ក្រុងញូវយ៉ក៖ ឆាកសំដែងតន្ត្រី(music shows) ក្រៅរោង(outdoors)


មើលផងដែរ៖ https://deumtnout.wordpress.com/2010/08/08/look-at-new-york-city-in-order-to-develop-cambodia/

រាល់ថ្ងៃសំរាក មិនថាបុណ្យ ឬ មិនបុណ្យ ជាពិសេស ថ្ងៃអាទិត្យ, មិនតិច ឆាកសំដែង (shows) ត្រូវបានសំដែង សឹងគ្រប់ទីវាល (Square) នៅក្រុងញូវយ៉ក។ ភាគច្រើន ត្រូវបានសំដែង តាមពពួកសួន (Parks) ក្នុងនោះ សួនកណ្តាល (Central Park) ជាសួន មានផ្ទៃដី ទូលាយបំផុត (ទូលាយជាង ពួកសួន នៅក្រុងផែរីស ក្នុងនោះមាន សួន Buttes Chaumont, …)។

រូបភាពខាងក្រោម ជា មួយនៃឆាកសំដែង (shows) ក្រៅរោង (Outdoors) មហាកន្ទ្រាក់អារម្មណ៍ ព្រោះសាច់ភ្លេងមហាលះ និង ឆាករាំញាក់អស់ទាស់ របស់ពួកស្រីរាំ ដែលសូម្បីនៅក្រុងផែរីស (Paris), ប្រទេសបារាំង ក៏ដើមត្នោតមួយ កំរប្រទៈ។

ឆាកសំដែង ត្រូវបានសំដែង ថ្ងៃអាទិត្យ, ២ ថ្ងៃ មុនពេលដើមត្នោតមួយ ត្រូវហោះត្រលប់ ទៅក្រុងផែរីស បន្ទាប់ ជាងមួយខែ  មមារញឹក របស់ដើមត្នោតមួយ នៅក្រុងញូវយ៉ក។

មហាកន្ទ្រាក់អារម្មណ៍៖ ធ្វើកំរើក អារម្មណ៍ របស់អ្នកមើល។ វា ជា មួយនៃវិធី ធ្វើអោយខួរក្បាលអ្នកមើល លែងស្ទក់ ព្រោះភ្លេងចង្វាក់ញាក់ ឮមហាខ្លាំង និងណែន (គ្មានបែកសំលេង) ដាស់អារម្មណ៍មនុស្ស ដល់ថ្នាក់ មិនតិចអ្នកមើល ទាំងក្មេង ទាំងចាស់ ទាំងចំណាស់ ទាំងស្ទាវ, ខ្លះឈរញាក់ត្រាប់ភ្លេង ខ្លះឈររាំត្រាប់ភ្លេង ​ខ្លះអង្គុយរាំត្រាប់ភ្លេង ខ្លះធ្វើកាយវិការត្រាប់ពួកអ្នករាំ។

សាច់ភ្លេងលះ ៖  សំលេងធ្ងន់ សំលេងស្រាល ឮដាច់ពីគ្នា និងមានចង្វាក់រណ្តំ ទោះញាក់ ឬ មនោសញ្ចេតនា។  ជាឧទាហរ៖ ចំរៀង របស់ស៊ីន ស៊ីសាមុត ឬ របស់រស់ សេរីសុទ្ធា មានខ្លឹមសារបន្ទន់អារម្មណ៍អ្នកស្តាប់ សាច់ភ្លេងគ្មានលះ​ ព្រោះសំលេងធ្ងន់ សំលេងស្រាលលាយគ្នា ឮសំលេងរែៗ ធ្វើអារម្មណ៍អ្នកស្តាប់ មិនស្រឡះ។

ឆាករាំ ៖ ឆាករាំ ផ្សំជាមួយភ្លេងញាក់ សំរាប់ទាក់ទាញ អារម្មណ៍អ្នកមើល។

ក្រលេកមើល អ្នកចំរៀងខ្មែរ, អ្នកខ្លះ ច្រៀងមាត់ម្ហបៗ ចំណែកដៃរវិចៗ តាមតែចង្វាក់ (រាំវង់ ឬ សារាវ៉ាន់ ឯណាណោះវិញ) គ្មានបញ្ចេញសកម្មភាព អោយត្រូវតាម ខ្លឹមសារចំរៀង។ បើអ្នកច្រៀង មិនបន្ទន់អារម្មណ៍ តាមខ្លឹមសារចំរៀង បានអីអ្នកមើល ងាយទន់អារម្មណ៍ តាមចំរៀង?  អ្នកចំរៀងខ្មែរ គួរត្រាប់តាមបែបច្រៀង របស់ពួកអ្នកចំរៀងល្បីអន្តរជាតិ សំរាប់រំញ័រ អារម្មណ៍អ្នកមើល។

និង ក៏មានមិនតិច អ្នកចំរៀងខ្មែរមិនអន់ ក្នុងនោះ ទូចស្រីនិច, ខាត់សុឃីម, មាសសុខសុភា, ណុបបាយ៉ារិទ្ធិ, ខេមរៈ សេរីមន្ត, មាស សាលី, ព្រាបសុវត្ថិ, … ច្រៀងទន្ទឹមជាមួយ កាយវិការ រំជួលសំបើម អារម្មណ៍អ្នកមើល។

ចំណែក កែវពេជ្ជតា ច្រៀងបណ្តើរ ស្ញេញរហូត ជាមួយអ្នកមើល ដូចបារម្ភអ្នកមើល មិនគាំទ្រខ្លួន, ចឹងទៅ អ្នកមើល គ្មានបានផ្តុំអារម្មណ៍ ទៅខ្លឹមសារចំរៀង ឬ សាច់ភ្លេងឯណា ព្រោះរវល់តែស្ញេញតប ទៅអ្នកចំរៀង, ដល់ចប់ចំរៀង ពួកអ្នកមើលខ្លះ មិនទាំងដឹង អ្នកចំរៀងហ្នឹង ច្រៀងរៀបរាប់ ពីអីផង ខ្លះគ្មានទាំងដឹង ចង្វាក់សាច់ភ្លេងមេចផង។

រូបភាព ឆាកសំដែងតន្ត្រី(music shows) ក្រៅរោង(outdoors)

សំរាប់កូនខ្មែរ កំសាន្តអារម្មណ៍ រៀងខ្លួន ជាបទពិសោធ និង ជាការស្វែងយល់។

d
d
d
d
d ពួកអ្នកភ្លេង ពាក់មុខ ធ្វើអោយឆាកសំដែង កាន់តែប្លែក
d
d
d
d
d
d ពួកស្រីអ្នករាំ គួរចាប់អារម្មណ៍!
d
d កាក់ដុល្លារ ក្នុងអាងទឹក ដែលមហាជន បាន គ្រវែង។
d
d

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: