បណ្តាញសង្គម “ខ្មែររាល់ថ្ងៃ (Khmer Everyday)” ចេញរូបរាងហើយ បំរើកូនខ្មែរ គ្រប់ស្រទាប់ !!!


ដើមត្នោត ទើបតែបង្ហោះ មួយវ៉ែបសៃថ៍ថ្មី ឈ្មោះ ខ្មែររាល់ថ្ងៃ (Khmer Everyday) ក្នុងគោលដៅ ជំរុញកូនខ្មែរគ្រប់ស្រទាប់ ទំលាប់ប្រើប្រាស់ ក្រមអក្សរខ្មែរយូនីកូដ-នីដា បានទូលំទូលាយ គ្រប់ពេល និងគ្រប់ទិសទី។

ខ្មែររាល់ថ្ងៃ (Khmer Everyday) ត្រូវបានបង្កើតឡើង ក៏ផងដែរ ក្នុងគោលដៅ ជំរុញគ្រប់កូនខ្មែរ ហាត់ខួរក្បាល បញ្ចេញវិចារ អោយបានផុលផុស ដែលជាវិធីបង្កើនបញ្ញា ក្នុងការនិយាយស្តី និង ក្នុងប្រាស្រ័យទាក់ទង រាល់ថ្ងៃ ព្រមទាំង ក្នុងដំណោះស្រាយ បញ្ហានានា ដែលបានប្រទះ ក្នុងជីវិត។

និយាយច្រើន (និង អានច្រើន) + ការវិភាគ !!! = បទពិសោធជីវិត បញ្ញា  (និង ជោគជ័យជីវិត)

ចុចទីនេះ http://khmereveryday.ning.com/ ដើម្បីរួសរាន់ចុះឈ្មោះ ដោយសេរី ឥតគិតថ្លៃ ជាសមាជិក ជជែកកំសាន្ត នៅ ខ្មែររាល់ថ្ងៃ ។ អរគុណ និង អបអរជានិច្ច សមាជិកថ្មី/ចាស់ របស់ ខ្មែររាល់ថ្ងៃ

khmereveryday1

12 ចំលើយ to “បណ្តាញសង្គម “ខ្មែររាល់ថ្ងៃ (Khmer Everyday)” ចេញរូបរាងហើយ បំរើកូនខ្មែរ គ្រប់ស្រទាប់ !!!”

  1. សុភា Says:

    ខ្ញុំ​សុំដាក់​តំណរ​មួយ​ដែរ ក្នុង​ប្លក់​ខ្ញុំ 😀

  2. ដើមត្នោត មួយ Says:

    ដើមត្នោត ពេញចិត្ត ជានិច្ច, សំណើ របស់សុភា !!!

  3. មកុលាប Says:

    មិត្តខ្ញុំបានដាក់តំនរនៅកន្លែងហ្នឹងមួយដែរ​ ,
    តាមការណែនាំហើយ !

  4. ដើមត្នោត មួយ Says:

    អរគុណច្រើន កូលាប Switzerland ការណែនាំ ដាក់តំណភ្ជាប់ ទៅ ខ្មែររាល់ថ្ងៃ!!

    មកទល់ពេលនេះ ដើមត្នោតមួយ បានពេញចិត្តណាស់ ដែលបានឃើញ បំរើប្រាស់កាន់តែកើនបណ្តើរៗ ក្រមអក្សរខ្មែរយូនីកូដ-នីដា លើអិនរើណែត, ជាពិសេស លើប្រព័ន្ធប្លក WordPress ដែលចំនួនប្លក ភាសាខ្មែរ បច្ចុប្បន្ន (២០០៩) បង្ហាញចេញ រាល់ថ្ងៃ លើសខ្វះ ៦០ ប្លក ប្រៀបទៅចំនួន ប្លក បង្ហាញចេញរាល់ថ្ងៃ កាលឆ្នាំ ២០០៧ (តិចជាង ១០)។ ​

    ទាំងនោះបង្ហាញថា កូនខ្មែរ កាន់តែប្រលូក ការចែករំលែកពត៌មាន រវាងគ្នា លើបណ្តាញសកល (អិនរើណែត)។

    ក្រៅពីនោះ ឆ្នាំនេះ ជាឆ្នាំជោគជ័យជីវិត ពេញចិត្តបំផុត របស់ដើមត្នោតមួយ ព្រោះព្រឹកមិញ ដើមត្នោតមួយ ត្រូវបានទទួលផ្លូវការ ជាសមាជិកថ្មី របស់មួយក្រុមហ៊ុនដ៏ធំ (ជាង ៣០០០ បុគ្គលិក)។

    ដើមត្នោតមួយ មានរឿងច្រើនសន្ធឹក ត្រូវចែករំលែក (បទពិសោធផ្ទាល់, បទពិសោធរកការងារ, បទពិសោធអភិវឌ្ឍខ្លួនឯង, ចំណេះជីវិត, ចំណេះនិយាយស្តី,…) ប៉ុន្តែដើមត្នោតរកពេលមិនបាន ព្រោះ សរសេររួចរាល់ មួយអត្ថបទ ត្រូវការយ៉ាងតិច ១០ ម៉ោង (សំរាប់អ្នកអាន ងាយយល់ពេលអាន និង សាច់រឿងសមហេតុផល តាមប្រភេទអត្ថបទ)។

  5. មកុលាប Says:

    ចូលរួមត្រេកអរ និង សូមសរសើរដល់ការតស៊ូរបស់ដើមត្នោតមួយ
    រហូតទទួលបានជោគជ័យក្នុងជីវិត !.. រីករាយនិងរង់ចាំអាននូវរាល់
    សំណេរ ស្តីអំពីបទពិសោធន៍ ដ៍ល្អៗដែលធ្លាប់បានឆ្លងកាត់របស់
    ដើមត្នោតមួយ ។ សូមឲ្យមានជោគជ៍យជាបន្តរហូតទៅ !…
    @@@@@@@@@@@@@@@@@@@@@@@@@@@@

  6. ម៉ន Says:

    ល្អណាស់ដើមត្នោតមួយ ! សូមជួយអរចំពោះការងារថ្មី ។

  7. Posoky Says:

    ពិតជាគំនិតអស្ចារ្យណាស់ សូមសរសើនឹងសូមគាំទ្រ។

  8. 4cambodia Says:

    សួស្តីឆ្នាំថ្មី! ជូនពរអ្នកខ្មែរទាំងអស់​ ឲ្យជួបតែសិរីសួស្តីគ្រប់ប្រការ គ្រប់ទិនទិវារាត្រី៕

  9. ដើមត្នោត មួយ Says:

    @មកុលាប, @ម៉ន, @Posoky, @4Cambodia ៖ អរគុណច្រើន !

  10. កូនដំរី Says:

    សួស្តីម្ចាស់ផ្ទះ ដើមត្នោត​ មួយ!
    កូនដំរីបានដើរលេងផ្ទះគេច្រើនណាស់ ពេលនេះកូនដំរីសុំចូលលេង ផ្ទះ លោក បានទេ។ កូនដំរីមើលទៅផ្ទះរបស់លោកប្រហែលជា មានព៌តមាន ច្រើនអាចជាចំនេះដឹងបាន ។កូនដំរី សុំសរសើរចំពោះការ បង្កើតរបស់ លោក។

  11. កូនដំរី Says:

    បានចូលមើល បណ្តាញរបស់លោកដើមត្នោត ល្អ។ កូនដំរី ជូនពរ ឲ បណ្តាញរបស់លោកទទួលបានជោគជ័យ ដើម្បីខ្មែរទាំងអស់គ្នា។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: