រៀបចំរបស់របរ សំរាប់ដំណើរវិស្សមកាល នៅ ក្រុងញូវយ៉ក (New York), ក្រុងបស្តឹន (Boston), សហរដ្ឋ!


មួយឆ្នាំៗ រហ័សណាស់!

ដល់វិស្សមកាលរដូវក្តៅ ត្រូវចេញដំណើរវិស្សមកាល នៅ ក្រុងញូវយ៉ក និង ក្រុងបស្តឹន, សហរដ្ឋ!

(ម្រាម)ជើង ដៃ មាត់ ច្រមុះ  សុទ្ធជា ទីជំរកពួកបាកធារា (bacteria៖ អតិសុខុមប្រាណ), បើមិនសំអាតកំចាត់វាៗ បង្កក្លិនអាក្រក់។

(ម្រាម)ជើង៖ បាញ់វា ក្នុងស្បែកជើងឃ្លុបសងខាង មុនពាក់ស្បែកជើងឃ្លុប (បាញ់វា នៅទីស្រឡះ ហាមបឺតក្លិនវា ព្រោះវាពុលណាស់ ដល់សុខភាព)  (មានវិធីបុរាណ សំអាតជើងកំចាត់បាកធារា ដោយត្រាំជើង ក្នុងទឹកក្តៅក្រូចឆ្មារ អ៊ុនៗ – ដាំពុះទឹកក្តៅលាយមួយផ្លែក្រូចឆ្មារទាំងមូល → ចាក់ដាក់ចានដែកជ័រ លាយទឹក អោយអ៊ុនៗ → ត្រាំបាតជើង ជាពិសេសម្រាមជើង មួយសន្ទុះ ៥ នាទី ឬ លើស, វាជា វិធីប្រសិទ្ធិភាព)

ដៃ៖ ច្របាច់ដាក់ដៃ និងកកិតដៃចុះឡើងដូចកំពុងលាងដៃ, រាល់ពេលមានអារម្មណ៍ ដៃមិនស្អាត

មាត់៖ ចាក់វាលើ កន្លះគំរប សំរាប់ក្រពុលមាត់/ខ្ជាក់ចោល (ហាមលេប ព្រោះជាជាតិពុល)  និងក្រពុលឡើងវិញ ជាមួយទឹកធម្មតា/ខ្ជាក់ចោល, រាល់ព្រឹក ក្រោយពេលលុបមុខដុះធ្មេញ និងសំអាតច្រមុះ មុនទៅធ្វើការ ឬ ចេញដំណើរ…  (កាលនៅប្រទេសខ្មែរ, ដើមត្នោតមួយបានប្រើប្រាស់ ទឹកខ្ពុលមាត់ពណ៌លឿង ផលិតផលសៀម តំលៃ ៣.៥ ដុល្លារ)

ច្រមុះ៖ បាញ់ចូលរន្ធសងខាងច្រមុះ ក្រោយការលុបមុខដុះធ្មេញ មុនការក្រពុលមាត់

រដូវក្តៅប្រទេសខ្មែរ ជារឿងធម្មតា ព្រោះប្រទេសខ្មែរ មានតែ ពីររដូវ (រដូវស្ងួត និង រដូវសើម (រដូវភ្លៀង)), ចំណែកធាតុអាកាស ក្តៅតែរាល់រដូវ មានប្រែប្រួលខ្លះ ត្រង់ក្តៅខ្លាំង ឬ ក្តៅខ្សោយ ប៉ុន្តែ ធាតុអាកាស នៅតែក្តៅ។

រដូវក្តៅប្រទេសបារាំង ពិតជាបរិយាកាសប្លែក ជាពិសេស ក្រុងផែរីស ខែ ៧/៨  មិនសំបូរអ្នកនៅផែរីស ព្រោះពួកគេ ទៅវិស្សមកាលទីទៃ ប៉ុន្តែសំបូរ ពួកទេសចរពីប្រទេសណាណី មកវិស្សមកាល នៅក្រុងផែរីស ទៅវិញ។

ប្រទេសបារាំង មាន បួនរដូវ៖

  1. រដូវ ផ្ការីក                   (spring)
  2. រដូវ ក្តៅ                      (summer)
  3. រដូវ ស្លឹកឈើជ្រុះ          (fall)
  4. រដូវ រងា                     (winter)

រដូវក្តៅ ម្នាក់ៗ បន្ទាប់ពីធ្វើការពេញមួយឆ្នាំ ជារួម ចេញដំណើរកំសាន្តឆ្ងាយ ក្នុងប្រទេស, ឆ្លងប្រទេស ឬ ឆ្លងទ្វីប!

គ្រប់គ្នា ទាំងកូនក្មេង ទាំងមនុស្សធំ ទាំងអ្នកមានការងារ ទាំងអ្នកអត់ការងារ ក៏មានលទ្ធភាព ចេញដំណើរកំសាន្តឆ្ងាយដែរ ព្រោះឃុំសង្កាត់ ចាត់ចែងការធ្វើដំណើរ សំរាប់ពួកគ្រួសារមានប្រាក់ចំណូលតិច (ប៉ុន្តែ ស្មើអ្នកលើសមធ្យម នៅប្រទេសខ្មែរ), ចំណែក អ្នកមានប្រាក់ចំណូលធម្មតា ឬ លើសធម្មតា ត្រូវតែចំណាយលុយផ្ទាល់ សំរាប់ដើរវិស្សមកាល។

ម្សិលមិញ ទៅផ្សារទំនើប ទិញរបស់របរ សំរាប់ប្រើប្រាស់ ពេលវិស្សមកាល, ថ្ងៃនេះ ដើមត្នោតមួយ ត្រូវតែរៀបចំវា សំរាប់វិស្សមកាល នៅញូវយ៉ក (New York), សហរដ្ឋ។

សំបុត្រយន្តហោះ វិស្សមកាលឆ្នាំនេះ ទៅញូវយ៉ក តំលៃដល់ទៅ ៨០៥ យើរ៉ូ !

អត្រាប្តូរប្រាក់ វិស្សមកាលឆ្នាំនេះ ១ យើរ៉ូ = ១.២… ដុល្លារ (ចំណែក វិស្សមកាលឆ្នាំកន្លង ១ យើរ៉ូ = ១.៥៤ ដុល្លារ … ចាយរំភើយ…  ឆ្នាំនេះ ចាយរំភ័យ ),

ដេកតែពីបារម្ភទៅ… ចំណាយលើកនេះ… ប៉ុន្តែ ខ្វល់អី  ដើរលេងៗ ត្រូវតែចាយមែនទែន… ហិនហើយខ្ញុំ… ហិ ហិ  អត្រាប្តូប្រាក់ ធ្វើអោយបារម្ភ!!! បារម្ភអី អស់មួយខែ ចូលមួយខែតើ, មានខំធ្វើការ សំរាប់អោបទុក ប្រាក់ខែ ឯណា!! ចឹងមែន អ្នកណា មានជីវិតអមតៈ នោះ បើមិនចាយសប្បាយអារម្មណ៍ បង្កើនបញ្ញា … មានទៅ លេងល្បែងបន្ថោកខ្លួន បង្ខាតពេល ឬ ផឹកស្រាប្រមឹក បង្អាប់បញ្ញា ឯណា!… ប៉ុន្តែ ចន្លោះពេលកើត និង ពេលស្លាប់ កុំភ្លេចរួមចំណែកអភិវឌ្ឍសង្គម… ខ្មែរ… ផងណា!!! ត្រូវតែចឹង បឹមមិនចឹង!

សាច់ក្រកជ្រូក (saucisse), ផ្លែឈើ, បន្លែ សំរាប់ញ៉ាំឥឡូវ , ក្រៅពីហ្នុង ត្រូវតែយកវា តាមខ្លួន។

2 ចំលើយ to “រៀបចំរបស់របរ សំរាប់ដំណើរវិស្សមកាល នៅ ក្រុងញូវយ៉ក (New York), ក្រុងបស្តឹន (Boston), សហរដ្ឋ!”

  1. ដើមត្នោត មួយ Says:

    ដើមត្នោតមួយ យប់នេះ នឹងដាក់ប្រកាស “វិធីបង្កើតមែនញាវ សំរាប់វចនានុក្រម អ៊ីងគ្លីស-ខ្មែរ”


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: