វិនដោស្សអិចក្សភី (Windows XP), វិនដោស្សវីស្តា (Windows Vista) និង វិនដោស្ស ៧ (Windows 7) , គួរប្រើប្រាស់ មួយណា?


ដើមត្នោតមួយ អនុសាស កូនខ្មែរ ពេលនេះ ៖

  • ប្រើប្រាស់ដដែល វិនដោស្សអិចក្សភី (Windows XP) ប៉ុន្តែ វិនដោស្សអិចក្សភី (Windows XP) កញ្ចប់សេវា ៣ (SP3 : Service Pack 3) ជាកំណែចុងក្រោយ​ (Last version) របស់វិនដោស្សអិចក្សភី, ចុចទាញយក វិនដោស្សអិចក្សភី SP3
  • ហាត់ប្រើប្រាស់ ម្តងម្កាល វិនដោស្ស ៧ (Windows 7) តាំងពីពេលនេះ ព្រោះផ្ទាំងប្រទាក់ (Interface) របស់វា ប្លែកច្រើន ពីផ្ទាំងប្រទាក់ វិនដោស្សអិចក្សភី។ អ្នក អាចប្រើប្រាស់វា ជាប់ពេលនេះ​ ប៉ុន្តែល្បឿនការងារ របស់វាយឺត បើប្រៀបជាមួយ  ល្បឿនការងារ របស់វិនដោស្សអិចក្សភី
  • បំភ្លេច វិនដោស្សវិស្តា (Windows Vista) ព្រោះ វាធ្វើការ មានកំហុសច្រើន ព្រមទាំងពិបាករក​កម្មវិធីបញ្ជា (Drivers) ឬ កម្មវិធីអនុវត្ត (Applications) សំរាប់តំលើង រត់លើវិនដោស្សវិស្តា (Windows Vista)

system

រូបភាព បង្ហាញខំព្យូរើ របស់ដើមត្នោតមួយ ដែលនៅតែប្រើប្រាស់ វិនដោស្សអិចក្សភី SP3 , ថ្វីបើ ខំព្យូរើ របស់ដើមត្នោតមួយ ធុន Intel Quad core 3 GHz  4 Gb RAM  ជា មួយនៃខំព្យូរើកំពូលអានុភាព (លឿន) លើទីផ្សារបច្ចុប្បន្ន ក៏ដោយ។

អ្នកណា មិនចង់ប្រើប្រាស់ របស់ទាន់សម័យ? អ្នកណា មិនចង់ ប្រើប្រាស់វិនដោស្សវីស្តា ឬ ប្រើប្រាសឮវិនដោស្ស ៧? អ្នកណា មិនចង់បាន ភាពល្អឥតខ្ចោះ?

ចុះ វិនដោស្សវីស្តា (Windows Vista) ឬ ប្រើប្រាសឮវិនដោស្ស ៧ (Windows 7) ល្អឥតខ្ចោះ​ហើយឬ?

ទេ! ហេតុមេច?

សូមចូលមើល វិធីបន្ទាន់សម័យ វិនដោស្សអិចក្សភី SP3 ៖  http://khmeritforyou.blogspot.com/2009/08/windows-xp-windows-vista-windows-7.html

3 ចំលើយ to “វិនដោស្សអិចក្សភី (Windows XP), វិនដោស្សវីស្តា (Windows Vista) និង វិនដោស្ស ៧ (Windows 7) , គួរប្រើប្រាស់ មួយណា?”

  1. សុឃាង Says:

    Windows 7 គឺល្អ​គ្រប់​គ្រាន់​ហើយ​តាម​គំនិត​ខ្ញុំ​។ គួរ​សាក​ល្បង​ប្រើ​ពេល​ចេញ​លក់​..។

  2. Rithy Says:

    ខ្ញុំចួលចិត្តណាស់វិនដូវស៍​7​ តែវាក័នៅមានបញ្ហាជាមួយចំនួនជាមួយកម្មវិធីមួយចំនួនដែលខ្ញុំត្រូវការប្រើជាចាំបាច់

    តែខ្ញុំមិនដឹងថាវាកើតចំពោះតែគ្រប់កុំព្យូទ័រទេដឹង?

    វាគឺ កម្មវិធី ណេរ៉ូ ហើយនឹង MS. SQL Server 2005

    អានេះគ្រាន់តែជាបញ្ហាដែលវាកើតលើកុំព្យូទ័រខ្ញុំពេលដំឡើងវិនដូវស៍7

    ខ្ញុំមិនដឹងថាវាកើតលើកុំព្យូទ័រផ្សេងហីអត់ទេ!

  3. ដើមត្នោត មួយ Says:

    វិនដោស្ស ៧ ពិតជា ប្រពៃជាង វិនដោស្សវិស្តា។
    ដើមត្នោតមួយ បានប្រើប្រាស់ វិនដោស្ស ៧​ (បេតា) ឃើញថា នៅមានកម្មវិធី មួយចំនួន តាមមិនទាន់ ការវិវត្ត របស់វិនដោស្ស ៧ ។

    ចឹង គួររង់ចាំ ប្រហែលពាក់កណ្តាលឆ្នាំក្រោយ ទើបវាធ្វើការបានល្អ បន្ទាប់ពីពពួកកម្មវិធីដទៃ បន្ទាន់សម័យ (Update) តំរូវតាមវិនដោស្ស ៧!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: