លុយខ្មែរ ពី គ្រប់ជំនាន់


ជាទូទៅ ខ្លឹមសារប្រលោមលោក ខ្លឹមសារចំរៀង រូបភាពលើក្រដាសប្រាក់ … សុទ្ធសឹងតំណាង អោយសង្គម ឬ របបគ្រប់គ្រងនីមួយៗ, និយាយអោយចំ គឺពួកវាឆ្លុះបញ្ចាំង សង្គម ឬ របបគ្រប់គ្រងនីមួយៗ។ យ៉ាងណាមិញ រឿងកាកី តែងដោយ ព្រះបាទអង្គឌួង ក្នុងន័យអប់រំស្ត្រី ចៀសវាងផិតក្បត់ (ប៉ុន្តែ ត្រង់ស្តេចប្រពន្ធច្រើន បែរជាបិទបាំង), រឿងទុំទាវ ឆ្លុះបញ្ចាំងរបបសក្តិភូមិ នាសម័យនោះ, ច្បាប់ស្រី, ច្បាប់ប្រុស, …, កំណាព្យ (ច្បាប់)ក្រុមង៉ុយ, រឿងសូផាត, រឿងផ្កាស្រពោន, រឿងកុលាបប៉ែលិន, រឿងភូមិតិរិច្ឆាន … ក្រោយៗមក ក៏បានឆ្លុះបញ្ជាំងសង្គមខ្មែរ ជាហូរហែរ ដែរ។ ខ្លឹមសារចំរៀង រូបភាព លើក្រដាសប្រាក់ ក៏មានន៍យ មិនខុសគ្នា។

  1. របបសក្តិភូមិ រាជាណាចក្រកម្ពុជា ឬ អាណាចក្រខ្មែរ (មុនសម័យ បារាំងត្រួតត្រា ប្រទេសកម្ពុជា), អក្សរចារិក លើ ផ្ទាំងថ្ម ជញ្ជាំងប្រាសាទ នានា, រូបចំលាក់ តំណាងសភាវៈនានា, សាស្រ្តាស្លឹករឹត… បានឆ្លុះបញ្ចាំង សង្គមខ្មែរ ឬ របបគ្រប់គ្រង នាសម័យកាល នោះដែរ
  2. របបសក្តិភូមិ រាជាណាចក្រកម្ពុជា ១៨៦៥-១៩៥៣ (ក្រោមការត្រួតត្រា របស់បារាំង), កំណាព្យដ៏ល្បី របស់ លោកតាក្រុមង៉ុយ, ការតស៊ូ របស់ អាចារ្យ ហែម ចៀវ, របស់ ព្រះភិក្ខុ អៀវកើស, បានឆ្លុះបញ្ចាំង ធាតុពិតក្នុងសង្គមខ្មែរ នាសម័យនោះដែរ,
  3. របបសក្តិភូមិ រាជាណាចក្រកម្ពុជា ទី ១ ១៩៤៥-១៩៧០ (ព្រះបាទនរោត្តមសីហនុ), ចំរៀង លើកសរសើរ របបសក្តិភូមិ ទាំងបិទភ្នែក
  4. របបប្រជាធិបតេយ្យសេរី សាធារណរដ្ឋខ្មែរ ១៩៧០-១៩៧៥ (លន់ នល់), ចំរៀង ការពារកសាង ជាតិមាតុភូមិ លើកទឹកចិត្តកូនខ្មែរ ដេញកំចាត់ យៀកកុង/យួនខាងជើង ដែល ឈ្លានពានវាយចូល ប្រទេសកម្ពុជា សំលាប់ ប្រជាពលរដ្ឋខ្មែរ តាមការដង្ហោយហៅ របស់សម្តេច នរោត្តមសីហនុ
  5. របបកុំមុយនិស្តផ្តាច់ការ កម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩ (ប៉ុល ពត), ចំរៀងសរសើរ វិរៈភាព ធ្វើពលកម្ម នៃពលករខ្មែរ និង លើកតំកើង ការតស៊ូវណ្ណះ
  6. របបកុំមុយនិស្តផ្តាច់ការ សាធារណរដ្ឋ ប្រជាមានិតុកម្ពុជា ១៩៧៩-១៩៩១ (យួន កាន់កាប់ កម្ពុជា), ចំរៀង ពន្យុះ ខ្មែរយួនបន្តុប ច្បាំងនឹង ខ្មែរត្រីភាគីតស៊ូប្រឆាំងយួន នៅព្រំដែនខ្មែរសៀម អោយទៅជា សង្គ្រាមស៊ីវិល ដើម្បីបិទបាំង អំពើឈ្លានពាន កាប់សំលាប់ខ្មែរ ដែលយួនកំពុងធ្វើ ពេលនោះ, ការតស៊ូ របស់កូនខ្មែរ ដែលមិនអាច ទ្រាំរស់បាន ក្រោមរបប យួនកាន់កាប់ បានឆ្លុះបញ្ចាំង ធាតុពិត នៃសង្គមខ្មែរ ត្រូវយួនកាន់កាប់។ កូនខ្មែរ ជាពូជពង្ស អ្នកស្រឡាញ់ជាតិ (គិតដល់ប្រទេសជាតិ) ខុស​ពី ប្រជាពលរដ្ឋលាវ ។
  7. របបប្រជាធិបតេយ្យសេរី ពហុបក្ស ១៩៩៣-បច្ចុប្បន្ន ឬ រាជាណាចក្រកម្ពុជា ទី ២ (បោះឆ្នោតដំបូង រើស តំណាងរាស្រ្ត រៀបចំដោយ អង្គការអ៊ុនតាក់ ជាតំណាង អង្គការសហប្រជាជាតិ នៅឆ្នាំ ១៩៩៣, នៅ ប្រទេសកម្ពុជា), ចំរៀង អំពី​ សិទ្ធិសេរីភាព របស់ ពលរដ្ឋខ្មែរ ទាំងប្រុសស្រី, ប្រលោមលោក កំណាព្យ អត្ថបទ ផ្សេងៗ ណែនាំប្រទេសកម្ពុជា ទៅក្នុងគន្លង ជាប្រទេសនិតិរដ្ឋ ដោយដោះស្រាយ គ្រប់បញ្ហា តាមនិតិវិធី គ្មានប្រើប្រាស់ហឹង្សា

ទាំងអស់នោះ សុទ្ធសឹងមាន ​ប្រលោមលោក បទចំរៀង ក្រដាសប្រាក់ ល្បែងប្រជាប្រិយ ជំនឿ ប្រពៃណី វប្បធម៌… ឆ្លុះបញ្ចាំង របបសង្គមនីមួយៗ។

ឆ្លៀតឱកាសនេះ ដើមត្នោតយកមកផ្សព្វផ្សាយ ក្រដាសប្រាក់ខ្មែរ ដែលបាន ប្រមូលទុក (collect) តាមអិនរើណែត យូរមកហើយ ដើម្បីជាចំណេះដឹង និង ជាឃ្លាំងពិចារណា សំរាប់អ្នកអាន និង អ្នកស្រាវជ្រាវ។ សង្ឃឹមថា ប្រកាស នឹងមានប្រយោជ សំរាប់កូនខ្មែរ គ្រប់រូប។

ប្រាក់ឌួង សម័យលង្វែក

អ្នកអាចទាញយក លុយខ្មែរ នៅគ្រប់ជំនាន់ ពី ៖​​

បញ្ជាក់

ថ្វីបើ លុយខ្មែរ ដែលបានប្រមូលទុក (collected) ខាងលើ មានចំនួនច្រើនមែន ប៉ុន្តែ មិនទាន់គ្រប់គ្រាន់ទេ អ្នកអាច រកមើលបន្ថែម វា លើអិនរើណែត ដើម្បីប្រមូលទុក។

អ្នកអាច ចូលទៅ http://images.google.com/images?hl=en&q=cambodia%20banknote&um=1&ie=UTF-8&sa=N&tab=wi

ឬ អ្នកក៏អាចផងដែរ ចូលទៅ http://aes.iupui.edu/rwise/countries/cambodia.html

ឬ វាយអក្សរ Cambodia banknotes ក្នុងប្រអប់ របស់ Google, ចុចជ្រើសយក Images នៅជួរខាងលើ នៃ ទំព័រផ្ទាំងប្រទាក់ (Interface page) Google រួចចុច Enter លើក្តារចុច។

លុយមួយចំនួន ប្រើប្រាស់ នៅរជ្ជកាល ព្រះបាទនរោត្តម ឆ្នាំ ១៩០២ និង ឆ្នាំ ១៨៦០
បានចុះផ្សាយក្នុង លុយខ្មែរយើង. 1 Comment »

មួយចំលើយ to “លុយខ្មែរ ពី គ្រប់ជំនាន់”

  1. អាចម៍ផ្កាយ Says:

    ពិត​ជា​មាន​ប្រយោជន៍​មែន!
    អរគុណ​ដែល​បាន​ចែក​ចាយ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: