ដំណកស្រង់ វិឌីអូចំរៀង ល្អបំផុត របស់ មៃខលចាកសឹន (Michael Jackson) !


មៃខល ចាកសឹន (Michael Jackson) លាចាកលោកិយមែនពិត ប៉ុន្តែមិនតិចស្នាដៃ ចង្វាក់​ញាក់, ចំរៀងញាក់ និង តន្រ្តីញាក់ (Pop Music) ជាទេពកោសល្យ របស់ មៃខល (Michael) និងជាទីពេញចិត្ត របស់យុវជន គ្រប់ជាតិសាសន៍ ត្រូវបានបន្សល់ទុក ជាតំរាប់ សំរាប់មហាជន ជំនាន់បន្តបន្ទាប់ លើសកលលោក។

មៃខល ចាកសឹន (Michael Jackson) ត្រូវបានល្បីល្បាញ ព្រោះតែ ទេព្យកោសល្យ ចង្វាក់​ញាក់, ចំរៀងញាក់ និង តន្រ្តីញាក់ (Pop Music) របស់គាត់ អាចជ្រៀតចូល គ្រប់ស្រទាប់ជាតិសាសន៍ លើពិភពលោក !!!

ខាងក្រោម ជាតំណភ្ជាប់ ទៅវិឌីអូចំរៀង ជំរើសល្អបំផុត ក្នុងចំណោមវិឌីអូចំរៀង ជំរើសដទៃ ល្បីល្បាញ របស់គាត់ ៖

http://new.fr.music.yahoo.com/blogs/clip_du_jour/12926/best-of-clips-michael-jackson

វិឌីអូចំរៀង ជំរើសល្អបំផុត ខាងលើ គ្រប់គ្រាន់អោយគ្រប់កូនខ្មែរ វាយតំលៃបាន ស្នាដៃ របស់កំពូលអ្នកចំរៀងញាក់ ជនជាតិអាមេរិកាំង ឈ្មោះ មៃខល ចាកសឹន (Michael Jackson)!

បញ្ជាក់ ៖

– គ្រាន់តែប៉ុន្មានថ្លៃ ក្រោយការស្លាប់ របស់មៃខល, សៀវភៅ ចំណងជើង “មៃខល ចាកសឹន រៀងរហូត (ក្នុងអារម្មណ៍យើងរាល់គ្នា)” ឬ “Michael Jackson For Ever” ត្រូវបានប្រកាសថ្ងៃនេះ ដោយក្រុមហ៊ុន Hugo & Cie ចាត់ចែងដោយ Laurent Lavige ថានឹងដាក់លក់ តំលៃ ១២ យើរ៉ូ / មួយសៀវភៅ ផ្តើមពីថ្ងៃ ១០ កក្កដា ២០០៩។  ចឹងពីឥឡូវ ដល់ថ្ងៃ ១០ កក្កដា, ពួកអ្នកនិពន្ធ ពួកអ្នកបោះពុម្ភ ពួកអ្នករៀបចំមីឌា ពួកអ្នកសំភាស រួមគ្នាធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីអោយសៀវភៅ ចំណងជើង “Michael Jackson For Ever” ចេញដាក់លក់ នៅថ្ងៃកំណត់។

– សៀវភៅ “Michael Jackson For Ever” នឹងនិយាយពី ជីវិតកាលនៅរស់, វណ្ណកម្មសិល្បះ របស់គាត់, រូបថត, ពួកសាក្សីសិល្បៈករ និង មរណភាព​ របស់មៃខល ចាកសឹន  (Michael Jackson)

– ដើមត្នោតមួយ សូមសរសើរ ខួរក្បាលពាណិជ និង ខួរក្បាលវិជ្ជាជីវៈ របស់ក្រុមហ៊ុន Hugo & Cie ចាត់ចែងដោយ Laurent Lavige ដែលបំរុងចេញសៀវភៅ “Michael Jackson For Ever” ចំពេល ចំឱកាស ដែលគ្រប់គ្នាចង់ដឹង ពីមៃខល (Michael) !  ប្រាក់ចំណូល ពីការលក់សៀវភៅនោះ បែបមិនតិចទេ, ប្រហែល នឹងមានប្រែសំរួលបន្តបន្ទាប់ ជាច្រើនភាសាផង មើលទៅ!

មើលផងដែរ ៖ http://fr.news.launch.yahoo.com/dyna/article.html?a=/29062009/328/la-vie-et-mort-de-michael-jackson-dej-en-livre.html&e=l_news

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: