សើច !!!


ម្សិលមិញ ល្ងាចថ្ងៃអាទិត្យ, លើសៃថ៍ “មិត្តលាភ” មានការសើចចុកពោះ ដោយមិនដឹងខ្លួន ពេលសាសង រវាង ដើមត្នោត, កូនខ្មែរ-បារាំង, កូលាប, តាស៊ីក្លូ, ឃាដករស៊ីឈ្នួល។ ដើមត្នោត សំរេចសរសេរឡើងវិញ អ្វីដែលបានសើច ម្សិលមិញ, ចែករំលែក ជូនអ្នកទាំងអស់គ្នា។

រាល់កាយវិការ រាល់សំដីសំដៅ និយាយរួម គ្រប់សកម្មភាព របស់មនុស្ស/សត្វ ជាការស្តែងចេញ អារម្មណ៍ ឬ ជាការស្តែងចេញ បំណង របស់មនុស្ស/សត្វនោះ, យ៉ាងណាមិញ សំណើច ក៏ជា មួយនៃការស្ដែងចេញ ទាំងនោះ របស់មនុស្ស។

គ្មានអ្នកណាឆ្ងល់ទេ, គ្រប់គ្នាបានសើចយ៉ាងតិច ច្រើនដង (២ ដង) ក្នុងមួយជីវិតមនុស្ស ! ហើយគ្រប់គ្នា ក៏គ្មានបានត្រូវហាមសើច នោះដែរ!

ជាទូទៅ សំណើច បំបាត់ទុក្ខព្រួយ របស់ម្ចាស់សំណើច, វាជាការស្តែងចេញ ភាពសប្បាយ ភាពរីករាយ ភាពរំភើប ប៉ុន្តែ មិនចឹងទាំងស្រុង ដូចម្ចាស់សំណើច បានគិតនោះទេ បើសំណើច របស់ម្ចាស់សំណើច មិនចំពេល និង មិនចំឱកាស ត្រូវសើច។ បើអ្នកសើច មិនចំពេល និង មិនចំឱកាស, ច្បាស់ជា ជុំវិញអ្នក នឹងថាអ្នក សើចភ្លាវ ព្រោះវាជារឿង គ្មានត្រូវសើច!!

ជាពិសេស ក្នុងពិធីរួមមរណទុក្ខ អ្នកបែរជាសើចឮរំពង បញ្ចេញអាការះសប្បាយ ច្បាស់ជាអ្នកជុំវិញ មានអារម្មណ៍ថា អ្នក ជា”មនុស្សមិនធម្មតា”, ផ្ទុយទៅវិញ ក្នុងពិធីមង្គលការ ស្រាប់តែអ្នក គ្មានសើច/ញញឹមអ្វីបន្តិច ក៏ច្បាស់ជាអ្នកជុំវិញ មានអារម្មណ៍ ដូចករណី ខាងលើដែរ។

សំណើច អាចជាពិធីការ (Protocols) ហើយវាអាចជា សេរីភាព របស់អ្នក។ វាជាពិធីការ ព្រោះវាស្តែងចេញ គំនិត របស់អ្នក ចំពោះអ្វីមួយ ចំពេលវេលា និងចំឱកាស, វាជា សេរីភាព របស់អ្នក ព្រោះវាស្តែងចេញ សុទ្ធចិត្ត គ្មានពិធីការ ពីជំរៅចិត្ត របស់អ្នក។

ទន្ទឹមនឹង សំណេរប្រកាសនេះ, ដើមត្នោតមួយ បានប្រមែប្រមូល ពពួកពាក្យ ដែលអាចដើរជាមួយ ពាក្យសើច និង ធ្វើជារូបភាព ងាយយល់។  ថ្វីបើ ក្នុងរូបភាព ឃើញថាច្រើនមែន ប៉ុន្តែមិនគ្រប់គ្រាន់, ចឹងហើយ គ្រប់ពាក្យនៅសល់ ទុកជាជំនូន សំរាប់អ្នកអានគ្រប់រូប ស្វែងយល់បន្ថែមបង្គ្រប់ ចុះ។ ហិ ហិ

laugh12laugh22laugh32ម្នាក់ៗ មិនប្រាកដមានដូចគ្នា អារម្មណ៍សំណើច ព្រោះវាអាស្រ័យតាម ចំណេះដឹង របស់ម្ចាស់សំណើច និង តាមសាច់រឿងត្រូវសើច។ ចឹងអ្នកមើលសាច់រឿង ក៏មានអារម្មណ៍ផ្សេងគ្នា ខ្លះសើច ខ្លះញញឹម ខ្លះមិនសើច ខ្លះវិភាគ ឧទាហរ ៖

អ្នកខ្លះថា កំប្លែងអាកុយ ជោរ ប៉ុន្តែអ្នកខ្លះថាល្អ

អ្នកខ្លះថា កំប្លែងអាក្រឹម ឈ្លើយ មើលងាយអ្នកមើល ប៉ុន្តែអ្នកខ្លះថា ប៉ិនត្រាប់

អ្នកខ្លះថា កំប្លែងអាព្រហ្មម៉ាញ ចំអេះចំអាស ប៉ុន្តែអ្នកខ្លះថា ល្អ ព្រោះអប់រំ

អ្នកខ្លះថា កំប្លែងអាជីរវ៉ាន់ស៊ុយ សាមញ្ញ  មិនប៉ះពាល់គេឯង ប៉ុន្តែសើចចុកពោះ ព្រោះសំដីសំដៅស៊ីជំរៅ និង កាយវិការ របស់គាត់, អ្នកខ្លះថា ផ្សេង

ត្រលប់មក និយាយរឿង ដើមត្នោត ម្សិលមិញ!!!

ចន្លោះម៉ោង ១០ យប់ ថ្ងៃអាទិត្យ ម្សិលមិញ, ពេលកំពុងសាសង លើ “មិត្តលាភ” ដំបូងមាន ដើមត្នោត, កូនខ្មែរ-បារាំង, កូលាប កំពុងជជែក ពីណេះ ពីណោះ គ្មានទិសដៅ ស្រាប់តែ ឃាដករស៊ីឈ្នួល ចូលមក។

កូនខ្មែរ-បារាំងថា ឈ្មោះអីចឹង ដូចជា ខ្វះឈ្មោះណាស់។ គេឆ្លើយថា អាជីព របស់គេ ព្រោះគេ ចេះត្រឹមកាប់ចាក់សំលាប់។ នាំគ្នាសើច! កូលាប ប្រាប់ឈ្មោះពិត របស់ឃាដករស៊ីឈ្នួល។ ដើមត្នោតថា “ឈ្មោះពិត ដូចពិរោះ ដល់ដាក់ឈ្មោះឃាដករស៊ីឈ្នួល លែងហ៊ានមើលមុខហ្មង” “បើដាក់ ឃាដករសំបូរស្នេហ៍ អោយឃើញថាសង្ហារ”។ គេឆ្លើយ មានសំបូរស្នេហ៍ឯណា។

នាំគ្នាសើច! មិនទាន់ផុត។ ឃាដករស៊ីឈ្នួល ចេញបាត់ ព្រោះអៀនពេក, ស្រាប់តែ តាស៊ីក្លូ ចូលមកភ្លាម កំពុងតែថា ចៅៗ…។ កូនខ្មែរ-បារាំងថាភ្លាម រហ័សម៉្លេះ, មិញឃាដករសោះ ឥឡូវប្រែជា តាស៊ីក្លូ។ កូសាប ថា “ចឹងមែន”។ ដើមត្នោត បន្ទរថែម។ តាស៊ីក្លូឆ្ងល់ “ឃាដករ.. ណា .. តាស៊ីក្លូ! ចៅៗ, តាវង្វេងស៊ុងហើយ នេះ” នាំគ្នាសើចចុកពោះ!!! ហិ ហិ

នឹងសើចដូចពួកយើង បើអ្នកអាន បានកំពុងក្នុងស្ថានភាព បែបនោះ!!

ជារួម, ទាំងអស់ខាងលើ ដែលដើមត្នោត បានលើកឡើង បង្ហាញ សំណើច ជាការឆ្លុះបញ្ចាំង អារម្មណ៍ របស់អ្នកសើច។ វាក៏ជា មួយកាយវិការ គ្មានអាចបិទបាំងបាន។

បើអ្នកចេះសើច អ្នកក៏ត្រូវតែចេះបង្ហាញ តាមទឹកមុខ របស់អ្នក ខ្លឹមសារសំណើច នៅចំពោះមុខ អ្នកជុំវិញ, បើមិនដូច្នោះ អ្នកជុំវិញ យល់ផ្សេង ខ្លឹមសារសំណើច របស់អ្នក។ បើអ្នក ជាមនុស្សមិនងាយសើចផ្តាស, អ្នកជុំវិញ មានអារម្មណ៍ថា អ្នកជាមនុស្សគ្មានរសរាយ ពិបាកទៅជិត។

តាមបទពិសោធ របស់ដើមត្នោត, អ្នកត្រូវតែចេះរសរាយ និងសើចញញឹម នៅចំពោះមុខ អ្នកជុំវិញ ជាពិសេស ជាមួយអ្នករួមការងារ បើមិនដូច្នោះ  អ្នកនឹងមិនអាច ធ្វើការងារជាក្រុម ដែលក្រុមហ៊ុនត្រូវការ គ្រប់បុគ្គលិកក្រុមហ៊ុន ត្រូវតែមានគំនិតក្រុមការងារ ទើបអាចអភិវឌ្ឍទៅមុខ ការងារ របស់ក្រុមហ៊ុន។ ត្រូវចេះចែកដាច់ ការងារ និង ភាពរសរាយ ដោយមិនត្រូវរសរាយ រួមគ្នាធ្វើខុសការងារ នោះដែរ។

បានចុះផ្សាយក្នុង ប្រអប់សាសង, មិត្តលាភ, សំណើច. 11 Comments »

11 ចំលើយ to “សើច !!!”

  1. កុលាប Says:

    -ឲ្យសុំសើចមួយសិន !….
    -រឿងពិតពីម្សិលបានមកនៅទីនេះគួរឲ្យភ្ញាក់ផ្អើលមែន!…
    -អរគុណ ដើមត្នោត​ មួយ ដែលខិតខំចំណាយពេលវេលា ដើម្បីបកស្រាយ
    អំពី ភាពខុសគ្នារវាងសំណើច ឲ្យបានយល់ ។ សូមសរសើរដោយស្មោះ!…
    តាមពិតទៅខ្ញុំជាមនុស្សចូលចិត្តសើចមែន ​ !… និងបានគិតទៀតថា៖
    សំណើច នឹងធ្វើឲ្យយើងបំភ្លេចបាននូវទុក្ខកង្វល់ទាំងឡាយ ។ ក៍ដូចជា
    ដើមត្នោត មួយបានសរសេរដែរ គឺ៖ «ជាទូទៅ សំណើច បំបាត់ទុកព្រួយ របស់ម្ចាស់សំណើច» ទស្សនះនេះខ្ញុំយល់ស្រប​១០០%ណា៎…
    តែពីម្សិលខ្ញុំក៍បានសរសេរស្មានៗតាមដែលធ្លាប់សង្គេតជាយូរមកហើយ
    រវាង ឃាតករស៊ីឈ្នួលសម្លាប់មនុស្ស, ឈ្មោះពិត និងឈ្មោះផ្សេងទៀត រួម
    ទាំងតាស៊ីក្លូ ផង!… ការសង្កេត និង គួរចាប់អារម្មណ៍របស់ខ្ញុំគឺស្ថិតនៅត្រង់
    ការសរសេរ ទំនោរចិត្ត ការលេងសើចរបស់ តាស៊ីក្លូ និង ឃាតករស៊ីឈ្នួល
    មានលក្ខណះដូចគ្នាច្រើនណាស់ អាចទាញបានថាជាមនុស្សតែមួយ ។
    ទោះជាយ៉ាងណាៗពួកយើងក័បានសើចដោយសប្បាយរីករាយ ទៅតាម
    ចរិក ក្រមិចក្រមើមរបស់តាស៊ីក្លូដែរ គាត់ចូលចិត្តធ្វើនូវអ្វីប្លែកៗណាស់!..
    ពេលខ្លះខ្ញុំក៍ធ្លាប់សរសើរ និងសរសេរថា៖« ខ្ញុំសូមចាត់ទុកតាស៊ីក្លូដូច
    ជា​ប្អូនប្រុសម្នាក់ចុះ !.»តាត់តបវិញថា៖« មើលហ្នកឯងចាស់ជាង ទៅ
    ជាគិត​ចឹងទៅ !…»សូមអរគុណម្តងទៀតចំពោះអត្ថបទខាងលើនេះ !..
    គិតលាសិន និងសូមជូនពរឲ្យដើមត្នោត មួយ មានក្តីសុខនិងសប្បាយ
    ព្រមទាំងសំណាងល្អជានិច្ច !…
    ជំរាបលា !…៚
    ៚៚៚៚៚៚៚៚៚៚៚៚៚៚៚

  2. អគ្គលីបុត្រ Says:

    វ៉ាវច្រើន​ម្ល៉េះ?

  3. ដើមត្នោត មួយ Says:

    នៅច្រើនទៀត ទុកអោយអ្នកអាន បំពេញបង្គ្រប់ ចុះ !!! ហិ ហិ

  4. កាក​អំពៅ Says:

    ដើមត្នោត​ប្រើ​កម្ម​វិធី​អ្វី​សំរាប់​គួរ​ដ្យាក្រាម​ទាំង​នេះ?
    តើ​យើង​អាច​ចែក​ជា​ក្រុម​ធំៗ​បាន​ឬ​ទេ​សំរាប់​​សំនើច​ផ្សេងៗ​គ្នា​ទាំង​នេះ?
    សូម​សរសើរ​ ចេះ​ស្វែង​រក​បាន​ពាក្យ​សំបើម​ណាស់​ហ្ន៎!
    មូលហេតុ​អ្វី​បាន​ជា​ចែក​ជា​​លំដាប់ ១​ ២ ៣ បាន​តាម​ប្រភេទ​អ្វី ខ្លះ?

  5. ម៉ន Says:

    តែមានពេលខ្លះគេមិនអោយសើចទេ😀

  6. ដើមត្នោត មួយ Says:

    @កូលាប ៖ អគុណច្រើន ដែលបានលើកទឹកចិត្ត ដើមត្នោត។ ដោយសារ សំណើចម្ងៃណោះ (ថ្ងៃអាទិត្យ) នៅមិត្តលាភ បានជាដើមត្នោត ផុសគំនិត សរសេរចេញរូបរាង បញ្ជីសំណើច ថ្ងៃនេះ!! ហិ ហិ

    @កាកអំពៅ ៖
    ដើមត្នោត ប្រើប្រាស់កម្មវិធី Xmind (គំនិតពិសេស)។ អាចទាញយកពី ៖ http://www.xmind.net

    មើលផងដែរ គំរូ ៖ http://images.google.com/images?hl=en&q=mindmap&um=1&ie=UTF-8&ei=YCSlSenBLaKHjAe9uuXPBQ&sa=X&oi=image_result_group&resnum=4&ct=title

    អាចណាស់ ចែកសំណើចជាក្រុមធំៗ តាមបំណង ប៉ុន្តែដើមត្នោត សំគាល់ជារួម មានពីរក្រុមធំ សំណើចរីករាយ និង សំណើចមិនរីករាយ (គ្មានន័យថា សំណើចកើតទុក្ខ ទេ) ហើយក៏អាចចែកចេញលំអិតជា ក្រុមសំណើច ដូចជា សំណើចផ្តាច់ការ និង សំណើចចំហ, សំណើចហឹង្សា និង សំណើចអហឹង្សា, និងហូរហែរទៀត តាមការយល់ …

    លើរូបភាព មាន ១៤០ សំណើច រៀបលំដាប់តាមអក្សរ ក ខ ប៉ុន្តែដាក់មិនអស់ ក្នុង ១ ទំព័រ, ចឹងដើមត្នោត ក៏ចែកជា ៣ ទំព័រ ដាក់ លំដាប់ ១ ២ ៣ ចឹងទៅ។ នៅមានច្រើនទៀត មិនបានដាក់បញ្ចូល ដូចជា សើចចែចង់, សើចញ៉ែ, សើមប៉ប្រែ, សើចផ្តេកផ្តួល, សើចរាប់រក, សើចអនុញ្ញាត, សើចក្អាកក្អាយ, សើចរមួលខ្លួន, សើមគ្មានទប់, សើចលាក់ធ្មុង, សើចទន់ខ្លួន, សើចស្តី, សើចបង្ខូច, សើចរាក់ទាក់, សើចប្រចណ្ឌ, សើចផ្តាំ, … ។

    អរគុណសំបើមណាស់ ចំងល់មានខ្លឹមសារមិនអន់ របស់កាកអំពៅ, សូមសរសើរ!!!
    ដើមត្នោតរង់ចាំជានិច្ច គ្រប់ចំងល់ចង់ចេះចង់ដឹង របស់កូនខ្មែរ! ហិ ហិ

    @ម៉ន ៖ ពិតជាត្រឹមត្រូវ ត្រូវចេះសើច តាមពេលវេលា និង តាមឱកាស បើមិនដូច្នោះ អ្នកជុំវិញ យល់ផ្សេង ខ្លឹមសារសំណើច របស់ម្ចាស់សំណើច!! ហិ ហិ

  7. Chamroeun Says:

    ពេលអានចប់ទៅរឿងនេះពិតជាគួរឲ្យចង់សើចមែន

  8. កាក​អំពៅ Says:

    ខ្ញុំ​ Download អត់​បាន​ទេ គេ​ត្រូវ​ការ​ឈ្មោះ​និង password។ បើ​ទោះ​ជា​ខ្ញុំ​ចុះ​ឈ្មោះ​ចូល​ ទំព័រ​គេ​ហើយ​ក៏​នៅ​តែ​មិន​បាន​ទៀត។
    កម្ម​វិធី​ខ្ញុំ​ធ្លាប់​សាក​មាន​ mindmapper 2008 និង freemind តែ​ដោយ​មិន​មាន​ការ​ងារ​អ្វី​ត្រូវ​ធ្វើ​ក៏ install ហើយ​បាន​ត្រឹម​ទុក​ចោល​ប៉ុណ្ណោះ។ កម្មវិធី​ដែល​ខ្ញុំ​ប្រើ​ញឹក​ញាប់ មាន​តែ keynote ទាស់​ត្រង់​ថា​មិន​អាច​សរសេរ​​ជា​ភាសា​ខ្មែរ​បាន បើ​ដើមត្នោត​ដឹង​មាន​កម្ម​វិធី​ណា​ប្រើ​ជា​មួយ​ unicode ខ្មែរ​បាន​សូម​ជួយ​ប្រាប់​ផង។

  9. កាក​អំពៅ Says:

    អគុណ​ ចាំ​ខ្ញុំ​សាក​ល​មើល។
    កម្ម​វិធី​ខ្ញុំ​ធ្លាប់​សាក​មាន​ mindmapper 2008 និង freemind តែ​ដោយ​មិន​មាន​ការ​ងារ​អ្វី​ត្រូវ​ធ្វើ​ក៏ install ហើយ​បាន​ត្រឹម​ទុក​ចោល​ប៉ុណ្ណោះ។ កម្មវិធី​ដែល​ខ្ញុំ​ប្រើ​ញឹក​ញាប់ មាន​តែ keynote ទាស់​ត្រង់​ថា​មិន​អាច​សរសេរ​​ជា​ភាសា​ខ្មែរ​បាន បើ​ដើមត្នោត​ដឹង​មាន​កម្ម​វិធី​ណា​ប្រើ​ជា​មួយ​ unicode ខ្មែរ​បាន​សូម​ជួយ​ប្រាប់​ផង។

  10. vuth Says:

    គ្រួញុំនៅវិទ្យាល័យជារឿយៗប្រាប់ញុំថា សើចមាន ៥២​សើច!!! តែនៅនេះដូចជាមានច្រើនជាង ៥២ ទៅទៀត ហេហេហេ

  11. ដើមត្នោត មួយ Says:

    ក្រៅពី Xmind, freemind អាចប្រើប្រាស់បាន ក្រមអក្សរខ្មែរយូនីកូដ។

    Freemind gqyប្រើប្រាស់ជាង Xmind !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: