តំលើង / ប្រើប្រាស់ កម្មវិធីលេង មីឌា KMPlayer ភាសាខ្មែរ !!


KMPlayer (Korea Media Player) ជាកម្មវិធី លេងមីឌា សរសេរកម្មវិធី ដោយ ជនជាតិខរៀខាងត្បូង, ត្រូវបានប្រែសំរួល ជាភាសាខ្មែរ ដោយច្រើនគ្នា ជាពិសេសប្អូនៗ សិស្សសាលាបាក់ទូក។ ដើមត្នោតមួយ បានកែប្រែ និង បានប្រែសំរួលឡើងវិញ ស្របតាមន័យ នៃពាក្យ/ឃ្លា សំរួលដល់បំរើប្រាស់ KMPlayer ជាភាសាខ្មែរ។ បំរែសំរួលលើកមុន ខ្វះច្រើនពាក្យ ហើយភាគច្រើននៃពាក្យ ត្រូវបានប្រើប្រាស់ មិនចំន័យ របស់ពាក្យ, ចឹងហើយពេលនេះ បន្ទាប់ពីប្រែសំរួល (ប្រែសំរួលណ៎ា មិនមែនបកប្រែទេ ព្រោះបកប្រែ មានន័យថា ប្រែម្តងមួយពាក្យ គ្មានគិតន័យ របស់ឃ្លា), ដើមត្នោត មួយ បង្ហាញឡើងវិញ វា សំរាប់អ្នកអាន ប្រើប្រាស់ KMPlayer គួរចាប់ចិត្តនេះ !!! អរគុណ។

kmplayer

kmplayer2
ទាញយក ៖

  • KMPlayer ពី ៖ http://kmplayer.en.softonic.com/
  • ឯកសារឈ្មោះ  Language.rar, ពន្លាវា ជាថតឯកសារ Language និង ចំលងបិទភ្ជាប់វា ទៅ C:\Program Files\The KMPlayer លើខំព្យូរើ របស់អ្នក។

វិធីធ្វើអោយធំ អក្សរខ្មែរ ក្នុង KMPlayer

  • ចុចស្តាំកណ្តុរ លើផ្ទៃតុ ឬ លើស្រ្គីន របស់វិនដោស្ស   →  មើលតាមរូបភាព ខាងក្រោម៖

changefontsizeofmenu

មើលផងដែរ ៖ http://mitleap.com/forum/topics/kmplayer-1

14 ចំលើយ to “តំលើង / ប្រើប្រាស់ កម្មវិធីលេង មីឌា KMPlayer ភាសាខ្មែរ !!”

  1. Nim Says:

    ប៉ុន្តែខ្ញុ៓នៅមិនទាន់យល់ពីវិធី(Donwnload)
    KMP Player ទេ សូមជួយប្រ឵ប់ផង
    នៅពេលខ្ញុ៓(Donwnload)វាបានហើយ ប៉ុន្តែវាមិនមានភាសាខ្មែរសោះ

  2. ដើមត្នោត មួយ Says:

    សូមអានឃ្លា ៖ ទាញយក
    ឯកសារឈ្មោះ Language.rar រួចពន្លាវា ជាថតឯកសារ Language ចំលងបិទភ្ជាប់ ទៅ C:\Program Files\The KMPlayer លើខំព្យូរើ របស់អ្នក។

  3. នីម Says:

    1.កម្មវិធី​KMP Player នេះពិតជាអស្ចារ្យមែន បុន្តែអ្វីដែលគួឲ្យខកចិត្តបន្តិចនោះត្រង់ថាឣក្សរខ្មែរយូនីកូដ(UniCode)តូចពេក។
     ហើយខ្ញុ៓សង្កេតឃើញថាមានប្រិយមិត្តជាច្រើន មកហើយដែលសួរស្រដៀងនិងខ្ញុ៓អ៓ពី ឣក្សរខ្មែរយូនីកូដ(UniCode)តូច។​កម្មវិធី​KMP Player ហេតុអ្វីបានជាមិនធ្វើកម្មវិធី(Setup)របស់​KMP Player នេះជាភាសាខ្មែរផងទៅនៅពេលខ្ញុំដំឡើងឡើងកម្មវិធី​KMP Player នេះម្តងៗ​មិនឃើញមានភាសាខ្មែរសោះគឺឃើញមានតែភាសា​កូរេ​ចិន​ថៃ​អង់គ្លេស។

  4. ម៉ុម Says:

    ខ្ញុំពិតជាចង់ឃើញ​Khmerit បង្កើតកម្មវិធីចម្លងCD (Nero StartSmart)ជាភាសាខ្មែរណាស់​តើធ្វើបានឫទេ?​

  5. ដើមត្នោត មួយ Says:

    @នឹម ៖ ខ្ញុំបានដាក់បន្ថែមហើយ វិធីធ្វើអោយធំ តាមចិត្តចង់ អក្សរខ្មែរ ក្នុង KMPlayer។ KMPlayer ជាកម្មវិធី បង្កើតដោយជនជាតិ ខរៀខាងត្បូង (Sout Korea), ចឹងហើយការបញ្ចូលអក្សរខ្មែរ ពេលតំលើង អាស្រ័យលើ ម្ចាស់កម្មវិធី, រីឯដើមត្នោត បានប្រែសំរួលវា សំរាប់កូនខ្មែរ ងាយប្រើប្រាស់វា។ អរគុណ ដែលបានចាប់អារម្មណ៍!

    @ម៉ុម ៖ អរគុណ ដែលបានផ្តល់ទំនុកចិត្ត ដល់ដើមត្នោត ក្នុងរាល់បំរែសំរួល ប៉ុន្តែដើមត្នោត គ្មានលទ្ធភាព បង្កើតកម្មវិធី ចំលង CD (Nero Startmart) ជាភាសាខ្មែរ ព្រោះវាត្រូវការពេលវេលា និង ក្រុមអ្នករួមគ្នាបង្កើត។ ទោះយ៉ាងណា ដើមត្នោត នៅតែជាទីសង្ឃឹម សំរាប់កូនខ្មែរ បើដើមត្នោត បានប្រទះកម្មវិធីចំលង CD, ដើមត្នោត នឹងប្រែសំរួល បន្តបន្ទាប់។

    ទិសដៅ របស់ដើមត្នោត គឺប្រែសំរួល គ្រប់កម្មវិធី សំរាប់កូនខ្មែរ ប្រើប្រាស់វា ព្រោះដើមត្នោតដឹងណាស់ថា ឯកសារ ផ្នែកពត៌មានវិទ្យា ជាភាសាខ្មែរ នៅខ្វះច្រើន។

    ជាក់ស្តែង, ដើមត្នោត ទើបតែបានប្រែសំរួល រួចរាល់ កម្មវិធី Ning (http://khmereveryday.ning.com) ។ វាជាកម្មវិធី គ្រប់គ្រងខ្លឹមសារ (CMS : Content Management System)។ ដើមត្នោត បំរុងដាក់ប្រកាសណែនាំកូនខ្មែរ វិធីបង្កើតវា ប៉ុន្តែដាក់មិនទាន់ ព្រោះ ដើមត្នោត មមារញឹកការងារ។ ដើមត្នោត នៅប៉ារីសមែន ប៉ុន្តែអារម្មណ៍ រិះគិតជានិច្ច ប្រទេសខ្មែរ!!!
    ដើមត្នោត នៅតែបន្តចែករំលែកគ្មានខាន ចំណេះពត៌មានវិទ្យា ដែលដើមត្នោតមានអំបាល់ម៉ាន សំរាប់កូនខ្មែរ !!!

  6. happylkt Says:

    Hello! My name 4kunkhmer who tried to translate the KMP sine 2006 i have a ID give to all of the reader who love My KMP if u can’t see KMP in Khmer language well u can email to me to suggest the Royal Theme it will support u to see KMP in Khmer language well than before. ok see u next

  7. happylkt Says:

    Hello! My name 4kunkhmer who tried to translate the KMP sine 2006 i have a ideas give to all of the reader who love My KMP if u can’t see KMP in Khmer language well u can email to me to suggest the Royal Theme it will support u to see KMP in Khmer language well than before. ok see u next

  8. កូនដំរី Says:

    កូនដំរីសូមអរគុណចំពោះ កម្មវិធីរបស់លោក ដើមត្នោមួយ ។

  9. ស.យ Says:

    *សូមមេត្តាជួយ បកប្រែកម្មវិធី ​Nokia-PC-Suite ជា​ភាសាខ្មែរផងណា៎
    ខ្ញុំឃើញភាសាគេដដៃមានអស់ហើយ!។

  10. khmersoftware Says:

    ឥឡូវខ្ញុំឃើញមានកម្មវិធីមួយទៀតគឺ GOM Player កម្មវិធីស្រដៀងនិងKMPlayer ដែរ ថែមទាំងអាចបន្ថែមភាសាដដៃទៀងបានតម្រូវការ ខ្ញុំចង់បកប្រែវាជាភាសាខ្មែរ តែទាស់តែមិនចេះធ្វើប្រភេទឯកសារឲ្យទៅជាប្រភេទ GomEng.dll
    គឺប្រភេទឯកសារ .dll ដូចជាពិបាកធ្វើណាស់ ខុសពីកម្មវិធី KMPlayer ព្រោះកម្មវិធីនេះ គ្រាន់តែបង្កើតឯកសារជាប្រភេទ Notepadក៏ប្រើបានតែម្ដង តែខញុំឃើញថៃគេធ្វើបានណា៎
    ខ្ញុំចង់បកប្រែជាភាសាខ្មែរដែរ ទាស់តែមិនចេះធ្វើឲ្យទៅជា .dll
    បើអ្នកទាំងអស់ចេះធ្វើជួយប្រាប់ខ្ញុំផង ។
    (រូបភាពជាភាសាថៃ)

  11. pinkpanther007 Says:

    download Language.rar អត់បានផងណឹង!

  12. ដើមត្នោត មួយ Says:

    អរគុណ ដែលបានប្រាប់

    ឥឡូវ អាចទាញយក Language.rar

  13. sopheaktra Says:

    សំទោស​លោក!​​ ខ្ញុំមិនទានយលអំពីការបិទភ្ជាប់ language បន្ទាប់ពីបាន​ download language.rar រួចមក។​ សូមលោកពន្យ។

  14. BUNLIN Says:

    Sopheaktra, គ្មាន​អ្វី​ដែល​ពី​បាក​នោះ​ទេ​គ្រាន់​តែ​អ្នក​ទាញ​យក​ដុំ​អក្សរ​និង​បាន​ហើយ​អ្នក​ក៏​បំបែក​វាចេញ​មក​ហើយ​យក​ពាក្យ​ថា Khmer ទៅ​ដាក់​នៅ​ក្នុង​ដុំ KMPlayer​ ហើយ​រក​មើល​ពាក្យ​ថា ភាសា ឃើញ​ហើយដាក់​ជា​មួយ​គ្នាទៅ​ហើយតមក​ទៀតក៏​មើលតាម​រូប​ភាព​នៅ​ខាង​លើ​អ្នក​និង​អាច​ធ្វើវា​បាន​ហើយដោយ​គ្មានអ្វី​ពិបាក​ទេ ។ គឺអ្នក​គ្រាន់​តែ​យក​ពាក្យ​ថា ខ្មែរ​ ទៅ​ដាក់ក៏​បាន​ហើយ​ដោយ​មិន​ចាំបាច់​យក​ភាសា​ផ្សេងៗ​ទៅ​ដាក់​ទេ​ពី​ព្រោះ​វាមាន​ស្រាប់​ហើយ គឺ​យក​តែ​ពាក្យ​ខ្មែរ​មួយ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​គ្រាន់​តែ​មើល​ភ្លាម​គឺ​ខ្ញុំ​ធ្វើ​កើត​ភ្លាម​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: