មានអ្វីប្លែក ត្រលប់ពីក្រុង New York មករដ្ឋធានី ផែរីស (Paris)!


ដើមត្នោតមួយ មកដល់ ព្រលានយន្តហោះ សារល៍ ដឺ ហ្គោល (Charles De Gaulle), ព្រលានអន្តរជាតិក្រុងផែរីស នៃប្រទេសបារាំង  ថ្ងៃ ៩ សីហា ២០០៩ ក្បែរថ្ងៃត្រង់, ទំរាំរួចរាល់ ដល់ផ្ទះ ប្រហែលម៉ោងក្បែរ ២​ ល្ងាច។

មិនដឹង ការធ្វើដំណើរ New York-Paris អស់ប៉ុន្មានម៉ោងទេ (ដើមត្នោតមួយ ទំលាប់ គិតតែ ម៉ោងចេញដំណើរ និងម៉ោងមកដល់ ខ្ចិលរាប់ ព្រោះម៉ោងខុសគ្នា តែរហូត) គ្រាន់តែដឹងថា ចេញពី New York ម៉ោង ១៨ មកដល់រដ្ឋធានីផែរីស ម៉ោង ១១ លើសតិច (ម៉ោង New York + ៥ ម៉ោង = ម៉ោង Paris,​ យន្តហោះចុះចត ដូរជើងហោះហើរ អស់ពេល ៥០ នាទី នៅក្រុង Zurich, ប្រទេសស្វីដហ្សឺឡិនដ៍ ព្រោះដើមត្នោតមួយ ជិះយន្តហោះ Swiss Air)។

រាល់ដង មកដល់សំរាក ៣ ថ្ងៃ យកកំលាំង ទើបទៅធ្វើការ ប៉ុន្តែលើកនេះ ឈប់បានតិចថ្ងៃ ចឹងបានមកដល់ ក្រុងផែរីស ថ្ងៃ ៩​ សីហា, ព្រឹកថ្ងៃចន្ទ ១០ សីហា ទៅធ្វើការទាំងបិទភ្នែក។ បិទភ្នែក គ្មានន័យថា មិនខ្វាយខ្វល់ការងារទេ ប៉ុន្តែវាបើកភ្នែកមិនរួច ដល់ថ្នាក់ដើរក្នុងកន្លែងធ្វើការ ក៏បិទភ្នែកម្តងម្កាល ស្ងាបអោយរប៉ុយ អង្គុយក៏បិទភ្នែក ព្រោះ ងងុយអេង ដោយសារ ម៉ោង New York-Paris ខុសគ្នា។ វិស្សមកាល ភាគច្រើនសំរាក មិនទាន់មកវិញ ទាល់តែអស់ខែ សីហា ទើបពួកគេគ្រប់គ្នា ត្រលប់មកវិញ ផ្តើមការងារ។

ប៉ុន្មានថ្ងៃនេះ ឆ្លៀតសរសេរគំរោង ទាំងងងុយ និងស្ងាប  “រៀបចំឡើងវិញ ពត៌មានវិទ្យា សំរាប់ក្រុមហ៊ុន (Réorganisation informatique pour l’entreprise)” សំរាប់ឆ្នាំបន្ទាប់ ក្នុងនោះមានការស្រង់ដកចេញ ពីគ្រប់ការិយាល័យ លែងអោយបញ្ជាទិញ ឬប្រើប្រាស់ ម៉ាស៊ីនពុម្ភ ប្រើប្រាស់ទឹកខ្មៅព្រួស (Inkjet printers), ធ្វើគំរោងបញ្ជាទិញ ម៉ាស៊ីនពុម្ភ ប្រភេទ Laser វិញ។ តំលើងឡើងវិញ និងកំណត់ទំរង់ អាសយដ្ឋានអាយភី (IP Address) ដាក់ជា ៥ បណ្តាញក្លែង (Vlan : Virtual lan) សំរាប់ មួយចំនួនខំព្យូរើ។ កំណត់ទំរង់ឡើងវិញ GPO  (បារាំងហៅថា ​Stratégie de groupe) នៅខំព្យូរើបំរើសេវា (Server) ដើម្បីសំរួល ការតំលើងស្វ័យប្រវត្តិ ផ្នែកទន់ (Softwares) លើខំព្យូរើ តាមការិយាល័យ។ និង ច្រើនទៀត..។

ពេលព្រឹក ទៅធ្វើការ មនុស្សអ៊ូអរ បែរជាងងុយអេង, ម៉ោង ២ ម៉ោង​៣ ភ្លឺ ប្រឹងគេងនៅតែមិនលក់ ដល់តែម៉ោង ៦ ព្រឹក ចាប់ផ្តើមងងុយ, ចង្រៃមែន។ ពេលកំពុងសរសេរ ប្រកាសនេះ, ដើមត្នោតមួយ ត្រលប់បានខ្លះវិញ មកភាពដើម មុនទៅ New York។

មានច្រើនពត៌មាន ស្រដីពីសហរដ្ឋ ត្រូវចែករំលែក ជាពត៌មាន ជូនកូនខ្មែរ ដើម្បីជាចំណេះជីវិត ប៉ុន្តែ ពេលនេះ ដើមត្នោតមួយរៀបរាប់​ការធ្វើដំណើរ លើយន្តហោះ ត្រលប់ ពីក្រុង New York មក ក្រុង Paris ដោយដូរជើងយន្តហោះ នៅក្រុង Zurich, ប្រទេសស្វីដហ្សឺឡិនដ៍ ដើម្បីជាពន្លឺ សំរាប់កូនខ្មែរ ព្រោះមានមិនតិចកូនខ្មែរ មិនដែលធ្លាប់បានស្គាល់ ជិះយន្តហោះមេចផង ហើយក៏មិនតិចកូនខ្មែរ នឹងបានជិះយន្តហោះ ក្នុងអនាគត។

nypr1 nypr2
v v
nypr3 nypr4
v v
nypr5 nypr6
nypr7 nypr8
nypr9ស្រាក្រហម ទំពាំងបាយជូ ធុនមិនអន់ ជូនអ្នកដំណើរ លើយន្តហោះ nypr10ចែក ឆកខឺលឹត (Chocolate) មុនយន្តហោះចុះចត, បាន ត្រឹម “អរគុណអ្នក ដោយជិះយន្តហោះ ក្រុមហ៊ុន SWISS”
nypr11រូបថត គួរចាប់អារម្មណ៍ នៅព្រលានយន្តហោះ ក្រុង Zurich nypr12រូបថត គួរចាប់អារម្មណ៍ នៅព្រលានយន្តហោះ ក្រុង Zurich

11 ចំលើយ to “មានអ្វីប្លែក ត្រលប់ពីក្រុង New York មករដ្ឋធានី ផែរីស (Paris)!”

  1. Samady KS Says:

    ម៉ា​ខែ ម៉ា​ខែ ចំណាយ​លុយ​អស់​ប៉ុន្មាន​សម្រាប់​ដើរ​លេង ខ្ញុំ​ឃើញ​តែ​ដើរ​លេង​អត់​ឈប់​សោះ ច្រណែន​ដល់​ហើយ​នៀក

  2. ដើមត្នោត មួយ Says:

    សន្សំប្រាក់ មួយឆ្នាំ សំរាប់វិស្សមកាល មួយខែ ព្រោះសំរាកវិស្សមកាល បាន ៥​ សប្តាហ៍ ក្នុងមួយឆ្នាំការងារ។

  3. វឌ្ឍនា Says:

    ឃើញ ហ៊្សូរិច អញ្ចឹង នឹកបឹង ហ៊្សូរិចហ្ស៊ី ដល់ហើយ..បន់អោយតែដល់ខែ ត្រជាក់ទេនេះ នឹងបានទៅលេងទៀត!

  4. kaps... Says:

    Hello! លោកដើមត្នោតមួយ ស្វាគមន៍ដែលបានត្រឡប់មកដល់វិញ!

    តើធ្វើដំណើរនោះ ទៅលេងឬក៏ស្រាវជ្រាវរកពូជដើមត្នោតថ្មីទៀត?

    តើលោកមានដឹងថា ប្រទេសណាទៀតទេ ដែលមានដើមត្នោតដូច
    ប្រទេសខ្មែរយើងដែរទេ?

    សូមអរគុណទុកជាមុន!

  5. ដើមត្នោត មួយ Says:

    @វឌ្ឍនា ៖ បែបមានសំបើម អនុស្សាវរីយរណ្តំចិត្ត រដូវធ្លាក់ទឹកកក នៅបឹង ហ៊្សូរិចហ្ស៊ី ពេលជាន់ដីស្វីដហ្សឺឡិនដ៍ លើកដំបូង បានជានឹងស្រណោះណាស់ Zurich ចឹង! ហិ ហិ

    @Kaps ៖ ទាំងពីរ, ទៅលេងផង ស្រាវជ្រាវផង ប៉ុន្តែមិនស្រាវជ្រាវ ពូជដើមត្នោតថ្មីទេ ព្រោះពូជដើមត្នោត នៅប្រទេសខ្មែរ ជាពូជលេខល្អវិសេស ផលិតផល ១០០ ជំពូក គ្មានគូប្រៀប ទៅហើយ តាំងពី ៖
    – ធៀង (វេញខ្សែគោ, វេញខ្សែព្រ័ត្រ, ត្បាញកន្ត្រក់គ្រប់ប្រភេទ, ច្រើនទៀត តាមប៉ង)
    – ស្លឹក (ដេរជាមួកប្រុសស្រី ពាក់រំភើយ, ធ្វើជាកណ្តបប្រក់ផ្ទះ ត្រជាក់ស្រឹម, ចាក់ជាកូនកាបូប លក់អោយទេសចរ បានប្រាក់ចំណូល គ្មានប្រឹង, ច្រើនទៀត តាមប៉ង)
    – ផ្លែ (ផ្លែខ្ចីរសជាតិ និងទឹកដមក្រអូបផ្អែមស្រទន់, បបរផ្លែត្នោតខ្ចី ក្រអូបឈ្ងុយ ជាងខូក (Coke ឬ Coca), ផ្លែទុំ ក្រអូបឆ្លងភូមិ យកទឹកវា ធ្វើសាហួយត្នោត ឬ អាកោត្នោត ស្រក់ទឹកមាត់ហ្មង រីឯផ្លែទុំ មានកំពីងត្នោត ឆ្ងាញ់កំពីងដូង)
    – ទឹក (ទឹកត្នោតផ្អែម ស្រស់ៗ ពីដើមត្នោត មានរសជាតិ ក្រអូបប្រហើរ ផ្អែមមុត បែបធម្មជាតិ សំរាប់ផឹកលេងកំសាន្ត, ធ្វើជាស្ករត្នោត ក្រអូបឈ្ងុយ, ទឹកត្នោត ទុកយូរ អប់ជាទឹកត្នោតជូរ ឬ អប់ធ្វើជាទឹកខ្មេះត្នោត)
    – កូនត្នោត (ញ៉ាំលេង ជំនួសបាយ)
    – កំពូលនៃដើមត្នោត (ជាន់យកទឹកធ្វើម្សៅ ពេលដើមត្នោតរលំ ឬ ពុះធ្វើសំឡកកូរ )
    – កំពីងត្នោត ឆ្ងាញ់អស់ទាស់
    – តួត្នោត (ធ្វើធ្នឹមផ្ទះ, ធ្វើទូក, ធ្វើឧសដុត)

    ដើមត្នោតមួយ គ្មានដឹងច្បាស់ ប្រទេសណាមានដើមត្នោត ដូចប្រទេសខ្មែរ ប៉ុន្តែដឹងច្បាស់ណាស់ ប្រទេសសៀម, ប្រទេសយួន និង ប្រទេសលាវ មានដើមត្នោត ដូចប្រទេសខ្មែរ ព្រោះប្រទេសទាំងនោះ ធ្លាប់ជាទឹកដី របស់ខ្មែរ ពីអតីតកាល។

    ទីណា មានដើមត្នោត ទីនោះ ជាទឹកដីខ្មែរ! ហិ ហិ ប្រាកដជាចឹង!

  6. kaps... Says:

    Hello ដើមត្នោតមួយ!
    ម៉េចដល់ផ្ទះហើយនៅ?

    មុននេះបន្តិចខ្ញុំបានឈៀងចូលទៅលេងប្រទេសឥណ្ឌា
    ភាគខាងត្បូង ស្រាប់តែឃើញភូមិមួយនៅក្បែរជើងភ្នំ
    ឈ្មោះភូមិ ភ្នំនីលគីរី ឬប្រែថា ភ្នំខៀវ គឺឃើញមាន
    ដើមត្នោតជាច្រើន មើលទៅដូចត្នោតស្រុកខ្មែរយើង
    ដែរ។ តើដើមត្នោតនេះ មកពីណា? តើគេយកពូជពី
    ស្រុកខ្មែរយើងទៅ ឬក៏យើងយកពូជពីឥណ្ឌាមក?
    តើមានពីណាបានដឹងទេ?

  7. ដើមត្នោត មួយ Says:

    និល = ខ្មៅ
    និលគីរី = ភ្នំខ្មៅ

    ដើមត្នោតមួយ អត់ដឹងដែរ ព្រោះគ្មានដែល​ទៅដល់ហ្នុង!
    ប៉ុន្តែបើមានដើមត្នោត ដុះនៅទីនោះមែន ច្បាស់ហើយជា ពូជដើមត្នោត (អង្គរ) ព្រោះកាលសតវត្ស មុនសម័យអង្គរ ពួកឈ្មួញឥណ្ឌា បានមកដល់ អាណាចក្រខ្មែរ (កាលណោះ ប្រទេសខ្មែរ មានព្រំដែន ជាប់ប្រទេសភូមា ដែលមានព្រំដែន ជាប់ប្រទេសឥណ្ឌា) សាបព្រួសសាសនាព្រាហ្ម (ព្រហ្មញ្ញសាសនា) រួចពុទ្ធសាសនា, ពួកគេ បានឃើញដើមត្នោត (មានតែនៅប្រទេសខ្មែរ) ជារុក្ខជាតិ មានផលសំបូរបែប ក៏យកផ្លែទៅបណ្តុះដាំ នៅប្រទេសឥណ្ឌា ជាហេតុមានដើមត្នោត (ពូជអង្គរ) ដុះសាយកូន នៅភាគខាងត្បូង ប្រទេសឥណ្ឌា ចឹងនោះ។ ហិ ហិ

  8. kaps... Says:

    Nilgiri (NILL-gih-ree) or “Blue Mountain”
    ខាងលើនេះ ជាភាសាអង់គ្លេ ហើយខ្ញុំក៏បកប្រែតាមនោះទៅ
    ខ្ញុំធ្លាប់ឮខ្មែរគេនិយាយថា ខ្មៅនិល ដែរ តែមិនដឹងជាខ្មៅយ៉ាង
    ម៉េចទេ ឬក៏ខ្មៅដូចដើមត្នោតនោះក៏មិនដឹង។

    ហើយភ្នំដែលគេថតឱ្យឃើញនោះ គឺជាភ្នំអត់ដើមឈើ ឃើញ
    តែដីពណ៌ក្រហម ហើយដីដែលដើមត្នោតដុះលើនោះក៏
    ពណ៌ក្រហមដែរ។

  9. ដើមត្នោត មួយ Says:

    បែបមានន័យ ខៀវក្រម៉ៅ ចាំងចែង ដូចពណ៌ពេជ្រក្រម៉ៅ ហ្នឹងឯង!

  10. កុលាប Says:

    .
    សួស្តី ដើមត្នោតមួយ

    ខ្ញុំធ្លាប់បានជិះយន្តហោះ Swiss Air ហ្នឹង ពីរដងដែរ កាលពីឆ្នាំ 2007
    ទៅលេង Los Angeles និងម្តងទៀត ពីខែក្តៅ 2008 ទៅលេង London ដោយចេញ ពីក្រុង Zürich ។
    តែគួរអោយស្តាយមិនបានថតរូបក្នុងយន្តហោះទុក ដូចដើមត្នោតមួយ ។

    អរគុណបាន រៀបរាប់អោយដឹង ពិតជាគួរអោយចាប់អារម្មណ៍មែន ។

    ដោយរាប់អាន
    @@@@@@@@@@@@@@@@@@@@@@@@@@@@


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: