សហរដ្ឋអាមេរិក តឹងជ្រុល! ប៉ុន្តែ … ម្យ៉ាងដែរ …


ដើមត្នោតមួយ បានជាន់ដី ក្រុង New York និង រដ្ឋធានី Washington DC បីដងហើយ គ្មានបញ្ហាអ្វី, គ្មានចាំបាច់សុំទិដ្ឋការ, ដឹងតែពីទិញសំបុត្រ ដល់ថ្ងៃ ឡើងយន្តហោះហ្មង គ្មានខ្វាយខ្វល់ ក្រៅពី លិខិតឆ្លងដែន (Passport) និង បណ្ណឥណទាន (Credit card)។

ចំលែកអី ដងនេះ, សហរដ្ឋអាមេរិក ចេញថែមកូនច្បាប់ថ្មី អោយបំពេញបែបបទ សុំអនុញ្ញាតជាន់ដីសហរដ្ឋ ធ្វើអោយដើមត្នោតមួយ ប្រហោងពោះ ព្រោះទិញសំបុត្រហើយ ទើបទទួលបាន អ៊ីមែវល៍ ពី Govoyages ការជូនដំណឹង បំពេញ បែបបទនោះ។

ឥឡូវ អ្វីៗ រលូន ចាំតែដល់ថ្ងៃឡើងយន្តហោះ ក្រុមហ៊ុន Swissair តែប៉ុណ្ណោះ។ ខាងក្រោមជា ការជូនដំណឹងពី Govoyages និង លទ្ធផល ដែលដើមត្នោតមួយ បានបំពេញរួចរាល់ បែបបទ មុនជាន់ដីសហរដ្ឋ។

infovoyage
Electronic
មែវល៍ ជូនដំណឹង របស់ Govoyages លទ្ធផលអនុញ្ញាត ជាន់ដីសហរដ្ឋ បន្ទាប់ពីដើមត្នោតមួយ បំពេញរួចរាល់ បែបបទ

New York មានអ្វីប្លែក ? ឆ្លើយថា ច្រើនមែនទែន ចំពោះអ្នកមិនដែលជាន់ដី New York សោះ, ច្រើន ចំពោះអ្នកដែលធ្លាប់ជាន់ដី New York !

ដើមត្នោតមួយ អនុសាសដល់ អ្នកដែលទៅលេង New York ៖

– ទៅបណ្ណាល័យ ស្នើចុះឈ្មោះយកបណ្ណបណ្ណាល័យ (ហុចលិខិតឆ្លងដែនបង្ហាញគេ) ដើម្បីប្រើប្រាស់ អិនរើណែត ឥតគិតថ្លៃ (ខំព្យូរើបណ្ណាល័យ)

– ទៅលេង Central Park ដែលជាសួនមហាធំ … ដើរហត់ … មានគ្រប់ប្រភេទផ្កា និង ទេសភាពធម្មជាតិ ប្លែកៗ

– ទៅលេង ទីលានម៉ោងពេល (Time Square) ដែលជាទី គួរចាប់អារម្មណ៍។ បើមិនស្គាល់ Time Square ដូចមិនស្គាល់ ក្រុង New York ព្រោះទីលាននោះហើយ ដែលមហាជនប្រុសស្រី អាមេរិកាំង ជុំគ្នាច្រើនសំបើម អធ្រាតរាល់ឆ្នាំ អបអរ ដំណាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី

– ដើរពី Time Square តាមបណ្តោយហូហែរ ហត់រោយជើង នឹងទៅដល់ China Town នៅ New York។ China Town នៅ New York ទូលាយបីដង ជាង China Town នៅ Paris

– ដើរផុតពី China Town ទៅដល់ ស្ពាន Brooklyn

– ក្បែរស្ពាន Brooklyn គឺ សង្កាត់ Manhattan ក្រោម (lower Manhattan) ដែលជាសង្កាត់ពួកអ្នកមាន សង្កាត់ការងារអន្តរជាតិ, ក៏ជាសង្កាត់ មាន Twin Tower រលំដោយពួកវិច្ឆេតករ កាលឆ្នាំ ២០០១ ខែកញ្ញា ១១

– ពីសង្កាត់ Manhattan ក្រោម (lower Manhattan), ទិញសំបុត្រ (១២ ដុល្លារ) ជិះកាណូត ទៅមើល រូបចំលាក់ នៃសេរីភាព (Statue of Liberty) នៅកោះសេរីភាព (Liberty Island)

– ច្រើនទៀត រាប់មិនអស់ … បើចង់ទៅលេង Washington DC, ទិញសំបុត្រទៅមក (Round Trip) ៣៥ ដុល្លារ ​នៅ China Town ហ្នឹងឯង។

… បើចង់ជិះ រថអគ្គីសនីក្រោមដី (Subway) នៅក្រុង New York, គួរទិញសំបុត្រ តំលៃ ៨.២៥ ដុល្លារ សំរាប់មួយថ្ងៃ ជិះ Subway / Bus តាមចង់

បានចុះផ្សាយក្នុង តឹងជ្រុល, សហរដ្ឋ, New York, Washington DC. 14 Comments »

14 ចំលើយ to “សហរដ្ឋអាមេរិក តឹងជ្រុល! ប៉ុន្តែ … ម្យ៉ាងដែរ …”

  1. Samady KS Says:

    ដើរ​អី​ក៏​ដើរ​ម្លេះ​ដើម​ត្នោត…? ខ្ញុំ​ចង់​ដើរ​ដែរ​ប៉ុន្តែ​គ្មាន​ពេល ហើយ​គ្មាន​លុយ​ទៀត​ ហា​ហា​ហា

  2. ដើមត្នោត មួយ Says:

    ជីវិត, អ្នកណាទៅដឹងមុនថា មេច ! ដូចករណី មៃខលចាក់ហ្សុន មានលុយរាប់ភ្លេច នៅតែចៀសមិនរួច … ប៉ុន្តែស្នាដៃកំររកបាន របស់គាត់ គ្រប់គ្រាន់បំរើសង្គម បំរើអារម្មណ៍មនុស្សជាតិ អារម្មណ៍មហាជន ជំនាន់បន្តបន្ទាប់ ទៅហើយ!

    ត្រូវហើយ Samady KS, ចង់ធ្វើអ្វី ឬ ទៅណា ទាល់តែមានពេល និងមានថវិកា !
    ទំរាំបានដូចសព្វថ្ងៃ, ដើមត្នោតមួយ ឆ្លងកាត់មិនតិចទេ ៖ ជីវិត ឬ ជីវិតនិស្សិត លំបាក រុងរឿង សោកសៅ … ជាពិសេស ពេលគ្មានលុយ, ឃើញរបស់ស្អាត ឃើញរបស់ឆ្ងាញ់ បានត្រឹម លួចលេបទឹកមាត់ មិនអោយគេឃើញ!

    បច្ចុប្បន្ន អ្វីៗ ដែលបានជួប ពេលអត់លុយ ជាពិសេស កាលជីវិតនិស្សិត បានកន្លងផុតហើយ ព្រោះតែការប្រលូកសង្គម រាប់មិនអស់ របស់ដើមត្នោត ដើម្បីចំណេះ និងដើម្បីជីវិត។

    ចង់ទៅណា គ្មានខ្វល់រឿងលុយទេ ខ្វល់តែគ្មានពេល ព្រោះ អាស្រ័យលើ បំរើការងារ អោយគេ ដែលមួយឆ្នាំ ដើមត្នោតមួយ បានច្បាប់សំរាកត្រឹម ៥ អាទិត្យ។ គោលដៅ របស់ដើមត្នោតមួយ គឺស្វែងរក/ចែករំលែក ពត៌មាន សំរាប់ជាពន្លឺបញ្ញា ដល់គ្រប់កូនខ្មែរ។

    គោលការ របស់ដើមត្នោតមួយ ធ្វើយ៉ាងណា ពីជីវិតអត់ ដល់ជីវិតគ្រប់គ្រាន់, ពីជីវិតគ្រប់គ្រាន់ ដល់ជីវិតមានស្ថេរភាព, ពីជីវិតមានស្ថេរភាព ទៅជីវិតអភិវឌ្ឍបន្ត ! ទាំងអស់ហ្នឹង ផ្អែកលើ ផែនការចំណាយ ផែនការសន្សំ ផែនការអភិវឌ្ឍ ផ្ទាល់ខ្លួន !

  3. ម៉ន Says:

    ពីដើមអាមេរិកស្រល់សឹងអី តែត្រូវពួកល្បងៗយើងធ្វើអោយរំខានអស់ ។

    ខ្ញុំនៅអាមេរិក២៥ឆ្នាំ បានស្គាល់តែ បីរដ្ឋ ហើយមិនដែលបានទៅ NY ទេ
    ពិតជាគួរអោយខ្មាស់ដើមត្នោតមែន ។

  4. ដើមត្នោត មួយ Says:

    ចឹង ម៉នគួរតែ ទៅលេងម្តង ក្រុង New York អោយបានស្គាល់ ជាពិសេស ពេលគូស្នេហ៍អនាគត (កេសី) របស់ម៉ន មកដល់សហរដ្ឋ! កុំភ្លេចទៅលេង Washington DC ព្រោះជិះ Bus តែ ៤ ម៉ោង។
    តំលៃស្នាក់នៅសណ្ឋាគារ នៅ Washington DC ថ្លៃជាង ៣០ % តំលៃស្នាក់នៅសណ្ឋាគារ នៅ New York បើនិយាយពី សណ្ឋាគារ គុណភាព ប្រហាក់ប្រហែលគ្នា។

    និយាយចឹង ម៉នមិនខុសពី​ដើមត្នោតមួយ, ដើមត្នោតមួយ ទៅលេងម្តងគត់ Tour Eiffel ក្រុង Paris, ក្រោយមក គ្មានដែល ទៅអើតវា ព្រោះគិតថា នៅក្បែរបង្កើយ។ បើមានអ្នកណាលើក Tour Eiffel ទៅបាត់ ក៏គ្មានដឹងផង បើពត៌មានគ្មានអោយដំណឹង។

    ដើមត្នោតមួយ ដើរច្រើន នៅយើរ៉ុប ដូចជា ប្រទេសស្ពេន (Spain) ប្រទេសអ៊ីថឺលា (Italia) ប្រទេសបែលហ្ស៊ាម (Belgium) ប្រទេសហ្សឺមែនី (Germany) ក្រុងឡនដឹន,ចក្រភពអង់គ្លេស (London, UK, ទៅមករាប់ភ្លេច ញឹកញាប់ណាស់ ដែល ទៅយប់ថ្ងៃសុក្រ ព្រឹកថ្ងៃចន្ទ មកក្រុង Paris វិញ ធ្វើការតែម្តង) និង ប្រទេសស្វ៊ីតហ្សឺឡិនដ៍ (Geneva, Switzerland)។ ដើរច្រើនចឹង ធ្វើអោយមានបញ្ញា ដោយប្រៀបធៀប ការរស់នៅ វប្បធម៌ រវាងប្រទេសទាំងនោះ។

    គំរោងអនាគត របស់ដើមត្នោតមួយ នឹងដើរលេងមួយជុំ (រយះពេល ១ ខែ) ពពួកប្រទេស នៅយើរ៉ុបខាងកើត ដូចជា ប្រទេសផឡិនដ៍ (Poland) … ប្រទេសយូក្រៃន (Ukraine) ប្រទេសរ៉ាស្ស៊ា (Russia) …

  5. Samady KS Says:

    អីយ៉ា…? ហេតុ​តែ​គេ​មាន​លុយ​គេ​អាច​ទៅ​ណា​មក​នៃ បាន​យ៉ាង​ងាយ….​ចំ​នែក​ខ្ញុំ​វិញ​ដើរ​តែ​នៅ​ក្នុង​ស្រុក​ខ្មែរ ក៏​ដើរ​អត់​ទាន់​អស់​ផង…​ទំ​រាំ​អោយ​ខ្ញុំ​ទៅ​លេង​នៅ​ក្រៅ​ច្រើន​ប្រ​ទេស​ដូច​បង​ឯង​ទៀត, ហ៊ឹម….

  6. កេសី Says:

    ចាំពួកខ្ញុំរៀបការ ចាំនាំគ្នាទៅ honeymoon នៅទីនោះ (កិកិកិកិ)

  7. ដើមត្នោត មួយ Says:

    ពិសេសណាស់ កេ សី, Honeymoon នៅ NYC និង Washington DC ! សូមអបអរ គូស្នេហ៍ឆ្លងទ្វីប ម៉ន-កេសី !! ហិ ហិ

    ដងនេះ,​ ដើមត្នោតមួយ នឹងថតច្រើនកន្លែង មានគោលដៅ (ប៉ុន្តែមិនគ្រប់សព្វ ទេណា៎) ចែករំលែក ពត៌មាន សំរាប់គ្រប់កូនខ្មែរ។

  8. Samady KS Says:

    អ៊ូយ….​កុំ​និយាយ​ពាក្យ​ថា គូស្នេហ៏​ឆ្លង​ទ្វិប​ចឹង​អី! ស្ដាប់​ទៅ​ដូច​ជា អំភើប​ដល់​ហើយ ថែម​ទាំង​ច្រណែន​ទៀត​ផង…..ខ្ញុំ​អត់​ដែល​មាន​ឳកាស​​ភ្លក់​រស់​ជាតិ​ស្នេហ៏​ឆ្លង ទ្វិប​ដូច​គេ​សោះ ធ្លាប់​តែ ស្នេហ៏​ឆ្លង​តាម បង្អួច ហា​ហា​ហា និយាយ​បាន​សើច​ទេ

  9. ដើមត្នោត មួយ Says:

    ហិ ហិ បើគូស្នេហ៍ឆ្លងទ្វីប ថាឆ្លងទ្វីប, គូស្នេហ៍ឆ្លងប្រទេស ថាឆ្លងប្រទេស, គូស្នេហ៍ឆ្លងខេត្ត ថាឆ្លងខេត្ត, គូស្នេហ៍ឆ្លងស្រុក ថាឆ្លងស្រុក, គូស្នេហ៍ឆ្លងសង្កាត់ ថាឆ្លងសង្កាត់, គូស្នេហ៍ឆ្លងឃុំ ថាឆ្លងឃុំ, គូស្នេហ៍ឆ្លងភូមិ ថាឆ្លងភូមិ, គូស្នេហ៍ឆ្លងបង្អួច ថាឆ្លងបង្អួច, គូស្នេហ៍ឆ្លងបន្ទប់ ថាឆ្លងបន្ទប់, …

    ឃើញមេច ថាចឹង ហិ ហិ

    ចឹង Samady បានជួបគូស្នេហ៍ឆ្លងបង្អួច ហើយ ហិ ហិ

    ដើមត្នោតមួយ អង្គុយគិតលេង ស្រាប់តែចេញហូរហែរ …

    គូស្នេហ៍ឆ្លងក្រសួង, គូស្នេហ៍ឆ្លងអង្គការ, គូស្នេហ៍ឆ្លងត្រកូល, គូស្នេហ៍ឆ្លងថានះ, គូស្នេហ៍ឆ្លងវណ្ណះ, គូស្នេហ៍ឆ្លងវ័យ, គូស្នេហ៍ឆ្លងកំរិតវប្បធម៌, គូស្នេហ៍ឆ្លងព្រែក, គូស្នេហ៍ឆ្លងបឹង, គូស្នេហ៍ឆ្លងព្រៃ, គូស្នេហ៍ឆ្លងចរិក, គូស្នេហ៍ឆ្លងអំបូរ, … គូស្នេហ៍ឆ្លងសាសន៍…

  10. Samady KS Says:

    ស្នេហ៏​ស្អី​ក៏​ដោយ​មិន​សូវ​ជា​អី​ប៉ុន្មាន​ទេ តែ​គូ​ស្នេហ៏​ឆ្លង​បង្អួច​​នេះ​ប្រ​ហែល​ជា​គ្រោះ​ថ្នាក់​បន្តិច​ហើយ….​ហា​ហា​ហា ​គឹ​បើ​គេ​តាម​ទាន់​ វី​វរ ស៊ី​ ម៉ាចាពាម​ កៅ​ស៊ូ​ ផស់​បង​ប្អូន​គេ

  11. posoky Says:

    ខ្ញុំជិះកាត់ពីបីដងដែរ new york ពេលទៅលេងបងប្អូននៅ បូសស្តុន ម្តងៗ មិនសូវចាប់អារម្មណ៍សោះ កាលពីមុនគិតថា អាគារខ្ពស់ៗ របស់ទំនើប គឺអស្ចារ្យណាស់ តែឥលូវបែជាចូលចិត្ត ភាពស្ងប់ស្ងាត់ ភាពទូលំទូលាយ មិនចូលចិត្ត ការស់នៅកន្លែង ប្រញឹក អាគាររកតែមើលផ្គាយមិនឃើញ 😀

  12. ដើមត្នោត មួយ Says:

    ផ្ទុយពីដើមត្នោតមួយ។

    ដើមត្នោតមួយ ចូលចិត្តរស់នៅ ឬទៅទីក្រុងធំៗ ពោរពេញដោយ សកម្មភាពពាណិជ (Commercial activities) ព្រោះសកម្មភាពពាណិជ ទាំងនោះ ជាទីប្រជុំគ្រប់ចំណេះ ជាទីប្រជុំ អ្វីដែលអភិវឌ្ឍបំផុត អ្វីដែលទំនើបបំផុត អ្វីដែលមាន បច្ចេកវិទ្យាថ្មីបំផុត, ទីនោះផងដែរ ប្រាកដជា បង្កើនបញ្ញា បង្កើនគុណភាពជីវិត របស់មនុស្ស ព្រោះអ្វីដែលទំនើប ជាបច្ចេកវិទ្យាថ្មី ឬបច្ចេកវិទ្យាពត៌មានវិទ្យា មានហូរចូលស្រុកស្រែ មុនហូរចូលទីក្រុង ឯណា, ហើយសង្គម ត្រូវការណាស់ និងជានិច្ច គុណភាពជីវិត របស់មនុស្ស ដែលតែងហៅថា ធនធានមនុស្ស ផ្នែកជំនាញ​។

    ចឹងមនុស្ស ត្រូវតែរត់អោយទាន់ តាមការវិវត្ត របស់សង្គម, រីឯសង្គម ខិតខំអភិវឌ្ឍ ប្រណាំងជាមួយពេលវេលា ប្រណាំងជាមួយតំរូវការកើន របស់មនុស្ស។

    សង្គមកាន់តែអភិវឌ្ឍ កាន់តែត្រូវការ មនុស្សមានចំណេះសមស្រប បំរើសង្គមនោះ។ មនុស្ស ត្រូវតែអភិវឌ្ឍខ្លួនឯង តាមការវិវត្តសង្គម, បើមិនចឹង ច្បាស់ជាសង្គម នឹងលែងអើពើមនុស្សនោះ ប៉ុន្តែអើពើមនុស្ស ដែលអាចឆ្លើយតប ការរីកចំរើន របស់សង្គម។

  13. monida Says:

    ដើមត្នោត_មួយ មានសញ្ជាតិអាមេរិករឺ បានជា​ចេញ​ចូល​មិន​បាច់​មាន​ទិដ្ឋាការ? ធ្លាប់លឺគេថាសុំទិដ្ឋាការទៅ​អាមេរិក​មិន​មែន​ងាយ​ប៉ុន្មាន​ទេ…

  14. ដើមត្នោត មួយ Says:

    ដើមត្នោតមួយ សញ្ជាតិបាហាំង, ហិ ហិ។ ចឹង មិនចាំបាច់ទិដ្ឋការ បើស្នាក់នៅសហរដ្ឋ តិចជាង ៩០ ថ្ងៃ។


ទំលាក់ មួយចំលើយតប ទៅ ដើមត្នោត មួយ បោះ​បង់​ការ​ឆ្លើយ​តប