២០ ឆ្នាំ (៩ វិច្ឆិកា ១៩៨៩-២០០៩) រំលំជញ្ជាំង ក្រុងបឺរលីន (Berlin), ប្រទេសហ្សឺមែនី (Germany) , មានបានផ្លាស់ប្តូរ មុខមាត់ ពិភពលោក ឬ?


ថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ជាថ្ងៃ ប្រទេសខ្មែរ បានទទួលឯករាជ ពីប្រទេសបារាំង !

ថ្ងៃ ៩ វិច្ឆិកា នេះដែរ ប៉ុន្តែ ឆ្នាំ ១៩៨៩ ជាថ្ងៃ រំលំជញ្ចាំងមនោគមវិជ្ជា បែងចែក ប្រទេសហ្សឺមឺនី (Germany) ជាពីរ (មនោគមមូលធន: Capitalism និង មនោគមកំមុយនីស្ត: Communism) មកជា ប្រទេសហ្សឺមែនី តែមួយ ដោយគ្មានបង្ហូរឈាម សូម្បី មួយដំណក់!

ថ្ងៃនេះ ៩ វិច្ឆិកា ២០០៩, សឹងគ្រប់ប្រទេស នៅទ្វីបយើរ៉ុប នាំគ្នារំលឹក ២០​ឆ្នាំ មហាព្រឹត្តិការ ប្រវត្តិសាស្ត្រ របស់ពិភពលោក។ ប្រទេសហ្សឺមែនី បានធ្វើពិធីរំលឺក ធំសំបើម ដោយមានវត្តមាន ពួកអ្នកដឹកនាំ ពីគ្រប់ប្រទេសមហាអំណាច បានចូលរួម ។

លើទូរទស្សន៍បារាំង បានដាក់សំណួរ La chute du mur de Berlin a-t-elle changé la face du monde?ការរលំជញ្ជាំង Berlin មានបានផ្លាស់ប្តូរ មុខមាត់ ពិភពលោក ឬ? សំរាប់ស្រង់យកការវិភាគ ពីមហាជនបារាំង តាមអ៊ីមែវល៍ តាមវិចារ និង តាមសារខ្លី SMS។

ការរលំ ជញ្ជាំងបែងចែកមនោគមវិជ្ជា មូលធន និង កំមុយនីស្ត, បានបញ្ចប់ការប្រឈមមុខ សង្គ្រាមត្រជាក់ រវាង មនោគមវិជ្ជាទាំងពីរ

និង បាននាំមក ភាពរីករាយសំបើម ​សំរាប់មហាជន ដែលត្រូវការសេរីភាព លើពិភពលោក។

គ្រប់កូនខ្មែរ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស សុទ្ធតែបានដឹងណាស់ ព្រឹត្តិការហ្នឹង។

ចឹង សូមទាំងអស់គ្នា ចូលរួមបញ្ចេញ សំនួនវោហារ ឆ្លើយសំណួរ ការរលំជញ្ជាំង Berlin មានបានផ្លាស់ប្តូរ មុខមាត់ ពិភពលោក ឬ? ជាចំណេះស្វែងយល់ ព្រឹត្តិការពិភពលោក សំរាប់គ្រប់កូនខ្មែរ។

02n091109_BERLINWALL 04n091109_BERLINWALL
មួយនៃទិដ្ឋភាព នៅប្រទេសហ្សឺមែនី, រំលឺក ២០ ឆ្នាំ នៃថ្ងៃរំលំ ជញ្ជាំងបែងចែក ក្រុងបឺរលីន, ប្រទេសហ្សឺមែនី អតីតអគ្គលេខាបក្ស សហភាពសូវៀត (USSR) មៃខល ហ្កកបាឆែហ្វ (Michael Gorbachev) និង អ្នកស្រីអធិការបតី Angela Merkel (ប្រទេស ហ្សឺមែនី) ក្នុងពិធីរំលឹក ២០ ឆ្នាំ នៃថ្ងៃរំលំ ជញ្ជាំងបែងចែក ក្រុងបឺរលីន

មើលផងដែរ ៖

http://news.bbc.co.uk/2/hi/europe/8349742.stm

http://www.voanews.com/english/2009-11-09-voa3.cfm

http://mediagallery.usatoday.com/Fall-of-the-wall-anniversary-/G1303

4 ចំលើយ to “២០ ឆ្នាំ (៩ វិច្ឆិកា ១៩៨៩-២០០៩) រំលំជញ្ជាំង ក្រុងបឺរលីន (Berlin), ប្រទេសហ្សឺមែនី (Germany) , មានបានផ្លាស់ប្តូរ មុខមាត់ ពិភពលោក ឬ?”

  1. peehs07 Says:

    មុននឹងជញ្ជាំងនេះ ត្រូវបានដួលរលំ ខ្ញុំបានឮប្រធានាធិបតី រ៉ូណលដ៍ រេហ្គែន របស់អាមេរិក បានកោតសសើរ លោក ហ្គោបាឆវ របស់ សុវៀតខ្លាំងណាស់ ថា ហ្គោបាឆវ ល្អណាស់ ហើយបានផ្តល់រង្វាន់ មេដៃមាសទៀតផង មិនយូរមិនឆាប់ រដ្ឋនៅសហភាពសូវៀត ត្រូវបាន ដួលរលំម្តងមួយៗ រហូតដល់តែអស់ នេះជាស្នាដៃនរណា ? ចូរមើល នៅប៉ុសខ្ញុំ ឃើញហើយ ! នៅពេលក្រោយ ខ្ញុមចង់លើកយករឿង ខ្មែរជំពាក់លុយ សហភាពសូវៀត មកនិយាយតិចដែរ តាមខ្ញុំបានដឹង…

  2. រតនាតារាមុន្នី Says:

    ពូប្តូរ avatar ចេញទៅ មើលយូៗទៅ កាន់តែដូចដើមត្នោត គល់ឈើហើយ។

  3. ដើមត្នោត មួយ Says:

    ផ្ញើមកចឹង រូបភាព ពីរបីបួនប្រាំ (បើមាន) ជាអនុសាស ដើម្បីជ្រើសរើស អាវើថរថ្មី លែងដូចគល់ឈើ។ ហិ ហិ

  4. កុមារចម្បាំង Says:

    បាទអីចឹងទៅទើបដូចដើមត្នោតរស់រវើកនឹងគេ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: