ទំព័របទពិសោធ ឆ្នាំថ្មីសកល!

អធ្រាធសួស្តី!

មួយឆ្នាំកន្លង, អ្នកបានធ្វើអ្វីខ្លះ សំរាប់ កូនខ្មែរ សង្គមខ្មែរ ប្រទេសខ្មែរ សហគមខ្មែរ ពីគ្រប់ជើងមេឃ លើពិភពលោក?

ជាសំណួរ មានមហាសមុទ្រចំលើយ ដែលចំលើយនីមួយ អាស្រ័យ កូនខ្មែរម្នាក់ៗ បានសរសេរសរុប រាល់ទង្វើមួយឆ្នាំកន្លង របស់ផ្ទាល់ខ្លួន របស់កូនខ្មែរ របស់សង្គមខ្មែរ របស់ប្រទេសខ្មែរ របស់សហគមខ្មែរ។

រាល់ទង្វើមួយឆ្នាំកន្លង ប្រាកដមានច្រើនទង្វើប្រពៃ និងមានមិនតិចទង្វើឆ្គង ទោះយ៉ាងណា នោះជា បទពិសោធជីវិត បទពិសោធសង្គម សំរាប់ផ្ទាល់ខ្លួន សំរាប់ កូនខ្មែរ សង្គមខ្មែរ ប្រទេសខ្មែរ សហគមខ្មែរ ត្រៀមឈានរកភាពប្រពៃជាង របស់ទំព័រឆ្មាំថ្មី ២០១១។

អាចទទួលបានបទពិសោធផ្ទាល់ ពីឆ្នាំចាស់ សំរាប់ផ្លាស់ស្ថានភាពជីវិត នៅពេញមួយឆ្នាំថ្មី,  រាល់គ្នាត្រូវតែចេះសរសេរ សរុបឡើងវិញផ្ទាល់ រាល់ទង្វើប្រពៃ រាល់ទង្វើឆ្គង របស់ឆ្នាំចាស់ សំដៅផ្លាស់អារម្មណ៍ ត្រៀមដំណើរ/គំរោងជីវិតផ្ទាល់ នៅពេញមួយឆ្នាំថ្មី។

បែបនោះ ទើបអ្វី រាល់គ្នាបានធ្វើកន្លង កាលឆ្នាំចាស់ នឹងប្រាកដមានប្រយោជ ជាបទពិសោធផ្ទាល់  សំរាប់រាល់គំរោងត្រូវធ្វើ ពេញមួយឆ្នាំបន្ទាប់។
ស្រដៀងពាក្យ របស់អ្នកបញ្ញាខ្នាតពិភពលោក ឈ្មោះ Albert Einstein
“Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning.” Albert Einstein

Learn From Yesterday – រៀនរាល់អ្វី ពីអតីត៖ ទាញបទពិសោធ ពីរាល់ទង្វើកន្លង

Live For Today – រស់សំរាប់ បច្ចុប្បន្ន៖ មានជីវិត (ពីកើត ដល់ស្លាប់) សំរាប់បំរើប្រយោជ ផ្ទាល់ខ្លួន / គ្រួសារ / កូនខ្មែរ / សង្គមខ្មែរ / ប្រទេសខ្មែរ / សហគមខ្មែរ / មនុស្សជាតិ

Hope For Tomorrow – សង្ឃឹម សំរាប់អនាគត៖ រាល់ទង្វើបច្ចុប្បន្ន របស់ជីវិត ត្រូវតែមាន គោលដៅអភិវឌ្ឍ សំរាប់អនាគត

The important thing is not to stop questioning – របស់សំខាន់សំរាប់ជីវិត គ្មានអ្វីក្រៅពី គ្មានឈប់ដាក់សំណួរ៖ ដាក់សំណួរជានិច្ច សំដៅរកមើល ហេតុ/ផល របស់បញ្ហា ព្រោះ រាល់អ្វីទាំងអស់ លើលោក កើតមក និង បាត់ទៅវិញ តាម ហេតុ និង ផល (Causes and Effects), ផលនេះ បានពីហេតុនេះ ផលនោះ បានពី មួយ/ច្រើនហេតុ ឬ ច្រើនហេតុ … និង ហូរហែរ គ្មានទីបញ្ចប់

ជូនពរ រាល់កូនខ្មែរ ពីគ្រប់ជើងមេឃ ទាំងក្នុងប្រទេស ទាំងឯនាយសមុទ្រ

CountDown (រាប់ចុះ) នៅក្រុងញូវយ៉ក (NYC), ចុះនៅប្រទសខ្មែរ?

យប់សួស្តី, អ្នករាល់គ្នា! អានបន្ត »

ភាពខុសគ្នា រវាង អិនរើណែត (internet) និង អិនត្រណែត (intranet)!

ចំណងជើងប្រកាស ជាចំងល់ ដែលកូនខ្មែរ ៤ នាក់ បានផ្ញើសួរ ដើមត្នោត មួយ។ ខាងក្រោម ជាចំលើយ បង្ហាញ ភាពខុសគ្នា រវាង Internet និង Intranet។ អានបន្ត »

តំលៃប្រែសំរួល ជាអក្សរខ្មែរ ១០០% រាល់កម្មវិធីពត៌មានវិទ្យា កំរិតខ្ពស់ សំរាប់ការប្រើប្រាស់ របស់ពួកក្រុមហ៊ុន

ដើមត្នោតមួយ ទទួល សេវាប្រែសំរួល ជាអក្សរខ្មែរ ១០០ % រាល់កម្មវិធីខំព្យូរើ កំរិតខ្ពស់ សំរាប់ការប្រើប្រាស់ របស់ពួកអ្នកធ្វើអាជីវកម្មអានបន្ត »

ថ្ងៃនេះ ១០ កញ្ញា ចប់បុណ្យ Ramadan, ថ្ងៃស្អែក ១១ កញ្ញា ជាថ្ងៃរំលឹក ទីវាមហាសោកសៅ របស់ក្រុងញូវយ៉ក កាល ៩ ឆ្នាំកន្លង!

Ramadan ជាបុណ្យ  តមអាហារថ្ងៃ ប៉ុន្តែស៊ីអាហារយប់ សំរាប់រំលឹកគុណ សាសនាឥស្លាម (Islam), និងត្រូវបានអនុវត្ត សំរាប់ ត្រឹមពួកអ្នកកាន់សាសនាឥស្លាម ដែលបច្ចុប្បន្ន មានចំនួន ជាង ១ កោដិ (១០០០ លាន) នាក់​ តាមសាសនាឥស្លាម។ អានបន្ត »

សូមរាល់គ្នា ចូលរួមជជែកកំសាន្ត ជាអក្សរខ្មែរ រាល់បញ្ហា នៅ Khmerconnection!

ចុចលើ http://khmer.cc/community/f.c?b=17 សំរាប់ ជជែកកំសាន្ត ឥតគិតថ្លៃ។

Khmerconnection ជាប្រភេទវ៉ែបសៃថ៍  អានុភាពខ្លាំង ល្បឿនខ្ពស់  ព្រោះជា មួយនៃវ៉ែបសៃថ៍ល្បឿនខ្ពស់ មានទីតាំង នៅសហរដ្ឋ។ Khmerconnection ជាវ៉ែបសៃថ៍ របស់កូនខ្មែរ នៅសហរដ្ឋ។ អានបន្ត »

សំណើច៖ មៃខល ចាកសឹន (Michael Jackson) មកដល់ ប្រទេសឥណ្ឌា និង ប្រទេសចិន, អង្កាល់ ទៅដល់ ប្រទេសខ្មែរ?!