១០០ ប្លកអក្សរខ្មែរ បង្ហាញចេញ ថ្ងៃនេះ លើ WordPress ជាក្តីស្រមៃ តាំងពីយូរ របស់កូនខ្មែរ គ្រប់ម្ចាស់ប្លក!


ព្រឹកនេះ ដើមត្នោតមួយ បានបើកខំព្យូរើ នៅកន្លែងធ្វើការ ភ្ញាក់ព្រើត ដោយរំភើបអបអរ ដែលប្រព័ន្ធប្លក  WordPress ខ្មែរ មានចំនួនប្លក ជាភាសាខ្មែរ បង្ហាញចេញ លើផ្ទាំងប្រទាក់​ (Interface) របស់ WordPress ដល់ទៅ ចំនួន ១០០ ។

នោះជាក្តីស្រមៃ តាំងពីយូរ  របស់គ្រប់កូនខ្មែរ ម្ចាស់ប្លក។  ពិតជា ក្តីពេញចិត្ត សំរាប់កូនខ្មែរ អភិវឌ្ឍសង្គម ដែលបានដង្ហោយគ្នា ប្រឹងប្រើប្រាស់ អក្សរខ្មែរ លើអិនរើណែត!

វាជាជោគជ័យ ធំធេង សំរាប់សហគមខ្មែរ អ្នកលេងប្លក ពីគ្រប់ទិសទី លើពិភពលោក, ទាំងកូនខ្មែរ នៅក្នុងប្រទេស ទាំងកូនខ្មែរ នៅឯនាយសមុទ្រ, បង្ហាញ ផ្នត់គំនិត និងសំនួនវោហារ រៀងខ្លួន ជាអក្សរខ្មែរ លើលំហអិនរើណែត!

wp1 wp2
ពពួកប្លក ដែលនៅក្រោមបង្អស់ ក្នុងប្រព័ន្ធប្លក WordPress ពពួកប្លក ដែលនៅលើបង្អស់ ក្នុងប្រព័ន្ធប្លក WordPress

ជជែកកំសាន្ត ដោយប្រើប្រាស់អក្សរខ្មែរ លើអិនរើណែត ជាវិធី បង្ខិតជិត ភាពស្និទ្ធស្នាល រវាងកូនខ្មែរ ពីគ្រប់ទិសទី លើពិភពលោក ទាំងកូនខ្មែរក្នុងប្រទេស ទាំងកូនខ្មែរឯនាយសមុទ្រ។

ប្រើប្រាស់អក្សរខ្មែរ ជាភាសាកំណើត សំរាប់ជជែកកំសាន្ត, វិភាគគ្រប់បញ្ហា នឹងបង្កើនបញ្ញា បំផុសគំនិតថ្មី ក្នុងមហាសហគមខ្មែរ!

កំណើតអក្សរខ្មែរ យូនីកូដ-នីដា បានរឹតបន្ថែម ចំណងរាប់អាន និង ចំណងបណ្តោះប្តូរ វប្បធម៌ (ប្រទេសជឿនលឿន និង ប្រទេសខ្មែរ) រវាងគ្រប់កូនខ្មែរ ទោះរស់នៅ ឆ្ងាយពីគ្នា ដល់ជើងមេឃ!

រំលឹក កាល ពីរឆ្នាំកន្លង ៖

រៀងរាល់ថ្ងៃ កាល (ពីរឆ្នាំកន្លង) ខែ កក្កដា ២០០៧, ដើមត្នោតមួយ បានសំគាល់ កាលណោះ លើប្រព័ន្ធប្លក WordPress បានបង្ហាញចេញញឹកញាប់ រាល់ថ្ងៃ តិចជាង ១០ ប្លកខ្មែរ ក្នុងនោះមាន សំរាប់ខ្មែរ, កំណត់ហេតុសុភក្ត្រ, ណារដ្ឋ, រចនា, ដើមត្នោមួយ, Kooms, ដួងចន្ទ, បណ្ឌិត្យ, …  ព្រោះហេតុផល (តាមការវាយតំលៃ របស់ដើមត្នោតមួយ) កាលណោះ ៖

– សឹងគ្រប់របារឧបករ លើ WordPress សុទ្ធជា ភាសាអ៊ីងគ្លីស ជាការពិបាក សំរាប់កូនខ្មែរ ដែលស្ទើរភាសាអ៊ីងគ្លីស ឬ ដែលគ្មានយល់ន័យ ភាសាអ៊ីងគ្លីស, ក្នុងការបង្កើតប្លក ឬ កែប្រែប្រកាស។

– ថ្វីបើ មានក្រមអក្សរខ្មែរ យូនីកូដ នីដា ប៉ុន្តែការតំលើងវា ដាក់ក្នុងខំព្យូរើ នៅលំបាក។ ដើមត្នោតមួយ ក៏បានសរសេរ ណែនាំលំអិត វិធីតំលើង ក្រមអក្សរខ្មែរយូនីកូដ នីដា តាមរយះ  http://khmeritforyou.blogspot.com/2007/07/how-to-install-and-configure-khmer.html ដើម្បីគ្រប់គ្នា ងាយប្រើប្រាស់ ក្រមអក្សរខ្មែរយូនីកូដ នីដា។

អ្វីៗ រលូនជាបណ្តើរ ដោយមានមួយចំនួនកូនខ្មែរ ក្នុងនោះ មានដើមត្នោតមួយ ផងដែរ បានចូលខ្លួន ប្រែសំរួល ពាក្យអ៊ីងគ្លីស ជាពាក្យខ្មែរសំរាយ (ចៀសប្រើប្រាស់ ពាក្យបាលីសំស្រ្តឹត) ហូរហែរ ក្នុងប្រព័ន្ធប្លក WordPress ជាពិសេសគ្រប់របារឧបករ ជាភាសាខ្មែរ ងាយយល់ ចំន័យ សំរាប់អ្នកប្រើប្រាស់ប្លក ជាកូនខ្មែរ ។ បំរែសំរួល បានឈានដល់ជំហាន ដែលសឹងគ្រប់កូនខ្មែរ ងាយ បង្កើត/ប្រើប្រាស់ ប្លក ខ្លួនឯង គ្មានចាំបាច់ មានអ្នកបង្ហាត់។

ថ្ងៃ ១៧ កក្កដា នេះ នឹងជាថ្ងៃរំលឹក ស្នាដៃ និង កំលាំងរួមគ្នា នៃគ្រប់កូនខ្មែរម្ចាស់ប្លក ដែលបានបញ្ចេញ កំលាំងកាយចិត្ត ប្រើប្រាស់ ក្រមអក្សរខ្មែរ យូនីកូដ-នីដា និង ដែលធ្វើអោយ ក្រមអក្សរខ្មែរ យូនីកូដ-នីដា ហោះហើរព្រោងព្រាតបាន លើលំហ អិនរើណែត ជាពិសេស លើប្រព័ន្ធប្លក WordPress នេះឯង។

29 ចំលើយ to “១០០ ប្លកអក្សរខ្មែរ បង្ហាញចេញ ថ្ងៃនេះ លើ WordPress ជាក្តីស្រមៃ តាំងពីយូរ របស់កូនខ្មែរ គ្រប់ម្ចាស់ប្លក!”

  1. សុវុឌ្ឍី Says:

    កាលពីមុនខ្ញុំឃើញតែជាង៦០ទេ។ ពិតជាឡូយមែន!

  2. Samady KS Says:

    អែម ច្រែម ហ្មង​

  3. kooms Says:

    មាន​ខ្ញុំ​ដែរ! ពីមុន​គឺ​មាន​តែ​៤០ ទេ​ពិត​ជា​អស្ចារ្យ​មែន ខ្មែរ​​យូនីកូដ​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន​ហើយ!​

  4. ស្ថាន​ភាព​​យូនីកូដខ្មែរ « Kooms Says:

    […] ​តែ​ឥឡូវ​មាន​រហូត​ដល់ ១០០ ប្លក់ បាន​បង្ហាញ​លើ​ផ្ទាំង​ WordPress […]

  5. ម៉ន Says:

    សង្ឃឹមថាអាចមានច្រើនថែមទៀតនាថ្ងៃមុខ 😀 សូមចូលរូមរីករាយជាមួយ ដើមត្នោតមួយ ដែរ ។

    • ដើមត្នោត មួយ Says:

      ត្រូវហើយ​ម៉ន នឹងមានលើសពីចំនួនហ្នឹង ច្រើនសិបដង ប៉ុន្តែប្រព័ន្ធប្លក WordPress បង្ហាញចេញ ជាអតិបរិមា ត្រឹមចំនួន ១០០ ប្លក ដែលត្រូវបានចូលមើល, បន្ទាន់សម័យ ឬ ផ្សព្វផ្សាយ ញឹកញាប់ !

  6. កញ្ញា Says:

    តើលោកដើមត្នោតមួយជាសមាជិកអភិបាននៃប្រព័ន្ធ wordpress ​មែនទេ?​ខ្ញុំចូលមកលែងប្លក់នៅ WordPress ​មិនបានយូរប៉ុន្មានទេ​តែមួយរយៈថ្មីកន្លងមកនេះខ្ញុំបានសង្កេតឃើញថា​Wordpress​ជាភាសាខ្មែរមានការកែប្រែច្រើន។​​សូមសរសើរ!

  7. ដើមត្នោត មួយ Says:

    អរគុណណាស់ អ្នកទាំងអស់គ្នា ដែលបានរួមគ្នាអភិវឌ្ឍ ដោយប្រើប្រាស់អក្សរខ្មែរ លើអិនរើណែត ជាពិសេស អ្នកទាំងអស់គ្នា ដែលបានចូលរួមអបអរ !

    អរគុណពិសេស ក្រុម KhmerOS ដែលបានរួមអភិវឌ្ឍ អក្សរខ្មែរយូនីកូដ នីដា, និង ជាពិសេស Javier Sola ដែលបានបញ្ចេញកំលាំងកាយចិត្ត ផ្តល់កំណើត ក្រមអក្សរខ្មែរយូនីកូដ នីដា !

    • hanumanking Says:

      KhmerOS បានបង្កើត សំរាប់ពួកយើងដែលប្រើ PC ទេ ចុះគ្នាដែលប្រើ Mac វិញនោះ មិនពិបាកទៅហើយអី ។ KhmerOS គួរតែរកវិធី ដើម្បីឲ្យគ្នាអ្នកប្រើ Mac បានប្រើផង កុំឲ្យគ្នាពិបាករកទិញ ៥០ ដុល្លា ចំពោះគ្នានៅស្រុកខ្មែរនោះអស់ប្រាក់ខែមួយខែ ទៅហើយ ចំពោះខ្ញុំ ៥០ ដុល្លា អាចលៃលកបាន ហើយព្រមទាំងអាចចែកជូនគ្នាដែលប្រើ Mac បានទៀតផង ។ ចំពោះអ្នកដែលបង្កើត ខ្មែរយូនីកូដ សំរាប់ Mac ​ មិនមែនជាជនជាតិខ្មែរ
      ផងនោះ ហើយយើងជាខ្មែរ ដែលសុទ្ធសឹងជាអ្នកឆ្លាស វៃ ហេតុម្តេច ក៏ មិនជួយឈឺឆ្អាលផង ក្នុង ការរិះរក កម្មវិធី​ដើម្បីឲ្យគ្នា បានប្រើដោយមិនចាំបាច់ជាវពីក្រុមហ៊ុន ដែលមិនមែនជា ខ្មែរ ?

  8. សាយ័ន្ត Says:

    ជយោ បដិវត្តន៏!! ហេហេ
    ខ្ញុំក៏ចឹងដែរ​ គាំទ្រជានិច្ចការប្រើអក្សរខ្មែរ ឥលូវខ្ញុំតែងតែបបួលមិត្តឆាតជា ភាសាខ្មែរ ជាពិសេសណែនាំអោយគេ បង្កើតប្លុក ក្នុងវើដប្រេស! សង្ឃឹមថាអក្សរខ្មែរនឹងរីកចំរើន ទៅមុខជាលំដាប់!

  9. peehs07 Says:

    បើតាមស្តាប់មើលទៅ ដើមត្នោតមួយ មានសារៈសំខាន់ណាស់
    សម្រាប់ខ្មែរយើង គាត់បានចូលរួមផ្តួចផ្តើមបង្កើតជាអក្សរខ្មែរ
    ដាក់មកក្នុងWordpressនេះ ដើម្បីយើងទាំងអស់គ្នាប្រើប្រាស
    រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំសូមអរគុណ!

    មិនតែប៉ុណ្ណោះទេ ដើមត្នោតមួយ អាចមានផលប្រយោជន៍ច្រើន
    ណាស់គឺ ទឹកវាយើងអាចធ្វើជាភេសជ្ជៈ យកលាយអំបុក ទៅ
    ធ្វើទឹកត្នោតជូរ ប៊ៀយារ ស្រា ស្ករ និងធ្វើនំជាដើម ហើយ
    ស្លឹកវាយកទៅធ្វើមួកពាក់ ប្រក់ដំបូលផ្ទះ និងជញ្ជាំងផ្ទះ ហើយ
    និងដើមវាអាចយកទៅធ្វើរនាបផ្ទះ និងធ្វើទូកជិះក៏បានដែរ។ល។

    មិនទាន់អស់ទេ ដើមត្នោតជាទីរមណីយដ្ឋាន សំរាប់ទេសចរដើរ
    មើលលេងកំសាន្តដែរ ដោយហេតុនេះ វាមានការពាក់ពាន់ទៅ
    នឹងក្រុមហ៊ុនទេសចរណ៍របស់ខ្ញុំដែរ ខ្ញុំត្រូវការរកទីកន្លែងអោយ
    ភ្ញៀវរបស់ខ្ញុំទៅកំសាន្តលេង បើលោកដើមត្នោតមួយមិនយល់
    ទាស់ទេ សូមចូលលេងស្ថានីយ៍របស់ខ្ញុំដើម្បីធ្វើការចរចារគ្នា
    អាស័យដ្ឋានរបស់ខ្ញុំគឺ http://peehs07.Wordpress.com/

    សូមអរគុណទុកជាមុន!

  10. ដើមត្នោត មួយ Says:

    អរគុណណាស់ គំនិតថ្មី លើទឹកដីអង្គរ! ពិតណាស់, ដើមត្នោត ជា មួយនៃសក្តានុពល (potential) ធំធេង របស់ប្រទេសខ្មែរ ជាពិសេស ចំការត្នោត ជាទីរមនីយដ្ឋានទេសចរ (ជាគំនិតថ្មី របស់ peehs07, សូមសរសើរ) របស់ប្រទេសខ្មែរ ទាក់ទាញទេសចរ ដើម្បីជា ប្រភពប្រាក់ចំណូល សំរាប់គ្រប់ស្រទាប់កូនខ្មែរ តាំងពី អ្នកក្រ​ រហូតដល់អ្នកមាន អ្នករត់ម៉ូតូឌុប រហូតពួកម្ចាស់ផ្ទះសំណាក់ ពួកម្ចាស់សណ្ឋាគារ …ពួកក្រុមហ៊ុនទេសចរ… ច្រើនទៀត ជាពិសេស វាជាប្រភពប្រាក់ចំណូល សំរាប់ប្រទេសខ្មែរ តែម្តង។

    ដើមត្នោតមួយ តែងត្រាច់ចររាល់ពេល លើអិនរើណែត គ្មានដែលខាន, ក៏ធ្លាប់អើត ញឹកញាប់ ប្លក http://peehs07.WordPress.com របស់ peehs07 , ពិតជា ប្លក មិនអន់ ព្រោះសំបូរពត៌មាន ទាក់អារម្មណ៍។

    សូម peehs07 បន្តដំណើរ លើលំហអិនរើណែត!

    ដោយរាប់អាន

  11. peehs07 Says:

    Hello! ដើមត្នោតទាំងឡាយ!

    សូមកុំភ្លេច រៀបចំកន្លែងទទួលភ្ញៀវ
    ជាពិសេសទឹកត្នោតផ្អែម ទឹកត្នោតជូរ និងគ្រឿងក្លែម
    ខ្ញុំមានភ្ញៀវច្រើនណាស់មកជិតដល់ហើយ!
    មិនមានតែឡានក្រុងទេ មានទាំងអាទេះភ្លើងក្រុង
    សូមរងចាំទទួល និងទៅលេងស្ថានីយ៍ទេសចរណ៍ខ្មែរអង្គរ
    កុំខាន តាមអាស័ដ្ឋានដូចខាងក្រោម៖

    http://peehs07.Wordpress.com/

    សូមអរគុណ!

  12. ដើមត្នោត មួយ Says:

    អបអរ ការណែនាំ ទេសចរបរទេស អោយបានស្គាល់ រសជាតិ ទឹកត្នោត និង ផលិតផល អំពីត្នោត!

  13. បាត់ដំបង Says:

    កាលមុនខ្ញុំឃើញមានតែ ៦០ប្លកប៉ុណ្ណោះ តែឥលូវ​មានដល់១០០ប្លក ពិតជាអស្ចារ្យមែន! ខ្មែរយូនីកូដកំពុងវាយលុយពិភពអ៊ិនធើណេតហើយ ដើម្បីកូនខ្មែរគ្រប់រូបអាចដឹង និង យល់ អ្វីដែលកើតមានលើពិភពលោក ជាខេមរភាសារបស់ខ្លួន។

  14. សុឃាង Says:

    ប៉ុន្តែ​ ក្ដារ​វាយ​យូនីកូដ​ខ្មែរ​មាន​ដល់​ទៅ​២។ ក្ដារ​ដែល​ភ្ជាប់​នៅ​លើ​Windows Vista មិន​ដូច​យូនីកូដ​នីដា​នោះ​ទេ​។ ប្រើ​ច្រឡំ​ម្ដង​ម្កាល​ដែរ​ គួរ​តែ​យក​ក្ដារ​មួយ​ជា​ស្ដង់ដារ​ទៅ។

    • ម៉ន Says:

      ខ្ញុំប្រើ Keyboard ខ្មែរ ដែលមកជាមួយ Vista ពេលណាខ្ញុំប្រើម៉ាស៊ីន Vista តែបើខ្ញុំប្រើម៉ាស៊ីន XP ខ្ញុំត្រូវប្រើ keyboard របស់ KhmerOS ។ ខ្ញុំបានសាកល្បង Windows 7 រួយហើយ គឺមាន keyboard ខ្មែរ ដូចគ្នានឹង Vista ។

      • ដើមត្នោត មួយ Says:

        បើ ម៉ន តំលើង ក្រមអក្សរខ្មែរយូនីកូដ-នីដា នៅ វិនដោស្សវិស្តា ឬ នៅវិនដោស្ស ៧, ម៉ន អាចប្រើប្រាស់ដដែល ក្តារចុច របស់ KhmerOS ដូចករណី នៅ វិនដោស្សអិចក្សភី ចឹងដែរ។

  15. ដើមត្នោត មួយ Says:

    ក្តារចុច ខ្មែរយូនីកូដ មានតែមួយ គ្រានតែខុសទីតាំងគ្រាប់ចុច A និង Z ព្រោះ មួយជា ក្តារចុចបារាំង, មួយទៀតជា ក្តារចុចអង់គ្លេស។

    ទោះវិនដោស្ស ៧ (Windows 7) ក៏នៅតែប្រើប្រាស់ ក្តារចុចហ្នឹងដដែល បន្ទាប់ពីតំលើង ក្រមអក្សរខ្មែរយូនីកូដ-នីដា (ពី KhmerOS) រួចរាល់

    មើល ៖
    http://khmeritforyou.blogspot.com/2007/07/how-to-install-and-configure-khmer.html

  16. peehs07 Says:

    អាឡូ! អាឡូ! ដើមត្នោតមួយទៅណាចេះ ស្ងាត់អត់សូវដែលឮមាត់
    យ៉ាងម៉េចសុខសប្បាយទេអី? យ៉ាងម៉េចរបរឡើងត្នោត បានកម្រៃ
    យ៉ាងណាដែរ? ម៉ាយប់ៗឡើងបានប៉ុន្មានដើមដែរ?

    កុំភ្លេចទៅលេងខ្ញុំផង ផ្ទះខ្ញុំជីកបានកំណប់ជាច្រើន បើចង់បានខ្លះ
    សូមអញ្ជើញកុំខាន!

    សូមអរគុណ!

  17. ដើមត្នោត មួយ Says:

    ដើមត្នោតមួយ កំពុងនៅលេង ផ្ទះ ទស្សនៈស្រ្តី ក្បែរនេះ! ហិ ហិ

  18. cambomaths Says:

    សួស្តីដើមត្នោត​ សុខសប្បាយ​ជាទេ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: