សាច់ភ្លេងចំរៀង និង ខ្លឹមសារចំរៀង, អ្នកចូលចិត្ត មួយណា?


អ្នកអាចភ្លេចសំដី ដែលអ្នក បាននិយាយម្សិលមិញ ឬ ដែលអ្នកណានោះ បាននិយាយ ជាមួយអ្នក ម្សិលមិញ ប៉ុន្តែអ្នកនៅចងចាំ គ្មានភ្លេច សាច់ភ្លេង និងខ្លឹមសារ នៃចំរៀងស្នេហាជាតិ នៃចំរៀងមនោសញ្ចេតនា នៃចំរៀងដាស់តឿនអារម្មណ៍ ដែលអ្នក ធ្លាប់បានឮ ឬ ធ្លាប់បានស្តាប់ ឬ ធ្លាប់បានច្រៀង កាលពី ១០ ២០ ៣០ ឆ្នាំកន្លង ពេលអ្នក នៅជាកុមារ ឬ នៅជាយុវជន។

ចំរៀង ពិតជាមានឥទ្ធិពលខ្លាំង លើអាម្មណ៍អ្នកស្តាប់។

ចុះ អ្វីរបស់ចំរៀង ដែលធ្វើអោយ អារម្មណ៍ពួកអ្នកបានស្តាប់ ចងចាំ ១០ ២០ ៣០ ឆ្នាំ ឬ មួយជីវិត របស់ពួកគេ?

ជាការពិត, អ្នកខ្លះចូលចិត្តស្តាប់ចំរៀង ព្រោះតែសាច់ភ្លេងចំរៀង ញាក់រង្គើ ឬ លន្លង់លន្លោច បណ្តែអារម្មណ៍,

រីឯអ្នកខ្លះទៀត ចូលចិត្តស្តាប់ចំរៀង ព្រោះតែខ្លឹមសារចំរៀង ស្រដៀងរឿង របស់អ្នកស្តាប់ ឬ ស្រដៀងរឿង របស់ប្រទេស ឬ បង្ហាញភាពស្នេហាជាតិ បង្ហាញអនុស្សាវរីយ បង្ហាញព្រៃព្រឹក្សា ធម្មជាតិ មាតុភូមិខ្មែរ … ច្រើនទៀត។

ចុះអ្នកវិញ ជាកូនខ្មែរ, អ្នកចូលចិត្ត សាច់ភ្លេងចំរៀង ឬ ខ្លឹមសារចំរៀង? ហេតុអី?

បញ្ជាក់ផងដែរ ៖

ជាទូទៅ, ខ្លឹមសារចំរៀង របស់ខ្មែរ ត្រូវបានតែង តំរូវតាមសម័យកាល នៃរបបនយោបាយ នៅប្រទេសខ្មែរ។

Advertisements
បានចុះផ្សាយក្នុង ចំណេះដឹង, ចំរៀង. 5 Comments »

5 ចំលើយ to “សាច់ភ្លេងចំរៀង និង ខ្លឹមសារចំរៀង, អ្នកចូលចិត្ត មួយណា?”

  1. កេសី Says:

    ខ្ញុំចូលចិត្តសាច់ភ្លេងច្រើនជាង ។ ប្រហែលមកពីខ្ញុំចូលចិត្តតែស្តាប់​ពពួក​សាច់ភ្លេង​របស់ Kenny G., Dave Koz, Michael Lington, Jim Brickman, Richard Clayderman ក៏មិនដឹង ។ ចំពោះខ្ញុំ ស្តាប់សាច់ភ្លេង ធ្វើអោយមានអារម្មណ៏ស្ងាត់ស្ងៀមល្អណាស់ ។

  2. ទីទី Says:

    សួស្តី​
    ​​​ ខ្ញុំគិតថាសាច់មានការរនុងរនោចជាង ប៉ុន្តែ វាត្រូវតែមានសាច់ចំរៀង​ណាមួយដែលទាក់ទងជាមួយ ខ្សែជិវិតមនុស្សនីមួយៗ​ ដើម្បីទាក់ទាយចិត្ត​ អ្នកស្តាប់ កុំឪ្យទៅណា​ ហើយឪ្យអ្នកនោះមានការននឹក រំលឹកវា នៅពេលកំ​សត់ម្តងម្កាល ។​ មានន័យថា ខ្ញុំចូលចិត្តទាំងពីរ មិនចោរមួយណាលើយ

    សូមអរគុណ

  3. ទីទី Says:

    ខ្ញុំយកសាច់ចំរៀង​ មានបញ្ហាទៀតសូមជូនដំណឹងខ្ញុំផង ។

  4. ដើមត្នោត មួយ Says:

    អរគុណ អ្នករាល់គ្នា ចំពោះវិចារ!

    អ្នករាល់គ្នាពិតជា ប៉ិនវិភាគ សមហេតុផល (logic) ថ្វីបើការវិភាគខ្លះ នៅខ្វះហេតុផល ក៏ដោយ!
    អ្នកទាំងអស់គ្នាដឹងទេ ប្រធានបទខាងលើ មានភាពប្រាកដនិយម (Pragmatism) គ្មានរវើរវាយបែបសាសនា ទេ ព្រោះវាជាអ្វី (ចំរៀង) ដែលអ្នកបានជួប រាល់ថ្ងៃ ប៉ុន្តែគ្មានទាន់បានវិភាគ វា។

    ដើមត្នោតមួយ បានចែកអត្ថបទខាងលើ ជា ៤ ផ្នែក ៖
    ១ – អ្នកអាចភ្លេច…. ឥទ្ធិពលខ្លាំង លើអាម្មណ៍អ្នកស្តាប់។ (ជាការបង្ហាញ ភាពសំខាន់ណាស់ របស់ចំរៀង ដែលកន្លងមក ពួកអ្នកស្តាប់ មិនបានចាប់អារម្មណ៍)

    ២ – ចុះ អ្វីរបស់…. មាតុភូមិខ្មែរ… ច្រើនទៀត។ (ផ្នែកនេះ លើកជារួម ពីអារម្មណ៍ពួកអ្នកស្តាប់។ ផ្នែកនេះប្រទាក់ន័យ ពីផ្នែកទី ១ និងផ្តល់ន័យ អោយផ្នែកទី ៣)

    ៣ – ចុះកូនខ្មែរ…. ហេតុអី? (ផ្នែកទី ៣ នេះ សង្កត់ធ្ងន់ដោយលែក ចង់ដឹងអារម្មណ៍វិភាគ របស់កូនខ្មែរ គឺអ្នកទាំងអស់គ្នា ហ្នឹងឯង )

    ៤ – បញ្ជាក់ផងដែរ…. នៅប្រទេសខ្មែរ។ (បង្វែរអារម្មណ៍កូនខ្មែរ អោយចាប់អារម្មណ៍ ពីបទចំរៀងខ្មែរ ក្នុងរបបនយោបាយ ខុសៗគ្នា នៅប្រទេសខ្មែរ)

    វិចារទាំងអស់នៅទីនេះ ពិតជាជោគជ័យបញ្ញា របស់កូនខ្មែរ ដែលបានវិភាគ! វិចារខ្លះ គួរអោយស្ងើចសរសើរ លើសការគិត របស់ដើមត្នោតមួយ។

    ត្រឹមត្រូវណាស់ ចំរៀងជាសំលេង ត្រូវការ ៣ កត្តារួមផ្សំ ៖ សាច់ភ្លេងចំរៀង, ខ្លឹមសារចំរៀង, សំលេងអ្នកច្រៀង ក្នុងនោះ ២ កត្តាដំបូង ដែលធ្វើអោយពួកអ្នកស្តាប់ ចងចាំរាប់សិបឆ្នាំ ឬ មួយជីវិតនោះ។

    មានតែខ្លឹមសារចំរៀង ដែលដាស់ អារម្មណ៍ស្នេហាជាតិ ស្នេហាភូមិកំណើត របស់ពួកអ្នកស្តាប់។

    ដោយរាប់អាន


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: