វិធីតំលើង/ប្រើប្រាស់ ឥតគិតថ្លៃ FormatFactory ជាអក្សរខ្មែរ ១០០% សំរាប់បំលែងទាន់ចិត្ត ទ្រង់ទ្រាយ របស់ រូបភាព/អឌាវ/វិឌីអូ


ចុចទាញយក ឯកសារណែនាំ ជាទំរង់ PDF

FormatFactory ជាកម្មវិធី ប្រសិទ្ធិភាពខ្លាំង សំរាប់បំលែង ស្ទើរ គ្រប់ទ្រង់ទ្រាយ រូបភាព/អឌាវ/វិឌីអូ ទៅ មួយទ្រង់ទ្រាយដទៃ តាមប៉ង របស់អ្នក។

មានកូនខ្មែរខ្លះ បានប្រែសំរួល វា ប៉ុន្តែ គ្មានទាន់បានចំន័យបច្ចេកទេស របស់ពត៌មានវិទ្យា ក៏បានអោយដំណឹង ខ្មែរអាយធីសំរាប់អ្នក បន្តពិនិត្យ/ប្រែសំរួល ជារូបរាងពេញជាអក្សរខ្មែរ សំរួលការប្រើប្រាស់ ក្នុងវិស័យបច្ចេកវិទ្យាពត៌មាន សំរាប់គ្រប់កូនខ្មែរ។

ពេលនេះ ដើមត្នោតមួយ ផ្សព្វផ្សាយ វា ជាអក្សរខ្មែរ ១០០ % រួមចំណែក ចែករំលែក ចំណេះ សំរាប់គ្រប់កូនខ្មែរ។

ដោយរាប់អាន

12 ចំលើយ to “វិធីតំលើង/ប្រើប្រាស់ ឥតគិតថ្លៃ FormatFactory ជាអក្សរខ្មែរ ១០០% សំរាប់បំលែងទាន់ចិត្ត ទ្រង់ទ្រាយ របស់ រូបភាព/អឌាវ/វិឌីអូ”

  1. កុមារកាមទេព Says:

    សូមអរគុណពូដែលធ្វើឲ្យវាទៅជាភាសាខ្មែរ ពេលនេះខ្ញុំនឹងយកវាទៅឲ្យប្អូនខ្ញុំមើល ហើយឲ្យបងខ្ញុំមើលទៀត!!!

  2. khmersoftware Says:

    អរគុណបងប្រុស ឈរ រ៉ាណ ដែលបានដាក់ប្រកាស់ឲ្យប្រើប្រាស់FormatFactory នេះ ចាប់តាំងពីថ្ងៃដែលខ្ញុំបានផ្ដល់ដំណឹងឲ្យបងប្រុសជួយ
    បកប្រែវាជាភាសាខ្មែរមក ខ្ញុំឧស្សាហ៍ចូលមកមើលប្លករបស់បងប្រុស
    ខ្លាំងណាស់ គឺដើម្បីចង់ឃើញការដាក់ប្រកាសពត៌មាននេះ ឥឡូវខ្ញុំបានឃើញការប្រកាសរបង់បងប្រុសហើយ តែខ្ញុំគ្រាន់តែចង់ស្នើរឲ្យបងប្រុសជួយផ្ញើឯកសារដែលបងបកប្រែរួចមក
    នោះទៅម្ចាស់កម្មវិធីនេះផង ដើម្បីឲ្យគេបន្ថែមភាសាខ្មែរយើងចូលទៅ
    ក្នុង​ FormatFactory នេះដោយស្វ័យប្រវត្តិ នៅពេលមានកំណែថ្មីៗ (New Version) ណាមួយនាពេលខាងមុខ , ព្រោះអីឯកសារដែលខ្ញុំបានបកប្រែកាលពីលើកមុន ហើយផ្ញើទៅកាន់FormatFactory នោះវាពុំទាន់បានត្រឹមត្រូវ ដូចជាការបកប្រែរបស់
    បងប្រុសនៅឡើយទេ ។ អរគុណ…សម្រាប់ការព្យាយាមរបស់បងប្រុស…

    • ដើមត្នោត មួយ Says:

      @កុមារកាមទេព – អរគុណ សំរាប់ការផ្សព្វផ្សាយ បន្តប្រើប្រាស់

      @khmersoftware – ដើមត្នោតមួយ ប្រគល់សិទ្ធិ ទៅ khmersoftware បញ្ជូនកញ្ចប់អក្សរខ្មែរ ដែលដើមត្នោតមួយ បានប្រែសំរួល ទៅ ម្ចាស់ FormatFactory ដើម្បីកុំអោយឃើញ ពីរនាក់ ផ្ញើ របស់ដដែល។
      (ត្រូវតែដាក់ឈ្មោះកញ្ចប់ ជា Khmer-Cambodia.txt បញ្ជាក់ថា អក្សរខ្មែរ របស់ប្រទេសខ្មែរ)

      ដើមត្នោតមួយ នឹងតាមដាន កំណែក្រោយ របស់ វា បើមានថែមថយ នឹងអាល ប្រែសំរួល តំរូវតាមវា។

      អគុណ Khmersoftware បានបង្ហាញ FormatFactory សំរាប់កូនខ្មែរ!

      ដោយរាប់អាន

  3. Piseth Says:

    Where can i find the source to download this program?

  4. ប្រុសខ្មែរ Says:

    សូមលោកពូ ឈរ រ៉ាណ ជួយពិនិត្យមើលកម្មវិធី Internet Download Manager នេះផង កម្មវិធីគឺជាប្រើសម្រាប់ទាញយកនូវរាល់ឯកសា
    វីដេអូនានាពីអ៊ិនធើណែត ថែមទាំងអនុញ្ញាតឲ្យយើងអាចធ្វើការបងប្រែតាម
    ភាសានីមួយៗ តាមចិត្តទៀតផង ។
    សូមសាកល្បងមកៈ​http://www.internetdownloadmanager.com/

    • ដើមត្នោត មួយ Says:

      អរគុណណាស់ ប្រុសខ្មែរ សំរាប់ពត៌មាននេះ

      ដើមត្នោតមួយ កំពុងពិនិត្យ ប្រែសំរួល នឹងចេញប្រកាស មិនក្រោយសប្តាហ៍ទី ៣ របស់ ខែ ឧសភា ២០១០។

      ដើមត្នោតមួយ ពេញចិត្ត បើត្រូវបានហៅត្រឹមឈ្មោះ ឬ អត់ឈ្មោះ, ពេញចិត្តបំផុត បើគ្រប់កូនខ្មែរ មានចំណេះរៀងខ្លួន បានរួមចំណែក អភិវឌ្ឍប្រទេសខ្មែរ និងមិនរីករាយសម្បីបន្តិច បើត្រូវបានហៅមានពាក្យ លោក ពូ (ព្រោះមិនជាពូបង្កើត ឬជីដូនមួយ ឯណា) ឯកឧត្តម ឬ សម្តេចស្អីគេនោះ ព្រោះនោះនឹងជាទំលាប់អាក្រក់ របស់មនុស្ស បង្កើតជាអារម្មណ៍ បែងចែកខុស សិទ្ធិបុគ្គល ក្នុងសង្គម។
      លើសពីនោះ ការហៅត្រឹមឈ្មោះ ជាវិធីធ្វើអោយអ្នកនិយាយ មានអារម្មណ៍ ក្លាហាននិយាយរាល់អ្វី ចេញពីអារម្មណ៍ខ្លួនផ្ទាល់ នោះហើយជាគន្លឹះ សំរាប់អភិវឌ្ឍបញ្ញា ទាំងរបស់អ្នកនិយាយ ទាំងរបស់អ្នកស្តាប់។
      បើជាសាច់ឈាម ត្រូវតែហៅពូ មីង មា ប៉ា ម៉ាក់ តា យាយ បង ប្អូន ចឹងហើយ ចុះមិនមែនសាច់ឈាម ហៅត្រឹមឈ្មោះ គ្រប់ពេក។ ច្បាស់ជាមានអ្នកខ្លះថាមិនសម។ មិនសម ព្រោះមិនទំលាប់។
      ក្នុងសង្គមខ្មែរ ពេលទំនាក់ទំនងល្អ ហៅគ្នាសុទ្ធតែ ពូ បង តា ឯកឧត្តម លោកជំទាវ សម្តេច អីចឹងទៅ ដល់ខឹងគ្នា ជេរគ្នាដូចព្យុះ ហ្អែង អញ អា មី មីហ្អែង … មានអាក្រក់ជាងហ្នឹងទៀត។
      ផ្នត់គំនិតមនុស្ស សំខាន់ណាស់ ក្នុងការអភិវឌ្ឍប្រទេស បើផ្នត់គំនិតមនុស្ស បង្កើតជាវណ្ណះក្នុងសង្គម ប្រាកដគ្មានអាចជំរុញការអភិវឌ្ឍសង្គម ព្រោះវាធ្វើអារម្មណ៍មនុស្ស ថិតក្នុងភាពភ័យខ្លាច ភាពសុញគំនិត ដោយគ្មានក្លាហានហ៊ាននិយាយអ្វីប្រាកដ ចេញពីអារម្មណ៍ ទោះអ្វីនោះ ខ្លួនបានឃើញ ខុសពីភាពត្រូវហេតុផល។

  5. កុមារកាមទេព Says:

    ពូ ឈរ រ៉ាណ ខ្ញុំហៅពូដោយសារឋានៈនៃអាយុ បើខ្ញុំមិនហៅថាពូទេ ពិតជាមិនដឹងថា ក្មេងរឺក៏ចាស់ទេ ហើយក៏ប្រហែលគេអាចច្រឡំហៅថា អា ផង!!!!!
    ខ្ញុំសូមសួរបន្តិចបានទេ?
    ខ្ញុំចង់បានកម្មវិធី ដែលសរសេរ subtitle ជាភាសាខ្មែរបាន. ខ្ញុំរកយូរហើយនៅតែមិនប្រទះទៀត ខ្ញុំចង់ប្រើយូនីកូដ ដើម្បីសរសេរ បកប្រែជាភាសាខ្មែរ តើពូ មានកម្មវិធីទេ រឺ ដឹងថាកម្មវិធីហ្នឹងឈ្មោះអីទេ? ខ្ញុំពិតជាចង់មែនទែន បើបានមែន ខ្ញុំសុំពូមុនគេ!!!!

    • ដើមត្នោត មួយ Says:

      ហៅត្រឹមដើមត្នោតមួយទៅ អោយមានអារម្មណ៍ នឹកដល់ដើមត្នោត នៅជនបទខ្មែរ, កុំអោយនាំគ្នានឹកតែអង្គរវត្ត ភ្លេចនឹកដល់ដើមត្នោត។
      សរសេរ subtitle ត្រង់ណា អោយអ្វី? ដើមត្នោតមួយ អត់សូវយល់សំណួរ!

      បន្ថែម៖
      ដើមត្នោតមួយ ត្រូវការណាស់ការបញ្ចេញគំនិត របស់កូនខ្មែរ សំរាប់ជាការបណ្តុះគំនិត អោយកូនខ្មែរដទៃ, ចង់បានត្រឹមនិយាយត្រង់ទៅត្រង់មក អត់ចង់ត្រូវបានលើកថានះទេ… ទុកសំរាប់លើកថានះ ពួកបណ្ឌិតខ្លះ គ្មានបានជួយអីដល់សង្គម ពួកឯកឧត្តមខ្លះ ពួកជំទាវខ្លះ អត់ចេះអក្សរខ្មែរសូម្បីមួយតួ, ពួកសម្តេចខ្លះ មិនដឹងមានឈាមជ័រស្តេចពីអង្កាល់ ដំណើរក្រអឺតមើលមេឃ មើលជីវភាពប្រជាពលរដ្ឋនឹងជើង… ពួកអស់ហ្នឹងត្រូវការណាស់ ថានះ សំរាប់បញ្ចេញឫកជិះជាន់អ្នកក្រ ប៉ុន្តែពួកវាភ្លេចថា អ្នកអភិវឌ្ឍប្រទេសខ្មែរពិតប្រាកដ គឺ មហាជនខ្មែរគ្រប់ស្រទាប់ ក្នុងនោះមានមហាជនក្រីក្រ ៩៦ % (នៅប្រទេសខ្មែរ បើអ្នកគ្មានលុយសុទ្ធ ១០០០០ ដុល្លារ ប្រចាំខ្លួន ដាក់ធនាគារ ឬ ដាក់ក្នុងទូ បានន័យថា អ្នកជាអ្នកក្រីក្រហើយ ព្រោះត្រឹមកូនអ្នក ប្រពន្ធអ្នក ខ្លួនអ្នក ធ្លាក់ឈឺធ្ងន់ ឬ គ្រោះថ្នាក់ ដោយប្រការណាមួយ លុយប៉ុណ្ណឹង មិនគ្រាន់ សំរាប់ព្យាបាលទេ ហើយគ្មានរដ្ឋាភិបាលខ្មែរណា នឹងជួយមួយរៀល ដល់អ្នកទេ)។

      បើប្រជាពលរដ្ឋខ្មែរគ្រប់រូប មានចំណេះ មានបញ្ញា, ប្រទេសខ្មែរ នឹងអាចត្រូវបានងាយអភិវឌ្ឍ។ សូមមើលគំរូប្រទេសជិតខាង លើកលែងប្រទេសលាវ។
      តាំងពីនៅប្រទេសបារាំងមក គ្មានដែលឮគេប្រើប្រាស់ ពាក្យឯកឧត្តម ជំទាវ សូម្បីមួយម៉ាត់ រីឯពាក្យសម្តេច ទាល់តែ អ្នកនោះមានងារជាស្តេចប្រាកដ ពីឈាមជ័រប៉ុន្មានតំណ។

      ជាឧទាហរ៖ អ្នកសាកហៅចិនកាប់ជ្រូក ឬ យួនលក់អេតចាយ ថា ឯកឧត្តម ឬ លោកជំទាវ តិចមើល, ពួកនោះចេញយក្សត្រួតអ្នកភ្លាម។ ហ្នុងហើយ អ្នកបានបន្ទាបខ្លួនអ្នក ដោយអោយតំលៃពួកនោះ សំរាប់ត្រួតអ្នក។

  6. banana Says:

    ជម្រាបសួរលោកពូ ឈរ រ៉ាណ
    ខ្ញុំមានចម្ងល់មួយទាក់ទងនឹងខ្មែរយូនីកូដ។ សព្វថ្ងៃខ្ញុំឃើញថាស្រុកខ្មែរមាន​របត់មួយឆ្ពោះទៅកាន់ការប្រើប្រាស់អក្សរជាទម្រង់ Khmer unicode។ ប៉ុន្តែខ្ញុំរកឃើញថា Khmer unicode (Keyboard Layout) មានបីទម្រង់គឺរបស់ NiDA, PAN Localization និងរបស់ Microsoft ដែលមានភ្ជាប់មកជាមួយ Windows Vista និង Windows 7។ សម្រាប់ ខ្ញុំទំលាប់ប្រើប្រាស់ Keyboardlayout របស់ NiDA ជាមួយនឹង​ MS Office 2003 SP3 ឬ Office 2007។​ ខ្ញុំជួបប្រទះនូវបញ្ហាមួយគឺ ឧបមាថា ខ្ញុំវាយអក្សរ “​ព្រះ” បន្តាប់ពីខ្ញុំចុច Save ហើយនោះ អក្សរ “​ព្រះ” បានប្រែ ទៅជា “​ព្​រះ” ទៅវិញ។ សូមបញ្ជាក់ថា បញ្ហាខាងលើនេះកើតមានម្តងម្កាល តែប៉ុណ្ណោះ៕
    សូមអរគុណទុកជាមុន​

  7. ដើមត្នោត មួយ Says:

    សូមតំលើង Khmer Unicode NiDA តាមការណែនាំ
    http://khmeritforyou.blogspot.com/2007/07/how-to-install-and-configure-khmer.html

    និង រាល់បញ្ហាបានរៀបរាប់ នឹងត្រូវបានដោះស្រាយ ព្រោះនោះជា ការណែនាំលំអិត!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: