មហាព្រឹត្តិការ Obamacare ឬ មហាព្រឹត្តិការ កំណែទំរង់ច្បាប់ US health care នឹងមានផល ល្អ/មិនល្អ បែបណាខ្លះ សំរាប់ សហរដ្ឋ?


នៅគ្រប់ទិសទី លើពិភពលោក, អ្នកណាខ្លះ មិនដែលឮពាក្យ អាមេរិក US ឬ USA!

ទាំងកូនក្មេងទើបកើត ទោះនៅក្រហែងណា ក៏ប្រើប្រាស់យ៉ាងហោច របស់មានប្លាកអក្សរអង់គ្លេសដែរ, លើសហ្នឹង ឪពុកម្តាយ របស់ពួកវា ស្រមៃអោយពួកវា រៀនអក្សរអ៊ីងគ្លីសអឺមែរិខឹន ពេលពួកវា ចេះនិយាយ។

គ្រប់គ្នា ដឹងណាស់ សហរដ្ឋ មិនត្រឹមជា មហាអំណាចសេដ្ឋកិច្ច, មហាអំណាចបច្ចេកវិទ្យាថ្មី, មហាអំណាចអាវុធ បច្ចេកវិទ្យាលំហអាកាស, មហាអំណាចផ្កាយរណប (satellite) ដែល ក្នុងចំណោម ១០០០ ផ្កាយរណប បច្ចុប្បន្ន កំពុងហោះរាល់វិនាទី ជុំវិញផែនដី, ជាង ៥០០ ជា របស់សហរដ្ឋ (តាំងពីផ្កាយរណបចារកម្ម, ផ្កាយរណបតាមដានអាកាសធាតុ, … , ផ្កាយរណបតំរង់ទិស កាំជ្រួចប្រយុទ្ធ សំរាប់ចំងាយវែង (for long distance), ផ្កាយរណបផ្ទេរពត៌មាន បែបអិនរើណែត,…, ច្រើនទៀត )

ប៉ុន្តែ ក៏ជាប្រទេស មហាប្រជាធិបតេយ្យ ទាំងច្បាប់ ទាំងផ្នត់គំនិត, មហាប្រាកដនិយម (super pragmatism) ឬ មហាហេតុផលនិយម ដោយផ្អែកលើ រាល់ហេតុនិងផលច្បាស់លាស់ សំរាប់ដោះស្រាយ រាល់បញ្ហា ទោះ បញ្ហាសកល, បញ្ហាក្នុងប្រទេស ឬ បញ្ហាសាមញ្ញ ក្នុងគ្រួសារ។

ថ្ងៃព្រហស្បត៍ កន្លង, មានការបោះឆ្នោតសំរេចអនុវត្ត ពង្រាង កំណែទំរង់ច្បាប់ US Health Care (ច្បាប់ ថែទាំសុខភាព សហរដ្ឋ) ពី សភា សហរដ្ឋ (US Congress) ៖ ព្រឹទ្ធសភា (Senate)  និង រដ្ឋសភា (House of Representatives)

ព្រឹទ្ធសភា (Senate) បានបោះឆ្នោត ៥៦ សំលេងស្រប ទល់ ៤៣ សំលេងជំទាស់ បន្ទាប់ពី ការបោះឆ្នោត របស់រដ្ឋសភា (House of Representatives) ជាមួយ ២២០ សំលេងស្រប ទល់ ២០៧ សំលេងជំទាស់។

ជោគជ័យ របស់ព្រឹត្តិការ Obamacare  ឬ ការបោះឆ្នោតស្រប របស់ សភាសហរដ្ឋ សំរាប់កំណែទំរង់ US Health Care ជា មហាព្រឹត្តិការ របស់សហរដ្ឋ ជាពិសេស របស់ប្រធានាធិបតី អូបាម៉ា (Obama) ព្រោះ ជាងមួយសតវត្សកន្លង មិនតិចប្រធានាធិបតីសហរដ្ឋ (ពី Roosevelt រហូត Clinton) ជាពិសេស ពីគណបក្សប្រជាធិបតេយ្យ (Democratic Party) បានព្យាយាមកែទំរង់ US health care សំរាប់ អ្នកក្រអឺមែរិខឹន ចំនួន ៣២ លាននាក់ ប៉ុន្តែសុទ្ធត្រូវបានបរាជ័យ ដោយហេតុផល នឹងត្រូវចំណាយ ថវិកាលើសលុប ប្រចាំឆ្នាំ ជាង ៩០០ កោដិ ដុល្លារសហរដ្ឋ ដែលបច្ចុប្បន្ន បានចាយថវិកា រាល់ឆ្នាំ ត្រឹម ជាង ១៣០ កោដិ ដុល្លារសហរដ្ឋ។

តួលេខចំណាយ របស់សហរដ្ឋ ត្រឹមសំរាប់ សុខភាពពលរដ្ឋ របស់សហរដ្ឋ ក៏ល្មម​ធ្វើអោយគ្រប់ប្រទេស លើពិភពលោក ស្ញែង ភាពមហាអំណាចពិភពលោក របស់សហរដ្ឋ ទៅហើយ។

សហរដ្ឋ ជាទី មានចំនួនកូនខ្មែរឯនាយសមុទ្ររស់នៅ ច្រើនជាង ចំនួនកូនខ្មែរ នៅប្រទេសដទៃ ​លើពិភពលោក លើកលែង នៅកម្ពុជាក្រោម ដែលមានកូនខ្មែរ ប្រហែល ១០ លាននាក់ រស់នៅ, និងមានមិនតិច ចំនួនកូនខ្មែរអ្នកតាមដាន មហាព្រឹត្តិការនេះ។

គ្រប់កូនខ្មែរ ទាំងក្នុងប្រទេស ទាំងឯនាយសមុទ្រ ដែលបានតាមដានមហាព្រឹត្តិការ ជាពិសេស កូនខ្មែរ នៅសហរដ្ឋ មានការវិភាគបែបណា ចំពោះ កំណែទំរង់ US Health care ឬ Obamacare របស់អូបាម៉ា, ប្រធានាធិបតីសហរដ្ឋ បច្ចុប្បន្ន?

ដោយរាប់អាន

————————————

បញ្ជាក់៖

  • US Health Care ៖ ការថែទាំសុខភាព សហរដ្ឋ

មើលផងដែរ៖ http://www.rttnews.com/Content/PoliticalNews.aspx?Node=B1&Id=1252588

http://www.khmercity.net/forum/topics/obamacare-us-health-care

សំរាប់ អ្នកក្រអឺមែរិខឹន ចំនួន ៣២ លាននាក់ ប៉ុន្តែសុទ្ធត្រូវបានបរាជ័យ ដោយហេតុផល ធ្វើអោយចំណាយ ថវិកាលើសលុប ប្រចាំឆ្នាំ ជាង ៩០០ កោដិ ដុល្លារសហរដ្ឋ ដែលបច្ចុប្បន្ន បានចាយថវិកា រាល់ឆ្នាំ ត្រឹម ជាង ១៣០ កោដិ ដុល្លារសហរដ្ឋ។

មួយចំលើយ to “មហាព្រឹត្តិការ Obamacare ឬ មហាព្រឹត្តិការ កំណែទំរង់ច្បាប់ US health care នឹងមានផល ល្អ/មិនល្អ បែបណាខ្លះ សំរាប់ សហរដ្ឋ?”

  1. កួរ​ស្រូវ Says:

    ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សំរាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សំរាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លំអទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាសយដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​

    កួរ​ស្រូវ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: