ខាងក្រោម ជារាងរៅថ្មី នៃប្លក ‘ខ្មែរអាយធី សំរាប់អ្នក’។ វា គ្មានទាន់បានរួចរាល់ ប៉ុន្តែនឹងធ្វើវា ជាបណ្តើរ សំរាប់ បំរើចំណេះពត៌មានវិទ្យា ដល់កូនខ្មែរ។
មើលផងដែរ ៖
ខាងក្រោម ជារាងរៅថ្មី នៃប្លក ‘ខ្មែរអាយធី សំរាប់អ្នក’។ វា គ្មានទាន់បានរួចរាល់ ប៉ុន្តែនឹងធ្វើវា ជាបណ្តើរ សំរាប់ បំរើចំណេះពត៌មានវិទ្យា ដល់កូនខ្មែរ។
មើលផងដែរ ៖
ខែ តុលា 12, 2009 ម៉ោង 5:57 ព្រឹក
ខ្ញុំសូមជួយអបអរសាទរផងបាទ
ខែ តុលា 13, 2009 ម៉ោង 1:58 ព្រឹក
ម្យ៉ាងដែរបង ដែលបានបង្កើតវាជាភាសាខ្មែរឡើង ខ្ញុំមានមួយដែរតែវាជាភាសាអង់គ្លេស ខ្ញុំចង់ធ្វើវាឲទៅជាភាសាខ្មែរដែរតែគ្មានពេល!!
បើទំនេរជួយចូលលេងផង
http://www.khmer4study.blogspot.com
ខែ តុលា 13, 2009 ម៉ោង 4:56 ល្ងាច
ហេស សំបក មើលតែក្តាមហ្មងវើយ!
ខែ តុលា 13, 2009 ម៉ោង 6:06 ល្ងាច
ចឹង គួរដាក់មេចវិញ? ជួយផ្តល់គំនិត ផង!
Appearance ៖ រាងរៅ ។
ព្រោះដើមត្នោតមួយ គ្មានចង់ប្រើប្រាស់ ពាក្យ Appearance, ប៉ុន្តែចង់ប្រើប្រាស់ពាក្យ Skin វិញ!
ខែ តុលា 13, 2009 ម៉ោង 6:26 ល្ងាច
សាក ដាក់
ពីពណ៌ថ្មី (ព្រោះជាការតុបតែង ធ្វើអោយល្អ ជារបស់ចាប់មិនបាន ជា 2- D)
ក្នុងកាលះទេសះនេះ ( ការពិពណ៌ថ្មីរបស់ប្លក ខ្មែរ អាយ ធី សំរាប់អ្នក )
ស្រោមថ្មីនៃ ប្លក ( បានប្រើជាមួយ របស់ដែលអាចចាប់បាន ដូចជា ស្រោមទូរស័ព្ទដៃ 3-D)
ទំរង់ថ្មីនៃ ប្លក
ស្បែកថ្មីនៃ ប្លក
ក្រមថ្មីនៃ ប្លក
រចនាទំនើបថ្មីនៃ ប្លក
នៅមានច្រើនទៀត ដើមត្នោតមួយ ដឹងហើយតើ ធ្វើយ៉ាងណាអោយតែស្តាប់បានថា ជា ភាសា ខ្មែរ ដែលយើងរាល់គ្នា ស្តាប់ បាន ហើយ ឆាប់យល់។
សុំទោសខ្ញុំមិនមែនចង់កែរអ្វីដែលដើមត្នោតមួយ បានដាក់ទេ ខ្ញុំគ្រាន់តែយល់ថា មានពាក្យឯទៀត ដែលប្រហែលជា សមជាង ពាក្យ សំបក តែ ប៉ណ្ណោះ ។
ខែ តុលា 13, 2009 ម៉ោង 8:50 ល្ងាច
- ពិពណ៌ថ្មី (New exhibition) ៖ តាំង ហើយ ប្រមូលទុកវិញ
- ស្រោមថ្មី ៖ សំរាប់ខ្ចប់វា ការពារពីអ្វីមួយ
- ទំរង់ថ្មី ៖ សំរាប់ អ្នកដទៃ អនុវត្តតាម ឧ. ទំរង់ថ្ងៃខែឆ្នាំ
- ស្បែកថ្មី ៖ ចំន័យ របស់ ពាក្យ Skin។ បើជាស្បែក វាជាប់ស្អិតនឹងសាច់ ជាទូទៅ ប្រើប្រាស់សំរាប់ របស់មានវិញ្ញាណ ដូចជា មនុស្ស សត្វ។ បើជា សំបក ឧ. សំបកក្រូច សំបកស្វាយ … សំរាប់របស់គ្មានវិញ្ញាណ
- ក្រមថ្មី (New norm)៖ សំរាប់អ្នក ដទៃអនុវត្តតាម ឧ. ក្រមសីលធម៌
- រចនាទំនើបថ្មី (New Modern Design)៖ កំពុងផ្សព្វផ្សាយពាណិជ សំរាប់ធ្វើអាជីវកម្ម
អរគុណ ការផ្តល់ពាក្យខាងលើ របស់អ៊ូខុង ជាទុន សំរាប់ពិគ្រោះ ។
ជាទូទៅ មួយសៃថ៍ (ឬ មួយប្លក) ស្រដៀង មួយហាងទំនិញចឹងដែរ, រួមមាន ពីរផ្នែក ៖
- ផ្នែកតាំងទំនិញ ឬ ទូតាំងទំនិញ ឬ កញ្ចក់ទំនិញ ដែលក្នុងសៃថ៍ ហៅថា Front End សំរាប់មហាជនទស្សនា ទិញរបស់ ឬ ផ្តល់វិចារ
- ផ្នែករៀបចំទំនិញ ឬ តាក់តែងទូតាំងទំនិញ ដែលក្នុងសៃថ៍ ហៅថា Back End សំរាប់តែម្ចាស់សៃថ៍ ប្រើប្រាស់អភិបាល សៃថ៍
ពាក្យ skin ៖ សំបក, ប្រៀបដូច សំបកឡាន ផាត់ពណ៌ សំរាប់មើលពីក្រៅ ឃើញពណ៌ ចង្កូត កន្លែងអង្គុយ ចង្កៀង …, រីឯ ខាងក្នុងសំបកឡាន ជាគ្រឿងម៉ាស៊ីន សំរាប់តែម្ចាស់ឡាន បើកមើល ចាក់ទឹក ប្តូរប្រេង …ហូរហែរ…
ការរកពាក្យ ចំន័យ មិនជាការងាយ ! វា តំរូវតាម ជំនាញរៀងខ្លួន!