វិធីតំលើងរហ័ស/ប្រសិទ្ធិភាព ក្រមអក្សរខ្មែរយូនីកូដ-នីដា លើ វិនដោស្ស ៧, អស់ពេល ត្រឹម ២ នាទី

វិនដោស្ស ៧ (Windows 7) ជាកំណែចុងក្រោយ (last version) នៃអំបូរ ប្រព័ន្ធប្រតិបត្តិវិដោស្ស (Windows Operating System)។ ថ្វីបើ វាមានបង្ហាញចេញ អក្សរខ្មែរ លើផ្ទាំងប្រទាក់ (Interface) របស់វា ប៉ុន្តែ ទំហំអក្សរខ្មែរ ទាំងនោះ ទាំងអំណាន ទាំងសំណេរ​ តូចជាងស្រមោច, មិនត្រឹម ភ្នែកមនុស្សធំ សូម្បីភ្នែកកូនក្មេង ប្រឹងអានវា សឹងឈឺភ្នែក។

ដើម្បីដោះស្រាយ បញ្ហាបង្ហាញតូច ក្រមអក្សរខ្មែរយូនីកូដ-នីដា លើវិនដោស្ស ៧, ចុចលើ Khmer Unicode for Win 7 ជាឯកសារ ទំរង់ PDF សំរាប់ អំណានលំអិត វិធីណែនាំលំអិត ទំនាញយក, ការតំលើង ក្រមអក្សរខ្មែរយូនីកូដ-នីដា និងការកំណត់ទំរង់ វិនដោស្ស ៧ សំរាប់ប្រើប្រាស់ ក្រមអក្សរខ្មែរយូនីកូដ។

មើលផងដែរ៖ http://khmeritforyou.blogspot.com/2009/11/blog-post.htm

បានដាក់ប្រកាស ក្នុង ក្រមអក្សរខ្មែរ, វិនដោស្ស ៧. 3 វិចារ »

3 ចំលើយ ទៅ “វិធីតំលើងរហ័ស/ប្រសិទ្ធិភាព ក្រមអក្សរខ្មែរយូនីកូដ-នីដា លើ វិនដោស្ស ៧, អស់ពេល ត្រឹម ២ នាទី”

  1. kroch និយាយ ៖

    សួស្តី,
    ខ្ញុំចេះប្រើអក្សរខ្មែរយូនីកុដ តាមរបៀប នីដា នេះជាយូរឆ្នាំមកហើយ តែនៅ តែមិនទាន់ចេះ ធ្វើយ៉ាងម៉េច ដើម្បីបង្កើត ប្លុកខ្លួនឯងកើត ។ បានត្រឹមតែធ្វើ អត្ថបទ ឬក៍ផ្ញើអត្ថបទឆ្លើយឆ្លងតាមអីម៉ែល តែប៉ុណ្ណោះ ។
    បើសិនជាលោក នៅជិតខ្ញុំ ប្រហែលខ្ញុំនឹងពឹងពាក់លោកអោយជួយដំឡើងកំ ព្យុទ័រខ្ញុំហើយ ។
    សូមអរគុណ និងសូមអភ័យទោស,
    ក្រូច

  2. Piseth និយាយ ៖

    My windows 7 font is still small. I don’t know how to fix it now.


ឆ្លើយ​តប