ដើមត្នោតមួយ នឹងចេញ វចនានុក្រម បារាំង-ខ្មែរ-បារាំង នៅចុងឆ្នាំ នេះ !


ដើមត្នោតមួយ នឹងចេញ កម្មវិធីអនុវត្ត វចនានុក្រម បារាំង-ខ្មែរ-បារាំង (៤៥០០០ ពាក្យ) សំរាប់កូនខ្មែរ នៅចុងឆ្នាំ នេះ (២០១០) ចន្លោះ បុណ្យគ្រិស្តម៉ើស និង ចូលឆ្នាំសកល!!! វា ប្រាកដត្រូវការគំនិតខ្លះ ពីពួកពូៗ អ៊ុំៗ ចាស់ៗ នៅប្រទេសបារាំង ជាពិសេសនៅក្រុងផែរីស !

នឹងចេញផងដែរ កម្មវិធីអនុវត្ត ឧបករ ប្រែសំរួល អ៊ីងគ្លីស – ខ្មែរ (ប្រែសំរួល ម្តង ៥០០០ អក្សរ) សំរាប់កូនខ្មែរ  មិនក្រោយ ឆ្នាំ ២០១១!!!

4 ចំលើយ to “ដើមត្នោតមួយ នឹងចេញ វចនានុក្រម បារាំង-ខ្មែរ-បារាំង នៅចុងឆ្នាំ នេះ !”

  1. ចិត្រា Says:

    ពិសេសណាស់ ខ្ញុំត្រូវការមែនទែនវចនានុក្រមបារាំង-ខ្មែរ ជាពិសេសទុកចិត្តតែស្នាដៃរបស់លោកដើមត្នោតមួយ ប៉ុណ្ណោះ។ ខ្ញុំរង់ចាំបានវចនានុក្រមបារាំងខ្មែរនៅដាច់ឆ្នាំនេះ។ អរគុណពីចំងាយ លោកដើមត្នោតមួយ។

    • ដើមត្នោត មួយ Says:

      សូមកុំហៅលោក បង្កើតវណ្ណះ, ទំលាប់ហៅត្រឹមឈ្មោះ ឬ និយាយអត់ឈ្មោះ បង្កើតទំនាក់ទំនងស្មើសិទ្ធិ ច្បាស់ជាដើមត្នោតមួយ ពេញចិត្ត។

      ជាទូទៅ គំរូល្អ នៅប្រទេសគេ (បារាំង) ក្នុងកន្លែងធ្វើការ ហៅគ្នាត្រឹមឈ្មោះខ្លួន (First name) តាំងពីប្រធានក្រុមហ៊ុន រហូត អ្នកគ្មានតួនាទី។ ក្រៅក្រុមហ៊ុន ជាមួយអ្នកដទៃ អត់ស្គាល់ឈ្មោះ ហៅលោក អ្នកស្រី កញ្ញា, បើស្គាល់គ្នា ហៅចឹង គេអន់ចិត្ត លើកលែងមានបញ្ហារវាងគ្នា។ និង មួយឆ្នាំទល់មួយឆ្នាំ គ្មានឮពាក្យ ឧកញ្ញា ឯកឧត្តម ជំទាវ សម្តេច, ប៉ុន្តែឮម្តងម្កាល ពាក្យឧត្តមសេនីយ សុទ្ធជាឧត្តមសេនីយចំណេះពេញ។ ចំណែកនៅប្រទេសខ្មែរ ឮតែពាក្យឯកឧត្តម ជំទាវ សម្តេច ឯកឧត្តមឧត្តមសេនីយទៀត តាំងពីលើទូរទស្សន៍ រហូតតាមផ្លូវ មិនដឹងមកពីណាច្រើនម្លេះ សឹងតែសង្គមខ្មែរ គ្មានរាស្ត្រសោះ។

      ទោះយ៉ាងណា វិចារ របស់ចិត្រា បានលើកទឹកចិត្តណាស់ ដើមត្នោតមួយ។ ដើមត្នោតមួយ រក្សាដដែល គោលដៅអភិវឌ្ឍចំណេះ សំរាប់កូនខ្មែរ សង្គមខ្មែរ ព្រោះតែ ដើមត្នោតមួយបានសង្កេត ក្នុងគ្រប់វិស័យ នៅប្រទេសជឿនលឿន សំបូរអ្នកមានចំណេះ ក្នុងនោះមានពត៌មានវិទ្យា បើប្រៀបជាមួយ ប្រទេសខ្មែរ។

      ក្រលេកមើល ប្រទេសខ្មែរ, បច្ចុប្បន្ន មានក្រុមហ៊ុនពត៌មានវិទ្យា ANT មួយគត់ បានអភិវឌ្ឍច្រើនសំបើម ផលិតផលពត៌មានវិទ្យា។
      ដើមត្នោតមួយ មានមោទនភាពណាស់ ដែលមាន កក្កដា, ប្រធានក្រុមហ៊ុន ANT, ជាអតីតនិស្សិត ផ្នែកពត៌មានវិទ្យា របស់ដើមត្នោតមួយ នៅសកលវិទ្យាល័យន័តុន កាលឆ្មាំ ១៩៩៧, គេបានអភិវឌ្ឍខ្លួនគេ ជាមនុស្សមានចំណេះមិនអន់ ក្នុងសង្គម។ កក្កដា កាលជានិស្សិត មានទេពកោសល្យ ប្រើប្រាស់ កម្មវិធី C++ ចេះសួរ ឧស្សហ៍អនុវត្ត និងតែងមានចំណាត់ថ្នាក់ លេខ ១ ឬ លេខ ២ ប្រចាំឆមាស។ កូនខ្មែរដទៃ គួររៀនតាមគំរូចំណេះ ទាំងនោះ។

      និយាយរៀបរាប់ ចេះតែហូរហែរ បើប្រៀបប្រទេសខ្មែរ ទៅពួកប្រទេសជឿនលឿន។ ទោះយ៉ាងណា អរគុណណាស់ ចិត្រា!

  2. Samady KS Says:

    នៅ​ប្រទេស​ខ្មែរ​ក៏​​មាន​​ក្រុម​ហ៊ុន​បង្កើត Software ជា​ភាសារ​ ច្រើនគួសម​​ដែរ​ប៉ុន្តែ​ភាគ​ច្រើន​គេ បង្កើត​សម្រាប់​លក់ មិន​មែន​សម្រាប់​ចែក​ចាយ​ឡើយ​​។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: