មៃខលចាក់ហ្សឹន (Michael Jackson) លាចាកលោកិយមែនពិត ប៉ុន្តែមិនតិចស្នាដៃ ចង្វាក់ញាក់, ចំរៀងញាក់ និង តន្រ្តីញាក់ (Pop Music) ជាទេពកោសល្យ របស់ មៃខល (Michael) និងជាទីពេញចិត្ត របស់យុវជន គ្រប់ជាតិសាសន៍ ត្រូវបានបន្សល់ទុក ជាតំរាប់ សំរាប់មហាជន ជំនាន់បន្តបន្ទាប់ លើសកលលោក។
មៃខលចាក់ហ្សឹន (Michael Jackson) ត្រូវបានល្បីល្បាញ ព្រោះតែ ទេព្យកោសល្យ ចង្វាក់ញាក់, ចំរៀងញាក់ និង តន្រ្តីញាក់ (Pop Music) របស់គាត់ អាចជ្រៀតចូល គ្រប់ស្រទាប់ជាតិសាសន៍ លើពិភពលោក !!!
ខាងក្រោម ជាតំណភ្ជាប់ ទៅវិឌីអូចំរៀង ជំរើសល្អបំផុត ក្នុងចំណោមវិឌីអូចំរៀង ជំរើសដទៃ ល្បីល្បាញ របស់គាត់ ៖
http://new.fr.music.yahoo.com/blogs/clip_du_jour/12926/best-of-clips-michael-jackson
វិឌីអូចំរៀង ជំរើសល្អបំផុត ខាងលើ គ្រប់គ្រាន់អោយគ្រប់កូនខ្មែរ វាយតំលៃបាន ស្នាដៃ របស់កំពូលអ្នកចំរៀងញាក់ ជនជាតិអាមេរិកាំង ឈ្មោះ មៃខលចាក់ហ្សឹន (Michael Jackson)!
បញ្ជាក់ ៖
- គ្រាន់តែប៉ុន្មានថ្លៃ ក្រោយការស្លាប់ របស់មៃខល, សៀវភៅ ចំណងជើង “ មៃខល ចាក់ហ្សឹន រៀងរហូត (ក្នុងអារម្មណ៍យើងរាល់គ្នា)” ឬ “ Michael Jackson For Ever” ត្រូវបានប្រកាសថ្ងៃនេះ ដោយក្រុមហ៊ុន Hugo & Cie ចាត់ចែងដោយ Laurent Lavige ថានឹងដាក់លក់ តំលៃ ១២ យើរ៉ូ / មួយសៀវភៅ ផ្តើមពីថ្ងៃ ១០ កក្កដា ២០០៩។ ចឹងពីឥឡូវ ដល់ថ្ងៃ ១០ កក្កដា, ពួកអ្នកនិពន្ធ ពួកអ្នកបោះពុម្ភ ពួកអ្នករៀបចំមីឌា ពួកអ្នកសំភាស រួមគ្នាធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីអោយសៀវភៅ ចំណងជើង “ Michael Jackson For Ever” ចេញដាក់លក់ នៅថ្ងៃកំណត់។
- សៀវភៅ “ Michael Jackson For Ever” នឹងនិយាយពី ជីវិតកាលនៅរស់, វណ្ណកម្មសិល្បះ របស់គាត់, រូបថត, ពួកសាក្សីសិល្បៈករ និង មរណភាព របស់មៃខលចាក់ហ្សឹន (Michael Jackson)
- ដើមត្នោតមួយ សូមសរសើរ ខួរក្បាលពាណិជ និង ខួរក្បាលវិជ្ជាជីវៈ របស់ក្រុមហ៊ុន Hugo & Cie ចាត់ចែងដោយ Laurent Lavige ដែលបំរុងចេញសៀវភៅ “ Michael Jackson For Ever” ចំពេល ចំឱកាស ដែលគ្រប់គ្នាចង់ដឹង ពីមៃខល (Michael) ! ប្រាក់ចំណូល ពីការលក់សៀវភៅនោះ បែបមិនតិចទេ, ប្រហែល នឹងមានប្រែសំរួលបន្តបន្ទាប់ ជាច្រើនភាសាផង មើលទៅ!
