អ្នកត្រូវយកអ្វីខ្លះ តាមខ្លួន ពេលធ្វើដំណើរកំសាន្តឆ្ងាយ ?


ប៉ុន្មានថ្ងៃទៀត ដើមត្នោតមួយ ចេញដំណើរ ទៅសហរដ្ឋ, របស់ត្រូវយកទៅ ដូចសព្វដង ប៉ុន្តែ របស់សំខាន់បំផុត សំរាប់រាល់កូនខ្មែរ (ដើមត្នោតមួយ ផងដែរ) ដែលធ្វើដំណើរកំសាន្តឆ្ងាយ មាន ៣ ៖ លិខិតឆ្លងដែន, បណ្ណឥណទាន, សំបុត្រយន្តហោះ។ ក្រៅពីហ្នឹង ជាគ្រឿងប្រើប្រាស់ចាំបាច់ រយះពេលធ្វើដំណើរ។

ខាងក្រោម ជាគ្រឿងញ៉ាំ និងគ្រឿងប្រើប្រាស់ផ្ទាល់ របស់ដើមត្នោតមួយ ក្នុងនោះមាន ខំព្យូរើ​ និង ខែមរើ (Camera) សំរាប់ថតរូប ផងដែរ។

deumtnaut1_2_NYC

រំលឹកអតីតកាល របស់ដើមត្នោតមួយ

កាលនៅប្រទេសខ្មែរ មុនឆ្នាំ ២០០២,

ពេលចេញទៅប្រជុំម្តងៗ ៣ – ៥ ថ្ងៃ នៅប្រទេសក្រៅ, ដើមត្នោតមួយ តែងត្រៀមខោអាវស្លៀកពាក់ សំរាប់ចូលប្រជុំ។ រីឯការហូបចុក ថ្វីបើបានទទួលប្រាក់ឧបត្ថម្ភ ហូបចុក ធ្វើដំណើរ ពីការអញ្ជើញ និងប្រាក់ឧបត្ថម្ភពីក្រសួង សរុបសល់ពី ៣០០​- ៥០០ ដុល្លារ ឬ លើស អាស្រ័យលើចំនួន ៣ – ៥ ថ្ងៃ ប្រជុំ ប៉ុន្តែកាលណោះ ដើមត្នោតមួយ គ្មានហ៊ានហូបតាមចិត្ត ដូចពួកបរទេសមកប្រជុំទេ ព្រោះត្រូវតែសន្សំសំចៃ ទុកលុយ យកមកផ្ទះវិញ។ នឹករឿងដើម ទើបដឹងថា…។

ពីរដងនោះ កាលឆ្នាំ ១៩៩៨ និងឆ្នាំ ២០០០, ដើមត្នោតមួយ ត្រូវបានក្រសួងផ្ញើឈ្មោះ រៀនវគ្គបំប៉ន និងត្រូវបានទទួលយល់ស្រប ដោយ JICA (Japan International Cooperation Agency ) ដែលជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ទទួលបន្ទុកខាង គំរោងបំប៉នវិជ្ជាជីវះ គ្រប់ពួកបរទេស នៃប្រទេសកំពុងអភិវឌ្ឍ។ ទៅរៀននៅជប៉ុន ទាំងពីរលើកនោះ, ហេតុតែចង់សន្សំលុយ បានជាទិញមីសៀម យ៉ាំ យ៉ាំ មួយលើក/២ កែស ទុកញ៉ាំពេលឃ្លាន ព្រោះឮថា របស់របរ នៅជប៉ុនថ្លៃណាស់ (ពិតជាថ្លៃជាង នៅបារាំង) ប៉ុន្តែមានទៅញ៉ាំចូលអី មីសៀម រាល់ថ្ងៃនោះ ព្រោះវាមានជាតិស្អីមិនដឹងទេ ដូចជាធ្វើអោយសុខភាពថយ គ្មានកំលាំងរៀន, ទីបំផុត ត្រូវតែញ៉ាំនៅរោងអាហារ​ ដូចពួកជប៉ុន ប៉ុន្តែមិនហ៊ានញ៉ាំសេរី ដូចពួកវា ព្រោះត្រូវសន្សំលុយ យកមកប្រទេសវិញ។

ហ្នឹងអង្កាល់ណោះ ធ្វើដំណើរឆ្ងាយម្តងៗ ត្រូវគិតរឿងសន្សំលុយ មកប្រទេសវិញ មិនហ៊ានហូបចុក ហើយសុខភាព ក៏តាមហ្នុងដែរ។ ជីវិត គឺចឹង មិនមែនមាន ៥ ញ៉ាំ ១០ ឯណា!

បច្ចុប្បន្ន អ្វីៗ បានកន្លង ប៉ុន្តែអារម្មណ៍នៃអតីតកាល នៅដដែល។ អារម្មណ៍នៃអតីតកាល នោះហើយ ជាបទពិសោធ សំរាប់បច្ចុប្បន្ន និង សំរាប់អនាគត។

3 ចំលើយ to “អ្នកត្រូវយកអ្វីខ្លះ តាមខ្លួន ពេលធ្វើដំណើរកំសាន្តឆ្ងាយ ?”

  1. ញញឹមស្រស់ Says:

    សូម​ជូនពរ​ឲ្យ​មាន​សេចក្តី​សុខ​តាម​ផ្លូវ, Bon voyage!!!

  2. ដើមត្នោត មួយ Says:

    អរគុណច្រើន​ ​ញញឹមស្រស់ ! ដើមត្នោតមួយ បច្ចុប្បន្ន កំពុងនៅ New York! មានគំរោង ទៅ Chicago រួច​​ Washington DC និង​ Florida។

    ផែរីស-ញូវយ៉ក ទៅមកមិនឆ្ងាយ ចិត្តគ្មានជិនណាយ រាក់ទាក់រសរាយ លាយឡំអនុស្សា។

    ញូវយ៉ក-ផេរីស បេះដូងទាំងពីរ មានចិត្តតែមួយ រួមគ្នាលើកស្ទួយ ខ្មែរយូនីកូដ។

    ខ្មែរគ្រប់ទិសទី ទាំងហ្សឺមែននី អ៊ីថឺលាផងដែរ ទាំងខែណឺដា (កំពុងនឹកសរសេរបន្ត កំណាព្យ)

  3. vathanakkhmer Says:

    ថតរូបអោយស្រើនៗចែកញ៉ុមមើលផង!


ទំលាក់ មួយចំលើយតប ទៅ ដើមត្នោត មួយ បោះ​បង់​ការ​ឆ្លើយ​តប