៣ ថ្ងៃទៀត ត្រូវបោះឆ្នោត ជុំ ១ ជ្រើសរើស សភាតំបន់, ប្រទេសបារាំង!


ថ្ងៃអាទិត្យ ១៤ មិនា ២០១០ ខាងមុខ ជាថ្ងៃបោះឆ្នោត ជុំ ១ សំរាប់ជ្រើសរើស សភាតំបន់ (Assemblée Régionales) របស់ប្រទេសបារាំង។

ការបោះឆ្នោត ជុំ ២ នឹងត្រូវបានកំណត់ មួយអាទិត្យ បន្ទាប់ ការបោះឆ្នោត ជុំ ១។

គ្រប់គណបក្ស ទាំងគណបក្សធំ ទាំងគណបក្សកំប៉ិកកំប៉ុកប៉ុន្តែខ្ទរសំដី បាន/កំពុងចែកឃោសនារៀងខ្លួន ខិតបណ្ណ អោយមហាជន តាមទីប្រជុំជន។ នៅក្រុងផែរីស (Paris) ក៏ចឹងដែរ, គ្រប់គណបក្ស បាន/កំពុងចែកខិតបណ្ណ អោយមហាជន តាមច្រកចេញ/ចូល ស្ថានីយរថអគ្គីសនីក្រោមដី (Metro)។

សភាតំបន់ (Assemblée Régionales) នៅប្រទេសបារាំង ត្រូវបានបោះឆ្នោត ជ្រើសរើសឡើងវិញ រាល់ ៦ ឆ្នាំ។ ប៉ុន្តែ ចាប់ពីលើកនេះ ការបោះឆ្នោតជ្រើសរើស សភាតំបន់, ប្រទេសបារាំង, នឹងត្រូវបានធ្វើឡើងវិញ រាល់ ៤ ឆ្នាំ ផ្អែកតាមច្បាប់ថ្មី។

តាមផែនទីតំបន់រដ្ឋបាល (carte des régions administratives), ប្រទេសបារាំង រួមមាន ២៦ តំបន់៖

  • ប្រទេសបារាំង មូលដ្ឋាន ឬ ប្រទេសបារាំង ប្រជុំជន (France métropolitaine)
  1. Alsace
  2. Aquitaine
  3. Auvergne
  4. Bourgogne
  5. Bretagne
  6. Centre
  7. Champagne-Ardenne
  8. Corse
  9. Franche-Comté
  10. Île-de-France
  11. Languedoc-Roussillon
  12. Limousin
  13. Lorraine
  14. Midi-Pyrénées
  15. Nord-Pas-de-Calais
  16. Basse-Normandie
  17. Haute-Normandie
  18. Pays de la Loire
  19. Picardie
  20. Poitou-Charentes
  21. Provence-Alpes-Côte d’Azur
  22. Rhône-Alpes
  • ប្រទេសបារាំង នាយសមុទ្រ (France d’outre-mer)
  1. Guadeloupe
  2. Guyane
  3. Martinique
  4. La Réunion

តំបន់នីមួយ មានច្រើនភូមិភាគរដ្ឋបាល (département)។  មើល តំបន់ និង ភូមិភាគរដ្ឋបាល ប្រទេសបារាំង

មើលផងដែរ៖

http://www.hist-geo.com/Carte/France/Regions-Administratives.php

បញ្ជាក់៖

ជារួម មហាជនបារាំង សំលឹងផ្ទៀង ចំនួនសន្លឹកឆ្នោត របស់ ត្រឹមពីរគណបក្សធំ (គណបក្ស UMP និង គណបក្ស PS) ជាគណបក្ស មានគោលគំនិត ដឹកនាំប្រទេស ច្រាសគ្នា ប៉ុន្តែ មានគោលដៅ អភិវឌ្ឍប្រទេស ស្រដៀងគ្នា។

UMP (Union pour un Mouvement Populaire) មានន័យ “រួបរួម សំរាប់ មួយចលនាមហាជន” ជា គណបក្សនិយមស្តាំ (La Droite),

រីឯ PS (Parti Socialiste) មានន័យ “គណបក្ស និយមសង្គម” ជា គណបក្សនិយមឆ្វេង (La Gauche)

Nicolas Sarkozy (គណបក្ស UMP) បានឈ្នះឆ្នោត ជាប្រធានាធិបតី នៅឆ្នាំ ២០០៧, មួយអណត្តិប្រធានាធិបតី ប្រទេសបារាំង មានរយះពេល ៥ ឆ្នាំ និង បេក្ខជន មានសិទ្ធិជា ប្រធានាធិបតី ត្រឹម ពីរ អណត្តិ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: