ហេតុមេច បុរសចង់ការរួមភេទ.. ៖ ជំពូក ១ – ការរួមភេទ ក្នុងខួរក្បាល


តពី ហេតុមេច បុរសចង់ការរួមភេទ… រីឯស្ត្រីត្រូវការស្នេហា

វិចារ របស់អ្នកប្រែសំរួល ៖ ទោះអ្នក មានចំណេះស្នេហា ឬអត់, ទោះអ្នក មានចំណេះរួមភេទ ឬអត់, ជំពូកនេះ នៅតែជាជំពូក នៃចំណេះគោល ដែលបង្ហាញ តួនាទីសំខាន់បំផុត របស់ខួរក្បាល ជាពិសេស សំរាប់អារម្មណ៍ ឬ សកម្មភាព ផ្លូវស្នេហា និងផ្លូវរួមភេទ។ ខួរក្បាល មានតួនាទី បញ្ជារាល់សកម្មភាព ដែលខួរក្បាល បានគិត និងបានស្តុកទុក។

បើអ្នក មានកូន ទោះតូចក្តី, អ្នកត្រូវតែ ប្រើប្រាស់វិធីពន្យល់ពួកវា រាល់អ្វីល្អ ដែលអ្នកចង់ សំរាប់ពួកវា និងដោយសន្តិវិធី ចៀសវាងហឹង្សា ព្រោះ សន្តិវិធី ជាមធ្យោបាយល្អបំផុត សំលៀងចំណេះ ដែលល្អ សំរាប់ពួកក្មេង ជា ឬ មិនជា កូន របស់អ្នក។ អ្នកត្រូវដឹង ទោះពួកវា ជាកូនក្មេង ប៉ុន្តែពួកវា ចេះវិភាគ តាមសមត្ថភាព របស់ពួកវា ចឹងដែរ។

រំលឹកផងដែរ អ្នកមិនត្រូវបង្វក់ ពួកកូនក្មេង ដោយគ្រឿងស្រវឹង មានបៀរ, ស្រា, បារី…  ប៉ះពាល់ការវិវត្ត នៃខួរក្បាល របស់ពួកវា ដូចដែលអ្នកខ្លះ មានទំលាប់ ខ្វះការគិត ឬ ជាល្បែងសើច នោះទេ ព្រោះកូនក្មេងទាំងនោះ នឹងជា មួយនៃធាតុ (ឬជា ធនធានមនុស្ស) សំរាប់អភិវឌ្ឍសង្គម, អភិវឌ្ឍ ប្រទេស របស់អ្នក។

អ្នក គួរមើលគំរូ ប្រទេសមួយចំនួន ជាពិសេស សហរដ្ឋ ដែលច្បាប់ អនុញ្ញាតមនុស្ស មានអាយុ យ៉ាងតិច ២១ ឆ្នាំ ទើបមានសិទ្ធិ ទិញផឹក គ្រឿងស្រវឹង ក្នុងនោះមាន បៀរ, ស្រា,…។

ភាពងប់ងុល, ស្នេហារន្ទះ, ងប់ស្នេហា, ធ្លាក់ក្នុងអន្លង់ស្នេហា, ចរិកលំបាក, ឆ្កួតស្នេហា…

ទាំងហ្នឹង សុទ្ធជា ពាក្យ និង ប្រយោគ ដែលយើងប្រើប្រាស់ សំរាប់ពិពណ៌នា មនោសញ្ចេតនា​ នៃ ភាពងប់ងល់ហួសហេតុ, ភាពសំរើប, ភាពស្រណុកភេទ, ភាពរីករាយរំភើប ដែលសឹងរាល់មនុស្ស នឹងស្តែងចេញ បែបនេះ ឬ បែបនោះ តាមឱកាស ឬ ពេលវេលា នៃជីវិត របស់គេ។ និង ការច្របូកច្របល់ នៃអារម្មណ៍រំភើប ត្រូវបានដើរទន្ទឹម ភាពបារម្ភក្នុងចិត្ត (anguish), ភាពឯកោអស់សង្ឃឹម (distress), ភាពសោកសៅ (grief), ភាពអស់សង្ឃឹម (despair), ភាពគ្រាំគ្រាអារម្មណ៍ (agony) និង ភាពទុក្ខព្រួយ (chagrin)។

អំឡុង រាប់ពាន់ឆ្នាំកន្លង, ពួកអ្នកឯកទេស ខាងវត្ថុ បានព្យាយាម គ្មានជោគជ័យ អោយនិយមន័យ “ស្នេហាងប់ងល់” ដោយពួកគាត់ ទំលាប់ទាញយក ការសន្និដ្ឋាន ថា បាតុភូតនេះ ត្រូវបានពន្យល់ ដោយកំលាំងពីខាងក្រៅ, ជាប្រភេទអាថ៍កំបាំង (mystic), លើសសមត្ថភាពមនុស្ស (supernatural) ឬ មានលក្ខណះជាអារម្មណ៍ (spiritual)។

តាំងពី បណ្តាឆ្នាំ ១៩៧០, យើងសំគាល់ នៅអំបូរមនុស្សដូចគ្នា មានមួយសំរេកប្រាថ្នា (aspiration) យ៉ាងជ្រៅ ជាអារម្មណ៍ ចំពោះស្នេហា។ សំរេកប្រាថ្នានេះ ជាផល នៃការរលំបាក់បែក រចនាសម្ពន្ធសង្គម ដែលបានអនុញ្ញាតយើង កសាង ការផ្សារភ្ជាប់ភាពស្និទ្ធស្នាល ជាមួយមិត្តភក្តិ របស់យើង, ឪពុកម្តាយ ​របស់យើង, អ្នកស្និទ្ធស្នាល របស់យើង, ដៃគូស្នេហា របស់យើង, ដែល តាមរូបភាពចាត់ចែង (scheme) នៅតែ ប្រហាក់ប្រហែលដដែល ដូចពេលផ្តើមដំបូង នៃប្រវត្តមនុស្ស។ អំបូរមនុស្ស ត្រូវបានញែកចេញខ្លួនឯង ពីចំណោម អំបូរដទៃ ដូចដែលអំបូរមនុស្ស ចាប់អារម្មណ៍ ជាដំបូង លើកូនចៅ (offspring) របស់ពួកគេ, ការពារ និង រាប់អាន ស្រលាញ់ ពួកអំបូរស្រដៀង, អភិវឌ្ឍទំនាក់ទំនងសហការ និង ផ្តល់អាទិភាព ការរស់នៅជាក្រុម, ដែលសំដៅ ការរួមជាគ្រួសារ ឬ ជាកុលសម្ពន្ធ សំបូរគ្នា។ ពួកអ្នកអាយុច្រើនបំផុត មានភារៈ ថែទាំពួកក្មេង ពេល ពួកបុរស និង ពួកស្ត្រី ចេញទៅបរបាញ់សត្វ, ធ្វើការងារ នៅចំការ ឬ បេះ អ្វីៗ សំរាប់ជាអាហារ។ ពេលល្ងាច, ពួកអ្នកអាយុច្រើនបំផុត រៀបរាប់ ប្រវត្តិសាស្ត្រ ទៅពួកក្មេងៗ, និទាន (narrate) ទង្វើជាស្នាដៃ នៃពួកដូនតា និង និយាយពី ជីវិតទូទៅ។

ប្រភេទរចនាសម្ពន្ធគ្រួសារនេះ, បច្ចុប្បន្ន លែងត្រូវបានឃើញ លើកលែង ក្នុងពពួកវប្បធម៌ ដើមដំបូង (primitive) នៃមនុស្ស, នៅតំបន់មជ្ឈឹមបូព៌ា (Middle East), នៅទ្វីបអៃស៊ា (Asia) ឬ នៅទ្វីបអាភ្រិខា (africa)។ ពេលដែល ពួកនៅលីវ, ជាឪពុកម្តាយ ឬ អត់, កាន់តែមានចំនួនច្រើន, រណ្តៅវប្បធម៌ នៅតែបន្តខ្លួន រូងជ្រៅ។ រយះពេល ជិតមួយលានឆ្នាំ, រចនាសម្ពន្ធសង្គម បានមានតួនាទី ជួយពួកស្ត្រី និង បុរស រួមគ្នាជាគូ និង កសាងជាពពួកគ្រួសារ។ បច្ចុប្បន្ន, គឺបញ្ច្រាស ៖ ជីវិតសង្គម មានទិស សំដៅញែកពួកគេ។ ការមិនរួមបញ្ចូលខ្លួន ក្នុងកោសិកាគ្រួសារគោល បាននាំទៅរក​ ភាពខាតបង់ នៃតំលៃនានា និង មិនតិចក្មេង ធំដឹងក្តី គ្មានឪពុក ជាការបារម្ភ សំរាប់កសាង មួយអត្តសញ្ញា។

គោលដៅស្រដៀង, កម្មវិធីទីទៃ

ពេលនិយាយទាក់ទិន ការរួមភេទ​ និង ស្នេហា, ពួកបុរស និង ពួកស្ត្រី មានយុទ្ធសាស្ត្រ ទីទៃគ្នាសំបើម, ទោះយ៉ាងណា ទាំងនោះ គ្មានចេញផុតពី ឫសគល់ របស់ពួកគេ ដែលបានបន្សល់ទុក ពីអតីតកាលយូរលង់ នៃអំបូរមនុស្ស។

និយាយអោយចំ, ជាពាក្យសាមញ្ញ, ពួកបុរសបច្ចុប្បន្ន ត្រូវបានរំភើបអារម្មណ៍ តាម ធាតុជំរុញការរំភើប បែបគំហើញ (visual stimulus) និង តាម រាល់សញ្ញា នៃសុខភាព, ភាពផ្តល់ផលបន្តពូជ (fertility) និង ភាពយុវវ័យ របស់ស្ត្រី;  រីឯពួកស្ត្រី ត្រូវបានរំភើបអារម្មណ៍ តាមអាការៈតំណាង (emblem) អំណាច, ស្ថានភាពសង្គម, សមត្ថភាពការងារ និងធនធានសំភារៈ – ប្រាកដ ដូច ពួកដូនតា របស់ពួកគេ។ វាជាការពិត, ភាពអូសទាញ និង អាការៈខាងក្រៅ (behavior) បែបរួមភេទ នៅសភាវៈមនុស្ស, គ្មានត្រូវបានផ្លាស់ប្តូរ ជាជំរៅ តាំងពីច្រើនសតវត្ស។ វា ប្រហែលជា គំនិតគ្មានត្រឹមត្រូវ បែបនយោបាយ ក្នុងពិភពលោក បច្ចុប្បន្ន ត្រូវបានកំចាត់ខ្លាំងក្លា មេរោគយេនដឺរ (ភាពមិនស្មើគ្នា រវាងបុរសស្ត្រី), ទីដែលគេចង់ធ្វើអោយយើងជឿថា បុរស និង ស្ត្រី ចង់បានវត្ថុដូចគ្នា និង ក៏មានដូចគ្នា ហេតុផល, ចំណូលចិត្ត និង តំរូវការ។ ប៉ុន្តែ ដោយអានសៀវភៅ របស់យើង, អ្នក នឹងសំគាល់ខ្លួនអ្នក ថា អ្វីទាំងនោះ គ្មានពិត។ និងជាទង្វើ, ពីជំរៅចិត្ត របស់អ្នក, អ្នកដឹងថា វាមិនពិត។ ការបរិយាយ (legend) នេះ ត្រូវបានពីការសំភាស ជាមួយ ពួកបុរសមានអំណាច, ពួកអ្នកនយោបាយ, ពួកអ្នកប្រាកដនិយម, ពួកអ្នកដឹកនាំសាសនា, ក្រុមស្ត្រីនិយម និងពួកបុគ្គលនយោបាយ ដទៃ បានចូលរួម។

អាចនិយាយត្រឹមត្រូវ តាមបែបនយោបាយ ថា បច្ចុប្បន្ន បុរស និង ស្ត្រី មានគំនិតដូចគ្នា និង មានចំណង់ស្នេហាដូចគ្នា, ប៉ុន្តែ បើអ្នក មានចំណេះចេះវិភាគ ថែមបន្តិច ក្នុងនោះមាន បទពិសោធ ជីវិតសង្គម, បទពិសោធជំនាញ, បទពិសោធដឹកនាំក្រុម ឬ និយាយចំ បទពិសោធដឹកនាំសហគ្រាស, អ្នក នឹងដឹងថា នោះជា អ្នកភូតភរ។

អំណាច នៃស្នេហា

David Buss, សាស្ត្រាចារ្យ ផ្នែកចិត្តសាស្ត្រ នៅសកលវិទ្យាល័យ អស្តឹន (Austin), រដ្ឋ Texas, ជាអ្នកជំនាញ ខ្នាតអន្តរជាតិ តាមរយះ ការស្រាវជ្រាវ របស់គាត់ លើរាល់ភាពខុសគ្នា រវាងភេទ ក្នុងជំរើសយក ដៃគូស្នេហា។ គាត់ និងក្រុម របស់គាត់ បានរកបាន ច្រើនភស្តុតាង លើការងប់ងល់ស្នេហា ក្នុង ១៤៧​ ប្រទេស។ ពួកគាត់ បានវិភាគ ភស្តុតាង នៃ “ការងប់ងល់ស្នេហា” ក្នុង ពពួកគំនូរលើជញ្ជាំងថ្ម ឬ ផ្ទាំងថ្ម, ពពួកកំណាព្យ, ពពួកចំរៀង និង ពពួកសៀវភៅ។

មនុស្សភាគច្រើន បានឃើញតែ រាល់ទិដ្ឋភាពល្អ នៃស្នេហា ពេលពួកគេ គិតអំពីវា។ ពួកគេស្រមៃផ្ទាល់ខ្លួន ដោយសំលឹង អ្នកជាប់ឆ្នោត (ប្រុស/ស្រី) ក្នុងបេះដូង របស់ពួកគេ តាមជំរៅក្រសែភ្នែក, ហុចដៃកាន់, រួមភេទ និង អាំងខ្លួន នៅកំដៅថ្ងៃ ពីរាល់ការស្ទាបអង្អែល (fondness) ទន់ភ្លន់ និងសព្វខ្លួន។ ប៉ុន្តែ, ក៍មាន មួយជ្រុងងងឹត ក្នុងស្ហេហា។

Buss និង អ្នករួមការងារ របស់គាត់ បានរកឃើញ ច្រើនភស្តុតាង ពីជ្រុងងងឹតនោះ, តាមបណ្តោយ នៃប្រវត្តិមនុស្សជាតិ ៖ ថ្នាំស្នេហ៍ (philtre), អំពើ ឬ មន្តអាគមស្នេហ៍ (bewitchment), រូបមន្តពិសពុល, អត្តឃាតកម្ម (suicide) ឬ ឃាតកម្ម (murder), ដែលទាំងអស់នោះ សំរាប់ដណ្តើម (conquer) ឬ ដណ្តើមមកវិញ (reconquer) សភាវៈជាទីស្រលាញ់…

បើ, សំរាប់ភាគច្រើន នៃយើង ដែលយល់ថា ស្នេហា ជា មួយបទពិសោធផ្តល់ផលល្អ (positive experience), ហើយ កុំភ្លេចផងដែរ វាក៏រួមបញ្ចូល មួយចំនួនផលអាក្រក់ (inconveniences) ធ្ងន់ធ្ងរ ចឹងដែរ។ សូមគិតវិភាគ ទៅពពួកឃាតកម្ម, ការសងសឹកដោយឈាម ឬ ការសងឈាម (vendetta), ពពួកអត្តឃាដកម្ម (suicides) ដែលកើតហូរហែរ ក្នុងប្រវត្តិស្នេហាសោកសៅ។ ក្នុងប្រវត្តិអក្សសិល្ប៍ ទាំងមូល,  ពពួកប្តី/ប្រពន្ធ, ពពួកគូស្នេហ៍ (lovers), ពពួកគូប្រជែង (rivals), ភាពលែងត្រូវការ ស្នេហា ឬ ស្នេហាងប់ងល់, នឹងបន្តស្នេហា របស់ពួកគេ ក្នុងផ្នូរ (tomb) ពេលវានេះ ទប់ទល់លែងរួច (succumb)។ សឹងគ្រប់វប្បធម៌ មានប្រវតិ្តស្នេហា ប្រហាក់ប្រហែល ទៅប្រវត្តិស្នេហា Romeo និង Juliette ចឹងដែរ។ ហើយតំរូវការស្នេហា គ្មានចេះស្កប់ (insatiable) របស់យើង បំពេញអោយយើង អារម្មណ៍រីករាយ (euphoria), ភាពអស់សង្ឃឹម, ភាពភ័យខ្លាច ឬ ចំណង់សងសឹក, និងពេលខ្លះ យើងជួប គ្រប់មនោសញ្ចេតនាទាំងនេះ នៅពេលដំណាលគ្នា។

ពួកអ្នករងគ្រោះ ដែលប្រវត្តិស្នេហា របស់ខ្លួន បានបញ្ចប់មិនល្អ នឹងក្រៀមក្រំចិត្ត (depressive) ឬ ជាអត្តឃាតកម្ម, និង ជាការបំពេញ មន្ទីរព្យាបាលជំងឺ ឬ មន្ទីរពេទ្យ។

បើ ស្នេហាងប់ងល់​ ជា សកល, បើគ្រប់វប្បធម៌ នៃពិភពលោក បានស្គាល់វា, ចឹង ត្រូវតែថា វាប្រហែលមាន មូលដ្ឋានជីវសាស្ត្រ (biology basis) សមហេតុផល (logic)  ៖ ស្នេហាងប់ងល់ អាចជា មួយប្រពៃណីសាមញ្ញ នៃវប្បធម៌ ស្រដៀងការគោរពបូជា (adoration) ពពួករូបចំលាក់ទេវតា ឬ សាសនា។ ចឹង ស្នេហា ជា ធាតុផ្សំ (component) កំពូលអំណាច នៃស្មារតី (psyche) របស់យើង, ត្រូវបានចារទាំងស្រុង ក្នុងជំរៅ នៃយើង។

ជីវសាស្ត្រ (biology) នៃស្នេហា

ពួកអ្នកវិទ្យាសាស្ត្រ, ដែលបានស្រាវជ្រាវ ដើម្បីយល់ថា យន្តការ (mecanism) ណា អភិបាល ខួរក្បាល នៃមួយបុគ្គលមានស្នេហា, បានសន្និដ្ឋានថា មាន បី ប្រព័ន្ធសរសៃខួរក្បាល ទីទៃគ្នា ដែលគ្រប់គ្រង ការផ្សំគូ និង ការបន្តពូជ (reproduction) – តំរេក (desire), ស្នេហាងប់ងល់ និង ភាពជាប់អារម្មណ៍រយៈពេលយូរ (long-term attachment) ។

ប្រព័ន្ធនីមួយៗ ត្រូវបានភ្ជាប់រៀងខ្លួន ទៅមួយសកម្មភាពអរម៉ន គ្មានទាក់ទិនគ្នា និង ទៅតាមប្រភេទ នៃអាការៈខាងក្រៅ ជាក់លាក់ សមស្រប សំរាប់ រាល់គូស្នេហា។ សំរាប់អ្នក, អ្នក នឹងងាយយល់ បីប្រព័ន្ធនេះ តាមដំណាក់កាល ជាស្នេហា របស់អ្នក និង របស់អ្នកដទៃ, និង អ្នក អាចបកស្រាយប្រពៃ អាការៈខាងក្រៅ នៃស្នេហា។

គោលដៅ នៃជំពូកនេះ នឹងជួយអ្នក យល់ មុខងារបថម នៃខួរក្បាល ដែលគ្រប់គ្រង តំរេក (desire), ស្នេហាងប់ងល់ និង ភាពជាប់ចិត្ត (attachment) រយៈពេលយូរ។ យើង បានព្យាយាម នៅរក្សាដដែល រាល់ការពន្យល់ ចំន័យ ខ្លី និង សាមញ្ញ។ ពេលយើង និយាយ តំបន់ជាក់លាក់ នៃខួរក្បាល, វាសំដៅ ផ្ទៃនៃខួរក្បាល ដែលជា មួយប្រព័ន្ធសកល (global system) និង យើងអរគុណផងដែរ សាស្ត្រាចារ្យ Graeme Jackson ពី វិជ្ជាស្ថាន ស្រាវជ្រាវ លើ ខួរក្បាល, រដ្ឋធានី មែលប៉ន (Melboune) ចំពោះដំបូន្មាន របស់គាត់ ក្នុងវិស័យនេះ។ យើងបានសំរួលពន្យល់ ការសិក្សា យន្តការសរសៃខួរក្បាល ដើម្បីអ្នកអាន របស់យើង ងាយចងចាំ, ដោយយើងព្យាយាម ឧទ្ទេសអោយបានស្និទ្ធ ពី គំនិត (ideas) និង គំនិតគោល (concepts)។ ទិន្នន័យទាំងនេះ ត្រូវបានទទួល ពី ការស្រាវជ្រាវ ពោរពេញខ្លឹមសារ ហើយដែលពួកវា ក្រងជា មូលដ្ឋានជន្ទល់ សំរាប់ខ្លឹមសារ នៃសៀវភៅ របស់យើង។ ពាក្យ

ពាក្យបច្ចេកទេសពេទ្យ ដែលយើងប្រើប្រាស់ នឹងមិនប្រាកដ អាចទទួលបាន សំរាប់ទាំងអស់គ្នា ប៉ុន្តែទោះយ៉ាងណា ក៏អាចយល់បាន ន័យ របស់វា សំរាប់ជីវិតមនោសញ្ចេតនា របស់អ្នកដែរ។ យើងចូលចិត្ត ពពួកច្បាប់ ដែលប្រតិបត្តិ ពេលភាគច្រើន សំរាប់ មនុស្សភាគច្រើន និង មិនសំរាប់ អាការៈខាងក្រៅ (behavior) នៃមួយចំនួនតូច ឬ នៃករណីលើកលែង នោះទេ។

គេបានបកស្រាយថា ស្នេហា បានពីលទ្ធផល នៃដំណើរជីវគីមី (biochemistry) បញ្ចេញសកម្មភាព សារធាតុ (substance) គីមី និង ប្រព័ន្ធប្រសាទ (neural circuit) ជាក់លាក់ ក្នុងមួយចំនួនតំបន់ នៃខួរក្បាល។ ជា ពាក្យបច្ចេកទេសសាមញ្ញ, ស្នេហាមនុស្សជាតិ ត្រូវបានបញ្ចេញសកម្មភាព ដោយបន្សំ (combination) ពី ភ្នាក់ងារបញ្ជូននៃប្រសាទ (neurotransmitter) និង ពីអរម៉ន (hormone) ក្នុងនោះមាន អរម៉នភ្នាក់ងារបញ្ជូននៃប្រសាទ (dopamine), អរម៉នបង្កពូជ (ocytocine), អរម៉នបញ្ជូនសារ រវាងប្រសាទ (norepinephrine), អរម៉នចំណង់ផ្លូវភេទ (Testosterone) និង អរម៉នផ្លូវភេទ (Estrogen), ស្រដៀង នៅពួកអំបូរមានដោះ (mammal) នៅរដូវស្នេហា ចឹងដែរ។ ពេល ខួរក្បាលយើង បានស្គាល់អត្តសញ្ញា ដៃគូសមស្រប តាមមួយចំនួនលក្ខណ្ឌចង់បាន (criterion) (យើង នឹងនិយាយ នៅជំពូកខាងមុខ), វាផ្តើមខ្លួន ផលិតសារជាតិគីមី ដែលនឹងជួយវា ទាក់ទាញដៃគូនេះ។

ស្នេហា, គ្មានអ្វីក្រៅពី ប្រតិកម្មគីមីនានា ផ្តើមការងារ ក្នុងខួរក្បាល។

ក្នុងប្រវត្តិមនុស្សជាតិ, ការរៀបការ នៅតែអស់ ភាគច្រើន នៃពេល, ត្រូវបានចាត់ចែង (arrange) ស្របតាម មួយចំនួនលក្ខណ្ឌ ៖ ការមានបាន, ស្ថានភាពសង្គម, ភាពប្រជែងបែបគ្រួសារ, ផលប្រយោជនានា និង រាល់យុទ្ធសាស្ត្រកុលសម្ពន្ធ។ បច្ចុប្បន្ន, គំនិតគោល (concept) នេះ ត្រូវបានរលាយ នៅប្រទេសជឿនលឿន និង ភាគច្រើនលើសលុប នៃពួកអ្នកទាន់សម័យ (contemporary)  របស់យើង ចាត់ចែង រៀបការបែបស្នេហា។

ដើម្បីជ្រើសយក មួយដៃគូ, រាល់សភាវៈមនុស្ស ផ្តោតអារម្មណ៍តែ លើមនុស្សម្នាក់, ដែលបែងចែកពួកគេ ខុសពីភាគច្រើន នៃអំបូរដទៃ។ មួយព្រាបឈ្មោល ដែលចង់ផ្សំគូ របស់ខ្លួនវា, ជាឧទាហរ, នឹងបំប៉ោងរោម និង នឹងព្យាយាម ទាក់ទាញចំនួនច្រើនបំផុត ពួកព្រាបញី។ ជាបញ្ច្រាស។ ជាបញ្ច្រាស, សភាវៈមនុស្ស តាមសំលឹងញឹកញាប់ ច្រើនបេក្ខជន ប៉ុន្តែជ្រើសយក មួយនៃចំណោមពួកគេ។

ស្នេហារន្ទះ

កំណើតពាក្យ ស្នេហារន្ទះ” ត្រូវបានបកស្រាយ ហូរហែរ បែបវិទ្យាសាស្ត្រ និង វាសមនឹង ភាគច្រើននៃអំបូរសត្វ តាមបែបស្រដៀង។

Ray កំពុងរកទិញម្ហូបអាហារ នៅជួរលក់នំប៉័ង ក្នុងផ្សារទំនើប។ ពេលគាត់ បានគ្រលៀសភ្នែក ចន្លោះ កញ្ចប់គ្រាប់ធុញ្ញជាតិ, ស្រាប់តែ វាជា មួយការស្លុតអារម្មណ៍ (shock) , តាមពីក្រោយ ដោយ អារម្មណ៍រីករាយ (euphoria), ដូច បានជួបអ្វីមួយ ដែលគ្មានដែលបានជួប។ ឈរចំងាយ ប៉ុន្មានមែត្រ ពីគាត់, ជាស្ត្រីម្នាក់ ទើបតែ ធ្វើអោយគាត់ ធ្មឹង (congeal) នៅហ្នឹងកន្លែង។

នាងមិនស្អាត តាមន័យទំលាប់, ប៉ុន្តែ មានអ្វីមួយ ពិបាកពន្យល់ ក្នុងដំណើរ របស់នាង, ចលនាកំរើក របស់នាង, ដែល រន្ថើនយ៉ាងខ្លាំង សង្វាក់បេះដូង របស់គាត់។ ទាំងអស់, គាត់បានដឹង ថាគាត់ ត្រូវបានទាក់ទាញ បែបដែកឆក់ ពីនាង។ ទង្វើសាមញ្ញ ត្រឹមសំលឹងមើលនាង បំពេញគាត់ អារម្មណ៍រំភើប និង បានធ្វើគាត់ ព្រឺស្បែកមាន់ (ខ្មែរថា ស្បែកគីងគក់)

ប៉ុន្តែ, ទោះ អារម្មណ៍រំភើបបន្ទាន់ នៃរបកគំហើញ, គាត់ ក៏មានអារម្មណ៍ផ្ទាល់ ពីផលអស់សង្ឃឹម ដោយមានគំនិត ថា វា នឹងអាចមិនជានិច្ច សំរាប់គាត់។

បើអ្នក ធ្លាប់បានរស់ ក្នុងបទពិសោធ នៃស្នេហារន្ទះ, អ្នក ចងចាំ គ្មានសង្ស័យ ថាអ្នក បានមានអារម្មណ៍ ត្រូវបានសណ្តំ។ និយាយ អោយចំហេតុផល, ខួរក្បាល របស់អ្នក បានបង្កើតច្រើនលើសលុប ចំនួន អរម៉នភ្នាក់ងារបញ្ជូន នៃប្រសាទ (dopamine), និង អរម៉នបញ្ជូនសារ រវាងប្រសាទ (norepinephrine)។ បាតុភូតស្រដៀង ក៏ត្រូវបានផលិត នៅពពួកសត្វដទៃ។

សូមអ្នកយក,  ជាឧទាហរ, កណ្តុរស្រូវ ញី។ បើអ្នក ដាក់កណ្តុរស្រូវ ញី ក្បែរក្លិនទឹកនោម ទោះក្លិនតិចតួច របស់កណ្តុរស្រូវ ឈ្មោល, វានឹង រស់ និងមានប្រតិកម្មគីមី ស្រដៀង សភាវៈមនុស្ស ៖ ការបញ្ចេញជាតិ dopamine និង norepinephrine។ មួយការសិក្សាដទៃ បានបង្ហាញថា ពេលគេ បង្ហាញរូបភាព នៃសត្វជៀមឈ្មោល និងសត្វជៀមញី នៅកំដៅ, កំរិតនៃ norepinephrine វារទៅក្នុងខួរក្បាល របស់ពួកវា។ ពេលផលនេះ មានរយៈពេល ប៉ុន្មានវិនាទី ឬ ប៉ុន្មាននាទី នៅភាគច្រើន នៃអំបូរសត្វ, វាអាចមានរយៈពេល រាប់ខែ ឬ រាប់ឆ្នាំ នៅអំបូរមនុស្ស។

ពួកអ្នកវិទ្យាសាស្ត្រ ព្រមគ្នាទទួលស្គាល់ បច្ចុប្បន្ន ថា ស្នេហារន្ទះ ជាបាតុភូត មានប្រាកដ។ ពួកអ្នកស្រាវជ្រាវ ជីវសាស្ត្រប្រសាទ អោយដឹងស្ររដៀងគ្នា ក្មុងមួយសង្គមស្ថេរ ដែលមនុស្សគ្មានរស់ ក្រោមការគំរាមផ្ទាល់ ពីការស្លាប់ ឬ ពីសង្គ្រាម; តំរេក, ទំនាក់ទំនងស្នេហា និងភាពជាប់អារម្មណ៍ រយៈពេយូរ អាចជាមធ្យោបាយប្រសិទ្ធិភាពបំផុត សំរាប់ពន្យារ ជីវិត នៃអំបូរ។

វា ជាកំហុស Darwin

តំរេក ជាលទ្ធផល នៃកំណើន អត្រាឈាម របស់អរម៉នផ្លូវភេទ, testosterone និង Estrogen។ អរម៉នទាំងនេះ អាចនាំទៅរក មួយការស្រាវជ្រាវបន្ទាន់ ភាពសមស្រប ជារូបរាង។ ពេលយើង មានអារម្មណ៍ តំរេក, ពីរតំបន់គន្លឹះ នៃខួរក្បាល ត្រូវបានសកម្ម ៖ Hypothalamus ដែលត្រួតពិនិត្យ តំរូវការគោល របស់យើង – ការឃ្លាន, ការស្រេក – និង ផ្នែកមួយដទៃម, amygdal, ជាផ្ទៃ ទាក់ទិនការជំរុញ តំរេកផ្លូវភេទ។ ពេល បុរសម្នាក់ ឬ  ស្ត្រីម្នាក់ សំដែងអារម្មណ៍តំរេក, ការហូរសំរុក នៃអរម៉ន dopamin ផ្តើការងារផលិត testosterone បង្ក ភាពទាក់ទាញផ្លូវភេទ ជាអាការៈខាងក្រៅ។ វាហ្នឹងហើយ ផលិតផ្ទាល់ ពេលអ្នក ឃើញលើកដំបូង អ្នកណាម្នាក់ និង ដែលអ្នក សំដែងតំរូវការ គ្មានទប់រួច ដើម្បីបានអ្នកនោះ មកជារបស់អ្នក។

ការសិក្សាវិភាគ នៅឆ្នាំ ២០០៦ បានដំណើរការ នៅសកលវិទ្យាល័យ ឈីកាហ្គោ (Chicago), សហរដ្ឋ, បានបង្ហាញ ចំពោះបុរសម្នាក់ ដែលជជែកលេង ជាមួយស្ត្រីបរទេសម្នាក់, កំរិត testosterone ​វារឡើងដល់ ៣០% ហើយបើ ប្រតិកម្មកម្មអរម៉ន កាន់តែខ្លាំង, បំលាស់ប្តូរ ផ្នែកអារម្មណ៍ លើអាការៈខាងក្រៅ របស់បុរសនេះ កាន់តែខ្លាំង។ ការសិក្សាវិភាគដដែល បង្ហាញផងដែរ ដែលពពួកអត្រា testosterone របស់ពួកបុរស បានរៀបការ និង ពួកឪពុក ក្នុងគ្រួសារ មានកំរិតទាប គួរចាប់អាម្មណ៍ ទៅនឹង ពពួកអត្រា  testosterone របស់ពួកបុរស នៅលីវ កំពង់រកដៃគូ, និង អត្រា អរម៉ន ocytocine របស់ពួកគេ កាន់តែខ្ពស់។

មុខងារជីវសាស្ត្រ នៃតំរេក គឺបង្កើតស្រាប់ និងធានា ជីវិតរស់នៅបន្ថែម នៃអំបូរមនុស្ស នៅស្ទើរតែ ឬ គ្រប់កាលៈទេសៈ។ ក្នុងលក្ខណ្ឌលំបាក នៃជីវិត ដែលដូនតាយើង បានប្រទះ,

បង្កើតគូ

អរម៉ន testosterone ជាអរម៉នរ៉ាបរងចំបង តំរេកផ្លូវភេទ (sexual desire) ហើយដែលពួកបុរស មាន ១០ ទៅ ២០ ដង លើសពួកស្ត្រី។ ហេតុផលចឹង ដែលភាពឆ្ងាញ់ផ្លូវភេទ របស់ពួកបុរស ជានិច្ចកាលខ្លាំង។ អរម៉ន testosterone ធ្វើពួកបុរស ពេញរោម, មាឌធំជាង, សុខភាពខ្លាំងជាង, បំពានជាង និងត្រូវបានជំរុញផ្លូវភេទជាង។ ប៉ុន្តែ អត្រា ocytocine ទាបជាងបន្តិច ទៅនឹង អត្រា ocytocine របស់ពួកស្ត្រី។ អរម៉ន ocytocine ត្រូវបានស្គាល់ ជា “អរម៉ន នៃភាពទន់ភ្លន់” ត្រូវបានរក្សាទុកសំងាត់ ជាបរិមាណច្រើន នៅបុរស ក៏ដូច នៅស្ត្រី ពេលដំណាក់កាល តំរេកកំពូល (orgasm)។ ពេលបុរស់ម្នាក់ មានឡើងវិញ ការរឹងប្រដាប់ភេទ (erection), អត្រា ocytocine បែរជាចុះថយ, ហេតុផលចឹងហើយ ទើបការបបោសអង្អែល ជាសំដី ជាសកម្មភាព ក្រោយរួមភេទ សំខាន់ណាស់ សំរាប់ពួកស្ត្រី ជាងសំរាប់ពួកបុរស ដែលចូលចិត្តសមស្រប ការបបោសអង្អែលបែបចឹង។ មួយការសិក្សាវិភាគ ឆ្នាំ ២០០៦ របស់ Rebecca Tuner, សាស្ត្រាចារ្យស្រី ផ្នែកចិត្តសាស្ត្រ បែបចាត់តាំង នៃសកលវិទ្យាល័យ Alliant International de San Francisco បង្ហាញ អរម៉ន ocytocine ជាកត្តាគន្លឹះ នៃបញ្ជាប់អារម្មណ៍ រវាងពួកបុរស និង ពួកស្ត្រី។

ពេលសភាវៈទាំងពីរ សំរេចរួមជាគូ ឬ “ងប់ងល់ស្នេហា” តាមប្រយោគ ត្រូវបានឧទ្ទិស, ពេលនោះ កំរិតអរម៉ន ocytocine របស់ពួកគេ ឡើងខ្ពស់។ អរម៉ននេះហើយ ដែលផ្តល់យើង  មនោសញ្ចេតនារំភើប និងភាពទន់ភ្លន់គាប់ចិត្ត (tenderness) ដែលយើង ស្តែងអារម្មណ៍​សំដៅមនុស្ស ដែលយើងប្រាថ្នា។ ពួកស្ត្រីមាន អត្រា ocytocine ខ្ពស់ជាង ពួកបុរស, ជាក់ស្តែង ពួកស្ត្រីស្រលាញ់ងប់ងល់ ខ្លាំងជាង ពួកបុរស ពេលផ្តើមដំបូង មួយទំនាក់ទំនង។ បើពួកស្ត្រី កាន់តែផលិត ocytocine, ពួកនាង នឹងកាន់តែបង្ហាញផ្ទាល់ ភាពទន់ភ្លន់គាប់ចិត្ត (tenderness), ហើយបញ្ជាប់ទំនាក់ទំនង ត្រូវបានលត់ កាន់តែស៊ីជំរៅ ជាមួយដៃគូថ្មី។ ត្រឹមទង្វើសាមញ្ញ បានឮឈ្មោះគូស្នេហ៍, ក្លិន ឬ ចំហាយ ត្រូវបានភ្ជាប់នៅនឹងខ្លួន របស់នាង, មួយភាពស្រមៃ ឬ មួយកូនបទចំរៀង ធ្វើអោយនាង នឹកគិតដល់គាត់, ជាលទ្ធផល បង្កើនកំរិត ocytocine។

បើស្ត្រីម្នាក់ មានអារម្មណ៍ត្រូវបានស្រលាញ់ ឬ ត្រូវបានងប់, អរម៉ន របស់នាង នឹងធ្វើនាង ឡើងឈាម នៅថ្ពាល់ទាំងគូ, នាងភាយ មួយចំណាំងផ្ទាល់, និយាយខ្លី នាង “នឹងបញ្ចេញកាំរស្មី” ។ សំលៀកបំពាក់ឆើត (elegant), ការតែងកាយគ្មានទាស់, គ្រឿងអលង្ការសំបូរបែប និង រថយន្តកីឡា ថ្មី នឹងគ្មានបិទបាំង ជំហរអារម្មណ៍រំភើបផ្តល់ផលល្អ ឬ ផ្តល់ផលអាក្រក់ របស់ស្ត្រីម្នាក់។ បើនាងមានអារម្មណ៍ផ្ទាល់ ត្រូវបានស្រលាញ់ ឬ គ្មានត្រូវបានខ្វាយខ្វល់, វា នឹងងាយសំគាល់។

ភាពខុសគ្នាអ្វី រវាង ពួកបុរស និង ពួកស្ត្រី?

ស្ត្រីម្នាក់ ចង់បាន ប្រុសម្នាក់គត់ តំរូវ តំរូវការតូចៗ សូម្បីតិចតួច របស់នាង។

បុរសម្នាក់ ចង់បាន គ្រប់ស្ត្រី តំរូវ តំរូវការតូចមួយគត់ របស់គាត់។

ការសិក្សាវិភាគនានា បានធ្វើដោយ Davis Buss បានបង្ហាញ ពេលពួកគូស្រករ ថិតក្នុងដំណាក់កាល “ស្នេហា រន្ទះ” របស់ពួកគេ, កំរិត testosterone បុរស ថយចំនួន បញ្ច្រាសវិញ អត្រា ocytocine របស់ពួកគេ កើនសន្សឹម ដើម្បីអនុញ្ញាតពង្រឹងរហ័ស ទំនាក់ទំនង។ វា ធ្វើពួកបុរស ចរិកទន់ភ្លន់ជាង, សំដីផ្អែមជាង, អាចស្របស្រួល (conciliable) ជាង។ ជាទន្ទឹម, កំរិត testosterone ស្ត្រី កើន ជាមួយ ភាពសំរើប (excitation) និងជំនឿជាក់ ដែលពួកនាង មានឡើងវិញ អារម្មណ៍ ដែលធ្លាប់បានមាន ពេលដំបូង នៃមួយទំនាក់ទំនង។ កំណើន testosterone នេះ ជំរុញ ភាពសំរើបស្ត្រី និង ផ្តល់អារម្មណ៍ ដល់គូស្រករ តំរូវការប្រហាក់ប្រហែលគ្នា របស់ដៃគូទាំងពីរ។ ពេល ស្ថានភាពអនុគ្រោះស្នេហា នេះ ត្រូវបានបញ្ចប់, ចន្លោះពី បី ទៅ ៩ ខែ, និងដែល មួយទំនាក់ទំនងថ្មី ផ្តើម, តំរេកតណ្ហា (libido) ស្ត្រី ត្រលប់មក កំរិតដើម របស់ខ្លួន, បង្ហាញដល់បុរស ថា ដៃគូ របស់ខ្លួន លែងចូលចិត្ត ការរួមភេទ និង ស្ត្រីខ្លួនឯង មានអារម្មណ៍ ដៃគូ របស់នាង ធ្វើតែ ការរំខានអារម្មណ៍ (obsession) ផ្លូវភេទ។ មួយការគិតច្រលំ (misunderstanding) ជាប្រភព នៃច្រើនការបែកបាក់គូស្នេហ៍ (breakup)។

ហេតុមេច គ្មានអាចបំបែក ពួកគូស្នេហ៍ ឬ ពួកគូកំណាន់?

Josephine, ម្តាយនៅលីវ អាយុ ៣៥ ឆ្នាំ, បានឧទ្ទិសជីវិត របស់នាង សំរាប់ការអប់រំ ដោយឯកោ ពួកកូន របស់ខ្លួន។ ក្រោយប្រាំមួយខែ ជាមួយការងារថ្មី របស់ខ្លួន, នាងបានចូលរួម ពិធីបុណ្យគ្រិស្តម៉ើស (Christmas) របស់ក្រុមហ៊ុន លើមួយនាវាដំណើរកំសាន្ត (cruise), នៅកំពង់ផែ ក្រុង Sydney, ​ប្រទេសអស្ទ្រែលា (Australia)។ ល្ងាចនោះ, នាងបានជះពន្លឺសំរស់, និង ចំនួនទ្វេ នៃសំដីសរសើរ លាយឡំ ការគយគន់ស្រស់ស្រាយ ចលាចល របស់ពួកអំបូរឈ្មោល បានលើកស្ទួយខ្លាំង (boost) ភាពជឿជាក់ របស់នាង។ នាង មានអារម្មណ៍ផ្ទាល់ ស្រស់ស្អាត។ នាវា ចេះតែរំកិលខ្លួន លើផ្ទៃទឹក ក្រោមពន្លឺចន្ទត្រចះត្រចង់ (splendid), នាង បានស្គាល់ Patrick, មន្ត្រីជាន់ខ្ពស់ វ័យក្មេង គួរទាក់ទាញអារម្មណ៍ (attractive) នៃមន្ទីររដ្ឋធានី ម៉ែលបន (Melbourne)។ គ្រាន់តែ ចាប់ដៃ ជំរាបសួរគាត់,  បេះដូង របស់នាង បានផ្តើម វាយរន្ថើនសង្វាក់ បែបភ័យញ័រ។ Patrick ខ្ពស់, សង្ហា, សក់ខ្មៅ, ចេះធ្វើអោយនាង សើចជាប់ និងច្រាសមកវិញ នាងមានអារម្មណ៍ ភាពទាក់ទាញអារម្មណ៍ ជាលទ្ធផល។ ក្រោយ មួយយប់ពេញមន្តស្នេហ៍ បានកន្លង តាមសំលេងប៉ះកែវជូនពរ (clink) និងការរាំ, ពួកគេ បានបន្តនិយាយ រហូតដល់កូនព្រឹក និងបានឆ្លងរួមគ្នា ពេញមួយថ្ងៃ និងពេញមួយយប់ នៃថ្ងៃស្អែក។ Josephine បានមានអារម្មណ៍ បានត្រូវដាក់ស្នេហ៍។

ត្រលប់ មកផ្ទះ, នាង បានរីករាយ ដោយឃើញមុខឡើងវិញ ពួកកូន របស់នាង ប៉ុន្តែ Patrick និង ឱកាស ដែលពួកគេ បានរួមគ្នាឆ្លងកាត់ កំពុងកាន់កាប់ រាល់ការគិត របស់នាង។ នាង បានសួរខ្លួនឯង ចុះនាង កំពុងនឹកគាត់ ដូចគាត់ កំពុងនឹកនាង ឬ អត់។ ប៉ុន្មានថ្ងៃបន្ទាប់, នាង បានផ្តើមចុះទំងន់, នាង បានបាត់បង់ ទាំងភាពឆ្ងាញ់ (appetite)។ នាង កំពុងគិតគាត់ រាល់ពេល និង ឱកាសរួមគ្នា ត្រូវបានកន្លង ។ នាង បានផ្តើមទូរសព្ទ ដប់ដង ទៅគាត់ ក្នុងមួយថ្ងៃ ត្រឹមនិយាយពាក្យ ដែលនាងកំពុងនឹកគាត់ និងផ្ញើទៅគាត់ សារ SMS ទាំងថ្ងៃ ទាំងយប់។ ប្រាប់ថា ទិញជំនូនតូចៗ ជូនគាត់ សំរាប់គាត់ ចាប់អារម្មណ៍ លើចំណុចខ្លះ គាត់ជឿជាក់ លើនាង។ ពួកកូន របស់នាង, ដែលមានអារម្មណ៍ ត្រូវបានបោះបង់, បានផ្តើមមួរម៉ៅ (sulk), ប៉ុន្តែនាង ហាក់គ្មានអារម្មណ៍សម្បីបន្តិច ខ្វល់ការមួរម៉ៅទាំងនោះ។ នាង បានលុបចោល ការណាត់ របស់កូនប្រុស របស់នាង នៅពេទ្យជំនាញធ្មេញ (orthodontist), ដោយប្រើប្រាស់លុយ សំរាប់ មួយពេលចុងសប្តាហ៍ (Weekend) នៅរដ្ឋធានី ម៉ែលបន (Melbourne)។ នាង បាននិយាយខ្លួនឯង ថា វាជាឱកាសសំខាន់ ដែលនាង គិតថែមបន្តិច សំរាប់នាង និង សំរាប់សុខាមាលភាព (well-being) របស់នាង។

ភាពប្រែប្រួល នៃអាការៈខាងក្រៅ ពេលដំបូង នៃមួយទំនាក់ទំនងស្នេហា ប្រហាក់ប្រហែល មួយជំងឺច្របល់អារម្មណ៍ (psychosis) និង, និយាយ បែបជីវគីមី, ស្នេហាងប់ងល់ អន្ទោងមកវិញ (evoke) ភាពញៀនគ្រឿងស្រវឹង ឬ ភាពញៀនគ្រឿងញៀន។ គ្រូពេទ្យ John Marsden, ប្រធានមជ្ឈមណ្ឌលជាតិការញៀន នៃប្រទេសអ៊ីងឡិនដ៍, ជំនាញ នៃបញ្ហាភាពក្រោមចំណុះ (dependence), បានរកឃើញ ភាពញៀនស្នេហា ក្បែរណាស់ ភាពចំណុះ ទៅ ថ្នាំអាភៀន (cocaïn) ឬ ថ្នាំអំផេតាម៉ិន (amphetamin)។ គាត់ បានសន្និដ្ឋានថា ទំនាក់ទំនងស្នេហា ជា មួយប្រភេទយន្តការ បានរាយអន្ទាក់ (trapped mecanism) បានសំដៅ ផ្សារយូរអង្វែង ដៃគូ ដើម្បីបញ្ជាប់រឹង (cement) មួយទំនាក់ទំនងពិត (real relation)។ អ្នកសិក្សាអំបូរមនុស្ស (anthropologist) Helen Fisher ស្រ្តីអ្នកនិពន្ធ “ហេតុមេច ពួកយើង ស្រលាញ់គ្នា?”, បានពិពណ៌នា ស្នេហារន្ទះ ស្រដៀង “សំណុំព្រឹត្តិការគីមី  កំពុងផុស ក្នុងខួរក្បាល និងស្តែង (present) ច្រើនចំណុចរួម ប្រហាក់ប្រហែល ជំងឺខួរក្បាល”។ តាម គ្រូពេទ្យ Fischer, សរសៃខួរក្បាល (cerebral circuits) ដែលទៅជា សកម្ម ពេលគេស្រូបយក (consumn) គ្រឿងញៀន cocaïn, ដូច ករណី ពេលគេថិតក្នុងស្នេហា និង អារម្មណ៍រីករាយ (euphoria) ធំធេង ត្រូវបានស្តែងចេញ ស្រដៀងណាស់នឹង អារម្មណ៍រីករាយ (euphoria) ត្រូវបាស្តែងចេញ ដោយមួយចំនួនគ្រឿងញៀន ចឹងដែរ។ ពួកអ្នកស្រាវជ្រាវខ្លះ បានបង្ហាញភស្តុតាង ទំនាក់ទំនង រវាងទំនាក់ទំនងស្នេហា និង ការបញ្ចេញច្រើនហួស ជាតិ dopamine, មួយឧបករបញ្ជូនសរសៃប្រសាទ ទាក់ទិនស្ថានភាព អារម្មណ៍រីករាយ (euphoria status), ការនឹក និង ការញាន។

ស្ថានភាព ទី ពីរ

ពពួកម៉ូលេគូល (molecule) បានបញ្ចេញ ដោយខួរក្បាល ពេលដំបូងនៃស្នេហាថ្មី នាំបន្តជាមួយ មួយខ្សែទាំងមូល នៃអារម្មណ៍រំភើប ផ្លូវកាយ (physical sensation) និង នៃប្រតិកម្ម ដែលសឹង ៩០% នៃគូស្នេហ៍ថ្មី ត្រូវបានពិសោធ, តាមការអង្កេតនានា។

6 ចំលើយ to “ហេតុមេច បុរសចង់ការរួមភេទ.. ៖ ជំពូក ១ – ការរួមភេទ ក្នុងខួរក្បាល”

  1. រដ្ឋ Says:

    ពិត​ជា​ត្រឹម​ត្រូវ​តាម​ប្រធាន​បទមែន មនុស្ស​ប្រុស​គឺ​ដូច្នេះ​ឯង ។ មនុស្ស​ស្រី​ភាគ​ច្រើន​ដែល​មាន​ស្នេហា​ពិត ឬ​មិន​ទាន់​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍ (និយាយ​នៅ​ស្រុក​ខ្មែរ) ពួក​គេ​មិន​ចង់​ឲ្យ​គូ​ស្នេហ៍​របស់​គេ គិត​តែ​ពី​រឿង​រួមភេទ​នោះ​ទេ ព្រោះ​ពួក​គេ​មិន​ចូលចិត្ត​ដូច្នេះ​ឡើយ ។ អ្វី​ដែល​គេ​ចង់​បាន​ គឺ​ការ​ថ្នាក់​ថ្នម ទាំង​កាយ ​វាចា ​ចិត្ត ពុំ​មែន​រឿងអីអី​នោះ​ទេ ។ […]

    • ដើមត្នោត មួយ Says:

      ពិតជាត្រឹមត្រូវណាស់ បន្ទាប់ពី ដើមត្នោតមួយ បានអានជាងពាក់កណ្តាល សៀវភៅ របស់ប្តីប្រពន្ធអ្នកនិពន្ធ Allan និង Barbara Pease។
      វាជាសៀវភៅ ដែលទាំងប្រុសទាំងស្រី ជាពិសេសកូនខ្មែរ ទាំងយុវជន ទាំងយុវចាស់ ទាំងអ្នកកំពុងមានប្រពន្ធប្តី ទាំងអ្នកកំពុងគ្មានប្រពន្ធប្តី ត្រូវតែស្វែងយល់ វា សំរាប់ជាចំណេះជីវិត!

      សូមសរសើរ ដែលបានយល់ចឹង ត្រូវនឹងខ្លឹមសារសំណេរ របស់សៀវភៅ!

  2. peehs07 Says:

    ម៉េចចឹង ដើមត្នោត រួមភេទអត់ឈប់សោះ! អាងតែមានទឹកត្នោតផឹកពូវ កម្លាំងឬអី!

    រឿងអីវែងម្លេះ មានកម្លាំងឯណាមើល!

  3. កុមារកាមទេព Says:

    ខ្ញុំសូមគាំទ្រប្លកពូ ដល់ទៅ ១០១% ព្រោះខ្ញុំ មិនអាចមានពេល ទៅធ្វើរឿងទាំងអស់នេះបានទេ ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែពូអាចធ្វើបាន ខ្ញុំសូមសរសើរដោយស្មោះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: