អភិវឌ្ឍខ្លួន ត្រង់ចំណុចណា?!


អភិវឌ្ឍខ្លួន ជាទូទៅ សំដៅ៖

 • អភិវឌ្ឍកាយ
 • អភិវឌ្ឍបញ្ញា

អភិវឌ្ឍកាយ ឬ អភិវឌ្ឍកំលាំងកាយ មាន ៖

ញ៉ាំទៀងពេល

ហាត់ប្រាណ,

ថែទាំកាយ (ភ្នែក, ធ្មេញ, … សុខភាព)

ច្រើនទៀត

អភិវឌ្ឍបញ្ញា ឬ អភិវឌ្ឍកំលាំងបញ្ញា មាន៖

ការអភិវឌ្ឍចំណេះ (ការសិក្សា, ស្វែងយល់ពីសង្គម, … )

បំរើប្រាស់ចំណេះមានស្រាប់ ត្រូវបានហៅថា បទពិសោធ

និយាយ ពីបញ្ញា ត្រូវតែនិយាយ ពីចំណេះ, ពីបទពិសោធ ព្រោះបញ្ញា បាន ពីចំណេះ, ពីបទពិសោធ។ បើសំបូរចំណេះ ឬ សំបូរបទពិសោធ បញ្ញាក៏សំបូរ តាមហ្នុងដែរ ព្រោះ ដោះស្រាយបញ្ហា ត្រូវការប្រើប្រាស់បញ្ញា ដោយផ្អែក លើចំណេះ ឬ លើបទពិសោធ មានស្រាប់។

ប្រាកដណាស់ គ្មានអ្នកណា កើតមកភ្លាម មានបញ្ញាភ្លាម ព្រោះ បញ្ញា បានមកពី ចំណេះ ឬ បទពិសោធ, ប៉ុន្តែ ត្រូវតែដឹងថា ខួរក្បាល ជាទីផ្ទុកបញ្ញា, ចឹងហើយ ឪពុកម្តាយចាប់អារម្មណ៍ណាស់ និង ជ្រើសរើស មន្ទីរពេទ្យ ឬ ឆ្មប ប្រសប់ សំរាប់បង្កើតកូន របស់ខ្លួន សំដៅចៀសប៉ះពាល់ ដល់ខួរក្បាលកូនក្មេង ពេលកើត ព្រោះពេលទើបកើត កូនក្មេង មានលលាដ៍ក្បាលទន់។ ពេលធំ លលាដ៍ក្បាលរឹង តាមហ្នុង។

ចុះរាងកាយមនុស្ស សំខាន់ ត្រង់ចំណុចណា?

គ្រប់ចំណុច លើរាងកាយមនុស្ស សុទ្ធតែសំខាន់ គ្មានអាចត្រូវខ្វះ ប៉ុន្តែ បើនិយាយដល់ ពាក្យ “អភិវឌ្ឍខ្លួន”, ខួរក្បាល ជា ចំណុចសំខាន់បំផុត របស់មនុស្ស ព្រោះវាជាទីបញ្ជា គ្រប់សកម្មភាព របស់មនុស្ស និង ក៏ជាទីផ្ទុកបញ្ញា, ភាពចងចាំ របស់មនុស្ស។

អភិវឌ្ឍខ្លួន បែបមេច ទើបមានប្រសិទ្ធិភាព?

អភិវឌ្ឍខ្លួន ត្រូវតែ អភិវឌ្ឍកាយ និង អភិវឌ្ឍបញ្ញា ទន្ទឹមគ្នា។ ប៉ុន្តែទីនេះ និយាយត្រឹម អភិវឌ្ឍខួរក្បាល អភិវឌ្ឍបញ្ញា និង អភិវឌ្ឍចំណេះ ព្រោះពួកវា ជាកត្តាសំខាន់បំផុត សំរាប់អភិវឌ្ឍខ្លួន។

វិធីអភិវឌ្ឍខួរក្បាល៖

– ញ៉ាំផ្លាស់ប្តូរ ចំណី ដើម្បីខួរក្បាល មានអារម្មណ៍រំភើប, មិនត្រូវញ៉ាំចំណីដដែលៗ ពីមួយអាទិត្យ ទៅមួយអាទិត្យ

– មិនប្រើប្រាស់ប៊ីចេង ព្រោះវាមានជាតិ Sodium glutamate បន្ថយភាពចងចាំ និង ធ្វើអោយឆាប់ភ្លេចភ្លាំង ពេលចាស់

– មិនប្រើប្រាស់ ថ្នាំជំនួយខួរក្បាល

– ដើរកំសាន្តឆ្ងាយ បន្ថយភាពតានតឹង ប្តូរបរិយាកាស

– មើលញឹកញាប់ ភាពយន្តរំភើប ក្នុងនោះមាន រឿងខ្មោច  ពួករឿងកន្ទ្រាក់អារម្មណ៍ ជាពិសេស ពពួកភាពយន្តអឺមែរិខឹន (American) ព្រោះសឹងគ្រប់ភាពយន្ត អឺមែរិខឹន ជា ភាពយន្តពញ្ញាក់អារម្មណ៍, សំដៅកំរើក សកម្មភាព របស់ខួរក្បាល និង មិនធ្វើអោយខួរក្បាលស្ទក់។

វិធីអភិវឌ្ឍបញ្ញា (វិធីតាមដាន វិភាគ ប្រៀបធៀប វាយតំលៃ នឹងធ្វើអោយខួរក្បាល ងាយចងចាំ ជាបទពិសោធ)៖

តាមដានរាល់ថ្ងៃ ព្រឹត្តិការថ្មីៗ (recent events) របស់ពិភពលោក លើទូរទស្សន៍ (ទូរទស្សន៍ CNN មិនមែនទូរទស្សន៍ខ្មែរទេ ព្រោះទូរទស្សន៍ខ្មែរ ធ្វើអោយបញ្ញាមនុស្ស ស្ទក់ទៅ គ្មានប្រតិកម្មរហ័ស) លើកាសែត និង វិភាគហេតុផល របស់វា

– ឆែកមើល ព្រឹត្តិការក្តៅៗ (hot events) របស់ពិភពលោក លើអិនរើណែត និង ស្រាវជ្រាវ ហេតុផលទាក់ទិន តាមតំណភ្ជាប់

មើល/ស្តាប់ និង វិភាគ/វាយតំលៃ សំដីជជែក របស់ពួកអ្នកដឹកនាំធំៗ ដូចជា ប្រធានាធិបតីបារាំង ប្រធានាធិបតីសហរដ្ឋ  អ្នកដឹកនាំចិន ព្រោះសំដីទាំងនោះ សុទ្ធជា សំដីសាច់ការ មានឥទ្ធិពល ដល់ពិភពលោកទាំងមូល

– ប្រៀបធៀប រាល់បញ្ហាបានប្រទះ ជាមួយ បញ្ហាមុនៗ

វាយតំលៃ គ្រប់ពត៌មាន និង វិភាគពួកវា ករណីចាំបាច់

តាមដាន ការវិវត្ត របស់ពត៌មានវិទ្យា លើអិនរើណែត (បច្ចុប្បន្ន ពត៌មានវិទ្យា ជាកត្តាចំបង សំរាប់អភិឌ្ឍ ចំណេះ និង បញ្ញា)

វាយតំលៃ ដោយប្រៀបធៀប នឹងការធ្វើដំណើរកំសាន្តឆ្ងាយ លើកកន្លង

វិធីអភិវឌ្ឍចំណេះ (អភិវឌ្ឍចំណេះ គ្មានន័យត្រឹម រៀននៅសាលា ប៉ុន្តែរៀនតាមការស្រាវជ្រាវវិភាគ ពីគ្រប់ប្រភពពត៌មាន ជុំវិញខ្លួន ជាពិសេសពីអិនរើណែត)៖

ស្រាវជ្រាវ ពត៌មានថ្មី ( គ្រប់ជំនាញ ជាពិសេស ពត៌មានវិទ្យា) លើអិនរើណែត ឬ លើទស្សនាវដ្តីជំនាញ និងល្បី

អានប្រលោមលោក របស់ពួកអ្នកនិពន្ធល្បី (មិនខ្ចីអាន របស់អ្នកនិពន្ធមិនល្បី)

ថត/កត់ទុក ពួកឃ្លាសាមញ្ញ ខ្លឹមសារល្អ ភាសាអ៊ីងគ្លីស ពេលប្រទះ (សំរាប់ សរសេរវិភាគ ជាប្រកាស ភាសាខ្មែរ សំដៅចែករំលែក ពេលអាច)

– ច្រើនទៀត

វិធីប្រសិទ្ធិភាពបំផុត សំរាប់អភិវឌ្ឍបញ្ញា គ្មានអ្វីក្រៅពី តាមដានជាប់ ព្រឹត្តិការថ្មីៗ និង ប្រៀបធៀបពួកវា ជាមួយ ពួកព្រឹត្តិកាស្រដៀង កន្លង ព្រោះនោះជាវិធី ទំលាប់ខួរក្បាល ចងចាំបានយូរបំផុត។ ពីទំលាប់ហ្នឹង អ្នកអាចចងចាំ រាល់ហេតុផលដទៃ សំរាប់ដោះស្រាយបញ្ហាដទៃ។

វិធីអភិវឌ្ឍបញ្ញា ឬ វិធីហាត់ប្រាណបញ្ញា សាមញ្ញមួយទៀត៖

អ្នកត្រូវតែរិះគិត និង សរសេរចេញគំរោងថ្មី ៗ ជាដំណាក់ អ្នកបំរុងអនុវត្ត ដោយលើកឡើងគុណសម្បត្តិ ឬ គុណវិបត្តិ របស់គំរោងនោះ ទោះវាជាកូនគំរោង ឬ​ ជាគំរោងធំ ឧទាហរ  ការកែលំអសួន ជំវិញផ្ទះ របស់អ្នក, ការដាក់ប្រកាស ថ្មីៗ ទាក់ទិននឹងអ្វីថ្មី ដែលអ្នកអានគ្មានធ្លាប់ប្រទះ, ការអភិវឌ្ឍពាណិជ របស់អ្នក …  ធ្វើបែបចឹង នឹងជាទំលាប់ល្អ សំរាប់បញ្ញា របស់អ្នក។

បញ្ជាក់៖

– អ្នកមិនត្រូវនៅហីៗ អោយតែផុត ដោយគ្មានខ្វល់ វិភាគ ឬ វាយតំលៃ ទោះតិចឬច្រើន រាល់បញ្ហា ឬ ពត៌មាន បានប្រទះ ព្រោះទំលាប់ហ្នឹង នឹងធ្វើអោយបញ្ញាស្ទក់ គ្មានងាយអភិវឌ្ឍ។

———————————-

សរុប៖

ចំណេះ + បទពិសោធ = បញ្ញា

បញ្ញាខ្ពស់ទាប អាស្រ័យ ចំណេះ និង បទពិសោធ។

បញ្ញា ជាអ្វីអោយប្រាកដ?

ជា វិធីសាស្ត្រ អ្នកប្រើប្រាស់វា សំរាប់ បង្កើតបញ្ហា ជាប្រយោជ សំរាបឮអ្នក សំរាប់សង្គម ឬ ដោះស្រាយបញ្ហា អ្នកបានប្រទៈ ទោះ បញ្ហាបន្ទាន់ ឬ បញ្ហាកន្លង។

បើអ្នកមាន ចំណេះ និង បទពិសោធខ្ពស់, អ្នកនឹងមានវិធីសាស្ត្រដោះស្រាយ បញ្ហា ប្រសើរជាង ពួកអ្នកមាន ចំណេះ និង បទពិសោធ ទាបជាងអ្នក និង ច្រាសមកវិញ។

បញ្ញា មានទៅតាមជំនាញ, គ្មានអ្នកណាចេះគ្រប់ជំនាញ  ប៉ុន្តែមិនតិចមនុស្ស ដែលម្នាក់ៗ ចេះច្រើនជំនាញ។

អាការៈបែបណា របស់មនុស្ស សំគាល់ថា មានបញ្ញា?

– ពួកម្ចាស់ក្រុមហ៊ុន ជ្រើសរើសបុគ្គលិក ជារួម តាមវិធី ៖

 1. មើលអាការៈខាងក្រៅ របស់បុគ្គលិកនោះ
 2. លើកសំណួរទាក់ទិនជំនាញ សំរាប់ ស្ទង់ភាពប្រតិកម្មរហ័ស របស់បុគ្គលិកនោះ
 3. ផ្ចង់រាល់បទពិសោធជំនាញ លើប្រវត្តិសង្ខេប របស់បុគ្គលិកនោះ និងដាក់សំណួររួម ទាក់ទិនប្រវត្តិសង្ខេប

– សំគាល់ កំរិតបញ្ញាជំនាញ របស់មនុស្ស តាមស្នាដៃកន្លង របស់មនុស្សនោះ (ករណីជាមនុស្ស អ្នកធ្លាប់បានដឹងស្នាដៃ របស់គាត់)

– សំរាប់មនុស្សជួបគ្នាដំបូង អ្នកគ្មានដែលស្គាល់, អាចសំគាល់ កំរិតបញ្ញាជំនាញ របស់អ្នកនោះ តាម ៖

 • ភាពប្រតិកម្មរហ័ស និង ចំលើយត្រូវហេតុផល (logic) ពេលអ្នកលើកសំណួរជំនាញ ឬ សំណួរព្រឹត្តិការថ្មីៗ (ព្រោះសំណួរបែបនេះ អាចរំញោច ភាពប្រតិកម្មរហ័ស របស់បុគ្គល, បើបុគ្គលនោះ មិនញោច ឬ មិនយល់ ប្រាកដបុគ្គលនោះ គ្មានបានអភិវឌ្ឍទៀង បញ្ញា របស់ខ្លួន)

វិធីជាក់ស្តែង ត្រូវបានប្រើប្រាស់ញឹកញាប់ សំរាប់វាស់បញ្ញា រវាងមនុស្ស ឬ រវាងក្រុម

វិធីតុមូល, វិធីជជែកទល់មុខ រវាងមនុស្សពីរនាក់ ឬ រវាងពីរក្រុម ដោយមានអ្នកស្តាប់ ជាអ្នកវាយតំលៃ, …។

ឧទាហរ៖

 • វិធីតុមូល មានច្រើននាក់ ចូលរួមជជែកវិភាគ ព្រឹត្តិការថ្មីៗ
 • វិធីជជែកទល់មុខ រវាងបេក្ខជនប្រធានាធិបតី (ឧទាហរ៖ បេក្ខជនប្រធានាធិបតីអឺមែរិខឹន Obama និង John McCain។
 • ចំណែកនៅប្រទេសខ្មែរ ហ៊ុនសែន គ្មានហ៊ានជជែកទល់មុខ ជាមួយ សមរង្ស៊ី ព្រោះ សមរង្ស៊ី បញ្ញាខ្ពស់ជាង ហ៊ុនសែន, សមរង្ស៊ី ប្រតិកម្មរហ័ស និង ត្រូវហេតុផល ជាងហ៊ុនសែន) ករណីជជែកទល់មុខគ្នា ដូចនៅ ប្រទេសជឿនលឿន ព្រោះត្រូវគិត/ឆ្លើយ ភ្លាមៗ និង ផ្សាយផ្ទាល់ តាមទូរទស្សន៍ អោយមហាជន មើល/វិភាគ និង វាយតំលៃ។ ហ៊ុនសែន បានត្រឹមបញ្ញាព្រៃ ក្អេងក្អាង ដូចក្អាត់ក្នុងក្អម។

ជារួម ភាពប្រតិកម្មរហ័ស និង ចំលើយ ត្រូវហេតុផល (logic)  ជាកត្តាបង្ហាញ កំរិតបញ្ញា របស់មនុស្ស។

Advertisements

2 ចំលើយ to “អភិវឌ្ឍខ្លួន ត្រង់ចំណុចណា?!”

 1. ផ្កាយដុះកន្ទុយ Says:

  ហិហិ! បញ្ញាស្ទក់!

 2. ដើមត្នោត មួយ Says:

  បញ្ញាស្ទក់ មិនជាបញ្ញាអន់ ប៉ុន្តែ ជា បញ្ញា (ចំណេះ + បទពិសោធ) ដែលម្ចាស់វា មានទុនបញ្ញា ប៉ុន្តែ មិនបន្តអភិវឌ្ឍវា ដោយគិតថា ប៉ុណ្ណឹងបានហើយៗ ទីបំផុត ទទួលផលវិបាក តាមហ្នុងដែរ។

  បញ្ញាអន់ មានន័យ ចំណេះ និង បទពិសោធ គ្មានទាន់ខ្ពស់ ពេលកំពុងនិយាយ ប៉ុន្តែនឹងខ្ពស់ តាមការអភិវឌ្ឍ ចំណេះ និង បទពិសោធ

  បញ្ញាខ្ពស់ មានន័យ ចំណេះ និង បទពិសោធ ខ្ពស់ ពេលកំពុងនិយាយ ប៉ុន្តែអាចនឹងទាប ពេលខាងមុខ បើម្ចាស់វា គ្មានបានបន្តអភិវឌ្ឍ។

  មនុស្ស ទោះ ក្មេង ឬ ចាស់ ត្រូវតែជានិច្ច អភិវឌ្ឍខ្លួន សំរប តាមភាពអភិវឌ្ឍ របស់សង្គម ជាពិសេស សម័យបច្ចេកវិទ្យាបច្ចុប្បន្ន បើមិនចឹង … ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: