មុខមាត់ថ្មី នៃ វ៉ែបសៃថ៍ អាស៊ីសេរី (New face of RFA web site)


វ៉ែបសៃថ៍ អាស៊ីសេរី ដែលជាវ៉ែបសៃថ៍ពត៌មាន ពេញនិយម សំរាប់កូនខ្មែរ នៅគ្រប់ទិសទី, បានផ្លាស់ប្តូរជា (change to) មុខមាត់ថ្មី របស់ខ្លួន ថ្ងៃនេះ។ រំលឹកថា មានតែ វិទ្យុសំលេង អាស៊ីសេរី, វិទ្យុសំលេងសហរដ្ឋ វីអូអេ និង វ៉ែបសៃថ៍ពត៌មាន ខ្មែរសំងាត់ (KI media) តែប៉ុណ្ណោះ និង វិទ្យុសំលេង ពន្លឺភ្លើងទៀន (ក៏អាចថាបាន) ដែលជាប្រភពពត៌មាន ជឿជាក់បាន ជាពិសេស សំរាប់ពត៌មាន នៅប្រទេសកម្ពុជា។

មុខមាត់ថ្មី នៃ វ៉ែបសៃថ៍អាស៊ីសេរី មានអ្វីលើសពី មុខមាត់វ៉ែបសៃថ៍ចាស់ របស់វា ? ចំណុចលើសគឺ ៖

  • បានប្រើប្រាស់ ក្រមអក្សរខ្មែរយូនីកូដ-នីដា (តាមគំរូ ក្តារចុចនីដា ណ៎ា! មិនមែន យូនីកូដ (ផ្សេងពី គំរូក្តារចុច នីដា) ដែលសំបូរ កំហុស នោះទេ)
  • អានអក្សរខ្មែរ បានដោយងាយ លើឧបកររាវរក កញ្ជ្រោងភ្លើង, លើឧបកររាវរក មេខលា ឬ លើឧបកររាវរក អិនរើណែត អិចក្សផ្លរើ
  • រាងរៅ វ៉ែបសៃថ៍ ស្អាត/ស្រឡះភ្នែក មានពត៌មានគ្រប់គ្រាន់ ព្រមទាំង ទាក់ទាញអ្នកអាន និង ប្រើប្រាស់ ច្បាស់លាស់ ពាក្យពេចន៍ ដែលមានអត្ថន័យ មិនស្រពិចស្រពិល
  • បែងចែកច្បាស់លាស់ អក្សរខ្មែរ ធំ តូច ឬ ពណ៌ ទៅតាមប្រអប់សាច់រឿង នីមួយៗ ធ្វើអោយ ចាប់អារម្មណ៍ ដល់អំណាន។
  • អាច ចំលង/បិទភ្ជាប់ បានងាយស្រួល អត្ថបទ ពី វ៉ែបសៃថ៍ អាស៊ីសេរី ដាក់ទៅ ប្លកផ្សេង ឬ កម្មវិធី ផ្សេង ដូចជា Word, OpenOffice

មុខមាត់ថ្មី នៃ វ៉ែបសៃថ៍អាស៊ីសេរី ក៏ជាគោលគំនិត និង​ ជាគំរូ សំរាប់ ការតែងរំលេចឡើងវិញ (redesign) ប្លក ឬ វ៉ែបសៃថ៍ របស់អ្នកដែរ ។

Advertisements
បានចុះផ្សាយក្នុង មិនមានប្រភេទ. 4 Comments »

4 ចំលើយ to “មុខមាត់ថ្មី នៃ វ៉ែបសៃថ៍ អាស៊ីសេរី (New face of RFA web site)”

  1. សុភ័ក្ត្រ Says:

    ល្អ​ដែរ តែ​ដាក់​អក្សរ​ធំ​ៗ​ពេក

  2. deumtnaut១ Says:

    អាចថាដូច្នោះ ក៏បាន ប៉ុន្តែអាស៊ីសេរី បានបែងចែកច្បាស់លាស់ អក្សរខ្មែរ ធំ តូច ឬ ពណ៌ ទៅតាមប្រអប់សាច់រឿង នីមួយៗ ធ្វើអោយចាប់អារម្មណ៍ ក្នុងអំណាន។

  3. រចនា Says:

    ស្រួល​ហើយ​អញ្ចឹង!! ខ្ញុំ​ខាន​បាន​ចូល​ទៅ​អាន​យូរ​ហើយ ព្រោះ​ស្ដាប់​តែ​ក្នុង​វិទ្យុ!!! អរគុណ​សម្រាប់​ព័ត៌មាន!!!

  4. កាក​អំពៅ Says:

    ទំព័រ​មួយ​ទៀត
    http://ka-set.info​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: