ជំនូន គ្រិស្តមើស និង ឆ្នាំថ្មីសកល ២០១០៖ វិធីតំលើង/ប្រើប្រាស់ ស្កេភី ជាអក្សរខ្មែរ ១០០% សំរាប់ ញ៉ែឆ្លងទ្វីប រំភើយឥតគិតថ្លៃ…!


យប់ ខែ ធ្នូ ២០, ២០០៩ តាមមហាវិថី Champ Elysées, ក្រុង ផែរឺស – ភ្លើងចំរុះ មុន បុណ្យគ្រឹស្តមើស និង ឆ្នាំថ្មីសកល ២០១០

ចុច ទាញយក៖

អានផងដែរ៖

Advertisements

17 ចំលើយ to “ជំនូន គ្រិស្តមើស និង ឆ្នាំថ្មីសកល ២០១០៖ វិធីតំលើង/ប្រើប្រាស់ ស្កេភី ជាអក្សរខ្មែរ ១០០% សំរាប់ ញ៉ែឆ្លងទ្វីប រំភើយឥតគិតថ្លៃ…!”

  1. Samady KS Says:

    ខ្ញុំ​បាន​សាក​ល្បង​ហើយ​ប៉ុន្តែ​ដូច​ជា​មាន​ទំហំ​អក្សរ​​តូច​ណាស់… ដូច​នេះ​ខ្ញុំ​ក៏​បាន​ប្ដូរ​ទំហំ​​អក្សរ​សម្រាប់​ផ្ទាំង​ Menu ប៉ុន្តែ​ឃើញ​ថា​មាន​ប៉ះ​ពាល់​ផ្ទាំង​អក្សរ​ផ្សេង​ៗ​ទៀត​

  2. កុមារទេពចម្បាំង Says:

    skype ហ្នឹងខ្ញុំជាមួយពូៗបរទេស កំពុងប្រើជជែកគ្នាលេង។
    ខ្ញុំអរគុណណាស់ពូដែលខិតខំប្រែភាសាខ្មែរដូចនេះ។

  3. peehs07 Says:

    ដើមត្នោត ម៉េចមិនតុបតែង ភ្លើងដាក់លើដើមត្នោតផង អោយល្អមើល នៅឆ្កឹងកណ្តាលវាល តែឯង ដូចជាកំសត់ណាស់ !

    Merry Christmast ដើមត្នោត !

    ខ្ញុំចេះតែខ្លាចមិនហ៊ាន ចូលយេស៊ូទេ ខ្លាចក្រែង គេយកទៅឆ្កាង !

    • ដើមត្នោត មួយ Says:

      ចង់ពឹងដែរ អ៊ូខុង តែងរំលេចក្បាលប្លក ប៉ុន្តែ ក្រែងអារម្មណ៍គាត់!!

      • peehs07 Says:

        មើ ! ជួលពន្យល់បន្តិចមើល អំពីដែលគេយកព្រះយេស៊ូ ទៅឆ្កាងនោះ ! តើមកពីមូលហេតុអ្វីដែរ ? ដូចជាឆ្ងល់ដល់ហើយ ! នេះមិនមែនចង់ និយាយចំអកឡកលើយទេ តែចង់ដឹងដោយពិត ខ្ញុំមិនដែលប្រកាន់ សាសនាទេ សាសនាណា ក៏ខ្ញុំចូលបានដែរ តែគ្រាន់តែមិនមានពេល វេលាគ្រប់គ្រាន់ តែប៉ុណ្ណោះ តែបើមិនពេញចិត្តវិញ ខ្ញុំតែងតែចង់បង្កើត សាសនាមួយដែរ គឺបង្កើតព្រះមួយដែរ… តើយើងអាចបង្កើតបានទេ ?

      • ដើមត្នោត មួយ Says:

        ដើមត្នោតមួយ មិនសូវដឹងទេ, ពេលបុណ្យ ចេះតែទៅអោយស្គាល់ ចឹងទៅ។
        ទៅចូលសាសនា បំបិទសេរីភាពខ្លួនឯង ធ្វើអី ៖ សាសនាគ្រឹស្ត ថ្ងៃសៅរ៍អាទិត្យ ត្រូវសំរាករំភើយ បែរជារវល់ ដើរឃោសនាអូសទាញគេ តាមផ្ទះ អោយចូលសាសនាខ្លួន, សាសនាពុទ្ធ (តាមក្បួនព្រះពុទ្ធបុគ្គលនិយម គ្មានគិតអ្នកដទៃ យកសុខតែឯង ជាពិសេសអោយជាលី គ្រឹស្នា ជាកូន ទៅតាជូជក់, អោយប្រពន្ធទៅព្រាហ្ម គ្មានអាណិតអាសូរ ការថ្ងួចថ្ងរ របស់អ្នកទាំងនោះ) ធ្វើអោយមនុស្ស បាត់ភាពក្លាហាន ក្នុងរាល់ដំណោះស្រាយជីវិត មិនហ៊ានវាយមូស ខ្លាចបាប ទុកអោយមូសខ្លាខាំ ទៅជាគ្រុនឈាម មិនបៀតបៀនសត្រូវ ទុកអោយសត្រូវបៀតបៀន បំពានអស់ដី…, សាសនាចិន តមញ៉ាំ របស់មានជីវិត ញ៉ាំតែបន្លែផ្លែឈើ, សាសនាចាម តមញ៉ាំសាច់ជ្រូក រីឯស្រី ជាទាសី​របស់ប្រុស និងទៅណាមកណា បិទជិតមុខ ពិបាកដកដង្ហើមចង់ស្លាប់។

        ដើមត្នោតមួយ ​ធ្លាប់ទៅ វិហារចិន វិហារចាម វិហារគ្រឹស្ត វិហារខ្មែរ វត្តខ្មែរ
        ប៉ុន្តែគ្មានអ្វី គួរគោរពជាងឪពុកម្តាយ ជាពិសេសម្តាយ ដែលផ្ទៃពោះ ចិញ្ចឹមយើង តាំពីតូច តំរែតំរង់យើង អោយរៀនសូត្រ ជាមនុស្សម្នាក់ ក្នុងសង្គម។

        ដើមត្នោតមួយ, គ្មានតាមសាសនាណា, ជាអ្នកប្រាកដនិយម (pragmatism), មិនជាអ្នករវើរវាយនិយម ឬ អ្នកអារម្មណ៍និយម (virtualism) តាមសាសនា! បើមិនធ្វើការ អ្នកណាអោយចំណី ព្រោះគ្មានអាចស្ងៀមឥតកំរើក រង់ចាំមាសទាំងដុំ ធ្លាក់ពីលើមេឃ ដូចកុហក ក្នុងរឿងព្រេង!!!

        ហេតុមេច បានមានសាសនា?
        សាសនា កើតចេញពី ភាពលោភលន់ របស់ពួកមេកន្ទ្រាញ។
        បើសំលឹងប្រវត្តិមនុស្ស៖ មនុស្សកើតមាន បានជាង ២០ម៉ឺនឆ្នាំ រីឯផែនដី កើតមាន តាំងពីរាប់លានឆ្នាំ និង សាសនាទើបកើតមាន ជាង ២០០០ឆ្នាំ។

        កាលសម័យបុរេប្រវត្តិ មនុស្សរស់នៅជាក្រុមដូចសត្វ ប្រមាញ់សត្វ ញ៉ាំជាអាហារឆៅ ធ្វើអោយបញ្ញាអន់។ ជាបន្ទាប់ មនុស្ស ចៃដន្យ រកឃើញដំបូង ភ្លើង​សំរាប់ចំអិនអាហារ (ញ៉ាំអាហារឆ្អិន ធ្វើអោយមនុស្ស មានបញ្ញាជាង)។ របកគំហើញភ្លើង ជាប្រភពលោភលន់ខ្លាំង របស់មនុស្ស នាំមក សង្គ្រាមដណ្តើមភ្លើង។ មនុស្សបែកបញ្ញា ធ្វើសង្គ្រាមបន្តបន្ទាប់ គ្រប់គ្រង កុលសម្ពន្ធដទៃ ទាមទារសួយសារអាការ ជាសត្វប្រមាញ់ ហូរហែរ។
        សម័យបុរេប្រវត្តិ មនុស្សមានចេះអក្សរឯណា ហើយក៍គ្មានច្បាប់ សំរាប់គ្រប់គ្រង ពួកនៅក្រោមបង្គាប់ ឬ ពួកកុលសម្ពន្ធដទៃ, ពេលនោះមនុស្ស បានផ្តើមបង្កើតសាសនា សំរាប់គ្រប់គ្រង មនុស្សក្រោមបង្គាប់ ដោយពួកគេបង្កើត ព្រះ សំរាប់អ្នកដទៃស្តាប់តាម បង្កើតពាក្យព្រាយប្រេត សំរាប់ធ្វើអោយភ័យខ្លាច … បច្ចុប្បន្ន បច្ចេកវិទ្យាទំនើប អ្នកណាទៅជឿងចឹងៗ!! … ប៉ុន្តែទោះយ៉ាងណា ទ្រឹស្តី របស់សាសនានីមួយ ជាចំណុចគួរវិភាគ និង មិនត្រូវជឿសាសនា ធ្វើបាបខ្លួនឯង នោះដែរ!!!

        គេបង្កើតសាសនា សំរាប់គ្រប់គ្រងមនុស្ស តាមរយះអារម្មណ៍ រហូតបច្ចុប្បន្ន!!!

        បើចង់បង្កើត សាសនា, បានណាស់ ដូចករណី Tom Cruise, តួភាពយន្តអឺមែរិខឹន ទើបបានបង្កើតសាសនា Scientology ប៉ុន្មានឆ្នាំនេះ សំដៅជា សាសនាបែបវិទ្យាសាស្ត្រនិយម ជាដើម។ រីឯ កូនសាសនា ឬ និកាយសាសនា (religion Sect) ក៏សំបូរណាស់។

        អានផងដែរ៖ http://www.historyworld.net/wrldhis/PlainTextHistories.asp?historyid=ab10

  4. peehs07 Says:

    អរគុណដើមត្នោត ដែលបានអត្ថាធិប្បាយយ៉ាងក្បោះក្បាយ គួរជាទីចាប់ អារម្មណ៍ !

    ចំណែកខ្ញុំវិញ យល់មិនដូច គេដែរទេ គឺខ្ញុំជឿថា សាសនា មិនមានអ្វី ក្រៅពីការសិក្សាអប់រំ នោះទេ តែមនុស្សចេះតែបែកឆ្វេង ដោយយល់ តែផ្តេសតែផ្តាស ជឿមិនសមហេតុផល បើយើងសិក្សា អោយបានច្បាស់ លាស់ ប្រាកដជាគ្មានជំនឿដូចបែបនោះដែរទេ ។ល។

    បញ្ជាក់ “សាសនា” គឺគ្មានអ្វីក្រៅពី “ការសិក្សាអបរំទេ” មែនទេ ?

    ចំណែកគោលការណ៍គន្លឹះនៃសាសនា របស់ខ្ញុំវិញ មិនមានអ្វីក្រៅពី នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខទេ ម៉េចយល់ យ៉ាងណាដែរ ?

  5. ដើមត្នោត មួយ Says:

    សាសនា ជា មួយប្រភេទទស្សនៈវិជ្ជា (វិជ្ជាសិក្សា អំពីជីវិត) រួមផ្សំការអប់រំ តាមបែបផែនបន្លាចនិយម ដោយយក សភាវៈព្រះ, សភាវៈព្រាយ, សភាៈប្រេត, សភាវៈអាប, សភាវៈធ្មប់, … រួមទាំង ពាក្យ បាប, បុណ្យ, នរក. ជាតិក្រោយ, ជាតិមុន, វាសនា, ព្រហ្មលិខិត,… សំដៅធ្វើអោយ មនុស្សភ័យខ្លាច ព្រមតាមសាសនា របស់ខ្លួន។

    ប៉ុន្តែ វិទ្យាសាស្ត្រ ជាពិសេស បច្ចេកវិទ្យាពត៌មាន អភិវឌ្ឍរហ័សហួសស្មាន បានលាតត្រដាង រាល់ ហេតុនិងផល នៃរាល់បញ្ហា ក្នុងជីវិត, សាសនា លែងមានប្រសិទ្ធិភាពទាំងស្រុងដូចមុន ក្នុងការអូសទាញ មនុស្សអោយជឿ។

    ប្រាកដណាស់ ជីវិតមនុស្សម្នាក់ៗ អាចរឹងប៉ឹង ក្នុងរាល់ការគិត ឬ ក្នុងរាល់ដំណោះស្រាយ បញ្ហាបានប្រទះ ទាល់តែអ្នកទាំងនោះ យល់ច្បាស់ ពាក្យ នយោបាយ, សេដ្ឋកិច្ច, វប្បធម៌, សង្គមកិច្ច, សន្តិសុខ ក្នុងនោះ នយោបាយ ជា”វិធីសាស្ត្រអូសទាញមហាជន រួមគ្នាអភិវឌ្ឍ ឬ វិធីសាស្ត្រធ្វើអោយអភិវឌ្ឍសំបូរបែប ជាពិសេសក្នុងគ្រួសារ ក្នុងសហគម”, បើមិនចឹង គ្មានអាចពង្រឹង បញ្ញា របស់ខ្លួន ក្នុងរាល់ដំណោះស្រាយបញ្ហា។ គ្រួសារ ឬ ប្រទេស ក៏ចឹងដែរ គ្មានអាចចៀសផុត ពីកត្តាទាំង ៥ ហ្នឹង សំរាប់អភិវឌ្ឍគ្រួសារ អភិវឌ្ឍប្រទេស។

  6. peehs07 Says:

    ដើមត្នោត និយាយបានល្អណាស់ហ្ន ! ខ្ញុំសូមបន្ថែមបន្តិច ដោយទើបតែ ឃើញនូវពាក្យដែលខ្ញុំបានសរសេរ ជាយូរណាស់ហើយ នៅប៉ុសគេផ្សេង រាងដូចជាល្អស្តាប់ដែរ៖
    ១_មន្តស្នេហ៍ ខាងទំនាក់ទំនង (នយោបាយ)
    ២_រក្សាសម្រស់ (សេដ្ឋកិច្ច)
    ៣_រក្សាកិត្តិយស (វប្បធម៌)
    ៤_រក្សាសុខភាព (សង្គមកិច្ច)
    ៥_រក្សាការពារខ្លួន (សន្តិសុខ)

    ទាំងប្រាំនេះ ជាសីលធម៌ប្រចាំថ្ងៃ ដ៌ល្អមួយសំរាប់ប្រើប្រាស ។

  7. khmersoftware Says:

    ខ្ញុំសូនអំពាវនាវដល់អ្នកដែលបានដាក់បញ្ចូល (Upload) វីដេអូលើ youtube ទាំងអស់ថា សូមអ្នកទាំងអស់មេត្តាជួយសរសេរចំណងជើង(Title) ជាភាសាខ្មែរផង គឺដើម្បីឱ្យងាយស្រួលក្នុងការស្វែង និងម្យ៉ាងទៀងដើម្បីជួយលើកភាសាខ្មែរយើងផង។

  8. រ៉ាត់ Says:

    អាចប្រើជាមួយ​ Ubuntu បានទេ?

  9. ដើមត្នោត មួយ Says:

    បច្ចុប្បន្ន គ្មានអាចប្រើប្រាស់ ស្កេភី (Skype) ជាអក្សរខ្មែរ ជាមួយលីនុក្ស៍ (Linux) … ubuntu ជាដើម។

  10. សំអាង Says:

    peehs07 និយាយថា ៖
    ខែធ្នូ 28, 2009 ម៉ោង 8:40 ព្រឹក
    ដើមត្នោត និយាយបានល្អណាស់ហ្ន ! ខ្ញុំសូមបន្ថែមបន្តិច ដោយទើបតែ ឃើញនូវពាក្យដែលខ្ញុំបានសរសេរ ជាយូរណាស់ហើយ នៅប៉ុសគេផ្សេង រាងដូចជាល្អស្តាប់ដែរ៖
    ១_មន្តស្នេហ៍ ខាងទំនាក់ទំនង (នយោបាយ)
    ២_រក្សាសម្រស់ (សេដ្ឋកិច្ច)
    ៣_រក្សាកិត្តិយស (វប្បធម៌)
    ៤_រក្សាសុខភាព (សង្គមកិច្ច)
    ៥_រក្សាការពារខ្លួន (សន្តិសុខ

    ឃ្លាខាងលើនោះសរសេរបានល្អណាស់
    អរគុណ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: