WordPress ភាសាខ្មែរ ៣ ឆ្នាំកន្លង, ពីស្ទើរគំនិត ទៅសំបូរគំនិត ប៉ុន្តែមិនទាន់…


មើលផងដែរ៖ https://deumtnout.wordpress.com/2009/08/17/100-khmer-blog/

មួយនៃកំលាំងអភិវឌ្ឍចំបង សំរាប់ប្រទេសនីមួយ គ្មានអ្វីក្រៅពី កំលាំងចំណេះ របស់ប្រជាពលរដ្ឋប្រទេសនោះ, ប្រទេសខ្មែរ ក៏ចឹងដែរ អាចត្រូវបានអភិវឌ្ឍលឿន អាស្រ័យចំបង លើកំលាំងចំណេះ របស់គ្រប់កូនខ្មែរ ជាពិសេស ការចែករំលែករវាងគ្នា រាល់ចំណេះ ឬ រាល់ពត៌មានបានទទួល ទោះនោះជា ពត៌មានចំហ ឬ ជាពត៌មានសំងាត់ ពត៌មាននយោបាយ ឬ ពត៌មានសេដ្ឋកិច្ច  សំដៅបណ្តុះបញ្ញា គ្រប់កូនខ្មែរ ពីគ្រប់ទិសទី ចេះរួមគ្នា វិភាគ/ដោះស្រាយ រាល់បញ្ហាបន្ទាន់ ឬ រាល់បញ្ហាកន្លង។

WordPress ភាសាខ្មែរ ពិតជាទីប្រជុំវត្តមាន របស់គ្រប់កូនខ្មែរ ខ្សែអ្នកលេងប្លក ពីគ្រប់ទិសទី សំរាប់រួមគ្នាចែករំលែក លើអិនរើណែត រាល់ពត៌មាន ឬ រាល់ចំណេះ ពួកគេបានដឹង បានចេះ ឬ បានទទួល ដល់គ្រប់កូនខ្មែរ មិនថា កូនខ្មែរក្នុងប្រទេស ឬ កូនខ្មែរឯនាយសមុទ្រ។

កាលណោះ, ខែកក្កដា ២០០៧, មានចំនួន តិចជាង ១០ ប្លកកូនខ្មែរ ត្រូវបានបង្ហាញចេញ លើផ្ទាំងប្រទាក់ (Interface) របស់ WordPress ព្រោះតែផ្ទាំងប្រទាក់ របស់វា ពេញដោយភាសាអ៊ីងគ្លីស (English) គ្មានស្រួលយល់ ដូចភាសាកំណើតជាខ្មែរ សំរាប់កូនខ្មែរ

ប៉ុន្តែ ពេលនេះ, ខែកក្កដា ២០១០, អ្វីទាំងអស់ បានប្រែប្រួល៖ មិនតិចប្លកកូនខ្មែរ ត្រូវបានបង្កើត រាល់ថ្ងៃ ក្នុងនោះមាន ១០០ ប្លក សកម្មបំផុត ត្រូវបានបង្ហាញចេញ រាល់ពេល លើផ្ទាំងប្រទាក់ របស់ WordPress, ចំណែក ប្រកាសនីមួយ មានខ្លឹមសារស៊ីជំរៅ ជាង ពួកប្រកាស កាល ៣ ឆ្នាំមុន, ផ្ទាំងប្រទាក់ របស់ WordPress ជា អក្សរខ្មែរសំរាយ ចំន័យពត៌មានវិទ្យា ងាយយល់ សំរាប់ គ្រប់ស្រទាប់កូនខ្មែរ ទាំងស្រី ទាំងប្រុស ទាំងក្មេង ទាំងចាស់ ទាំងចំណាស់ ទាំងស្ទាវ …។

អ្វីទាំងអស់ លើ WordPress ភាសាខ្មែរ ពិតជាស្នាដៃចែករំលែក ទាំងពត៌មាន ទាំងចំណេះ របស់គ្រប់កូនខ្មែរ សំរាប់គ្រប់កូនខ្មែរ!!!

ទោះចឹង ចំនួនអ្នកប្រើប្រាស់ប្លក ជាកូនខ្មែរ នៅមានចំនួនតិចណាស់… បើប្រៀបទៅ ពួកប្រទេសជិតខាង លើកលែងប្រទេសលាវ (ប្រទេសលាវ ជាប្រទេស ពិបាកអភិវឌ្ឍខាងបញ្ញា ព្រោះពួកលាវ សឹងគ្រប់គ្នា ផឹកស្រា តាំងតែមិនទាន់គ្រប់អាយុ ធ្វើអោយខួរក្បាល ប្រែជាស្ពឹកស្ទក់ ពិបាកទទួលបញ្ញា ជាហេតុ ពិបាកទទួលចំណេះ ឬ ពិបាកចេះវិភាគបញ្ហា, និង មានកត្តាច្រើនទៀត ក្នុងនោះមានកត្តា របបនយោបាយ របស់ប្រទេសលាវ, …។

ដើមត្នោតមួយ ធ្លាប់បានទៅប្រជុំ ITU (International Telecommunication Union)  របស់អង្គការសហប្រជាជាតិ ពីរលើក នៅវៀងចន្ទ, រដ្ឋធានី របស់ប្រទេសលាវ, ជាក្រុង ពេញដោយផ្លូវដី មានផ្លូវក្រាលកៅស៊ូមួយៗ វាមិនលើសក្រុងបាត់ដំបង របស់ប្រទេសខ្មែរ។ ដើមត្នោតមួយ មានច្រើនមិត្តភក្តិលាវ រួមជំនាញ ដែលភាគច្រើនធុំក្លិនស្រា មិនដែលខាន រាល់ពេល ពួកវានិយាយរក, ពួកលាវ នៅវៀងចន្ទ ភាគច្រើន និយាយគ្នា ជាភាសាសៀម, មើលទូរទស្សន៍ ភាសាសៀម, ប្លាកយីហោក្រុមហ៊ុនមួយចំនួន សរសេរអក្សរយួន ពីលើ អក្សរលាវ, ពួកប៉ូលីសចរាចរលាវ ស្លៀកពាក់ឯកសណ្ឋានយួន សក្តិយួន, …,)។

ដើមត្នោតមួយ សូមអបអរ រាល់អ្នកប្លកខ្មែរ ដែលបានរួមចំណែកចែករំលែក រាល់ពត៌មាន (ពត៌មានចំហ, ពត៌មានសំងាត់, ពត៌មានអំពើពុករលួយ, ពត៌មានការរំលោភផ្លូវភេទ, ពត៌មានការរំលោភដីធ្លី, ពត៌មានអំពើផ្តាច់ការ, ពត៌មានពួកប្រើប្រាស់សំដីព្រៃ, ពត៌មានគណបក្សជំទាស់, ពត៌មានអង្គការក្រៅរដ្ឋាភិបាល, ពត៌មានស្ត្រីខ្មែរ, ពត៌មានអន្តរជាតិ, ពត៌មានពួកសៀម/យួន រំលោភព្រំដែនខ្មែរ,  …) និង រាល់ចំណេះ (ចំណេះជីវិត, ចំណេះសង្គម, ចំណេះជំនាញ, ចំណេះគ្រួសារ, ចំណេះការងារ, ចំណេះសិក្សា, ចំណេះស្នេហា, ចំណេះអីអី, ចំណេះរួមភេទ, ចំណេះពាណិជ, ចំណេះសេដ្ឋកិច្ច, ចំណេះនយោបាយ, ចំណេះបច្ចេកទេស, ចំណេះវិទ្យាសាស្ត្រ, ចំណេះប្រវត្តិសាស្ត្រ, ចំណេះភូមិសាស្ត្រ, ចំណេះគណិត, ចំណេះរូបវិទ្យា, ចំណេះគីមី, ចំណេះជីវវិទ្យា, …) លើ WordPress ភាសាខ្មែរ!! អរគុណ

3 ចំលើយ to “WordPress ភាសាខ្មែរ ៣ ឆ្នាំកន្លង, ពីស្ទើរគំនិត ទៅសំបូរគំនិត ប៉ុន្តែមិនទាន់…”

  1. ផ្កាយដុះកន្ទុយ Says:

    អូហូបងត្នោត! ខ្ញុំពិតជាមិនដឹងថាមានប្លក wordpress តាំងតែពីពេលណានោះទេ តែខ្ញុំពិតជាមានមោទនភាពមែនទែន ព្រោះយើងអាចបង្កើតជាប្លក​ ជាភាសាខ្មែរ ដែលជាភាសាជាតិរបស់យើង!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: