ហេតុមេច បុរសចង់ការរួមភេទ… រីឯ ស្ត្រីត្រូវការស្នេហា!


ហេតុមេច ពួកបុរសចង់ការរួមភេទ… រីឯ ពួកស្ត្រីត្រូវការស្នេហា ជារឿងគួរចាប់អារម្មណ៍ ដែលរាល់គ្នា គ្មានដែលបានចាប់អារម្មណ៍ ដឹងតែពី អីៗ! គ្រាន់តែចំណងជើង អាចបង្ហាញ ជាទូទៅ  បុរស ចង់តែរហន់ភ្លាមៗ  រីឯស្ត្រី ត្រូវការមនោសញ្ចេតនា អ្នកអាន វិភាគខ្លួនឯងទៅ មិនដឹងទេ!

ព្រោះតែចំណងជើងហ្នឹងហើយ បានជាដើមត្នោតមួយ ល្ងាចមិញ ទិញគ្រិប គ្មានបង្អង់ សៀវភៅចេញថ្មី របស់ប្តីប្រពន្ធអ្នកនិពន្ធ មហាល្បី ជនជាតិអឺមែរិខឹន (American) ឈ្មោះ Allan និង Barbara Pease។ ដើមត្នោតមួយ កំរទិញខ្វះការគិត សៀវភៅ ព្រោះបណ្តាល័យ ក្រុងផែរីស ពេញប្រភេទសៀវភៅ ទាំងឌីវីឌីវិឌីអូ តាំងពីពត៌មានវិទ្យា … ដល់ ឯកសារប្រវត្តិសាស្ត្រ, អនុញ្ញាតខ្ចី បាន ២១ ថ្ងៃ ប៉ុន្តែចំពោះសៀវភៅ ហេតុមេច បុរសចង់ការរួមភេទ… រីឯ ស្ត្រីត្រូវការស្នេហា, ដើមត្នោតមួយ ត្រូវតែទិញ ទុកសំរាប់ បណ្ណាល័យគ្រួសារ ព្រោះវា ប្រាកដជាមានប្រយោជ សំរាប់ចំណេះជីវិត

សៀវភៅ “ហេតុមេច បុរសចង់ការរួមភេទ… និង ស្ត្រីត្រូវការស្នេហា! ពិតជាសៀវភៅពេញអាថ៍កំបាំង ទាក់អារម្មណ៍ សំបើមណាស់ បន្ទាប់ពីដើមត្នោតមួយ បានអានត្រួស សេចក្តីផ្តើម និង លំដាប់ជំពូក របស់វា។ វា និយាយអំពី អ្វីដែលទាំងប្រុសទាំងស្រី (ដើមត្នោតមួយ ផងដែរ) គ្មានបានដឹង ឬ បានដឹងគ្មានសព្វ ចិត្តស្រី ចិត្តប្រុស ជាពិសេស ក្នុងទំនាក់ទំនងគូជីវិត។ វា ជាសៀវភៅ ប្រភេទចិត្តសាស្ត្រសង្គម។

pourquoi les hommes បង្កាន់ដៃ ទិញសៀវភៅ ល្ងាចមិញ។សៀវភៅភាសាបារាំង ចំណងជើង “Pourquoi les hommes veulent du sexe et les femmes de l’amour” ចេញផ្សាយ ឆមាស ២ ឆ្នាំ ២០០៩ នេះ ជាសៀវភៅវិភាគចិត្តសាស្ត្រ ប្រែសំរួល ពីសៀវភៅភាសាអ៊ីងគ្លីស-អឺមែរិខឹន (English-American) ចំណងជើង ” Why Men Want Sex and Women Need Love” ចេញ ឆមាស ២ ឆ្នាំ ២០០៩ ដែរ របស់ ប្តីប្រពន្ធអ្នកនិពន្ធ មហាល្បី ជនជាតិអឺមែរិខឹន (American) ឈ្មោះ Allan និង Barbara Pease
pourquoi les hommes1 pourquoi les hommes2
ហេតុមេច ពួកបុរសចង់ការរួមភេទ… និង ពួកស្ត្រីត្រូវការស្នេហា! ប្តីប្រពន្ធ អ្នកនិពន្ធមហាល្បី ឈ្មោះ Allan និង Barbara Pease

ប្រុសថា ៖ “រកស្នេហា សំរាប់មួយល្ងាច”, ស្រីថា “រកស្នេហា សំរាប់រហូត”

បច្ចុប្បន្ន យើងបាននិងកំពុង ប្រឈម បំលាស់ប្តូរភេទ ដែលដូនតាយើង គ្មានដែលបានស្មានដល់។ យើងអាចធ្វើអ្វីៗ តាមការផ្សំជាតិអរម៉ន សិប្បនិម្មិត ឬការបន្តពូជ ក្នុងកែវ (FIV: Fécondation In Vitro)។ យើងជួប ដៃគូជីវិត ជាគូស្រករ តាម ភ្នាក់ងារជំនួប និង ភ្នាក់ងារអិនរើណែត។  យើង តែងកាយ របស់យើង ដោយផលិតផលសម្ផស្ស និងដោយការវះកាត់បែបជ័រ, និងយើង ចេះបង្កើតរូបរាងជីវិតគំរូ ក្នុងសង្គម។ គ្មានអ្វី បានមកដល់គ្រប់ជ្រុងជ្រោយ លើកលែង ជារបស់យើង ពីកំណើត។

អំបូរមនុស្ស ពិតជាមានជំនាញ សង្កេតមើល កាយវិការស្នេហា កាយវិការរួមភេទ នៃអំបូរដទៃ។ យើងចេះប្រមាណមុន ពួកវា ទាំងផ្លាស់ប្តូរ ពួកវា, និងយើងអាចផ្លាស់ប្តូរ ពូជអំបូរ នៃគ្រប់សភាវះរស់ ដើម្បីបំលែងរូបរាងកំណើត របស់ពួកវា។

ប៉ុន្តែ ទាក់ទិនជំរើស ដៃគូជីវិត ឬ គូស្រករ សំរាប់មនុស្ស, មនុស្ស ហាក់គ្មាន គ្រប់ទេពកោសល្យ, និងជាការពិបាករៀបរាប់ វិធីឈានទៅរក ការរួមរស់ជាគូ របស់ពួកគេ។ រីឯ ភាគច្រើន នៃអំបូរសត្វ ហាក់ប្រទះ តិចបញ្ហា ក្នុងជំរើសដៃគូរួមភេទ របស់ពួកវា ឬ ក្នុងទំនាក់ទំនងស្នេហា។ ភាគច្រើន នៃឱកាស, ភេទញីឡើងកំដៅតណ្ហា, ជ្រើសរើសដៃគូ, និងជាគូគ្នា រួចហូរហែររួមរស់ ចឹងទៅ។

អំបូរមនុស្ស ជាអំបូរតែមួយគត់ ដែលទស្សនវិស័យ កកើតគូ របស់ពួកគេ ចោទមិនតិច បញ្ហា។

ឯណាទៅ ទំនាក់ទំនង របស់យើង ជាមួយដៃគូ របស់យើង?  (ឬ ហេតុមេច យើងរស់នៅ អស់សង្ឃឹមតែឯង?)

នោះជា មួយសំណួរគោល ត្រូវបានពិភាក្សារាល់ពេល, គ្រប់ទិសទី លើពិភពលោក, ជាពិសេស រវាងស្រីៗ។

កំរមានព្រឹត្តិការណា ផ្តល់ភាពរីករាយ និងភាពរំភើប ប្រហែល ព្រឹត្តិការជំនួបស្នេហា, និងពេលខ្លះផងដែរ ព្រឹត្តិការស្នេហា ធ្វើអោយយើង កើតទុក្ខ, ជ្រមុជយើង ទៅក្នុងភាពអស់សង្ឃឹម។ ស្នេហា ជានិច្ចកាល ជាប្រធានបទប្រពៃ របស់កំណាព្យ, ប្រលោមលោក, ចំរៀង, ភាពយន្ត ឬ សិល្បះ។ គ្រប់ប្រទេស លើពិភពលោក, មហាជនបានទទួល ច្រើនបទពិសោធ ពីស្នេហា និង វប្បធម៌នីមួយៗ មានពាក្យរៀងខ្លួន សំរាប់ពណ៌នាស្នេហា។

ចុះ ស្នេហា ជាអ្វី អោយប្រាកដ? ជាសំណួរ ដែលគេឆ្ងល់ តាំងពីច្រើនពាន់ឆ្នាំ ៖ ពពួកអ្នកស្រាវជ្រាវ ពីស្ទើរគ្រប់ផ្នែក បានព្យាយាម លាតត្រដាងធម្មជាតិ នៃស្នេហា និងពន្យល់វា ទៅភាពប្រហាក់ប្រហែល អ្វីដែលពួកគេត្រូវគិតញឹកញាប់ ពីវា, ប៉ុន្តែរហូតបច្ចុប្បន្ន គ្មានទាន់មានចំលើយ សមស្រប។ គ្មានអាចអោយនិយមន័យនឹងថ្កល់ និងប្រាកដ សំរាប់ពាក្យស្នេហា ព្រោះនិយមន័យ និងបំណកស្រាយ ស្នេហា ត្រូវបានធ្វើថ្មី ទៀងទាត់។

គេអាចផ្តើម ដោយចោទសំណួរខ្លួនឯង លើភាពរួមភេទ ៖ ហេតុមេច យើងដេករួមភេទ ជាមួយគ្នា?  កត្តាអ្វី ជំរុញ រាល់បុរស ស្វែងរកបន្តបន្ទាប់ គ្មានខាន? កត្តាអ្វី ជំរុញ រាល់ស្ត្រី ទាមទារ ដៃគូ របស់ពួកគេ រក្សាយូរអង្វែង ទំនាក់ទំនង?  ទំនាក់ទំនងស្នេហា ជាល្បែងរងបញ្ជា (passe-temps) មានតំលៃ ជាប្រាក់, ជាថាមពល និងអាចរងមួយរយះ សំពាធ ផ្នែកអារម្មណ៍។ យើងបានព្យាយាម ក្នុងសៀវភៅនេះ សំរាប់ឆ្លើយតប សំណួរទាំងនេះ។ យើង នឹងបង្ហាញអ្នក  បែបមេច ដែលផ្តើម ស្ថានភាពស្នេហា, ដំណេករួមភេទ និង ស្នេហា និយាយអោយចំ, យើងនឹងឧទ្ទេស ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលវិភាគ យន្តការសរសៃខួរក្បាល ទាក់ទិនក្នុងដំណើរនេះ។ ទីបញ្ចប់, ពិតជាសំខាន់, យើង នឹងពន្យល់អ្នក បែបមេច ឈានដល់ទំនាក់ទំនងស្នេហា, បញ្ចេញសកម្មភាព និង ប្រតិកម្ម ក្នុងរាល់ករណីចំពោះមុខ។ ស្នាដៃនេះ ត្រូវបានផ្អែក លើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ, សំណួរអង្កេត,  គ្មានភ្លេចផងដែរ ស្នាមសំណើចខ្លះ ដើម្បីជួយអ្នក ចងចាំការពន្យល់​ របស់យើង។

ការស្វែងរក អ្នកជាប់ឆ្នោត ក្នុងចិត្ត

ភាគច្រើន​នៃយើង ធំដឹងក្តី ក្នុងជំនឿ ថ្ងៃមួយ យើងនឹងរកឃើញ គូ “ស្នេហា” សន្ធិត ក្នុងយើង ជាពិសេស យើង “ត្រូវបានរីករាយ រហូតជីវិតបញ្ចប់ របស់យើង”។ ជារួម, ជីវិតពិត កំរដូច រូបភាពស្រមៃ ដែលមនុស្សភាគច្រើន បានពិពណ៌នា។ ពួកគេ ការគ្នា ថ្ងៃនេះ ដោយស្បថ “​ស្មោះរហូត មានតែការស្លាប់ ទើបបំបែកយើង”, ប៉ុន្តែអត្រាលែងលះ នៅតែកើន ដែលបច្ចុប្បន្ន ឡើងកំរិត លើសខ្វះ ៥០ % ក្នុង​ប្រទេសជឿនលឿន។ រីឯ ទំនាក់ទំនង ស្នេហាក្រៅប្តីប្រពន្ធ, គេកំណត់ស្មាន រវាង ៣០ % (សំរាប់ស្ត្រី) និង ៦០ % (សំរាប់ បុរស) ។ បរាជ័យ ទំនាក់ទំនង នៃមួយមនោសញ្ចេតនា ត្រូវបានគិតដូចបរាជ័យផ្ទាល់ខ្លួន សំរាប់មនុស្សភាគច្រើន និង រាប់លាននាក់ ត្រូវបានបញ្ជូន ទៅពួកចិត្តវិទូ ដើម្បីប្រឹក្សាយោបល់។

ប៉ុន្តែ ទំនាស់ និង ជំលោះ ផ្ទៃក្នុង នៃរាល់គូ ជារង្វាស់ នៃការបែកបាក់ទំនាក់ទំនងគូ សំរាប់ស្ទើរគ្រប់អំបូរ, រួមទាំង សភាវៈមនុស្ស ។

ការរួមភេទ ស្រដៀង ខ្យល់ ៖ វាគ្មានសំខាន់ លើកលែង អ្នកគ្មានវា។

តាំងពី ចុងសតវត្ស៍ ២០, គំនរភ្នំការងារវិទ្យាសាស្ត្រ របស់ ពួកជីវៈវិទូ, ពួកប្រព័ន្ធសរសៃខួរក្បាលវិទូ, ពួកចិត្តវិទូ បានបកស្រាយថា រាល់អាការៈខាងក្រៅ របស់មនុស្ស ត្រូវបានរៀបកម្មវិធី ក្នុងសរសៃខួរក្បាល។ យើងក៏ដឹងដែរ យើងត្រូវបានគ្រប ដោយមួយខ្សែឥទ្ធិពល ក្នុងនោះមាន ឪពុកម្តាយ, សាស្ត្រាចារ្យ, មិត្តភក្តិ, មិត្តរួមការងារ ដែលបង្ក លក្ខណ្ឌ, បែបគិត និង សកម្មភាព របស់យើង។ ចុះលទ្ធផល? ក្នុងអារម្មណ៍យើង, ធម្មជាតិ ឬ វប្បធម៌, គំនិតកំណើត ឬ គំនិតទទួលពីខាងក្រៅ  ព័ន្ធគ្នា ពិបាកស្រាយ។

ក្នុងបណ្តាឆ្នាំ ១៩៨០, គេជឿទូទៅថា ភាពចំបងនៃអាការៈខាងក្រៅ  (comportement) របស់មនុស្ស បានពីការហាត់រៀន និងអាចត្រូវបានផ្លាស់ប្តូរ។ បច្ចុប្បន្ន ពួកយើងដឹងថា វាជាខ្លឹម ត្រូវបានចារទុក តាមភាពតពូជ របស់ពួកយើង។ គិតក្នុងអារម្មណ៍ថា ខួរក្បាលយើង មានប្រព័ន្ធប្រតិបត្តិ ស្រដៀងប្រព័ន្ធប្រតិបត្តិ នៃខំព្យូរើ ចឹងដែរ។ វាត្រូវបានប្រដាប់ ជាស្រេច តាំងតែពី កំណើត របស់យើង និង ដាក់ជាលំនាំដើម ពេលយើងមានបញ្ហាស្មុគ្រស្មាញ, នេះជាចំណែកធម្មជាតិ ក្នុងយើង។ ចំណែកវប្បធម៌, វា ជាបរិថាន របស់យើង, អាចប្រៀបធៀប ទៅផ្នែកទន់ ឬ កម្មវិធី ដែលបានផ្សាំខ្លួន លើប្រព័ន្ធប្រតិបត្តិ។

វាគ្មានន័យថា យើងជា “តុក្កតា” នៃទុនតំណពូជ របស់យើង។ ពួកសភាវៈមនុស្ស បានអភិវឌ្ឍ កន្សោមខួរក្បាល ផ្នែកខាងមុខ (frontal lobe) ដែលអនុញ្ញាតពួកគេ គិតវិភាគ ទៅអាការះខាងក្រៅ របស់ពួកគេ, ប៉ុន្តែជាការសំខាន់ យល់ថា  អតីតកាលដូនតាយើង បានបន្សល់ អោយយើង មួយមរតកបង្ខំ (héritage contraignant)។ ប្រាកដណាស់, ការអភិវឌ្ឍ នៃសំបកខួរក្បាល (cerebral cortex) – ផ្ទៃនេះហើយ ដែលដោះស្រាយ រាល់ពត៌មាន បានបញ្ជូន ដោយគ្រប់អង្គវិញ្ញាណ, ដែលខួរក្បាល និងដំណើរសំគាល់នានា ស្តុកទុក – ធ្វើអោយយើង មានលទ្ធភាពគិត, លទ្ធភាពជ្រើសរើស និង វាតំកើងគំនិតយើង ជាប្រាកដ ខ្ពស់ជាងច្រើន លើស មរតកពូជពង្ស របស់យើង។

ប៉ុន្តែ និយាយពី ស្នេហា និងការរួមភេទ, ការរៀបកម្មវិធីដំបូង ជានិច្ចបញ្ជា ចំណូលចិត្ត និង ការជ្រើសរើស របស់យើង, និយាយខ្លី, ដំណើរសកម្មភាព របស់យើង ស្រដៀងច្រើន ទៅ ដំណើរសកម្មភាព របស់ដូនតាយើង, និង អ្នកនឹងបានឃើញ, គ្មានមធ្យោបាយ ហូតចេញ វា។ ខួរក្បាល របស់យើង ត្រូវបានប្រដាប់ ដោយប្រព័ន្ធប្រតិបត្តិ បែបលំនាំដើម។ បើខំព្យូរើ របស់អ្នក មានសំពាធអារម្មណ៍ ឬ គាំង មានន័យថា វាធ្វើការលំនាំដើម, ខួរក្បាល របស់អ្នក ក៏ស្រដៀងចឹងដែរ។ របាយការ រវាង ប្រដាប់ភេទសិប្បនិម្មិត, ដែលនិយាយចំ បែបនយោបាយ, ផ្អែកលើ អ្វីហៅថា “ស្មើភាព”, ដែលគេទន្ទឹង ពីយើង ហើយដែលយើង ប្រាថ្នាគ្រប់របស់របរ ចឹងដែរ, នោះគ្មានអ្វី ក្រៅពីមួយកម្មវិធីខំព្យូរើ ក្នុងចំណោមដទៃ, “ភាពត្រឹមត្រូវ បែបនយោបាយ” (le politiquement-correct)។

ពួកបុរស និងពួកស្ត្រី បច្ចុប្បន្នដូចតែពីដើម មានការទន្ទឹងខុសគ្នា សំដៅ ការរួមភេទ និង ស្នេហា – គ្មានប្រពៃ គ្មានអន់, ប៉ុន្តែទីទៃគ្នា – និង ការរង់ចាំទាំងនេះ ត្រូវបានចារច្រើន ដោយការកំណត់ទំរង់ដំបូង របស់យើង។ យើងអាច, ប្រាកដណាស់, ធ្វើការជ្រើសរើស ដោយសម្បជញ្ញៈ និង បញ្ចុះបញ្ចូលយើង ពេលយើងចង់ របស់ខ្លះ, ទាំងពេលអារម្មណ៍យើង ជំរុញយើង បន្តជានិច្ច ក្នុងផ្លូវ ត្រូវបានរៀបកម្មវិធីស្រាប់ សំរាប់ជ្រើសរើស។

សៀវភៅនេះ នឹងបង្ហាញអ្នក អោយឃើញ ស្ត្រី ក៏ត្រូវបានទាក់ទាញចិត្ត ដូចបុរសចឹងដែរ ដោយការរួមភេទ (“ធ្វើស្នេហា (faire l’amour) ដូចដែល ពួកស្ត្រីធ្លាប់និយាយ”), និងដែល កំលាំងជ្រួលរួមភេទ របស់បុរស និង របស់ស្ត្រី ត្រូវបានបញ្ចេញសកម្មភាព តាម លក្ខណ្ឌ, អាទិភាព និងបរិយាកាស ប្រាកដ។ យើង នឹងពិនិត្យ ជំរៅចំណង់ របស់ពួកបុរស និង របស់ពួកស្ត្រី, រាល់ទំនាក់ទំនង ក្រៅប្តីប្រពន្ធ, រាល់ភាពគ្មានស្មោះ និងរាល់ទិដ្ឋភាពដទៃ នៃ ស្នេហា​ និងការរួមភេទ ដែលមនុស្សភាគច្រើន គ្មានចាប់អារម្មណ៍។ យើង នឹងផ្តល់ផងដែរដល់អ្នក ច្រើនយុទ្ធសាស្ត្រ ក្នុងគោលដៅ បង្កើនតំលៃ របស់អ្នក លើទីផ្សារទាក់ទាញស្នេហា។

ហេតុមេច ការរួមភេទ ក្លាយជាស្មុគ្រស្មាញខ្លាំង នៅប្រទេសជឿនលឿន?

បញ្ហាភាគច្រើន បច្ចុប្បន្ន ចោទចំពោះយើង លើការរួមភេទ អាចមកពី ការបានចេញកំណត់ ពីស្តេចស្រី វិចថរៀ (Victoria) នៃប្រទេសអ៊ីងឡិនដ៍ (England) និងប្តីរបស់គាត, ស្តេច Albert។ Victoria, ដែលគ្រប់គ្រងប្រទេស Great Britain ពីឆ្នាំ ១៨៣៧ ដល់ឆ្នាំ​ ១៩០១, បានដាក់ច្បាប់មហាសំពាធ ផ្លូវចិត្ត សំដៅ ការរួមភេទ និង គ្រប់ទ្រង់ទ្រាយទោស សីធម៌សង្គម។ ការរួមភេទស្រីដូចគ្នា បានត្រូវហាម, ការរួមភេទប្រុសដូចគ្នា ត្រូវបានបកអាក្រាត លាតត្រដាង បង្ហាញមហាជន និង ទទួលពិន័យទណ្ឌកម្ម។ តំលៃ បែប Victoria,​ ហួសហេតុ, ពីទង្វើ ជាអំណាច របស់ចក្រភពអ៊ីងគ្លីស, ត្រូវបានផ្សព្វផ្សាយ ក្នុងពិភព Anglosaxon (ពិភពប្រើប្រាស់ ភាសាអ៊ីងគ្លីស ជាភាសាផ្លូវការ) ដែលជា ពពួកប្រទេស ក្រោមឥទ្ធិពលអ៊ីងគ្លីស នៅទូទាំងពិភពលោក។

ក្នុងរជ្ជកាល ស្តេចស្រី Victoria, ដើម្បីពួកប្រុសៗ លែងមានគំនិតមិនបរិសុទ្ធ, មិនត្រឹមពួកស្រីៗ ត្រូវតែស្លៀកពាក់ បិទបាំងកំភួនជើង, សូម្បី ជើងតុ និង ជើងព្យាណូ… សម័យនោះ ត្រូវតែបានបិទបាំងផងដែរ ក្នុងន័យចៀស ការឃើញកំភួនជើងពួកស្ត្រី។ សំលៀកបំពាក់ងូតទឹក ត្រូវតែរុំប្រាណទាំងមូល របស់ខ្លួន មិនថាស្រី ឬ ប្រុស។ Victoria បានចែងក្នុងច្បាប់ថា ក្នុងសង្គមល្អ, មួយចំនួនពាក្យ  ត្រូវតែបានកំចាត់ចេញ និង ការផ្សាយខ្ទរខ្ទារពាណិជ សំលៀកបំពាក់ទ្រនាប់ ត្រូវតែបានហាម លើគ្រប់ទំព័រកាសែត។ សម័យនោះ ក៏ដូចបច្ចុប្បន្ន, សំរាប់មនុស្សភាគច្រើន ដែលភាពសំរាត គ្មានសំលៀកបំពាក់ មានន័យស្រដៀង ការរន្ថើនចំណង់ផ្លូវភេទ។

ភាពធ្វើឫកគ្រាន់បើសំបកក្រៅ បែប Victoria ដោយមិនជំទាលពាក្យ “កំភួនជើង” នៅចំពោះ វត្តមានពពួកស្ត្រី បែរជាត្រូវថា “ប្រាណ” ជាជំនួស។

ក្នុងរជ្ជកាល Victoria, ពួកស្ត្រី គ្មានដែលមាន ការជឿនលឿនផ្នែកផ្លូវភេទ ឬ អាចធ្វើអ្វីតាមចិត្តឯង ក្នុងវិស័យនេះ។ ពួកគេ គោរពបូជា ដោយស្ងៀមស្ងាត់ ធ្វើតាម ប្តី របស់ពួកគេ, គ្រួសារ របស់ពួកគេ និង ប្រទេស របស់ពួកគេ។ ភាពជោគជ័យសង្គម នៃបុរសម្នាក់ ត្រូវបានវាយតំលៃ ផ្អែកលើ កំរិតដែលប្រពន្ធស្តាប់បង្គាប់ប្តី និងគេគិតថា ពួកស្ត្រីទាំងនេះ គ្មានប្រាកដត្រូវការស្នេហា ផុសពីចិត្តផ្ទាល់។ គេ កំណត់ចរិកត្រឹមត្រូវ នៃពួកស្ត្រី ត្រង់ ពួកស្ត្រី គ្មានចូលចិត្តការរួមភេទ និង នោះជាករណីកិច្ច ដែលពួកនាង ត្រូវតែយល់ព្រម ៖ ចង់មិនចង់ ពេញចិត្តមិនពេញចិត្ត, ពួកនាង ត្រូវតែដាក់ខ្លួន ជាតំរូវការរួមភេទ សំរាប់ពួកបុរស។ សៀវភៅខ្លះ នៃសម័យនោះ បានសរសេរថា គេបានក្រើនរំលឹក ប្តីល្អម្នាក់ គ្មានត្រូវទាមទារ ពីប្រពន្ធ អោយនាងរួមភេទ លើសមួយដង ក្នុងរាល់ប្រាំមួយខែ, ព្រមទាំងគេ បានទូន្មាន ពួកបុរស បន្ថយភាពទាមទារជ្រុល ចំណង់កាមតណ្ហា។ ចំណែកពពួកស្ត្រី, គេបានប្រាប់ញឹកញាប់ ទៅពួកនាង អោយសំដិលខ្លួន, បិទភ្នែក និង “នឹកគិត ដល់ប្រទេសអ៊ីងគ្លីស” ពេលរួមភេទ។

ដូនតា របស់អ្នក ឬ ជីទួត របស់អ្នក គ្មានឆ្ងល់ ដែលបានកើត ក្នុងសម័យនោះ និង របាយការគួរខ្មាសអៀន ទាក់ទិនភាពចង់រួមភេទ ត្រូវបានផ្ទេរបន្ត ដល់ជំនាន់ របស់អ្នក, មិនដឹងអ្នក មានសម្បជញ្ញៈ ចឹង ឬ អត់, ដែលឪពុកម្តាយ របស់អ្នក ធ្លាប់បានទទួលរង ពីដូនតា និងឪពុកម្តាយ របស់ពួកគាត់។

បើអ្នក បង្ហាញអារម្មណ៍ ពីការរំខាន ពេលប្រទះសំណួរ ទាក់ទិន “ចំណង់រួមភេទ”, បើការលេងសើចពាក្យចំអាស ច្របូកច្របល់អារម្មណ៍អ្នក ហើយដែលអ្នក ព្យាយាមផ្លាស់ប្តូរ ប្រធានបទ, អ្នក អាចប្រហែលជា ជនរងគ្រោះ នៃស្រមោលអតីតកាល បានបង្កើតដោយ វិចថរៀ (Victoria)។ លទ្ធិគោលការតឹងរឹងនិយម (puritanism) បែប Victoria ពន្យល់ថា ក្នុងគ្រប់ប្រទេស Anglosaxon (ពួកប្រទេស ប្រើប្រាស់ភាសាអ៊ីងគ្លីស ជាភាសាផ្លូវការ) និង ​ប្រទេស Great Britain ដោយលែក, មនុស្ស មានមិនតិចបញ្ហា ជាមួយ ចំណង់រួមភេទ (sexuality) បើប្រៀបជាមួយ ពួកប្រទេស  Scandinavia (ប្រទេសស្វ៊ីដឹន, ប្រទេសដេនម៉ារក៍, ប្រទេសណរវេ) ឬ ពួកប្រទេស យើរ៉ុប ដទៃ។ នោះចង់ថា, ប្រទេសអ៊ីងឡិនដ៍ (England) មិនបានមានភាពផ្តាច់ការ ផ្នែកចិត្តសាស្ត្រផ្លូវភេទគាបសង្កត់ និង បើទំនាក់ទំនងផ្លូវភេទ របស់អ្នក ត្រូវបានរំខាន ឬ ត្រូវបានរុញថយ, អ្នកប្រាកដ ជំពាក់ជំពិនវា លើសាសនា កំពុងគ្របដណ្តប់ខ្លាំង ក្នុងប្រទេស របស់អ្នក និង ជំពាក់ជំពិនវា លើពួកចិត្តវិទូចង្អៀតចង្អល់ ដែលបាន, សឹងគ្រប់កន្លែង និង តាំងពីច្រើនសតវត្ស, ដាក់គោលលទ្ធិ របស់ពួកគេ បញ្ច្រាសនឹង សំណួរទាំងនេះ។

ធ្វើមេច បុរសជនជាតិអ៊ីងគ្លីសម្នាក់ ដឹងថា ប្រពន្ធខ្លួន ស្លាប់, បើនាងដេកសំដិល បិទភ្នែក គ្មានកំរើក ពេលរួមភេទ?

ភាពទៀងទាត់ នៃទំនាក់ទំនងផ្លូវភេទ គ្មានត្រូវបានផ្លាស់ប្តូរ ប៉ុន្តែ ចានឆ្នាំងមិនទាន់លាង គរជាគំនរ ក្នុងផ្ទះបាយ។

រាល់ស្ថិតិ

បច្ចុប្បន្ន មួយនៃពីរអាពាហ៍ពិពាហ៍ បញ្ចប់ខ្លួន ដោយ មួយការលែងលះ, ដែល ៨៥% នៃករណី ស្តែងចេញពី ការពន្យុះ របស់ប្រពន្ធ។ គេកំណត់ស្មាន, នៅ Great Britain, រៀងរាល់ថ្ងៃ មានបុរស ចំនួនជាមធ្យម បីនាក់​ ធ្វើអត្តឃាដ ព្រោះតែបានត្រូវបង្ខំ ចេញប្រាក់បំប៉នច្រើនជ្រុល ទៅប្រពន្ធមុន, ប្រព័ន្ធច្បាប់ តំរូវអោយ ដកលុយបំប៉ន សមាមាត្រ ជាមួយ ប្រាក់ចំណូល របស់ពួកគេ។ ពួកបុរសនេះ មានអារម្មណ៍ គ្មានចេញរួច ពីការក្លាយជា អ្នកជាប់គុកធ្វើការធ្ងន់ នៃប្រព័ន្ធច្បាប់គ្មានអាចប្រណី។

ផ្តើមទំនាក់ទំនងគូស្រករ, កកើតមួយគ្រួសារ និងមានកូន អាចជា មួយបទពិសោធ មហាប្រពៃ ប៉ុន្តែ ចាប់ពី ពេល ទំនាក់ទំនងគូស្រករ បានត្រូវរហែក និងពេលគ្រួសារផ្ទុះ,  សុបិនងងិត (Nightmare) ក៍ថិតនៅមិនឆ្ងាយ។ ទាំងហ្នឹងហើយ ជាប្រយោជ សំរាប់យល់ បែបមេច ដែលអ្នក ត្រូវរៀបចំកម្មវិធី សំរាប់ជ្រើសរើស ដៃគូ របស់អ្នក។

សៀវភៅនេះ ត្រូវបានផ្អែក លើលទ្ធផលអង្កេត បែបវិទ្យាសាស្ត្រ និងបោះចោល ទាំងការនិទាន ក៏ដូចគោលគំនិតដដែលៗ នៃស្នេហា ឬ ក៏ផងដែរ ទ្រឹស្តីត្រឹមត្រូវ បែបនយោបាយ។ ហេតុផលភាគច្រើន ដែលយើងឧទ្ទេស ត្រូវបានវាយតំលៃ ដោយពពួកអ្នកជំនាញល្បីឈ្មោះ ផ្អែកលើការសិក្សា ច្រើនជំនាន់មនុស្ស, បទពិសោធបែបវិទ្យាសាស្ត្រ, ឬ ការអង្កេតបែបសង្គមសាស្ត្រ។ ការស្រាវជ្រាវសំបូរបែប ទាំងនេះ ត្រូវបានដង នៅប្រភពទីទៃគ្នា អនុញ្ញាតបញ្ចេញ មួយពន្លឺថ្មី សំរាប់ការងារ និង មធ្យោបាយគិត របស់ពួកយើង។ រាល់ពេល សម្មតិកម្ម របស់យើង គ្មានត្រូវបានបង្ហាញ ដោយការសិក្សាវិភាគ បែបវិទ្យាសាស្ត្រ, យើង បានបញ្ចៀសពួកវា។

រយៈពេល ៦ ឆ្នាំ ស្រាវជ្រាវ ជាការទាមទារ សំរាប់សំណេរវណ្ណកម្មនេះ, យើង, ពួកអ្នកនិពន្ធ, បានអោយកំណើត កូន ចំនួនពីរ តាមវិធីបង្កកូន ក្នុងកែវ (FIV: Fécondation In Vitro), បានពុះពារ មហារីក ក្រពេញទឹករំអិលអង្គជាតិ (prostate) ដែលអាចជាឧបសគ្គ ត្រូវប្រឈម សំរាប់គូស្រករ ស្រលាញ់គ្នា, ទាំងនោះ គំរាម លំនឹង, ជួនកាលទាំង ភាពថិតនៅ។ ក្នុងសៀវភៅនេះ, យើងមិននិយាយ ត្រឹមការស្រាវជ្រាវ ប៉ុន្តែ ក៏ផងដែរ ពីបទពិសោធ និង រាល់ការសង្កេត ផ្ទាល់ របស់ពួកយើង និង រាល់យុទ្ធសាស្ត្រ ដែលយើង បានឆ្នៃបង្កើត (invent) ក្នុងដំណើរផ្សងព្រេង ទាំងពីរនាក់។

ដោយ អំណានល្អ!

Alain និង Barbara PEASE

មើលផងដែរ ៖

Why Men Want Sex and Women Need Love</a

តទៅ ហេតុមេច បុរសចង់រួមភេទ.. ៖ ជំពូក ១ – ការរួមភេទ ក្នុងខួរក្បាល

Advertisements

9 ចំលើយ to “ហេតុមេច បុរសចង់ការរួមភេទ… រីឯ ស្ត្រីត្រូវការស្នេហា!”

  1. peehs07 Says:

    ការសាកល្បងបកប្រែទំព័រទី២ នៃអង្ការឃ្លាំមើលសិទ្ធិមនុស្ស បានផ្សាយហើយ សូមជួយត្រួតពិនិត្យនិងបញ្ចេញយោបល់
    សូមអរគុណ!

    រឿងស្នេហា ខ្ញុំពុំដែលបានជួបប្រទះរឿងពិតនោះទេ ដូច្នេះខ្ញុំក៏មិនមានយោបល់ដែរ តែចង់សាកល្បងបញ្ចេញដែរ។

    ខ្ញុំជឿថា បុរសគាត់ជាអ្នកធ្វើការងារ ច្រើនជាងស្រ្តី ដូច្នេះគាត់មិនសូវ
    មានពេលវេលាសំរាប់ស្នេហាទេ តែស្រ្តីគាត់មានពេលវេលាច្រើន ចូលចិត្ត
    តែងខ្លួនច្រើន ហើយក៏ចូលចិត្តមនោសញ្ចេតនាច្រើន ឬសប្បាយច្រើន ដែរ។
    ដូច្នេះបើបុរសណា ដែលគាត់ចូលចិត្តសប្បាយហឺហារច្រើន គាត់តែងតែ
    ត្រូវបានរាប់អានពីស្រ្តីក៏ច្រើនដែរ មែនទេ…?

    កាលដើមឡើយ ខ្ញុំស្មានថាគ្រប់ស្រ្តីទាំងអស់សុទ្ធតែចេះច្បាប់ស្រី ច្បាប់ប្រុស តាមពិតពុំមានស្រ្តីបានរៀនច្បាប់នេះប៉ុន្មានទេ ពីព្រោះខ្ញុំធ្លាប់បានរៀនច្បាប់នេះ តាំងតែពីអាយុ ១២-១៣ឆ្នាំម្លេះ
    ដូច្នេះហើយ បានជាមានវិបត្តិក្នុងគ្រួសារច្រើនណាស់។ល។

  2. ដើមត្នោត មួយ Says:

    ដើមត្នោតមួយ កំពុងអានបណ្តើរ សៀវភៅថ្មី នឹងសរុបបណ្តើរដែរ សាច់រឿង នឹងដាក់ផ្សព្វផ្សាយវា បន្តបន្ទាប់ ជូនមិត្តអ្នកអាន។
    ដើមត្នោតមួយ នឹងមើលកែប្រែ អត្ថបទ របស់ caps ក្នុងពេលឆាប់ៗ។

  3. peehs07 Says:

    ដើមត្នោត ទៅមើលពួកម៉ុងហ្គោលលេងសៀក មានសត្វចៀមដើរលើខ្សែរពួរផង ល្អមើលណាស់!

    http://peehs07.wordpress.com

  4. peehs07 Says:

    កុំគិតស្នេហាច្រើនពេក ប្រយ័ត្នចៅហ្វាយធំរត់ចោល!

    សូមអញ្ចើញចូលទៅមើលរឿងកាត់ទោសខ្មេរក្រហមផងមើល!
    សូមជួយបញ្ចេញមតិយោបល់។
    ខ្ញុំបញ្ចេញរួចហើយ…!

    http://kapsystem.wordpress.com

  5. មុន្នីរតនាតារា Says:

    ពួកពូនេះ ម្នាក់ៗចង់តែរួមភេទ ដល់ថ្នាក់ទិញសៀវភៅមកមើលទៀត។
    pourquoi tous les adultes veulent cette chose ?

    • ដើមត្នោត មួយ Says:

      អានសៀវភៅ ដើម្បីវិភាគ អាថ៍កំបាំង នៃការរួមភេទ និងស្នេហា និងផ្សព្វផ្សាយ ចែករំលែកពត៌មាន ជាពន្លឺ សំរាប់រាល់គ្នា។

      នោះជា ការវិភាគជ្រៅរាក់ អំពីស្នេហា​ និង អំពីការរួមភេទ; មិនមែនរួមភេទឆ្កុយៗ ទេ! ហិ ហិ

      ត្រូវតែអាន សៀវភៅ ជាស្នាដៃ របស់អ្នកនិពន្ធមហាល្បី ព្រោះពួកគាត់ ចំណាយពេល វិភាគ និងសរសេរទុកអោយយើង អានវិភាគបន្ត។

  6. Sopheak Says:

    I am so interested in the above paragraph…

    But I want to ask some Questions:



    Yours,

  7. ផុន​សាវុធ Says:

    ខ្ញុំនៅមិនយល់ថា​ ហេតុអ្វីបានជាអ្នកនិពននិយាយថា​ បុរសមានចំណងជាង
    ស្រ្តីបែបនេះទៅវិញ បើខ្ញុំគិតវិញ​ សព្វថ្ងែបុរសស្រ្តីមានសើ្មគ្នាទេ ពីព្រោះ ខ្ញុំតែងតែឃើញស្រ្តីស្លៀកពាក់ខ្លី ខ្លី

    សូមអរគុណ

  8. ដើមត្នោត មួយ Says:

    តាមអ្នកនិពន្ធ, ជាទូទៅ, ពេលបានជួបស្ត្រី បុរសតែងគិត សំរាប់ត្រឹមការរួមភេទ ទោះប៉ុន្មាននាក់ ក៏មិនគ្រប់
    ចំណែកស្ត្រី, ពេលបានជួបបុរស, ត្រូវការការថ្នាក់ថ្នម មួយជីវិត ពីបុរស។

    តាមដែលដើមត្នោតមួយ បានអានសៀវភៅ ខាងលើ និងសៀវភៅ ភាសាអ៊ីងគ្លីសដទៃ សរសេរលំអិត គ្មានលាក់លៀម បានបញ្ជាក់ ៖ បុរស មានចំណង់ ច្រើនជាង ចំណង់ របស់ស្ត្រី ព្រោះ បុរស ឆាប់ឈានដល់ សំរើបកាមកំពូល (orgasm), ចឹងហើយ ឆាប់ចេញទឹកកាម រាល់ដងរួមភេទ ប៉ុន្តែ ស្ត្រីមិនចឹងទេ និងក៏មិនតិចស្ត្រី គ្មានដែលបានស្គាល់ សំរើបកាមកំពូល (orgasm) បែបមេច ដែលជួនមួយជីវិត គ្មានដែលបានចេញទឹកកាម របស់សំរើបកាមកំពូល ព្រោះគ្មានបានស្គាល់ សំរើបកាមកំពូល (orgasm)។

    បញ្ជាក់៖
    – ពេលផ្តើមរួមភេទ, បបូរប្រដាប់ភេទស្ត្រី មានជាតិរំអិលសើម ព្រោះតែការស្ទាបអង្អែល របស់បុរស។ ជាតិរំអិលសើមនោះ ជាការបញ្ជាក់ ពី សំរើបកាមដំបូង របស់ស្ត្រី, វាមិនជា សំរើបកាមកំពូល (orgasm)។

    – ជាធម្មតា, ប្រវែងពេល សំរើបកាមកំពូល (orgasm) របស់ស្ត្រី វែងជាង ២ ដង សំរើបកាមកំពូល (orgasm) របស់បុរស។

    – បុរសស្ត្រី ត្រូវតែចេះបច្ចេកទេសរួមភេទ សំរាប់ ឈានដំណាលគ្នា ដល់សំរើបកាមកំពូល។

    – បច្ចុប្បន្ន ចំណេះរួមភេទ ត្រូវបានផ្សព្វផ្សាយពេញ លើអិនរើណែត។

    ស្ត្រីស្លៀកពាក់ខ្លីៗ ជាការតែងខ្លួន បែបសម័យ សំរាប់បង្ហាញសំរស់ ទាក់ទាញ មហាជន ព្រោះជាទូទៅ ស្ត្រី ត្រូវការការសរសើរ ជាងការបង្អាប់។

    បញ្ជាក់ផងដែរ, សំរាប់ចែចង់ស្ត្រី បុរសត្រូវតែចេះ សរសើរស្ត្រីនោះ អោយត្រូវហេតុផល បើបែរជាបង្អាប់​ ច្បាស់ជាស្ត្រីនោះ គ្មានមកក្បែរទេ។

    នៅ ប្រទេសបារាំង ឬ សហរដ្ឋ វិញ, ចរិកស្ត្រី មិនអន់ជាង ចរិកទេវតា, ពួកបុរស ត្រូវតែថ្នមសំដី ជាមួយទេវតា ព្រោះច្បាប់ របស់ពួកប្រទេសជឿនលឿន លើកតំកើងមនុស្សចាស់, ស្ត្រី និង កូនក្មេង ជាងលើកតំកើង បុរស។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: