តុលាការអន្តរជាតិ ទីក្រុងឡាអេ បានកាត់ក្តី ជំលោះកោះ រវាង ម៉ាឡេស៊ា និង ស៊ីងហ្កាព័រ


ជំលោះដណ្តើមកោះ រវាង ប្រទេសម៉ាឡេស៊ា (Malaysia) និង ប្រទេសស៊ីងហ្កាព័រ (Singapore) មានរយះកាល ២៨ ឆ្នាំកន្លងមក,

ថ្ងៃនេះ តុលាការអន្តរជាតិ (ICJ : International Court of Justice) នៅទីក្រុងឡាអេ (La Haye ឬ The Hague ) នៃប្រទេស ណែដឺឡិន្ស៍ (Netherlands) បានចេញ សេចក្តីសំរេចកាត់ក្តី ជំលោះ ដណ្តើម ជាម្ចាស់ បូរណភាពទឹកដី លើ បីកោះតូច ៖

  1. ឈ្មោះ Pedra Branca (Pulau Batu Puteh ហៅដោយ ប្រទេសម៉ាឡេស៊ា) ផ្ទៃក្រឡា ២៥០០ម² ថិតនៅ សមុទ្រចិនខាងត្បូង ក្បែរដៃសមុទ្រ នៃ ប្រទេសស៊ីងហ្កាព័រ
  2. ពីរផ្ទាំងថ្ម ជិតនោះ មានឈ្មោះ ថា Middle Rock (ផ្ទាំងថ្ម កណ្តាល) និង South Ledge (ផ្នែកលយ ខាងត្បូង)។ កោះ Middle Rock និង South Ledge គ្រាន់តែជា ពីរផ្ទាំងថ្ម។

កោះ pedra branca ជាកោះជមលោះ រវាងប្រទេសម៉ាឡេស៊ា និង ប្រទេស ស៊ីងហ្កាព័រ

តុលាការអន្តរជាតិ (ICJ : International Court of Justice) នៅទីក្រុងឡាអេ បានចេញ សេចក្តីសំរេច ៖

  1. ប្រគល់កោះ Pedra Branca ទៅប្រទេសស៊ីងហ្កាព័រ
  2. ប្រគល់កោះ Middle Rock ទៅប្រទេសម៉ាឡេស៊ា
  3. ដោយឡែក ម្ចាស់បូរណភាពទឹកដី លើកោះ South Ledge នឹងបានទៅ រដ្ឋដែលមាន ដែនសមុទ្រ ​គ្របលើវា បន្ទាប់ពីព្រំដែនសមុទ្រ ត្រូវបានកំណត់ ឡើងវិញ ក្រោយសេចក្តីសំរេច ថ្ងៃនេះ។

គួរកត់សំគាល់ថា សេចក្តីសំរេចលើកនេះ គឺ ផ្តល់សិទ្ធិ ជា ប្រទេសម្ចាស់អំណាច លើកោះ Pedra Branca និង លើកោះ Middle Rock

តាមចៅក្រមអន្តរជាតិ បានអោយដឹងថា រាជាណាចក្រអ៊ីស្លាម Joran​ មុន ប្រទេសម៉ាឡេស៊ា បច្ចុប្បន្ន, ពិតជាម្ចាស់ នៃ កោះ Pedra Branca ប៉ុន្តែ នៅពាក់កណ្តាល សតវត្ស៍ ទី ១៩, ប្រទេសអង់គ្លេស បានសង់ ប៉មពន្លឺ (light-house) សំរាប់ បំភ្លឺ ចរាចរនាវា នៅទីនេះ, ក្រោយមកត្រូវបាន ប្រទេសស៊ីងហ្កាព័រ បន្តប្រើប្រាស់ទាញផល។ ទំនាញផល បានបន្លាយ រហូតដល់ ចំនួន ១៣០ ឆ្នាំ ដោយមិនឃើញ ការតវ៉ា របស់ ប្រទេសម៉ាឡេស៊ា។

រង់ចាំ ដល់ ឆ្នាំ ១៩៨០ ទើប រដ្ឋអំណាច រដ្ឋធានីខឡាឡំផួរ (Kualar Lumpur) ធ្វើពាក្យបណ្តឹង ទៅ ICJ ដើម្បីទាមទារមកវិញ សិទ្ធិ ជាម្ចាស់បូរណភាពទឹកដី លើ កោះទាំងនោះ។

ដោយហេតុផលនោះ តុលាការអន្តរជាតិ ឡាអេ បានកាត់សេចក្តី “ម្ចាស់បូរណភាពទឹកដី លើកោះ Pedra Branca ជាធម្មតា បានទៅ ប្រទេសស៊ីងហ្កាព័រ”។

ខាងលើនេះ ជា មួយមេរៀន អន្តរជាតិ ដែលកូនខ្មែរ ទុកជាបទពិសោធ និង ស្វែងយល់វា ដើម្បីដោះស្រាយ ជំលោះទឹកដី តាមច្បាប់អន្តរជាតិ រវាង ប្រទេសខ្មែរ និង ប្រទេស ជិតខាង។

កូនខ្មែរ បានឃើញ/ដឹងឮ ចំពោះមុខ អ្វីដែល រដ្ឋាភិបាលហ៊ុន សែន​ បាននឹងកំពុង លក់កោះ លក់ដី ដល់ទៅ ៩៩ឆ្នាំ អោយ ក្រុមហ៊ុនបរទេស ក្នុងនោះ មានប្រទេសយួន ផងដែរ។ រីឯកិច្ចសន្យាទាំងនោះ សុទ្ធជា កិច្ចសន្យាស្រពិចស្រពិល បិទបាំងភ្នែកកូនខ្មែរ ព្រមទាំង មិនបានដាក់ អោយ រដ្ឋសភាខ្មែរ ពិនិត្យមើល ឬ សំរេចឡើយ។

កូនខ្មែរ គួរតែស្វែងយល់ ច្បាប់អន្តជាតិ អោយបានច្រើន ដើម្បីរួមចំណែក ការពារបូរណភាព ទឹកដីខ្មែរយើង តាមផ្លូវច្បាប់។

បញ្ជាក់៖

  • La Haye ជាឈ្មោះហៅ តាមភាសាបារាំង, The Hague ជាឈ្មោះហៅ តាមភាសាអង់គ្លេស, Den Haag ជាឈ្មោះហៅ តាមភាសាហលឡិន, នោះជា មួយទីក្រុង ថិតក្នុង ប្រទេស ណែដឺឡិន្ស៍ (Netherlands)
  • តុលាការអន្តរជាតិ (ICJ : International Court of Justice) ថិតក្នុង ប្រទេស ណែដឺឡិន្ស៍ (Netherlands)
  • តុលាការអន្តរជាតិ (ICJ : International Court of Justice) ជា មួយផ្នែក នៃអង្គកាសហប្រជាជាតិ (ONU) សំរាប់ កាត់ក្តី គ្រប់បណ្តឹង រវាង ប្រទេសនានា លើសកលលោក និង គ្រប់បណ្តឹង ខ្នាតអន្តរជាតិ
  • កោះ Pedra Branca មានផ្ទៃក្រឡា ពាក់កណ្តាលទីធ្លាបាល់ទាត់ (២៥០០ ម²) ប៉ុន្តែ មានសក្តានុពល សេដ្ឋកិច្ចខ្ពស់ និង ជាកោះយុទ្ធសាស្រ្ត សំរាប់នាវាចរ (មើលផងដែរ)
  • កោះ Middle Rock (ផ្ទាំងថ្ម កណ្តាល) និង South Ledge (ផ្នែកលយ ខាងត្បូង) គ្រាន់តែជា ពីរផ្ទាំងថ្ម។

ឯកសារពិគ្រោះ៖

  1. http://www.geerts.com/holland/holland-ancient.htm
  2. http://thestar.com.my/news/story.asp?file=/2008/5/24/nation/21354095&sec=nation
  3. http://www.abc.net.au/news/stories/2008/05/24/2254516.htm?section=world
  4. http://ap.google.com/article/ALeqM5h-So77fiOLeuY10jOp0sSzUU2rZgD90RAJQG7
  5. http://en.wikipedia.org/wiki/Pedra_Branca%2C_South_China_Sea
Advertisements
បានចុះផ្សាយក្នុង តុលាការ អន្តរជាតិ. 10 Comments »

10 ចំលើយ to “តុលាការអន្តរជាតិ ទីក្រុងឡាអេ បានកាត់ក្តី ជំលោះកោះ រវាង ម៉ាឡេស៊ា និង ស៊ីងហ្កាព័រ”

  1. ហ៊ាប វាសនា Says:

    បាទអរគុណច្រើន
    ប្លករបស់អ្នកក៏មិនធម្មតាដែលណាសូមសរសើរដោយស្មោះ

  2. សុភ័ក្ត្រ Says:

    សុំ​ទោស​ម៉េច​បាន​ជា​មិន​ប្រើ ប្រទេស​ម៉ាឡេស៊ី ឬ សិង្ហបុរី មិច​បាន​ជា​ប្រើ ម៉ាឡេស៊ា និង​ស៊ីងហ្កាព័រ ពី​ណា​មោ?

  3. វិចិត្រ Says:

    ម៉ាឡេស៊ី ហៅតាម​បារាំង ម៉ាលេស៊ា ហៅ​តាម​អង់គ្លេស
    សិង្ហ បុរី Sing(h)a(សឹង្ហៈ) -pura(បុរៈ) ដូច្នេះ​ហៅតាម​សំស្ក្រឹតឥណ្ឌា
    ស៊ីងហ្កាព័រ ហៅតាម អង់គ្លេស

    និយាយ​រួម​ទៅ​ ហៅ​តាម​គេ​តែ​ទាំងអស់។​

  4. វិចិត្រ Says:

    និយាយ​ពី​តុលាការ​នេះ​វិញ សៀម​លែង​ទទួល​ស្គាល់​ហើយ​បន្ទាប់​ពី​ចាញ់​ខ្មែរ​ម្តង​រួច​មក។

  5. សុភ័ក្ត្រ Says:

    ចឹង​លោក​វិចិត្រ​ឲ្យ​ហៅ​ម្ដេច​ទៅ​វិញ?

  6. វិចិត្រ Says:

    ខ្ញុំ​មិន​ហ៊ាន (បញ្ជា) ​អោយ​គេ​ហៅ​ថា​ម៉េច​ទេ។
    ចង់​ហៅ​យ៉ាង​ម៉េច​ហៅ​ទៅ។
    ចំពោះ​ខ្ញុំ​វិញ​ គេ​និយម​ថា​ម៉េច ថា​តាមគេ​ទៅ :D។

    មាន​ពាក្យ​ច្រើន​ណាស់​ដែល​ហៅ​បាន​ច្រើន​យ៉ាង ដូចជា
    ​លោកខែ ចន្ទ្រា
    ​​​​​​ ​អាទិត្យ សុរិយា
    ពាក្យ​ខ្លះ​ហៅតាម​ខ្មែរផង ​តាម​បាលីផង តាម​សំស្ត្រឹត​ផង។
    យើង​មាន​ទំលាប់​បែប​នេះ​យូរ​មក​ហើយ។

  7. វិចិត្រ Says:

    តែ តាម​ធម្មតា
    ខ្ញុំ​ហៅ Malaysia ថា [ម៉ាលេ- ហ្ស៊ី]
    Singapour ខ្ញុំ​កំរ​ហៅ​ថា សឹង្ហបុរី ណាស់ ហៅ​តែ​សំាង​កាពួរ ៗ

  8. ដើមត្នោត មួយ Says:

    អរគុណ វិចិត្រ ដែលបានពន្យល់ ការប្រើប្រាស់ ពាក្យ។
    អរគុណ សុភ័ក្ត្រ ដែលបានមាន វិចារ

    ជាធម្មតា ខ្មែរ ថា សិង្ហបុរី (តាមឥណ្ឌា) ម៉ាឡេស៊ី (តាមបារាំង) សំដៅ Singapore និង Malaysia ដែលសុទ្ធសឹង ជាឈ្មោះប្រទេស។

    ពេលទទួលឥទ្ធិពលឥណ្ឌា ប្រើប្រាស់ ពាក្យហៅតាមឥណ្ឌា, ពេលក្រោមអាណានិគម បារាំង ប្រើប្រាស់ ពាក្យហៅតាមបារាំង, ចុះបច្ចុប្បន្ន ភាសាអង់គ្លេស ជាភាសាទំនាក់ទំនង ទី ១ លើសកលលោក តើគួរប្រើប្រាស់ ពាក្យហៅតាមអង់គ្លេស ឬ ទេ?
    ថ្វីបើ ភាសាអង់គ្លេស ស្រួលរៀន បើប្រៀប ជាមួយភាសាដទៃ ដូចជា ភាសាចិន ភាសាបារាំង, ប៉ុន្តែ សំលេងអាន ភាសាអង់គ្លេស ជាទូទៅ គ្មានឯកភាព ក្នុងអំណាន ជាពិសេស ឈ្មោះប្រទេស។ ដើម្បីជាទំលាប់ ទើបប្រើប្រាស់ ពាក្យសរសេរ ជាខ្មែរ ផ្អែកតាម សំលេង អង់គ្លេស-អាមេរិកាំង ស្រង់ចេញ ពី http://www.docguide.com/dgc.nsf/html/English-Dictionnary.htm

    ប៉ុន្តែ ភាសាអង់គ្លេស តែងតែត្រូវបាន ដាក់ក្នុងវង់ក្រចក ក្បែរនោះ ដើម្បីងាយយល់។

  9. សុភ័ក្ត្រ Says:

    យ៉ាង​ដូច​នេះ​លោក​ថា គួរ​ឲ្យ​ខ្ញុំ​ហៅ​ប្រទេស​ក្បែរ​យើង​ថា ប្រទេស “ថៃឡេន” និង​ប្រទេស “ឆាយណា” ប្រទេស “ខូរៀ” ប្រទេស “ចាផេន” ដែរ​ឬ​ទេ?

  10. វិចិត្រ Says:

    បើ​មាន​មនុស្ស​នរណា​ម្នាក់ ហៅ​បែប​នេះ​ក៏​គ្មាន​អី​ត្រូវ​ពេបជ្រាយ​គេ​ដែរ។
    ប្រទេសថៃ ខ្លះ​ហៅ​ប្រទេស​ថៃ ខ្លះ​ហៅ​ប្រទេស​សៀម មាន​អី​ប្លែក?។ (សង្ស័យ​មាន​ខ្លះ​ហៅ ថៃ​ឡង់ដ៍ ទៀតផង បើ​មាន​វចនា​នុក្រម​នៅ​នឹង​ដៃ ជួយ​បើក​មើល​ផង ក្រែង​មាន​ពាក្យ​ថៃ​ឡង់​ដ៍​នេះ!!!។
    ប្រទេស​ឡាវ ខ្លះ​ហៅ​ឡាវ ខ្លះ ហៅ​លាវ ក៏​គ្មាន​អ្វី​ប្លែក​ដែរ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: