ទីតាំងពិពណ៌ បច្ចេកវិទ្យាអាកាសចរ អន្តរជាតិ ២០០៩ នៅ​ Le Bourget, ជាយក្រុងផែរីស​ (Paris), ប្រទេសបារាំង មានអ្វីប្លែក?


ដើមត្នោតមួយ តែងតែចង់ដឹង និង រកមើលគ្រប់ព្រឹត្តិការ អន្តរជាតិ ដើម្បីបង្ហាញមហាជនខ្មែរ គ្រាន់ជាបញ្ញា សំរាប់គ្រប់កូនខ្មែរ។

ព្រឹត្តិការ គួរចាប់អារម្មណ៍ ដែលដើមត្នោត បានទៅទស្សនា ថ្ងៃអាទិត្យ ២១ មិថុនា ២០០៩ ទីតាំងពិពណ៌បច្ចេកវិទ្យា អាកាសចរអន្តរជាតិ ឆ្នាំ ២០០៩ នៅ Le Bourget, ជាយក្រុងផែរីស​ (Paris), ប្រទេសបារាំង  ជាពិធីតាំងពិពណ៌ បច្ចេកវិទ្យាអាកាសចរអន្តរជាតិ ដែលតែងតែធ្វើឡើង រាល់ពីរឆ្នាំ។

IMG_3290 IMG_3200
យុទ្ធសាស្ត្រ សំរាប់ ការពារ និងសន្តិសុខ ដែនអាកាសជាតិ មិនដឹងច្បាស់ អត់ស្គាល់ឈ្មោះ ! សូមអធ្យាស្រ័យ !
IMG_3284 IMG_3289
យន្តហោះ ប្រដាប់ដោយកាំជ្រួច តំរង់គោលដៅ យន្តហោះចារកម្ម គ្មានត្រូវការអ្នកបើក (បញ្ជាពីចំងាយ)
IMG_3307 IMG_3336
វ៉ែបខែមហោះ (Flying Webcam), បញ្ជាពីចំងាយ តាមរលកអាកាស ជួបអ្នក នៅ ខែ មិថុនា ២០១១

ថ្ងៃអាទិត្យ ២១ មិថុនា ២០០៩ ជាទិវាតន្ត្រី ទូទាំងប្រទេសបារាំង។ បន្ទាប់ចំណាយពេល ពីព្រឹកដល់ល្ងាច ទស្សនា ទីតាំងពិពណ៌បច្ចេកវិទ្យា អាកាសចរ អន្តរជាតិ នៅ Le Bourget, ដើមត្នោតមួយ បានទៅក្រុងចិន (China Town) សង្កាត់ ១៣ នៃក្រុងផែរីស (Paris) រកញ៉ាំម្ហូបអាស៊ី ស្រាប់តែបានជួប វង់សមាគមចិនពួកលោតតោ ដែលជាឱកាសកំរជួប រដូវក្តៅ (មិនជាចូលឆ្នាំចិន) សំរាប់ថតរូប ចែករំលែកពត៌មានតែម្តង ដល់គ្រប់កូនខ្មែរ។ ខាងក្រោម ជាពពួករូបថត ដែលដើមត្នោតមួយ សង្គ្រប់បាន ពីព្រឹត្តិការបានជួប ៖

http://www.flickr.com/photos/10334814@N02/sets/72157620624935860/show/

បញ្ជាក់ ៖

-​ ដើមត្នោតមួយ នឹងទៅក្រុង New York (រដ្ឋ New York) និង ក្រុង Miami (រដ្ឋ Florida) សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែក្រោយ , ដើមត្នោតមួយ នឹងថតឡើងវិញ ក្រុងចិន (China Town) នៅក្រុង New York, នៅរដ្ឋធានី Washington DC (ក្រុង New York – Washington DC, ជិះ Bus ទៅមក អស់តែ ៣៥ ដុល្លារ), នៅក្រុង Miami។

– ដើមត្នោតមួយ នឹងដាក់ប្រកាស ប្រៀបធៀប តាមរូបថត ក្រុងចិន (China Town) នៅទីទាំងនោះ (សហរដ្ឋអាមេរិក) ជាមួយ​ក្រុងចិន នៅក្រុងផែរីស (Paris), ប្រទេសបារាំង និង ជាមួយក្រុងចិន នៅក្រុងឡនដឹន (London), ប្រទេសអ៊ីងឡិន (England )។

7 ចំលើយ to “ទីតាំងពិពណ៌ បច្ចេកវិទ្យាអាកាសចរ អន្តរជាតិ ២០០៩ នៅ​ Le Bourget, ជាយក្រុងផែរីស​ (Paris), ប្រទេសបារាំង មានអ្វីប្លែក?”

  1. សុភា Says:

    ទី​ក្រុង​ផែរីស? ពាក្យ​ខ្មែរ​មាន​តើហ៏​មេច​អត់​ប្រើ (ប៉ារីស)។ រូប​មើល​អត់​ឃើញ​ផង😀

  2. ដើមត្នោត មួយ Says:

    ក្រុង​ផែរីស ពាក្យខ្មែរតើ! ហិ ហិ គ្រាន់តែអាន តាមសំលេងអាមេរិកាំង ព្រោះអាមេរិកាំង មានអាន ក្រុងប៉ារីស ឬ ក្រុងម៉ាក់រីស តាមសំលេងបារាំង ឯណា៎ ! ហិ ហិ មើលឃើញរូបថត ហើយនៅ?

    មើលផងដែរ ៖ វចនានុក្រមសំលេង US-English ៖ http://www.merriam-webster.com

  3. សាយ័ន្ត Says:

    មើលទៅរូបអស់នេះឡូយៗណាស់ អត់ដែលឃើញនៅខ្មែរទេ!
    ខ្ញុំគិតការប្រពាក្យ ប៉ារីស គឺទូទៅទៅហើយចំពោះខ្មែរ ការប្រើពាក្យថ្មីគឺពិបាកទំលាប់ភ្លាមៗបានណាស់!

  4. ដើមត្នោត មួយ Says:

    ការតាំងពិពណ៌ បច្ចេកវិទ្យាអាកាសចរអន្តរជាតិ ជាការបង្ហាញ ស្នាដៃ បច្ចេកវិទ្យាអាកាសចរ របស់ប្រទេសនីមួយៗ, មានច្រើនប្រទេសចូលរួម ប៉ុន្តែដើមត្នោតមួយ ពេញចិត្ត តែបច្ចេកវិទ្យាអាកាសចរ របស់ ៖
    – ស្តង់ ប្រទេសអ៊ីស្រ៊ាល (Israel) ព្រោះប្រទេសអ៊ីស្រ៊ាល ជាប្រទេសលេខមួយ ខាងផលិតបច្ចេកវិទ្យា យន្តហោះចារកម្ម កំបាំងពីរលកអាកាស គ្មានត្រូវការអ្នកបើក។ នៅស្តង់ ប្រទេសអ៊ីស្រ៊ាល មានតាំងច្រើនប្រភេទ យន្តហោះចារកម្ម កំបាំងពីរលកអាកាស គ្មានត្រូវការអ្នកបើក និងមានបញ្ចាំងយុទ្ធសាស្រ្ត សង្គ្រាមទំនើប សំរាប់អនាគត។
    – ស្តង់ NASA (National Aeronautics and Space Administration) របស់សហរដ្ឋអាមេរិក បង្ហាញលទ្ធផល ស្រាវជ្រាវអវកាស ក្នងនោះមាន កូនដុំថ្មពណ៌ប្រាក់ (ដាក់ក្នុងកញ្ចក់រឹបគ្រីស្ទាល់) បានពីភពចន្ទ និង បច្ចេកវិទ្យាកំពូល ផលិតយានអវកាស។
    – ស្តង់ GE (General Electric) ជាក្រុមហ៊ុនអាមេរិកាំង ផលិតគ្រឿងយន្ត សំរាប់យន្តហោះដំណើរវែង Boeing 787 Dreamliner, បានបង្ហាញ បច្ចេកវិទ្យាផលិតគ្រឿងយន្ត សំរាប់យន្តហោះជំនួញទំនើបៗ។

  5. Kh news Says:

    ថ្ងៃណា ខ្មែរ​ដាក់តាំងម្ដង?

  6. machmorn Says:

    សួស្តី!
    អរគុណ ដែលបានពាំនាំព្រឹត្តិការណ៍ និងរូបភាពទាំងនេះមកបង្ហាញ គួរឲ្យចាប់អារម្មណ៍មែនទែន🙂

  7. ដើមត្នោត មួយ Says:

    មិនដឹងអង្កាល់ទេ ដែលប្រទេសខ្មែរ អាចមានលទ្ធភាព តាំងពិពណ៌ បច្ចេកវិទ្យាអាកាសចរ ចឹងនោះ! ព្រោះសូម្បី Seagames សោះ ក៏ប្រទេសខ្មែរ ធ្វើមិនបានផង, ទំរាំចឹងទៀត​ !! អោយតែទ័ពខ្មែរ មានសំភារះសឹក ប្រដាប់គ្រប់គ្រាន់ទៅ ប្រសើរណាស់ទៅហើយ!

    នៅទីតាំងពិពណ៌នេះ ឃើញសក្តិ ២ សក្តិ ៣ បារាំង ម្នាក់ៗ សក់ស្កូវ អាយុ ៤០ ៥០, នឹកដល់ប្រទេសខ្មែរ ឧត្តមសេនីយខ្មែរខ្លះ អាយុ មិនដល់ ៣០ ផង, ប្រហែលជា ពួកឧត្តមសេនីយខ្មែរ ទាំងនោះ កើតមក ពាក់សក្តិ ៤ ស្រេចទៅហើយ ទេដឹង ?? ហិ ហិ និយាយលេងដូចមែន !!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: