ភាពខុសគ្នា រវាង អិនរើណែត (internet) និង អិនត្រណែត (intranet)!


ចំណងជើងប្រកាស ជាចំងល់ ដែលកូនខ្មែរ ៤ នាក់ បានផ្ញើសួរ ដើមត្នោត មួយ។ ខាងក្រោម ជាចំលើយ បង្ហាញ ភាពខុសគ្នា រវាង Internet និង Intranet។

អិនត្រណែត (Intranet)៖

ជាបណ្តាញខំព្យូរើ (Computer network) មានព្រំដែនប្រើប្រាស់ ត្រឹមក្នុងក្រុមហ៊ុន, មានន័យ បណ្តាញផ្ទៃក្នុង របស់មួយក្រុមហ៊ុន ឬ មួយស្ថាប័ន។

ពួកអ្នកក្នុងក្រុមហ៊ុននីមួយ អាចផ្ញើអ៊ីមែវល៍ រវាងគ្នា ត្រឹមក្នុងក្រុមហ៊ុន ឬ ក្នុងស្ថាប័ន របស់ខ្លួន ដោយគ្មានចាំបាច់ ភ្ជាប់អិនរើណែត។

ពួកអ្នកក្នុងក្រុមហ៊ុននីមួយ អាចភ្ជាប់ទៅ អិនរើណែត (internet) ទាល់តែ បណ្តាញផ្ទៃក្នុង (intranet) បានភ្ជាប់ទៅ បណ្តាញអិនរើណែត (internet network)។

រោរើ (router) ជា សំភារៈឧបករភ្ជាប់ការឆ្លើយឆ្លង រវាង បណ្តាញផ្ទៃក្នុង (intranet) ទៅ បណ្តាញអិនរើណែត (internet network)។

អិនរើណែត (Internet)៖

ជាបណ្តាញឆ្លងបណ្តាញ មានន័យ បណ្តាញឆ្លើយឆ្លង រវាង គ្រប់បណ្តាញផ្ទៃក្នុង (intranet) លើពិភពលោក។

បណ្តាញនីមួយ មានមណ្ឌលទិន្នន័យ (Data center) រៀងខ្លួន តាមទំហំប្រើប្រាស់ របស់បណ្តាញ។

មណ្ឌលទិន្នន័យ (Data center) របស់បណ្តាញឆ្លងបណ្តាញ (Internet) ត្រូវតែមានទំហំធំ និងល្បឿនគិតកំពូលលឿន សំរាប់ផ្ទុក/អនុញាត ចរាចរ សំណុំពត៌មាន (files) របស់បណ្តាញដទៃ ដែលបានភ្ជាប់ជាមួយ ឬ បានឆ្លងកាត់។

បច្ចុប្បន្ន មណ្ឌលទិន្នន័យ (Data center) ធំបំផុត ល្បឿនគិតខ្ពស់បំផុត មានបច្ចេកវិទ្យាខ្ពស់បំផុត និងមានចំនួនច្រើនបំផុត លើពិភពលោក មានទីតាំង នៅសហរដ្ឋ។

ភាគច្រើន រាល់បច្ចេកវិទ្យាកំពូលជឿនលឿន ទាំងវិស័យពត៌មានវិទ្យា ទាំងវិស័យដទៃ បាន/កំពុង/នឹង ចាប់កំណើត ចេញពីសហរដ្ឋ ជាឧទាហរ Microsoft Windows, Google, Facebook, Yahoo!, …, ផ្នែកអវកាស, ផ្នែកអាវុធកំពូលទំនើប បានប្រើប្រាស់ក្នុងសង្គ្រាម នៅប្រទេសអ៊ីរ៉ាក, …, ច្រើនទៀត។

មណ្ឌលទិន្នន័យ (Data center) ល្បឿនគិតខ្ពស់ បន្ទាប់ពីសហរដ្ឋ មានទីតាំង នៅប្រទេសចិន ប៉ុន្តែបច្ចេកវិទ្យានៅទាប បើប្រៀបជាមួយ សហរដ្ឋ។

មណ្ឌលទិន្នន័យ (Data center) ល្បឿនគិតខ្ពស់ បន្ទាប់ពីប្រទេសចិន មានទីតាំង នៅប្រទេសហ្សឺមែនី (Germany) មានបច្ចេកវិទ្យាមិនអន់ បន្ទាប់ពីសហរដ្ឋ។

សហរដ្ឋ នៅដដែល ជាមហាអំណាចពិភពលោក សឹងគ្រប់វិស័យ!

ចុះប្រទេសចិន អាចជាប្រទេសមហាអំណាចពិភពលោក ក្នុងពេលអនាគត?

ចំលើយ៖ ប្រទេសចិន នឹងអាចជា មហាអំណាចពិលោក ខាងសេដ្ឋកិច្ច មិនអាចខាងគ្រប់វិស័យ ទោះរាប់រយឆ្នាំ ទៅមុខ។

ប្រទេសចិន ប្រាកដជា ប្រទេសមានចំនួនប្រជាពលរដ្ឋ ច្រើនលើសលុប លើពិភពលោក ដែលនឹងអាចឈានទៅ ការបំបែករដ្ឋ ក្នុងពេលអនាគត ព្រោះតែ ចំនួនប្រជាពលរដ្ឋ ច្រើនលើសលុប, ចំណេះ និង តំរូវការ របស់ប្រជាពលរដ្ឋចិន កាន់តែខ្ពស់!

បញ្ជាក់៖ ប្រទេសមានចំនួនប្រជាពលរដ្ឋ ច្រើនលើសលុប លើពិភពលោក៖

លំដាប់ ១៖ ប្រទេសចិន (China)

លំដាប់ ២៖ ប្រទេសឥណ្ឌា (India)

លំដាប់ ៣៖ ប្រទេសប្រឺហ្ស៊ាល (Brazil)

5 ចំលើយ to “ភាពខុសគ្នា រវាង អិនរើណែត (internet) និង អិនត្រណែត (intranet)!”

  1. ខេធី៤២ Says:

    រីករាយណាស់ដែលបានចូលមកកាន់គេហទំព័រនេះ ព្រោះស្គាល់យូរហើយ ប៉ុន្តែភ្លេចអាសយដ្ឋាន ទើបតែឃើញប្រកាសនេះមិញ អាឡុវស្គាល់ហើយ បើទំនេរចូលលេងផ្ទះ ខេធី៤២ ផងណា!

  2. Monika - ម៉ូនីការ Says:

    អរគុណចំពោះការបកស្រាយអោយងាយយល់!

  3. ដារ៉ា Says:

    សូមអរគុណច្រើនចំពោះម្ចាស់ប្លកដែលបានចែករំលែកចំណេះដឹងផ្នែកកុំព្យូទ័រ។ ប៉ុន្តែខ្ញុំនៅមានចម្ងល់អំពី ការ Build Raid Hard-disk server controller. សូមម្ចាស់ប្លកអាចជួយចែករំលែកផងបានទេ?

    សូមអរគុណ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: