9.អំពីប្លកដើមត្នោត

ប្លក”ដើមត្នោត ជាប្លកប្អូន របស់ប្លក ខ្មែរអាយធីសំរាប់អ្នក
ប្លក ខ្មែរអាយធីសំរាប់អ្នក ធ្លាប់បាននិងកំពុងជួយបង្កើន យ៉ាងច្រើន ចំណេះខំព្យូរើ
ដល់កូនខ្មែរ នៅគ្រប់ទិសទី លើពិភពលោក​ ទាំងកូនខ្មែរ នៅក្នុងប្រទេស ទាំងកូនខ្មែរ
នៅឯនាយសមុទ្រ។ 
ប្រកាស(post) ដែលចាប់អារម្មណ៍បំផុតគឺ វិធីណែនាំតំលើង ក្រមអក្សរខ្មែរយូនីកូដ-នីដា
ដោយប្រសិទ្ធិភាព ដែលត្រូវបាន ពី ៧ ទៅ ១០ នាក់ ទាញយកប្រើប្រាស់ រៀងរាល់ថ្ងៃ។
ហ្នុងជា មួយនៃមោទភាព ដែល ខ្មែរអាយធីសំរាប់អ្នក បានបំរើ ផលប្រយោជកូនខ្មែរ។ 
ដើមត្នោត ក៏នឹងដើរតាម គន្លង របស់ប្លករៀមច្បង ខ្មែរអាយធីសំរាប់អ្នក 

ហេតុដែលដាក់ឈ្មោះប្លក ជា “ដើមត្នោត” នោះ ព្រោះចង់សំដៅន័យ "ដើមត្នោត" មិនឯកោទេ
ថ្វីបើរស់នៅ ជនបទមែន។ 

"ដើមត្នោត" (ឈ្មោះពិត ឈរ រ៉ាណ) ចង់លើកទឹកចិត្ត ជីវិតកូនអ្នកស្រែចំការខ្មែរ ថាគេទាំងអស់គ្នា ក៏អាចប្រលូក
ក្នុងបច្ចេកវិទ្យាទំនើប ដូចកូនខ្មែរ នៅទីក្រុង ឬ កូនខ្មែរ នៅឯនាយសមុទ្រ ចឹងដែរ។

អរគុណ

បញ្ជាក់ - ដើមត្នោតមួយ បច្ចុប្បន្ន ជាម្ចាស់ នៃ ៣ វ៉ែបសៃថ៍ ៖

- ដើមត្នោយ មួយ ជាប្លក នៅប្រព័ន្ធប្លក WordPress
- ខ្មែរអាយធីសំរាប់អ្នក ជាប្លក នៅប្រព័ន្ធប្លក blogger
- Facebook ក្នុងនោះមាន ក្រុមចំណេះជីវិត និង ចំណេះពត៌មានវិទ្យា សំរាប់អ្នក - IT Education For You
Advertisements

24 ចំលើយ to “9.អំពីប្លកដើមត្នោត”

  1. ហ៊ាប វាសនា Says:

    ពិតមែនហើយខ្ញុំបាទក៏ជាកូនអ្នកជនបទម្នាក់ដែរនៅក្នុងចំណោមនោះ………..

  2. ម៉ន Says:

    ដើមត្នោពិតជាមានន័យល្អមែន ពីដើមខ្ញុំចេះតែឆ្ងល់ថាហេតុអ្វីបានជាដាក់
    ឈ្មោះប្លកថាដើមត្នោត? ពេលនេះទើបមានឱកាសចូលមកកំសាន្ត គឺពិត
    ជាប្លកខ្មែរមួយដ៏មានប្រយោជន៏ណាស់សម្រាប់កូនខ្មែរ។

    សូមអរគុណដើមត្នោត!

  3. កេសី Says:

    រាល់ពេលខ្ញុំធ្វើដំណើរទៅតាមខេត្ត អ្វីដែលខ្ញុំចូលចិត្តថតរូបទុកមើលនោះ គឺថ្ងៃរៀបលិច ដើមត្នោត និងវាលស្រែ ។ ប្លុកដើមត្នោតនេះពិតជាមាន ប្រយោជន៏ដល់បងប្អូនខ្មែរគ្រប់ទីកន្លែង ដូចជាដើមត្នោតមែន ។ សូម សរសើរដោយអស់ពីចិត្ត ។

  4. ស្រីភា Says:

    បង! ខ្ញុំធ្លាប់ឃើញឈ្មោះបងយូរហើយ តែមិនបានចូលមកលេងបងសោះ តែពេលនេះក៏ឃើញបងដាក់អត្ថបទមួយនេះខាងដែល
    និយាយពេលបញ្ហាប្លក។
    ប្អូនធ្លាប់ជួប របស់បងម្នាក់ដែរតែមិនដឹងថាបងណាគឺភ្លេចបាត់ហើយ!
    ខ្ញុំក៏ស្រឡាញ់ដើមត្នោតដែរពេលទៅលេងស្រុកម្តងៗ ជិះកាត់កំពង់ចាម ខ្ញុំតែងតែក្រឡេកមើលទៅដើមត្នោត ព្រោះវាជា ដើមមួយដែលខ្ញុំស្រឡាញ់។
    រីករាយណាស់ដែលបានចូលមកប្លករបស់បង។

  5. csphea Says:

    ខ្ញុំមិនបានចូលសរសេរ​ប្លកជាមួយ WordPress យូរដែរហើយ។ ឥឡូវនេះហាក់ដូចជាចង់សរសេរលេងជាមួយ wordpress​ ម្តង។
    បើសិនជាការប្រពាក្យមានការខុសឆ្គងសូមបងៗជួយកែរតំរូវផងចុះ។
    សូមអរគុណ!!

  6. happylkt Says:

    សូមអរគុណ! ដែលអ្នកបានចូលមកកាន់គេហទំព័ររបស់ខ្ញុំ ដើម្បីផ្តល់ជាមតិ សំរាប់ខ្ញុំគឺមានភាព​ផ្ញាក់ផ្អើលនៅពេលដែលបានឮពីពត៌មាននេះដែរ។ ហើយក៏សង្ឃឹមថាខ្មែរនិងជួយគាំទ្រដោយអស់ពីកំលាំងចិត្ត រយះពេលពីបីថ្ងៃនេះ ខ្ញុំបានសាកសួរមតិរបស់មិត្តខ្ញុំ មួយចំនួន អ្នកខ្លះគឺគាំទ្រ អ្នកខ្លះគឹតថាវាគ្មានប្រយោជសំរាប់រូបគេ។ ខ្ញុំបានព្យាយាមពន្យល់អោយគេយល់ពីផលល្អ និងអាក្រក់តែនៅតែមិនអាចធ្វើទៅបាន? សម្រាប់ផលល្អគឺអាចជួយលើកស្ទួយអក្សរខ្មែរ នៅលើខំព្យូរើ និងផ្តល់ភាពងាយស្រួលដល់អ្នកមិនសូវចេះអក្សរអង់គ្លេស និងផលអាក្រក់ជាបំបាក់ការរីកលូតលាស់នៃអក្សរអង់គ្លេសជាដើម ដែលសង្គមយើងកំពុងតែទទួលពេលនេះ ហើយរួមទាំងពាក្យដែលប្រើប្រាស់ក្នុងកម្មវិធីខ្មែរ ជាពាក្យដែលបងប្អួនយើងពិបាកមើលយល់។ សូមអ្នកជួយផ្តល់ជាមតិបន្ថែមទៀតសំរាប់ជាគំនិតល្អៗសំរាប់ជួយស្ថាបនា វាអោយកាន់់តែប្រសើរ និងសូមប្រាប់អ្នកដទៃអោយចូលមកទស្សនាគេហទំព័រនេះអោយកាន់តែច្រើនផង។ អរគុណៗ

  7. Sabay Says:

    សួស្តី! រ៉ាណ! សូមណែនាំ ខ្ញុំអ្នកចំណូលថ្មី​ក្នុងភូមិ WordPress អក្សរខ្មែរ​។​

  8. សុធាខ្មែរ Says:

    សួស្តីបង!!
    តើបងសុខសប្បាយជាទេហ្នឹង??
    រីករាយបានស្គាល់ប្លកបងទាំងប៉ុន្លានហ្នឹង !!
    សូមសរសើរបង ចំពោះប្លកបង បានផ្តល់ចំណេះដឹង៊៕លនឹងល?
    សូមជួបតែសំណាងល្អ!!!!

  9. khmersoftware Says:

    ជំរាបសួរ ដើមត្នោត ខ្ញុំចង់សួរថាតើមានវិធីសាស្រ្តណាអាចធ្វើឱ្យភាសាខ្មែរ
    ចេញជាពាក្យជំនួយស្រាប់ៗត្រង់ប្រឡោះពាក្យថា ” ស្វែងរក (Search) ”
    ទាំងនៅលើបណ្ដាញ Google និងបណ្ដាញ youtube ដែរទេ?
    ខ្ញុំសង្កេតឃើញនៅលើបណ្ដាញ Wikipedia របស់ខ្មែរអាចសរសេរ
    ភាសាខ្មែរបានស្រួលត្រង់ប្រឡោះពាក្យថា ” ស្វែងរក (Search) ”
    ព្រោះថាគ្រាន់តែយើងចង់ស្វែងរកអ្វីមួយនោះគឺវាមានពាក្យចេញមកស្រាប់
    ឧទាហរណ៍៖ ខ្ញុំចង់ស្វែងរកពាក្យថា ” ប្រាសាទ ” គឺគ្រាន់តែខ្ញុំចាប់ផ្ដើម
    ពាក្យថា៖ « ប្រ​ » មួយមាត់ នោះលំដាប់ពាក្យផ្សេងៗទៀតដែលផ្ដើមដោយអក្សរ « ប្រ​ » ក៏ចេញមកឱ្យស្រាប់ព្រមគ្នាតែម្ដង ដូចជា៖
    -ប្រាសាទ
    -ប្រទេស
    -ប្រទេសខ្មែរ
    -ប្រទេសចិន
    -ប្រវត្តិ
    -ប្រជុំ

    ***ហើយសម្រាប់ភាសាថៃវិញ ខ្ញុំសង្កេតឃើញថានៅពេលយើងសរសេរ
    មិនថានៅលើបណ្ដាញ Google និងបណ្ដាញ youtube ទេ
    គឺវាចេញមកស្រាប់ៗ (ដូចដែលខ្ញុំបានឧទាហរណ៍​ Wikipedia របស់ខ្មែរ ខាងលើស្រាប់) បានជាខ្ញុំសួរដូច្នេះ ព្រោះថាខ្ញុំខំបញ្ចូល (Upload) នៅលើ youtube មិនថាវីដេអូ , ភាពយន្ត , កំប្លែង , ចម្រៀង, និងជាច្រើនទៀត…។ ដោយសរសេរចំណងជើងជាភាសាខ្មែរសុទ្ធ តែពេល Upload ចម្រៀងដាក់ចូល youtube រួច ហើយសាកល្បងសរសេរក្នុងប្រឡោះ
    ពាក្យថា ” ស្វែងរក (Search) ” តែមិនឃើញចេញលំដាប់ពាក្យ
    ដែលមានស្រាប់ៗមកសោះ។
    ឧ.ខ្ញុំចង់ស្វែងរកពាក្យថា ” ព្រះវិហារ ” នៅពេលផ្ដើមសរសេរ ” ព្រ ”
    មិនឃើញមានពាក្យព្រះវិហារមកឱ្យស្រាប់ៗសោះ។ បើចង់រកពាក្យមួយនេះលុះណាតែយើងសរសេរ “ ព្រះវិហារ” តែម្ដង តើធ្វើដូចម្ដេចទើបចេញដូច Wikipedia របស់ខ្មែរ?
    ***សូមអ្នកដែលចេះបញ្ចូល (upload) ចំរៀង , វីដេអូដាក់ក្នុង​ youtubeទាំងអស់ ជួយនាំគ្នាសរសេរ
    ចំណងជើងជាភាសាខ្មែរ ដើម្បីងាយស្រួលស្វែងរក និងម្យ៉ាងទៀតគឺដើម្បីជួយលើកតំកើនអក្សរសាស្រ្តខ្មែរយើងផង។ សូមកុំនាំគ្នាសរសេរជាអក្សរឡាតាំងពេក ព្រោះថាវាពិបាកអាន និងស្វែងរកបទចម្រៀងពិបាកផងដែរ
    ខ្ញុំឃើញខ្មែរភាគច្រើនចូលចិត្តណាស់រឿងសរសេរចំណងជើងចំរៀងខ្មែរ
    ជាអក្សរឡាទាំងនៅលើបណ្ដាញ youtube ៕

  10. កន្និកា Says:

    សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

  11. Lyda Says:

    Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.
    Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.

    Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences

    Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
    Faithfully yours,

  12. khmersoftware Says:

    ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំចង់សួរអ្នកថាតើអ្នកស្គាល់កម្មវិធី Format Factory នេះគឺជាកម្មវិធីមួយសម្រាប់ធ្វើការបម្លែងឯកសារឲ្យទៅជា ប្រភេទផ្សេងៗ ដូចជា MP3 , WAV AVI ,
    WMV ជាដើម ខ្ញុំចូលចិត្តប្រើវាណាស់ ព្រោះអីវាជាកម្មវិធីប្រើដោយឥតគិតថ្លៃមិនចាំបាច់មាន Serial Number ទេ ខ្ញុំប្រើវាយូរៗទៅ ដូចជាអន់ចិត្តម្យ៉ាងដែរត្រង់ថា កម្មវិធីនេះមិន
    មានភាសាខ្មែរ តែសម្រាប់ភាសាប្រទេសជិត
    ខាងយើងគេមានទាំងអស់ ប្រហែលជាង ៥០ ភាសា អត់មានតែភាសាខ្មែរ (ខ្ញុំចេះស្ទីលពីខ្មែរអាយធី ត្រង់ចំចុច Copy កញ្ចប់
    ភាសាដែលបានបកប្រែរួច)យកទៅដាក់ Drive (C) Program File ដូចគ្នានិង KMPlayerដែរ
    ខ្ញុំក៏ចាប់ផ្ដើមបកប្រែវាអោយរួចក្នុងរយៈពេលមួយថ្ងៃ មួយយប់ ទើបចប់សព្វគ្រប់ ហើយខ្ញុំក៏ប្រញាប់
    ផ្ញើទៅកាន់ support@formatoz.com (ម៉ែលម្ចាស់កម្មវិធី Format Factory នេះឯង។
    ហើយខាងក្រុមគេក៏បានឆ្លើយតបមកខ្ញុំវិញហើយ
    គេថាគេនឹងបន្លែមភាសាខ្មែរ ចូលទៅក្នុងកម្មវិធីFormat Factory នេះ ប្រសិនជាមានចេញ
    កំណែថ្មីៗ(New Version)មក ។
    បញ្ជាក់ៈ សូមអ្នកទាំងអស់គ្នាអភ័យទោសឲ្យខ្ញុំផង
    បើសិនប្រទះឃើញមានភាសាខ្មែរនៅក្នុងចូលទៅក្នុងកម្មវិធីFormat Factory នេះនាពេលអនាគត់ ព្រោះពាក្យពេចន៍ និងពាក្យបច្ចេកទេសនានា ខ្ញុំពុំសូវចេះប្រែទេ​។
    តែបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើ និងបកប្រែវាដោយខ្លួនឯងនោះ សូមចូលទៅកាន់
    http://www.formatoz.com/download.html វ៉េបនេះចុះពិតជាមិនខុសទេ ។

  13. ផាន់ណារិទ្ធ Says:

    រីករាយណាស់ដែលបានឃើញខ្មែរនៅបរទេស ជួយលើកកំពស់អភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន។ ខ្ញុំសង្ឈឹមថា វិស័យ IT របស់ខ្មែរ នឹងអភិវឌ្ឍន៍ទៅមុខ។
    ពីខ្ញុំ ផាន់ណារិទ្ធ (phannarith.com)

  14. Gimp ship Says:

    ***ហើយសម្រាប់ភាសាថៃវិញ ខ្ញុំសង្កេតឃើញថានៅពេលយើងសរសេរមិនថានៅលើបណ្ដាញ Google និងបណ្ដាញ youtube ទេគឺវាចេញមកស្រាប់ៗ (ដូចដែលខ្ញុំបានឧទាហរណ៍​ Wikipedia របស់ខ្មែរ ខាងលើស្រាប់) បានជាខ្ញុំសួរដូច្នេះ ព្រោះថាខ្ញុំខំបញ្ចូល (Upload) នៅលើ youtube មិនថាវីដេអូ , ភាពយន្ត , កំប្លែង , ចម្រៀង, និងជាច្រើនទៀត…។ ដោយសរសេរចំណងជើងជាភាសាខ្មែរសុទ្ធ តែពេល Upload ចម្រៀងដាក់ចូល youtube រួច ហើយសាកល្បងសរសេរក្នុងប្រឡោះពាក្យថា ” ស្វែងរក (Search) ” តែមិនឃើញចេញលំដាប់ពាក្យដែលមានស្រាប់ៗមកសោះ។ឧ.ខ្ញុំចង់ស្វែងរកពាក្យថា ” ព្រះវិហារ ” នៅពេលផ្ដើមសរសេរ ” ព្រ ”មិនឃើញមានពាក្យព្រះវិហារមកឱ្យស្រាប់ៗសោះ។ បើចង់រកពាក្យមួយនេះលុះណាតែយើងសរសេរ “ ព្រះវិហារ” តែម្ដង តើធ្វើដូចម្ដេចទើបចេញដូច Wikipedia របស់ខ្មែរ?***សូមអ្នកដែលចេះបញ្ចូល (upload) ចំរៀង , វីដេអូដាក់ក្នុង​ youtubeទាំងអស់ ជួយនាំគ្នាសរសេរចំណងជើងជាភាសាខ្មែរ ដើម្បីងាយស្រួលស្វែងរក និងម្យ៉ាងទៀតគឺដើម្បីជួយលើកតំកើនអក្សរសាស្រ្តខ្មែរយើងផង។ សូមកុំនាំគ្នាសរសេរជាអក្សរឡាតាំងពេក ព្រោះថាវាពិបាកអាន និងស្វែងរកបទចម្រៀងពិបាកផងដែរខ្ញុំឃើញខ្មែរភាគច្រើនចូលចិត្តណាស់រឿងសរសេរចំណងជើងចំរៀងខ្មែរជាអក្សរឡាទាំងនៅលើបណ្ដាញ youtube ៕
    +1

  15. ដើមត្នោត មួយ Says:

    អរគុណ ផាន់ណារិទ្ធិ

    ប្រាកដណាស់ ខ្មែរនៅបរទេស ប្រឹងបង្ហូរចំណេះ ទៅកូនខ្មែរក្នុងប្រទេស, ខ្មែរក្នុងប្រទេស ត្រូវតែរួមគ្នា អនុវត្ត/ប្រើប្រាស់ និង ឆ្នៃបន្ត​ ចំណេះទាំងនោះ សំរាប់ រួមចំណែកអភិវឌ្ឍ សង្គមខ្មែរ ប្រទេសខ្មែរ។

    វិចារ របស់ Gimp ship ពិតជាល្អ!
    សូមគ្រប់កូនខ្មែរ សរសេរចំណងជើង ជាអក្សរខ្មែរ លើ youtube សំរាប់អភិវឌ្ឍអក្សរខ្មែរ លើអិនរើណេត និង សំរាប់ងាយរកមើល ចំណងជើង បទចំរៀង លើ youtube!!!

  16. nithnith Says:

    សួស្តី!ញ៉ុមឈ្មោះថានិតនិត​ រីករាយណាស់ដែលបានចូលមក​លេងនៅ​ប្លក​របសើបង។​ ដើមត្នោតគឺវត្ថុតំណាងអោយខ្មែរ ជាប្រភេទដើមឈើដែល​មាន​ប្រយោគណាស់។​ សូមរាប់អានបងនិងសូមអោយបងជួយណែនាំខ្ញុំផងណា

  17. ដើមត្នោត មួយ Says:

    អបអរ រាល់គំនិតអភិវឌ្ឍខ្លួន និងអភិវឌ្ឍសង្គមខ្មែរ!

  18. គំនិត Says:

    ដាក់ឈ្មោះដើមត្នោត គួរអោយចាប់អារម្មណ៍ណាស់ ។​ដាក់ឈ្មោះបែបនេះ បា្រកដជាចូលចិត្តធម្មជាតិហើយ ព្រមទាំងមានគំនិតអភិរក្សនិយមទៀតផង តាមខ្ញុំស្មាន។ នៅផ្ទះខ្ញុំ មានរូបដើមត្នោតមួយរូបដែរ ដែលថតដោយខ្លួនឯងផ្ទាល់ ព្រមពេញចិត្តទៀតផង។ ដូច្នេះបើដើមត្នោតចាប់អារម្មណ៌អាចចូលទៅមើល ឬថតចម្លងមកក៏បាន ខ្ញុំរីករាយក្នុងការចែករំលែក…។
    http://nature4alllife.wordpress.com/2009/11/09/94/

  19. សុធន Says:

    ខ្ញុំចង់បញ្ចូលរូបថត តែមិនដឹងធ្វើយ៉ាងម៉េច

  20. sophak Says:

    សួស្តី!បងទាំងអស់គ្នា
    រីករាយណាស់ដែលខ្ញុំមានវត្តមាននៅទីនេះ។

  21. lykalyane Says:

    ខ្ញុំសុំដាក់លីងទៅឱ្យមិត្តខ្ញុំស្គាល់ផងបានទេ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: