ខ្សែភាពយន្ត “អាវើថរ – Avatar” ៖ បដិវត្ត ភាពយន្ត ៣ ខ្នាត (3D Movie Revolution)


ថ្ងៃនេះ បានឃើញ ពត៌មាន លើទូរទស្សន៍  BFMTV របស់ប្រទេសបារាំង ថា ស្អែក ១ កញ្ញា នឹងបញ្ចាំងឡើងវិញ ខ្សែភាពយន្ត “អាវើថរ – Avatar” ប្រវែងពិសេស តាមពួករោងភាពយន្ត នៅប្រទេសបារាំង។ វាវែងជាង ចំនួន ៩ នាទី បើប្រៀប ជាមួយ ប្រវែង ខ្សែភាពយន្ត “អាវើថរ – Avatar” ដើម ។ 

រូបភាព ២ ខ្នាត (2D Image) ជារូបភាពធម្មតា ចំណែករូបភាព ៣ ខ្នាត (3D image) ជារូបភាព ក្នុងលំហ ស្រដៀង រូបភាពក្នុងជីវិតពិត ដែលអ្នកមើល មានអារម្មណ៍ កំពុងថិតក្នុងរូបភាពនោះ។

3D ជាពាក្យខ្លី របស់ 3 Dimensions ឬ 3 ខ្នាត (ទទឹង x បណ្តោយ x ជំរៅ ឬ ទទឹង x បណ្តោយ x កំពស់)

បើ ៩ នាទី ដាក់នៅ ចុងខ្សែភាពយន្ត ឬ ដាក់នៅ ដើមខ្សែភាពយន្ត ប្រាកដគ្មានអ្វីប្លែក ព្រោះមើលតែ ម្តុំ ៩ នាទីនោះទៅ មិនបាច់មើលឡើងវិញទេ  ប៉ុន្តែនេះ ប្រាកដជា ៩ នាទី ដាក់រាយ នេះបន្តិច នោះបន្តិច  ពីដើមខ្សែភាពយន្ត ដល់ចុងខ្សែភាពយន្ត ហ្នុងឯង ចឹងត្រូវតែមើលឡើងវិញចឹង។

ឮថាចំណាយអស់ ជាង ៧ លានដុល្លារ សំរាប់ថតបន្ថែម ៩ នាទីហ្នុង។

យី?! ចំណាយត្រឹម ជាង ៧ លាន ដុល្លារ  រួចបញ្ចាំងឡើងវិញ ប្រាកដជា រំញ័រ ពិភពអ្នកមើលភាពយន្ត សំរាប់ទាញចំណូល  រាប់រយលាន ហើយមើលទៅ!

ពិតជាវិធី ធ្វើពាណិជ បែបអឺមែរិខឹន មែន?!

អ្វីដែល ដើមត្នោតមួយ ធ្លាប់មើលម្តងហើយ គ្មានចង់មើលឡើងវិញ ព្រោះមើលត្រឹមម្តង ដឹងអស់ សាច់រឿង។

ខ្សែភាពយន្តអឺមែរិខឹន (មានខ្សែភាពយន្តបារាំង ឬ ដទៃដែរ ប៉ុន្តែ គ្មានចង់មើល) កំររំលងភ្នែកដើមត្នោតមួយ អោយតែចេញបញ្ចាំង មិនលើស ២ ថ្ងៃ, ដើមត្នោតមួយ ទៅមើលហើយ ព្រោះដើមត្នោតមួយ មានបណ្ណមើលភាពយន្ត បង់ប្រចាំ 19,80 យើរ៉ូ / ខែ។

ថ្ងៃសោរ៍ និង អាទិត្យ កន្លង,  មើល ៤ ខ្សែភាពយន្ត  ២ ថ្ងៃសៅរ៍ ២​ ថ្ងៃអាទិត្យ ក្នុងនោះ The Karate Kid, Cleverland vs Wall Street, Expendables, Salt (តួ Angelina Jolie)។

Salt (Evelyn Salt ជាកំពូលចារនារី ជនជាតិរ៉ាស្ស៊ា បង្កប់ខ្លួន ក្នុងបណ្តាញចារកម្ម សហរដ្ឋ, Salt ចាកម្ជុលពិសពីងពាង ក្នុងសាច់មនុស្ស សំរាប់សំលាប់មនុស្ស, ភាពរហ័សប៉ិនប្រសប់ របស់ Salt ជាគំរូគួររៀនសូត្រ សំរាប់ទស្សនា) ល្អមើលបំផុត ទាំងសាច់រឿង ទាំងបច្ចេកទេសថត, បន្ទាប់ ជាខ្សែភាពយន្ត The Karate Kid បង្ហាញភាពរហ័ស (ទាំងបញ្ញា ទាំងសកម្មភាព) របស់ក្មេងអឺមែរិខឹន អាយុ ១២ ឆ្នាំ តាមម្តាយ ទៅរស់នៅប្រទេសចិន។ អ្នកណា គ្មានទាន់មើល គួរតែរកមើល (ជួល, ទាញយកវា តាម emule)។

ប៉ុន្តែដល់ថា ថែមសាច់រឿង ចំនួន ៩ នាទីទៀត ប្រាកដធ្វើអោយជ្រួលចង់ដឹងហ្មង ​ព្រោះ ៩ នាទី សាច់រឿង ខ្សែភាពយន្តអឺមែរិខឹន មិនធម្មតា, វាសំបូរខ្លឹមសារ និង សកម្មភាពណាស់។ វាគ្មានដូច ភាពយន្តបារាំង ឬ ភាពយន្តសៀម ដែលបញ្ចាំងការនិយាយ និង ដើរត្រែតត្រត អស់កន្លះម៉ោង របស់ខ្សែភាពយន្ត។

ខ្សែភាពយន្តសៀម ជាទូទៅបង្ហាញទំលាប់ អោយអ្នកមាន មានអំណាច លើអ្នកក្រ គ្មានលើកតំកើងអ្នកក្រ ប៉ុន្តែបង្ក្រាបអារម្មណ៍អ្នកក្រ,

ចំណែកភាពយន្តចិន ជាទូទៅ រកល្បិចរាក់កំផែល សំលាប់គ្នា បែបសម័យមនុស្សគ្មានទាន់ចេះស្លៀកខោ ឃើញតែស្ពាយដាវដើររាប់ខែ ដំណើរមើលតែចោរ (គ្មានចេះសំលឹងចំ ភ្នែកសំលឹងក្រឡាប់ចុះឡើង មើលតែបំរុងលួចអី របស់គេ), អត់ឃើញស៊ីអីមួយម៉ាត់ អោយតែមានឆាកស៊ី ប្រាកដជា មានដកដាវ កាប់សំលាប់ហើយ (អ្នកមើលណា ក៏ដឹងចឹងដែរ) ,  ស្ពាយដាវដើរគ្មានទិសដៅ អ្នកណាហ៊ានមើលមុខ ដកដាវកាប់អ្នកនោះ គ្មានប្រណី

ចឹងពួកអ្នកមើល យកគំរូតាមចឹងទៅ … ជាពិសេស អោយតែបានជិះឡាន សឺដែស (mercedès), បើកគ្មានស្គាល់អ្នកដើរ​ ឬ អ្នកជិះកង់ម៉ូតូទេ ហ្នឹងនៅប្រទេសខ្មែរ, ជាប្រទេស “អំណាច ធំជាង ច្បាប់”។

នៅប្រទេសជឿនលឿន ចាំតើ, ជាប្រទេស “ច្បាប់ ធំជាង អំណាច”។

ជាក់ស្តែង ២ ឆ្នាំ មុន មានម្នាក់នោះ ប្រុស អាយុ ប្រហែល ២២ – ២៣ ឆ្នាំ (ឪវា ជារដ្ឋមន្ត្រី នៅប្រទេសខ្មែរ) ចរិកច្រងេងច្រងាងខ្លាំង ព្រោះវានឹកថាវាគ្រាន់បើលើសគេ, ប៉ុន្តែខ្មែរនៅបារាំង គ្មានអ្នកណារាប់រកវាៗ ក៏អន់ច្រងេងច្រងាង។ វាមកប្រទេសបារាំងរៀនបរិញ្ញា (កាលណោះ វាកំពុងរៀនភាសាបារាំង ឆ្នាំដំបូង, ប៉ុន្តែឃើញវា អត់ចេះបារាំងសោះ)។ ​គោលដៅរបស់វា ចង់នៅ (ពិបាក! ជាពិសេស ជាមួយប្រធានាធិបតីបារាំងបច្ចុប្បន្នផង, មានដូចនៅប្រទេសខ្មែរឯណា ដែល យួនចូលរស់នៅតាមចង់នោះ)។

ដើមត្នោតមួយ សួរស្ទង់វា មេចមិនទៅសហរដ្ឋរៀន, វាថា ស្ថានទូតសហរដ្ឋ អត់ផ្តល់ទិដ្ឋការអោយវា ព្រោះសហរដ្ឋទាមទារ TOEFL ៥៥០ ពិន្ទុ និងវាអត់គ្រប់លក្ខណ្ឌ។

មានម្តងនោះ វានឹកឃើញមេច វាឈរត្រេងត្រាងសំញែង ជក់ស៊ីហ្ការ (Cigar) តែឯង ឆ្ងាយពីគេ ក្នុងពិធីរៀបការខ្មែរ នៅសង្កាត់ (mairie), អ្នកចូលរួមសួរគ្នា មេចបានវាចឹង (ធម្មតា ចាស់អាយុ យ៉ាងហោច ៥០ ទើបជក់ស៊ីហ្ការ ព្រោះជាតិថ្នាំស៊ីហ្ការខ្លាំងណាស់)។

កាល ២ ខែដំបូង នៅប្រទេសបារាំង មានខ្មែរពីរនាក់ រាប់រកវា, បន្ទាប់មក ពួកគេលែងរវល់វា ព្រោះគេថា សំដី និង ចរិកវា បែបត្រួតគេ ៗ លែងរវល់វា តែម្តង។ ដើមត្នោតមួយ សំគាល់ វាគ្មានគ្រឹះចំណេះទូទៅ (នៅប្រទេសខ្មែរ) ចឹងមកបន្តបរិញ្ញា នៅប្រទេសបារាំង ពិបាកតាមទាន់។ ពេលនេះ គ្មានដែលឃើញវា ឮថា វាត្រលប់ទៅប្រទេសខ្មែរវិញ ព្រោះក្រសួងមហាផ្ទៃបារាំង អត់ពន្យាលិខិតនៅប្រទេសបារាំង អោយវា។

អាវើថរ (Avatar) ជា ខ្សែភាពយន្ត វិទ្យាសាស្ត្រនិមិត្ត (science fiction) ត្រូវបានចំណាយ ជាង ៧៥០ លានដុល្លារសហរដ្ឋ និងបានទទួលប្រាក់ចំណូល ២.៧ កោដិ (២៧០០ លាន) ដុល្លារសហរដ្ឋ លើស ប្រាក់ចំណូល របស់ខ្សែភាពយន្ត Titanic (Titanic ជាខ្សែភាពយន្តល្បី បានចំណូលខ្ពស់)។

ខ្សែភាពយន្ត “អាវើថរ – Avatar” ត្រូវបានប្រើប្រាស់បច្ចេកវិទ្យា ៣ ខ្នាត (3D) ទាន់សម័យបំផុត សំរាប់ថតភាពយន្ត ៣ ខ្នាត (3D)។

អ្វីដែលដើមត្នោតមួយ ចាប់អារម្មណ៍បំផុត គ្មានអ្វីក្រៅពី ពណ៌ចំរុះ កំរិតម៉ត់ខ្ពស់ ទាក់អារម្មណ៍សំបើម, បច្ចេកទេសថត កំរប្រទៈ និង ការបង្ហាញការប្រើប្រាស់ ឧបករបច្ចេកវិទ្យាពត៌មាន និងពិសេសបំផុត បច្ចេកវិទ្យាទំនើប (រូបយន្ត) , វិធីសាស្ត្រ ប្រើប្រាស់អារម្មណ៍ ឬ ខួរក្បាល របស់មនុស្ស អោយស្រមៃ និងធ្វើសកម្មភាព នៅភពដទៃ មួយទៀត។

ក្រោយការបញ្ចាំង ខ្សែភាពយន្ត “អាវើថរ – Avatar” ៣ ខ្នាត (3D),  ពពួកទូរទស្សន បង្ហាញរូបភាពវិឌីអូ ៣ ខ្នាត (3D video) ត្រូវបានដាក់លក់ ព្រោងព្រាត តាមផ្សារទំនើប នៅប្រទេសបារាំង និង លើបណ្តាញ (online) ក្នុងនោះលេចធ្លោ មាន ទូរទស្សន Samsung, Sony, Toshiba ប៉ុន្តែ ត្រូវប្រើប្រាស់ វ៉ែនតា ៣ ខ្នាត សំរាប់មើល ដូចករណី តាមរោងភាពយន្ត ចឹងដែរ។

ដើមត្នោតមួយ ជឿថា ក្នុងអនាគតមិនយូរ (២ ឬ ៣ ឆ្នាំ)  នឹងមានដាក់លក់ ទូរទស្សស្គ្រីន ៣ ខ្នាត (3D TV Screen)  អាចមើលផ្ទាល់ភ្នែក គ្មានចាំបាច់ប្រើប្រាស់ វែនតា ៣ ខ្នាត ដូចបច្ចុប្បន្ន។

នេះប្រាកដជា ការប្រណាំងប្រជែង រវាង រោងភាពយន្ត និង ទូរទស្សន …

ពិតជា មិនត្រឹម បដិវត្ត ភាពយន្ត ៣ ខ្នាត (3D Movie Revolution)  ប៉ុន្តែ បដិវត្ត វិឌីអូ ៣ ខ្នាត (3D Video Revolution) !

ចឹង ពួកឧបករថតវិឌីអូ (Camcorders) នឹងត្រូវតែប្រើប្រាស់ បច្ចេកវិទ្យា 3D សំរប តាមហ្នុងដែរ!


បញ្ជាក់៖

– ជាទូទៅ ខ្សែភាពយន្តបរទេស បញ្ជាំងនៅប្រទេសបារាំង អត់បញ្ចូលសំលេងទេ នៅរក្សាសំលេងដើម ប៉ុន្តែប្រែសំរួល ដោយសរសេរ ជាចំណងជើងរង (Subtitles) ដូចករណី ចំណងជើងរង (Subtitles) នៅ ខារាអូខេ ចឹង

http://www.cinematical.com/2010/08/31/will-avatar-mark-the-end-of-the-re-release/

Advertisements

8 ចំលើយ to “ខ្សែភាពយន្ត “អាវើថរ – Avatar” ៖ បដិវត្ត ភាពយន្ត ៣ ខ្នាត (3D Movie Revolution)”

  1. អង្គរក្សតូច Says:

    ខ្សែភាពយន្តសៀម ជាទូទៅបង្ហាញទំលាប់ អោយអ្នកមាន មានអំណាច លើអ្នកក្រ គ្មានលើកតំកើងអ្នកក្រ ប៉ុន្តែបង្ក្រាបអារម្មណ៍អ្នកក្រ,

    ចំណែកភាពយន្តចិន ជាទូទៅ រកល្បិចរាក់កំផែល សំលាប់គ្នា បែបសម័យមនុស្សគ្មានទាន់ចេះស្លៀកខោ ឃើញតែស្ពាយដាវដើររាប់ខែ។
    និយាយចំចំណុចដែរត្រូវអោយគេយល់ដឹង!!

  2. ជនអនាថាក្នុងwordpress Says:

    ងាប់មកដល់ពេលនេះទៅហើយនៅមើលរឿងសៀមទៀត.
    ពិតជាអន់ចារឹកមែន!!!!!!

    រឿងសៀមមានអីលើសរឿងខ្មែរយើងទៅ
    ស្នែហាអូនបងៗៗៗៗៗចប់មួយរឿង.

    បើមើលរឿងសៀមដដែលគួរតែមើលរឿងខ្មែរយើងវិញល្អជាងដឹង?

  3. ដើមត្នោត មួយ Says:

    ភាពយន្តខ្មែរ ទៅមិនរួច ជាមួយ ភាពយន្តសៀមទេ ទាំងសំភារៈថតភាពយន្ត ទាំងបច្ចេកទេស ទាំងការចំណាយ ទាំងបែបសំដែង របស់តួភាពយន្តសៀម។ ហ្នុងនិយាយ អោយត្រូវហេតុផល សំរាប់ភាពយន្តខ្មែរ ដកពិសោធ។

    បើភាពយន្តខ្មែរគ្រាន់បើ, ពួកទស្សនាករខ្មែរ មិនចាំបាច់ទស្សនារាល់ថ្ងៃ ភាពយន្តសៀម ភាពយន្តចិន ភាពយន្តខរៀ ធ្វើអីទេ!

    ភាពយន្ត ដែលគេចូលចិត្តមើល ជាភាពយន្តឆ្លុះបញ្ចាំង ភាពពិត របស់សង្គម, អ្នកផលិតខ្សែភាពយន្តខ្មែរ ត្រូវតែយល់បញ្ហាហ្នុង។

    ក្រលេកមើល ពួកពត៌មាន
    ឧទាហរ សួរថា ហេតុមេច កូនខ្មែរចូលចិត្តអាន កាសែតកោះសន្តិភាព ខេអាយមីឌា (KI Media) ស្តាប់អាស៊ីសេរី ស្តាប់វីអូអេ?

    ឆ្លើយ៖ ព្រោះពួកវាផ្សាយ ពត៌មានទាន់ចិត្ត ជាក់ស្តែង គ្មានរណបពួកកាន់អំណាច

    ចុះទូរទស្សន៍ខ្មែរ?
    បញ្ចាំងសំរាប់តែពួកឯកឧត្តមចាស់ ពួកឯកឧត្តមស្ទាវ ពួកជំទាវចាស់ ពួកជំទាវស្ទាវ ​ពួកសម្តេចចាស់ ពួកសម្តេចស្ទាវ ពួកសម្តេចស្ទើរភ្លើង (រាស្ត្រមានងារស្តេច ចឹងអត់ចេះពាក្យស្តេច) ព្រោះ
    ក្នុងមួយឃ្លា ពួកពិធីករទូស្សន៍ និយាយពាក្យអស់ហ្នុង យ៉ាងតិច បី ទៅ បួន ដងដែរ, ចឹងរាស្ត្រមិនបាច់មើលទូរទស្សន៍ងស់ហ្នុងទេ ព្រោះវាមិនសំរាប់រាស្ត្រ។

  4. ក្មេងស្រែ Says:

    ចង់ថែម​កន្លះម៉ោង​ក៏​អត់មាន​អី​ជា​ភាព​ទាក់​ទាញ​ជា​លើក​ទី​ពីរ​ទេ! មើល​តែ​ម្តង​គឺ​ឆ្អែត! កុំថា​ទៅទិញ​សំបុត្រ​តំលៃ​រាប់​ដុល្លា! ទិញ​តែ​ឌីសតំលៃ ៤០០០ ម្តងហើយ​ បើ​ទិញ​ម្តង​ទៀត​ក៏​មិន​មាន​ចំណូល​ចិត្ត​ដែរ!

  5. ដើមត្នោត មួយ Says:

    បានមានលក់ត្រឹម ៤០០០ រៀល/ឌីវិឌី ជាការល្អណាស់ សំរាប់កូនខ្មែរ អាចទិញមើល/ស្វែងយល់ រាល់អ្វីដែលថ្មី សំរាប់ អង្រូនបញ្ញា របស់កូនខ្មែរ អោយចេះវិភាគ ចៀសនិយាយតាមតែគេ ឧទាហរ សាមគ្គីយួន-ខ្មែរម៉ឺនឆ្នាំ ប៉ុន្តែត្រូវតែចេះវិភាគ អ្វីខ្លះរបស់យួន នៅពេញប្រទេសខ្មែរបច្ចុប្បន្ន?។

    មុនទិញ ឌីវិឌីចំលងចឹង, ត្រូវតែដឹងថា ឌីវិឌីភាពយន្តនោះ មានខ្លឹមសារ ដូចភាពយន្តដើម ឬ អត់?
    ចឹង​ ត្រូវតែមើលវា មានប្រវែងប៉ុន្មានម៉ោង
    បើមានប្រវែងម៉ោង ត្រូវតាម ប្រវែងម៉ោង របស់ឌីវិឌីភាពយន្តដើម​, នោះវាប្រាកដ មានគ្រប់ខ្លឹមសារ ដូចភាពយន្តដើម។

  6. Ben Says:

    អត្តបទ​វែង​ពេក ខ្ចិល​អាន​ណាស់ :p
    តែ​ចង់​សុំ comment ណា: តើ Avatar យើង​គួរ​តែ ប្រែ​ថា “អាវើថរ” ឬ “អវតារ” ?

  7. ដើមត្នោត មួយ Says:

    អាវើថរ “Avatar” ជាសំលេងអាន របស់អ៊ីងគ្លីសអឺមែរិខឹន (American English) ផ្អែកតាម វចនានុក្រមសំលេង http://www.merriam-webster.com/dictionary/avatar

    អវតារ ជាអំណាន តាមសំលេងបារាំង ឬ​ តាមសំលេងយួន ដែលកូនខ្មែរ គួរចៀសអានបែបចឹង ព្រោះ ជាទំលាប់មិនចំរើន សំរាប់អនាគត របស់ខ្លួន។

    គ្រប់កូនខ្មែរ ត្រូវតែទំលាប់អាន តាមសំលេងអឺមែរិខឹន ព្រោះវានឹងជាប្រយោជ​ សំរាប់កូនខ្មែរ ទាំងការរៀនសូត្រ ឬ ទាំងការប្រាស្រ័យ ជាភាសាអ៊ីងគ្លីស។

    បទពិសោធទាំងនេះ, ដើមត្នោតមួយ ធ្លាប់ឆ្លងកាត់, នឹងជាបទពិសោធ​ សំរាប់កូនខ្មែរ។

    អាវើថរ ៖ រូបភាពតំណាងអារម្មណ៍មនុស្ស (សូមបញ្ជាក់ មិនជារូបចំលាក់ទេ )


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: