លើសផែនការ… ចំណាយ… ទិញបាន Netbook !


ថាគំរោងចំណាយ ២០០០ យើរ៉ូ (ប្រមាណ ២៨០០ ដុល្លារ) សំរាប់ ២១ ថ្ងៃ (៣ អាទិត្យ) វិស្សមកាល នៅសហរដ្ឋ។ ទើបតែបាន ៩ ថ្ងៃ  ចំណាយក្បែរ ២០០០ យើរ៉ូ ទៅហើយ, គ្មានស្មានត្រូវ។

ទំរាំគ្រប់ ២១ ថ្ងៃ ច្បាស់ជា នឹងចំណាយសរុប យ៉ាងតិច  អស់ ២៦០០ យើរ៉ូ។ ខាងក្រោម ជាចំណាយ មកដល់ពេលនេះ សំរាប់ដំណើរវិស្សមកាល នៅសហរដ្ឋ លើកនេះ ៖

គណនេយ្យធនាគារ (គិតជា​ យើរ៉ូ) expense planning1 + 2 +3 + 4 = ១៩៣៩.៧៦ យើរ៉ូ អស្ចារ្យហ្មង (៩ ថ្ងៃ!)

1-សំបុត្រយន្តហោះ (746 យើរ៉ូ)

2-ដកលុយ 600 $ នៅ New York

3-ទិញកូនខំព្យូរើ (Netbook_Toshiba) 433 $

4-ដកលុយ 600 $ នៅ Washington DC

5-បណ្ណមើលកុន (ដកប្រចាំខែ)

6-ថ្លៃអិនរើណែតប្រចាំខែ + ថ្លៃហៅទូរស័ព្ទទំពីសទំពាស

Picture 099
ហេតុតែភ្លេច ខំព្យូរើខ្លួនឯង នៅប្រទេសបារាំង ទើបទិញកូនខំព្យូរើ Toshiba នៅក្រុង New York សំរាប់ប្រើប្រាស់។ ប្រាកដជា បានទៅ ម្ចាស់ស្រីវា នៅសហរដ្ឋ ប្រើប្រាស់បន្តហើយ ព្រោះក្តារចុចវា (QWERTY) មិនបារាំង។

y gyu

បញ្ជាក់ ៖

– លើទីផ្សារ បច្ចុប្បន្ន, មាន ៣ ប្រភេទរាងរៅ ខំព្យូរើ ៖

  1. Desktop (ខំព្យូរើផ្ទៃតុ)
  2. Laptop ឬ Notebook (ខំព្យូរើចល័ត ឬ ខំព្យូរើយួរដៃ ឬ ខំព្យូរើកត់ត្រា)
  3. Netbook (ខំព្យូរើណែត ឬ ខំព្យូរើអិនរើណែត) ឬ Mini laptop (កូន​ laptop)

– ខំព្យូរើ Toshiba ខាងលើ មានស្រ្គីនទំហំ 10,1″ , ជាខំព្យូរើណែត  ព្រោះ វាសំដៅប្រើប្រាស់ គ្រប់អ្វីទាក់ទិន ជាមួយ អិនរើណែត មែស្សិនចឺរ និង អ៊ីមែវល៍ ក៏មាន office 2007  OpenOffice 3.0 ដូចខំព្យូរើដទៃ ចឹងដែរ។ វាមានជាប់ស្រាប់ Wifi, វ៉ែបខែម (Webcam), ឧបករអានកាតសតិ  (Memory Card reader) … គ្មានប្រអប់អាន ថាសឌីវីឌី។ ។

– ពីរឆ្នាំចុងក្រោយនេះ ចលនាផលិត លក់ និងប្រើប្រាស់​ ខំព្យូរើណែត (Netbook) មានសំទុះកើនខ្លាំង រហូតជិត ២០០ លានគ្រឿង ត្រូវបានលក់ចេញ។ គ្រប់ក្រុមហ៊ុន នាំគ្នាប្រជែង សំរុកផលិត Netbook តាមតំរូវការកើន របស់ពួកអ្នកប្រើប្រាស់ ព្រោះ Netbook ទំងន់ស្រាល ងាយយកតាមខ្លួន ប្រើប្រាស់តិចថាមពលអគ្គីសនី មានតំលៃទាប សមនឹងថវិកា របស់គ្រប់គ្នា។ ។

11 ចំលើយ to “លើសផែនការ… ចំណាយ… ទិញបាន Netbook !”

  1. kaps... Says:

    ចុះដើមត្នោតយកទៅតាមទេ?

  2. ដើមត្នោត មួយ Says:

    អត់អីទេ ព្រោះដាក់តាមខ្លួន បណ្ណឥណទាន (Credit card), គ្រាន់តែចាប់អារម្មណ៍ ចំណាយ លើសផែនការចំណាយបានកំណត់​ ប៉ុណ្ណឹង!

  3. dina Says:

    sounds over the budget, bong, it is not the end of month yet. =)

  4. ដើមត្នោត មួយ Says:

    អរគុណ dina

    No prob, just to track how much I already spent for my summer holiday this year.

    មិនអីទេ ទោះចាយលើស ផែនការចំណាយ ក៏គ្មានបញ្ហា, គ្រាន់តែតាមដាន ការចំណាយ ចង់ដឹងសំរាប់ផែនការសន្សំ និង ផែនការចំណាយដទៃ។
    ថ្វីបើ វិស្សមកាល ប៉ុន្តែមានប្រាក់ខែដដែល គេបានផ្ញើរួចរាល់ចូលគណនី ហើយ។

  5. myhouse Says:

    ទិញនៅស្រុក​គេ​អញ្ចឹង​ តំលៃ​ប្រហែល​ប៉ុន្មាន​ដែរ​បង​ ?

  6. ដើមត្នោត មួយ Says:

    ដើមត្នោតមួយ ទិញ Netbook Toshiba ហ្នឹង តំលៃ 433 ដុល្លារ ស្មើ ៣១៥.៧១ យើរ៉ូ។
    វាមានតំលៃថោកជាង តំលៃខំព្យូរើ នៅប្រទេសបារាំង ក្បែរ ១០០ យើរ៉ូ ប៉ុន្តែវាប្រើប្រាស់ ក្តារចុចសកល QWERTY មិនជាក្តារចុច AZERTY (បារាំង) ។

  7. ម៉ន Says:

    អេ ឡូយមែនទែនម៉ង ដើមត្នោតមួយ 😀
    ខ្ញុំចង់បាន Netbook មួយដែរ តែចាំមើល
    Windows 7 ចេញមកសិន ។

  8. ដើមត្នោត មួយ Says:

    ពេលម៉នការរួចរាល់ សឹមទិញវា សំរាប់ធ្វើដំណើរកំសាន្តឆ្ងាយ ព្រោះពេលនោះ វានឹងចេញ model ថ្មី! ហិ ហិ

  9. កុលាប Says:

    .
    សួស្តី ដើមត្នោតមួយ

    សំណាងហើយ !.​នេះត្រឹមភ្លេចខំព្យូរើខ្លួនឯង នឹងអាចរកទិញ
    បាន ចុះបើភ្លេច​មនុស្សវិញ ច្បាស់ជា ពិបាករកទិញណាស់ណា៎ !.

    ខ្ញុំឯណេះវិញ ស្ពាយឡើងវៀចខ្លួនស្ទើរគ្រប់ច្រកល្ហកនៅស្រុកខ្មែរ​
    ពិតជាមនុស្សមានកម្មមែន !.
    @@@@@@@@@@@@@@@@@@@@@@@@@

  10. សាយ័ន្ត Says:

    ពិតជាឡូយ មែន! ធ្វើការមានលុយ ពិតជាជីវិតមានន័យមែន!ហេហេ

  11. ដើមត្នោត មួយ Says:

    @កូលាប ៖
    – ត្រូវហើយ, ខំព្យូរើ របស់កូលាប មានកម្មមែន ព្រោះវាត្រូវបាន ម្ចាស់វា លើកដាក់ រលាក់ចុះឡើង រង្កើអស់ហើយគ្រឿងក្នុង ប្រើប្រាស់គ្មានប្រណី គ្មានដឹងថ្ងៃយប់ នៅគ្រប់ច្រកល្ហក ពេញប្រទេសខ្មែរ ព្រោះវា ចង់តំរូវចិត្ត ការចាយរាង របស់ម្ចាស់វា, កូលាបពិតជា មានកិត្តិយសសំបើមមែន ដែលចំណាយពេលមានតំលៃ ស្រង់/ចែករំលែក ពត៌មាន សំរាប់គ្រប់កូនខ្មែរ លើអិនរើណែត រួមចំណែកអភិវឌ្ឍសង្គម ហិ ហិ
    – ដើមត្នោតមួយ ក៏សំណាងមិនតិចដែរ ព្រោះ ខែមើរ៉ា (Camera) Canon EOS 350D Digital របស់ដើមត្នោតមួយ ពេញចិត្ត អោយដើមត្នោតមួយ ចាយរាង នៅសហរដ្ឋ ជាអ្នកស្រង់/ចែករំលែក ពត៌មាន សំរាប់គ្រប់កូនខ្មែរ ពីគ្រប់ទិសទី លើអិនរើណែត ហិ ហិ

    @សាយន្ត ៖ – ទំរាំបានដូចបច្ចុប្បន្ន, ដើមត្នោតមួយ ឆ្លងកាត់ច្រើន ក្នុងនោះមាន ជីវិតសោកសៅ ជីវិតរីករាយ ជីវិតអ្នកទាល់ ជីវិតអ្នកក្រ ជីវិតអ្នកមធ្យម ជីវិតអ្នកប្រឹងរៀន ជាពិសេស ជីវិតតនិស្សិត ពុះពារ រីករាយ ទុក្ខព្រួយ ជូរចត់ អត់ងងុយ បារម្ភ រំភើប …
    -លទ្ធផល នៃកំហិតខំកន្លង និងបន្ទាប់ របស់ដើមត្នោតមួយ គឺសំរាប់ពេលនេះ និងប្រាកដជា សំរាប់ពេលខាងមុខ, សង្គមនៅតែវិវត្តទៅមុខ មនុស្សនៅតែ បន្តជានិច្ច រៀនខ្លួនឯង ពីសង្គម ពីការងារ (បើមិនចឹង ច្បាស់ជា នឹងបាត់បង់ការងារ), ទាំងអស់ ដើម្បីការងារ ដើម្បីជីវិត។ ហិ ហិ សង្ឃឹមថា ដើមត្នោតមួយ នឹងជាគំរូ សំរាប់កូនខ្មែរ សំរាប់សាយន្តផងដែរ! ហិ ហិ


ទំលាក់ មួយចំលើយតប ទៅ ដើមត្នោត មួយ បោះ​បង់​ការ​ឆ្លើយ​តប