ចុចទាញយក Visual studio 2008 express

ផ្ទុកចុះ (download)៖
កញ្ចប់ អក្សរកូដ (codes) សំរាប់វចនានុក្រម
ចុចផ្ទុកចុះ (click to download) វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត “វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ” សំរាប់អ្នក” ជាទំរង់ PDF
មនុស្ស និង ភាសា ជារបស់ គ្មានអាចផ្តាច់ពីគ្នា ក្នុងជីវិតមនុស្ស ទោះ នោះជា ភាសាកាយវិការ ឬ ភាសា គ, ភាសាស្ទាប ឬ ភាសាងងិត, ភាសាក្រសែភ្នែក ឬ ភាសាសំលេង, ភាសាអត្ថបទកំណាព្យ ឬ ភាសាអត្ថបទសំរាយ, …, ពួកវា សុទ្ធត្រូវបានប្រើប្រាស់ សំរាប់ស្តែងចេញ អារម្មណ៍ របស់មនុស្ស លើមួយបញ្ហា។
ប្រាកដណាស់ ប្រទេសខ្មែរ មានវប្បធម៌ របស់ខ្លួន ប៉ុន្តែកូនខ្មែរត្រូវតែទទួលយកផងដែរ វប្បធម៌សកល ជាវប្បធម៌ជឿនលឿន របស់អង្គការសហប្រជាជាតិ ដែលផ្តល់តំលៃលើ រាល់សិទ្ធិ របស់មនុស្ស ក្នុងនោះមាន វប្បធម៌ប្រជាធិបតេយ្យ (រាល់មនុស្ស ទាំងនាយករដ្ឋមន្ត្រី ទាំងរាស្ត្រ ទាំងពួកសំដីព្រៃ ទាំងពួកសំដីស្រុក… មានរាល់សិទ្ធិស្មើគា្ន ចំពោះច្បាប់), វប្បធម៌ហ្សឹនដឺរ (Gender) ជា វប្បធម៌សិទ្ធិស្មើគ្នា រវាងប្រុស និង ស្រី, វប្បធម៌បំបាត់ពួកជនផ្តាច់ការ ពីគ្រប់ប្រទេស,…
លើសហ្នឹង, គ្រប់កូនខ្មែរ ត្រូវតែចេះរស់នៅ បែបប្រាកដនិយម (pragmatism) ផ្អែកលើ ហេតុនិងផល (Causes & Effects) សំរាប់ដោះស្រាយ ត្រឹមត្រូវហេតុផល (logic) រាល់បញ្ហាបានប្រទៈ និង គួរចៀសវៀង រស់នៅ បែបរវើរវាយជ្រុលនិយម តាមសាសនា ព្រោះអ្វីទាំងអស់ ជំវិញខ្លួនអ្នក បាន/កំពុង/នឹង កើតឡើង តាមហេតុនិងផល៖ ផលនេះ ជាហេតុ របស់ផលនោះ ៗ ជាហេតុ របស់ផល បន្ទាប់… និងហូរហែរ… គ្មានទីចប់… និង តាមហេតុផលហ្នឹងហើយ គ្រប់កូនខ្មែរ អាចវាយតំលៃត្រឹមត្រូវ រាល់បញ្ហាបានប្រទៈ លែងជឿសំដីខ្វះហេតុ ឬ ចេះបញ្ចៀសហេតុ មិនអោយកើតផល ឬ ចេះបង្កើតហេតុ សំរាប់ទាញផល។
ទ្រឹស្តី ហេតុ និង ផល ជាទ្រឹស្តីវិទ្យាសាស្ត្រ និង ជាគ្រឹះផងដែរ សំរាប់អភិវឌ្ឍ រាល់វិទ្យាសាស្ត្រ ឈានដល់ ភាពប្រពៃ (performance) លើគ្រប់វិស័យ នៃពិភពលោក។
ក្រលេកមើល សង្គមខ្មែរ ឬ សហគមខ្មែរ បច្ចុប្បន្ន, ហេតុមេច ជាទូទៅ កូនខ្មែរ ក្នុងប្រទេសខ្មែរ ចេះមិនស្ទាត់ ភាសាបរទេស ពួកខ្លួនបានសិក្សា? និង ចុះហេតុមេច ភាគច្រើន កូនខ្មែរធំដឹងក្តី នៅបរទេស, ក្នុងនោះមាន ប្រទេសបារាំង សហរដ្ឋអាមេរិក… ដែលមានចំនួនកូនខ្មែរ រស់នៅរាប់សិបម៉ឺន ជិតលាន នាក់, បែរជាអត់ចេះអក្សរខ្មែរ សូម្បីមួយតួ?
