តំលៃប្រែសំរួល ជាអក្សរខ្មែរ ១០០% រាល់កម្មវិធីពត៌មានវិទ្យា កំរិតខ្ពស់ សំរាប់ការប្រើប្រាស់ របស់ពួកក្រុមហ៊ុន

ដើមត្នោតមួយ ទទួល សេវាប្រែសំរួល ជាអក្សរខ្មែរ ១០០ % រាល់កម្មវិធីខំព្យូរើ កំរិតខ្ពស់ សំរាប់ការប្រើប្រាស់ របស់ពួកអ្នកធ្វើអាជីវកម្មអានបន្ត »

សូមរាល់គ្នា ចូលរួមជជែកកំសាន្ត ជាអក្សរខ្មែរ រាល់បញ្ហា នៅ Khmerconnection!

ចុចលើ http://khmer.cc/community/f.c?b=17 សំរាប់ ជជែកកំសាន្ត ឥតគិតថ្លៃ។

Khmerconnection ជាប្រភេទវ៉ែបសៃថ៍  អានុភាពខ្លាំង ល្បឿនខ្ពស់  ព្រោះជា មួយនៃវ៉ែបសៃថ៍ល្បឿនខ្ពស់ មានទីតាំង នៅសហរដ្ឋ។ Khmerconnection ជាវ៉ែបសៃថ៍ របស់កូនខ្មែរ នៅសហរដ្ឋ។ អានបន្ត »

សំលឹងទៅ ជើងមេឃ… ក្រុងញូវយ៉ក (New York City), សំដៅប្រមូលបញ្ញា រួមចំណែក អភិវឌ្ឍចំណេះ សំរាប់កូនខ្មែរ!

រាល់លើក នៅក្រុងញូវយ៉ក (New York) ហាក់មិនគិតអ្វី, ចំលែកលើកនេះ មមារញឹកមិនតិច ប៉ុន្តែដើមត្នោតមួយ នៅឆ្លៀតចាប់យក ទស្សនីយភាពដទៃ សំរាប់ចែករំលែក កូនខ្មែរ ពីគ្រប់ទិសទី លើពិភពលោក។ អានបន្ត »

WordPress ភាសាខ្មែរ ៣ ឆ្នាំកន្លង, ពីស្ទើរគំនិត ទៅសំបូរគំនិត ប៉ុន្តែមិនទាន់…

មើលផងដែរ៖ https://deumtnout.wordpress.com/2009/08/17/100-khmer-blog/

មួយនៃកំលាំងអភិវឌ្ឍចំបង សំរាប់ប្រទេសនីមួយ គ្មានអ្វីក្រៅពី កំលាំងចំណេះ របស់ប្រជាពលរដ្ឋប្រទេសនោះ, ប្រទេសខ្មែរ ក៏ចឹងដែរ អាចត្រូវបានអភិវឌ្ឍលឿន អាស្រ័យចំបង លើកំលាំងចំណេះ របស់គ្រប់កូនខ្មែរ ជាពិសេស ការចែករំលែករវាងគ្នា រាល់ចំណេះ ឬ រាល់ពត៌មានបានទទួល ទោះនោះជា ពត៌មានចំហ ឬ ជាពត៌មានសំងាត់ ពត៌មាននយោបាយ ឬ ពត៌មានសេដ្ឋកិច្ច  សំដៅបណ្តុះបញ្ញា គ្រប់កូនខ្មែរ ពីគ្រប់ទិសទី ចេះរួមគ្នា វិភាគ/ដោះស្រាយ រាល់បញ្ហាបន្ទាន់ ឬ រាល់បញ្ហាកន្លង។ អានបន្ត »

វិធីបង្កើត របារមែនញាវ (Menu bar) សំរាប់វចនានុក្រម

វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត “វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ” សំរាប់អ្នក

វិធីតំលើង/ប្រើប្រាស់ ឥតគិតថ្លៃ FormatFactory ជាអក្សរខ្មែរ ១០០% សំរាប់បំលែងទាន់ចិត្ត ទ្រង់ទ្រាយ របស់ រូបភាព/អឌាវ/វិឌីអូ

១០០ ប្លកអក្សរខ្មែរ បង្ហាញចេញ ថ្ងៃនេះ លើ WordPress ជាក្តីស្រមៃ តាំងពីយូរ របស់កូនខ្មែរ គ្រប់ម្ចាស់ប្លក!

ព្រឹកនេះ ដើមត្នោតមួយ បានបើកខំព្យូរើ នៅកន្លែងធ្វើការ ភ្ញាក់ព្រើត ដោយរំភើបអបអរ ដែលប្រព័ន្ធប្លក  WordPress ខ្មែរ មានចំនួនប្លក ជាភាសាខ្មែរ បង្ហាញចេញ លើផ្ទាំងប្រទាក់​ (Interface) របស់ WordPress ដល់ទៅ ចំនួន ១០០ ។

នោះជាក្តីស្រមៃ តាំងពីយូរ  របស់គ្រប់កូនខ្មែរ ម្ចាស់ប្លក។  ពិតជា ក្តីពេញចិត្ត សំរាប់កូនខ្មែរ អភិវឌ្ឍសង្គម ដែលបានដង្ហោយគ្នា ប្រឹងប្រើប្រាស់ អក្សរខ្មែរ លើអិនរើណែត! អានបន្ត »

តំលើង / ប្រើប្រាស់ កម្មវិធីលេង មីឌា KMPlayer ភាសាខ្មែរ !!

KMPlayer (Korea Media Player) ជាកម្មវិធី លេងមីឌា សរសេរកម្មវិធី ដោយ ជនជាតិខរៀខាងត្បូង, ត្រូវបានប្រែសំរួល ជាភាសាខ្មែរ ដោយច្រើនគ្នា ជាពិសេសប្អូនៗ សិស្សសាលាបាក់ទូក។ ដើមត្នោតមួយ បានកែប្រែ និង បានប្រែសំរួលឡើងវិញ ស្របតាមន័យ នៃពាក្យ/ឃ្លា សំរួលដល់បំរើប្រាស់ KMPlayer ជាភាសាខ្មែរ។ បំរែសំរួលលើកមុន ខ្វះច្រើនពាក្យ ហើយភាគច្រើននៃពាក្យ ត្រូវបានប្រើប្រាស់ មិនចំន័យ របស់ពាក្យ, ចឹងហើយពេលនេះ បន្ទាប់ពីប្រែសំរួល (ប្រែសំរួលណ៎ា មិនមែនបកប្រែទេ ព្រោះបកប្រែ មានន័យថា ប្រែម្តងមួយពាក្យ គ្មានគិតន័យ របស់ឃ្លា), ដើមត្នោត មួយ បង្ហាញឡើងវិញ វា សំរាប់អ្នកអាន ប្រើប្រាស់ KMPlayer គួរចាប់ចិត្តនេះ !!! អរគុណ។ អានបន្ត »

វចនានុក្រមគំហើញ ខ្មែរ-អង់គ្លេស-បារាំង (Visual Dictionary Khmer-English-French)

វចនានុក្រមគំហើញ (Visual Dictionary) ខ្មែរ-អង-គ្លេស-បារាំង ជា ប្រភេទវចនានុក្រម នៃរបស់មើលឃើញ ដូចជា ទោចក្រយានយន្ត ឡាន ផ្ទះ សំភារះប្រើប្រាស់ និង ច្រើនទៀត…  វា ជាវិធីដ៏ល្អប្រពៃ សំរួល ដល់គ្រប់កូនខ្មែរ ឬ ជនជាតិបរទេស រៀនភាសាខ្មែរ / ភាសាអង់គ្លេស / ភាសាបារាំង តាមរូបភាព។

ចឹងហើយ ទើប ដើមត្នោតមួយ ប្រមែប្រមូល ឯកសារ ពីនេះពីនោះ លើអិនរើណែត ចងក្រងជា ប្រភេទវចនានុក្រមគំហើញ (Visual Dictionary) ទុកគ្រាន់ប្រើប្រាស់ ករណីចាំបាច់។ អ្វីៗ សុទ្ធតែមានចំណុចផ្តើម របស់វា, វចនានុក្រមនេះ ក៏ចឹងដែរ។ វាជាជំហានរួមចំណែក ចេញដំណើរ ទៅរកភាពសំបូរជាង ពាក្យប្រើប្រាស់ ក្នុងគ្រប់ផ្នែក សំរាប់កូនខ្មែរ។

motorauto2