសាលាបាក់ទូក។ ដើមត្នោតមួយ បានកែ និង បានប្រែសំរួលឡើងវិញ ស្របតាមន័យ នៃពាក្យ/ឃ្លា សំរួលដល់បំរើប្រាស់ KMPlayer ជាភាសាខ្មែរ។ បំរែសំរួលលើកមុន ខ្វះច្រើនពាក្យ ហើយភាគច្រើននៃពាក្យ បានប្រើប្រាស់ មិនស្របតាមន័យ នៃពាក្យ, ចឹងហើយពេលនេះ បន្ទាប់ពីប្រែសំរួល (ប្រែសំរួលណ៎ា មិនមែនបកប្រែទេ ព្រោះបកប្រែ មានន័យថា ប្រែម្តងមួយពាក្យ គ្មានគិតន័យ របស់ឃ្លា), ដើមត្នោត មួយ បង្ហាញឡើងវិញ វា សំរាប់អ្នកអាន ប្រើប្រាស់ KMPlayer គួរចាប់ចិត្តនេះ !!! អរគុណ។
- KMPlayer ពី ៖ http://kmplayer.en.softonic.com/
- ឯកសារឈ្មោះ Language.rar រួចពន្លាវា ជាថតឯកសារ Language ចំលងបិទភ្ជាប់ ទៅ C:\Program Files\The KMPlayer លើខំព្យូរើ របស់អ្នក។
វិធីធ្វើអោយធំ អក្សរខ្មែរ ក្នុង KMPlayer ៖
- ចុចស្តាំកណ្តុរ លើផ្ទៃតុ ឬ លើស្រ្គីន របស់វិនដោស្ស → មើលតាមរូបភាព ខាងក្រោម៖
មើលផងដែរ ៖ http://mitleap.com/forum/topics/kmplayer-1




ខែ មីនា 1, 2009 ម៉ោង 4:07 ល្ងាច
ប៉ុន្តែខ្ញុ៓នៅមិនទាន់យល់ពីវិធី(Donwnload)
KMP Player ទេ សូមជួយប្រ឵ប់ផង
នៅពេលខ្ញុ៓(Donwnload)វាបានហើយ ប៉ុន្តែវាមិនមានភាសាខ្មែរសោះ
ខែ មីនា 5, 2009 ម៉ោង 9:57 ព្រឹក
សូមអានឃ្លា ៖ ទាញយក
ឯកសារឈ្មោះ Language.rar រួចពន្លាវា ជាថតឯកសារ Language ចំលងបិទភ្ជាប់ ទៅ C:\Program Files\The KMPlayer លើខំព្យូរើ របស់អ្នក។
ខែ មីនា 8, 2009 ម៉ោង 2:10 ល្ងាច
1.កម្មវិធីKMP Player នេះពិតជាអស្ចារ្យមែន បុន្តែអ្វីដែលគួឲ្យខកចិត្តបន្តិចនោះត្រង់ថាឣក្សរខ្មែរយូនីកូដ(UniCode)តូចពេក។
ហើយខ្ញុ៓សង្កេតឃើញថាមានប្រិយមិត្តជាច្រើន មកហើយដែលសួរស្រដៀងនិងខ្ញុ៓អ៓ពី ឣក្សរខ្មែរយូនីកូដ(UniCode)តូច។កម្មវិធីKMP Player ហេតុអ្វីបានជាមិនធ្វើកម្មវិធី(Setup)របស់KMP Player នេះជាភាសាខ្មែរផងទៅនៅពេលខ្ញុំដំឡើងឡើងកម្មវិធីKMP Player នេះម្តងៗមិនឃើញមានភាសាខ្មែរសោះគឺឃើញមានតែភាសាកូរេចិនថៃអង់គ្លេស។
ខែ មីនា 8, 2009 ម៉ោង 5:15 ល្ងាច
ខ្ញុំពិតជាចង់ឃើញKhmerit បង្កើតកម្មវិធីចម្លងCD (Nero StartSmart)ជាភាសាខ្មែរណាស់តើធ្វើបានឫទេ?
ខែ មីនា 11, 2009 ម៉ោង 9:07 ល្ងាច
@នឹម ៖ ខ្ញុំបានដាក់បន្ថែមហើយ វិធីធ្វើអោយធំ តាមចិត្តចង់ អក្សរខ្មែរ ក្នុង KMPlayer។ KMPlayer ជាកម្មវិធី បង្កើតដោយជនជាតិ ខរៀខាងត្បូង (Sout Korea), ចឹងហើយការបញ្ចូលអក្សរខ្មែរ ពេលតំលើង អាស្រ័យលើ ម្ចាស់កម្មវិធី, រីឯដើមត្នោត បានប្រែសំរួលវា សំរាប់កូនខ្មែរ ងាយប្រើប្រាស់វា។ អរគុណ ដែលបានចាប់អារម្មណ៍!
@ម៉ុម ៖ អរគុណ ដែលបានផ្តល់ទំនុកចិត្ត ដល់ដើមត្នោត ក្នុងរាល់បំរែសំរួល ប៉ុន្តែដើមត្នោត គ្មានលទ្ធភាព បង្កើតកម្មវិធី ចំលង CD (Nero Startmart) ជាភាសាខ្មែរ ព្រោះវាត្រូវការពេលវេលា និង ក្រុមអ្នករួមគ្នាបង្កើត។ ទោះយ៉ាងណា ដើមត្នោត នៅតែជាទីសង្ឃឹម សំរាប់កូនខ្មែរ បើដើមត្នោត បានប្រទះកម្មវិធីចំលង CD, ដើមត្នោត នឹងប្រែសំរួល បន្តបន្ទាប់។
ទិសដៅ របស់ដើមត្នោត គឺប្រែសំរួល គ្រប់កម្មវិធី សំរាប់កូនខ្មែរ ប្រើប្រាស់វា ព្រោះដើមត្នោតដឹងណាស់ថា ឯកសារ ផ្នែកពត៌មានវិទ្យា ជាភាសាខ្មែរ នៅខ្វះច្រើន។
ជាក់ស្តែង, ដើមត្នោត ទើបតែបានប្រែសំរួល រួចរាល់ កម្មវិធី Ning (http://khmereveryday.ning.com) ។ វាជាកម្មវិធី គ្រប់គ្រងខ្លឹមសារ (CMS : Content Management System)។ ដើមត្នោត បំរុងដាក់ប្រកាសណែនាំកូនខ្មែរ វិធីបង្កើតវា ប៉ុន្តែដាក់មិនទាន់ ព្រោះ ដើមត្នោត មមារញឹកការងារ។ ដើមត្នោត នៅប៉ារីសមែន ប៉ុន្តែអារម្មណ៍ រិះគិតជានិច្ច ប្រទេសខ្មែរ!!!
ដើមត្នោត នៅតែបន្តចែករំលែកគ្មានខាន ចំណេះពត៌មានវិទ្យា ដែលដើមត្នោតមានអំបាល់ម៉ាន សំរាប់កូនខ្មែរ !!!
ខែ ឧសភា 4, 2009 ម៉ោង 2:51 ព្រឹក
Hello! My name 4kunkhmer who tried to translate the KMP sine 2006 i have a ID give to all of the reader who love My KMP if u can’t see KMP in Khmer language well u can email to me to suggest the Royal Theme it will support u to see KMP in Khmer language well than before. ok see u next
ខែ ឧសភា 4, 2009 ម៉ោង 2:52 ព្រឹក
Hello! My name 4kunkhmer who tried to translate the KMP sine 2006 i have a ideas give to all of the reader who love My KMP if u can’t see KMP in Khmer language well u can email to me to suggest the Royal Theme it will support u to see KMP in Khmer language well than before. ok see u next
ខែ ឧសភា 22, 2009 ម៉ោង 6:30 ព្រឹក
កូនដំរីសូមអរគុណចំពោះ កម្មវិធីរបស់លោក ដើមត្នោមួយ ។
ខែ មិថុនា 7, 2009 ម៉ោង 10:09 ព្រឹក
*សូមមេត្តាជួយ បកប្រែកម្មវិធី Nokia-PC-Suite ជាភាសាខ្មែរផងណា៎
ខ្ញុំឃើញភាសាគេដដៃមានអស់ហើយ!។