វិធីបង្កើតទាន់ចិត្ត ឥតគិតថ្លៃ បណ្តាញសង្គម ជាភាសាខ្មែរ លើអិនរើណែត!

អ្នកប្រាកដ ចង់ក្លាយ ជាម្ចាស់ បណ្តាញសង្គម ឬ?  មើលគំរូបណ្តាញសង្គម ខ្មែររាល់ថ្ងៃ, មិត្តលាភ, ទស្សនៈស្ត្រី

ពិតជាសំណួរ រន្ថើន ចំណង់ដឹង របស់គ្រប់កូនខ្មែរ ដែលសួរត្រលប់ ” ធ្វើមេចបាន ដើម្បីជា ម្ចាស់បណ្តាញសង្គម ?”   មិនពិបាកទេ, ងាយសោះ! លើកលែងអ្នក នៅស្ងៀម គ្មានកំរើក។

អ្វីៗ សុទ្ធតែមានចំណុចផ្តើម ប៉ុន្តែមិនមែនអ្វីទាំងអស់ សុទ្ធតែមានចំណុចបញ្ចប់ ទេណា៎! យ៉ាងណាមិញ ជីវិតមនុស្ស ផ្តើមនៅពេលកើត និង បញ្ចប់ នៅពេលស្លាប់ ប៉ុន្តែចំណេះ របស់មនុស្ស នៅតែរស់ជានិច្ច ជាទុន សំរាប់មនុស្សជំនាន់បន្ទាប់ អភិវឌ្ឍបន្ត វា។

បើអ្នក មិនផ្តើមអ្វីដែលមាន ពេលឥឡូវ បានអីអួតថា អ្នក កំពុងអភិវឌ្ឍខ្លួនអ្នក? ឬ អួតថា កំពុងចែករំលែក ពត៌មាន សំរាប់អភិវឌ្ឍសង្គម? ព្រោះ ការចែករំលែកពត៌មាន សំរាប់អភិវឌ្ឍសង្គម ជា មួយនៃបទពិសោធ សំរាប់អភិវឌ្ឍខ្លួនអ្នក ចឹងដែរ!

ប៉ុន្តែអ្នក កុំបារម្ភ, អ្វីៗ ត្រូវបានរៀបចំស្រាប់ សំរាប់អ្នក ជាពិសេស ការបង្កើតបណ្តាញសង្គម នេះឯង។ វារង់ចាំ ម្រាមដៃចំណាប់ និងបញ្ញា ទោះច្រើន ឬ តិច របស់អ្នក ដើម្បីអភិវឌ្ឍវា, ហើយប្រាកដណាស់ អ្នកនៅប្រាំឆ្នាំបន្ទាប់ លែងជា អ្នកនៅពេលនេះ ព្រោះអ្នក ផ្តើមអភិវឌ្ឍបណ្តាញសង្គម បានន័យថា អ្នកកំពុងផ្តើមអភិវឌ្ឍខ្លួនអ្នក ដោយមិនដឹងខ្លួន។

ដើម្បីចេញដំណើរ បង្កើតបណ្តាញសង្គម,

អ្នកចុច ទាយយក/អាន វិធីណែនាំបង្កើតទាន់ចិត្ត បណ្តាញសង្គម ជាភាសាខ្មែរ អស់ពេល ៥ នាទី! ជា ឯកសារ ទំរង់ PDF។

15' នេះជា រូបភាពគំរូ នៃបណ្តាញសង្គមថ្មី។ អ្នក អាចកែប្រែវា តាមប៉ង បន្ទាប់ពី អ្នកបានបង្កើតរួចរាល់ បណ្តាញសង្គម របស់អ្នក។

បញ្ជាក់ ៖

- ចុចទីនេះ ទាញយកកញ្ចប់ភាសាខ្មែរ សំរាប់បញ្ចូលភាសាខ្មែរ ទៅក្នុងបណ្តាញសង្គម របស់អ្នក។

បានដាក់ប្រកាស ក្នុង បណ្តាញសង្គម, ពត៌មានវិទ្យា. 3 វិចារ »

3 ចំលើយ ទៅ “វិធីបង្កើតទាន់ចិត្ត ឥតគិតថ្លៃ បណ្តាញសង្គម ជាភាសាខ្មែរ លើអិនរើណែត!”

  1. YSB | The Cambodia និយាយ ៖

    Hi Palm! Thank for such a great document!
    do you mine if I put this PDF file for my visitor to download free at my website http://thecambodia.blogspot.com ? I will link back to you! Thank!

  2. vankhea និយាយ ៖

    រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

  3. ដើមត្នោត មួយ និយាយ ៖

    អរគុណច្រើន! រីករាយបុណ្យអុំទូក អកអំបុកនិងសំពះខែ!!!
    ពិតជាពូកែ តែងកំណាព្យមែន ដើមត្នោត មួយ សូមសរសើរ។


បញ្ចេញ មួយចំលើយតប