មានច្រើនកត្តា (factors) ក្នុងនោះ មានកត្តាអប់រំ របស់គ្រួសារ, កត្តាបរិថានសង្គម, កត្តាចំណូលចិត្ត,…., កត្តាសំភារៈសិក្សាភាសា។
កត្តាសំភារៈសិក្សាភាសា ជា មួយនៃកត្តាសំខាន់មិនអន់ សំរាប់អភិវឌ្ឍ ចំណេះភាសា ចំណេះផ្ទាល់ខ្លួន របស់កូនខ្មែរ ទាំងកូនខ្មែរ ក្នុងប្រទេស និង កូនខ្មែរ ឯនាយសមុទ្រ។
ចង់ចេះស្ទាត់ ភាសាបរទេស ត្រូវតែចេះស្ទាត់សិន ភាសាកំណើត ពិតជាមិនខុស មិនថា ភាសាបរទេសវិស័យជំនាញ ឬ ភាសាបរទេសប្រាស្រ័យសាមញ្ញ ប៉ុន្តែតំរូវការសំខាន់ សំរាប់កូនខ្មែរអ្នកសិក្សា រាល់ចំណេះ គឺ សំភារៈសិក្សាភាសា វាជាស្ពានចំលងទៅមក ពួកគេ ពីភាសាបរទេស មកភាសាខ្មែរ, ពីភាសាខ្មែរ ទៅភាសាបរទេស ក្នុងនោះមានជាចំបង វចនានុក្រម។
បច្ចុប្បន្ន សង្គមខ្មែរ ខ្វះសឹងគ្រប់វចនានុក្រមជំនាញ ក្នុងនោះមាន ជំនាញពេទ្យ, ជំនាញច្បាប់, ជំនាញកសិកម្ម, … និង ខ្វះសំបើម អ៊ី-វចនានុក្រម (e-dictionary) សំរាប់ប្រើប្រាស់ផ្ទាល់ ជាមួយខំព្យូរើ។
សំរាប់ជំរុញ ការអភិវឌ្ឍ អ៊ី-វចនានុក្រម ធម្មតា ឬ ជំនាញ, កំរងចំណេះខំព្យូរើ “វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ សំរាប់អ្នក” នេះ នឹងជា មួយនៃរ៉ែចំណេះ មានប្រយោជសំបើម ជាទុន សំរាប់គ្រប់កូនខ្មែរ អភិវឌ្ឍតាមប៉ង គ្រប់ប្រភេទវចនានុក្រម។
ប្រទេសនីមួយ អាចត្រូវបានអភិវឌ្ឍខ្លាំង អាស្រ័យប្រជាពលរដ្ឋ នៅប្រទេសនោះ មានចំណេះអប់រំ ខ្ពស់។
រាល់ពេលនិយាយ/សរសេរ ភាសាបរទេស ក្នុងនោះមាន ភាសាបារាំង ភាសាអ៊ីងគ្លីស-អឺមែរិខឹន…, អ្នកត្រូវតែចាប់អារម្មណ៍ដំបូង ន័យនៃពាក្យ, នាម(noun) គុណនាម(adjective) កិរិយា(verb) គុណកិរិយា(adverb)… , ទីតាំង របស់ពាក្យ លើឃ្លា, ការចែកកិរិយា,… បើមិនចឹង អ្នកស្តាប់ គ្មានយល់ អ្វីអ្នកបាននិយាយ/បានសរសេរ។

ខែមិថុនា 8, 2010 ម៉ោង 3:35 ព្រឹក
អរគុណច្រើនដើមត្នោតមួយ សំរាប់ការចែករំលែកចំណេះដឹងនេះ…
ខែមិថុនា 9, 2010 ម៉ោង 3:06 ព្រឹក
អរគុណដើមត្នោតមួយ ដែលបានចំណាយពេលបង្កើត ។
ខែមិថុនា 9, 2010 ម៉ោង 9:34 ព្រឹក
អរគុណ អ្នកទាំងអស់គ្នា
ខែមិថុនា 19, 2010 ម៉ោង 5:05 ល្ងាច
សួស្តីដើមត្នោតមួយ
ខ្ញុំបានបង្កើត វចនាក្រម មួយចំនួន៖ English – French – Khmer dictionary of environmental
ខ្ញុំចង់បន្ថែម នូវ Menu ខ្លះដូចជា Exit, help, about តែខ្ញុំមិនដឹងថាត្រូវសរសេរកូដបែបណានោះទេ. តើដើមត្នោតមួយជួយប្រាប់ខ្ញុំខ្លះៗបានទេ. អរគុណ
ខែមិថុនា 23, 2010 ម៉ោង 12:31 ល្ងាច
អបអរ វចនានុក្រម English – French – Khmer of environment គួរចាប់អារម្មណ៍!
ពិតជាព្យាយាមអនុវត្ត, សូមសរសើរ!
ដើមត្នោតមួយ នឹងដាក់ប្រកាស វិធីបង្កើត មែនញាវ សំរាប់វចនានុក្រម នៅចុងសប្តាហ៍នេះ។
ខែធ្នូ 24, 2011 ម៉ោង 12:46 ល្ងាច
វចនានុក្រមនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ។ បើអ្នករៀបចំវា ពិតជាមាន និស្សិតជាច្រើន និង ពលរដ្ឋរបស់យើង រីករាយ ស្វាគមន៍ និង ថ្លែងអំណរគុណដល់អ្នកជាមិនខាន ។
សូមអោយវណ្ណកម្មនេះប្រសូតឡើង ក្នុងក្តីសង្ឈឹមរបស់ពលរដ្ឋខ្មែរគ្រប់រូប ។
សូមអរគុណទុកជាមុនដល់ម្ចាស់ប្លក ។
ខែមករា 18, 2012 ម៉ោង 12:58 ល្ងាច
អរគុណណាស់ Vannarachin